Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ដារិន | daarɨn | male Cambodian name | 8/3 |
Link to overview page
Link to dictionary
Expressing fatigue — Dialogue 1
ដារិន៖ ហត់អា៎។ ម៉ោងម៉ានហើយអញ្ចេះ? ម៉ោង ១១ អា៎? ប៉ុណ្ណឹងបានហើយ ទៅលែងរួចហើយ។
Expressing fatigue — Dialogue 2
ពិសិដ្ឋ៖ ដារិន ដូចហត់ខ្លាំងម៉េះ? បែកញើសពេញខ្លួនម៉ង។ ទើបម៉ោពីណា?
ដារិន៖ ខ្ញុំទើបតែម៉ោពីហាត់ប្រាណ។ ជិះកង់ផងលើកដុំដែកផង។ ហត់អា៎ រកទៅសម្រាកសិន។
ពិសិដ្ឋ៖ អីចឹង? រកបបួលដារិនឯងទៅញ៉ាំអី។ ទៅអត់?
ដារិន៖ ចាំថ្ងៃក្រោយទៅពិសិដ្ឋ។ ខ្ញុំរៀងហត់ខ្លាំងអា៎។ ចង់តែដេកទេនៀក។
ពិសិដ្ឋ៖ អូខេ សម្រាកទៅអីចឹង។
Expressing fatigue — Additional dialogue
ដារិន៖ ហ្នឹងហើយ។ ខំប្រឹងរៀបចំឯកសារតាំងពីម្សិលម្ង៉ៃ យប់មិញអត់បានដេកហើយ នៅធ្វើអត់ទាន់ទៀត។ ហ៊ើយ ងុយដេកអា៎។ ពេលណាបានចប់អេ៎នៀក បើនៅច្រើនអីចឹង។
ពិសិដ្ឋ៖ ប្រញាប់មែន? បើអត់ប្រញាប់ទេ ធ្វើបណ្ដើរៗទៅ ចាំបាច់បង្ខំធ្វើអី?
ដារិន៖ ចង់សម្រុកធ្វើឲ្យហើយហ្នឹងណា។ ឥឡូវ ទោះជាចង់ធ្វើក៏ធ្វើលែងកើតដែរ។ បើកភ្នែកអត់រួចអេ៎។ សម្រាកតិចសិន ចាំតិចទៀតចាំធ្វើបន្ត។