Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ខ្ញុំ | kɲom | I | 428/191 |
Link to overview page
Link to dictionary
Expressing anger — Dialogue 2
Apologizing — Dialogue 1
តារា៖ អីយ៉ាស់! សុំទោសបង! មានអីអត់បង?
វុទ្ធី៖ អត់អីទេ។
តារា៖ សុំទោស។ ខ្ញុំប្រញាប់ពេក។
Expressing hunger — Dialogue 1
ពិសិដ្ឋ៖ ដូចឃ្លានដល់ហើយនៀក។ មានអីញ៉ាំអត់ទេ? អត់បានដាំបាយទៀត។ មីកញ្ចប់ទៀតហើយខ្ញុំ។
Refusing direction — Dialogue 2
វុទ្ធី៖ ខ្ញុំទៅអត់កើតអេ៎ បង។ ហៅរតនាទៅបង ក្រែងគេទំនេរ។
Apologizing — Dialogue 4
ធារី៖ សុំទោសកញ្ញា! ខ្ញុំមកយឺតហើយ! មកចាំយូរនៅ?
កញ្ញា៖ យូរហើយ។ កន្លះម៉ោងហើយ។
Apologizing — Dialogue 3
ធារីទូរស័ព្ទទៅកញ្ញា៖ សុំទោសកញ្ញា! ខ្ញុំរៀងយឺតបន្តិចហើយ នៅស្ទះចរាចរណ៍។
កញ្ញា៖ អត់អីទេធារី តាមសម្រួល។ ប្រយ័ត្នប្រយែង។
Apologizing — Dialogue 2
តារា៖ អីយ៉ាស់! ខ្ញុំសុំទោសពូ! មានត្រូវត្រង់ណាអត់ពូ?
ពូ៖ ឯងប្រយ័ត្នប្រយែងតិចមើល។
តារា៖ សុំទោសពូ។ ខ្ញុំអត់បានមើលមិញ។
Asking for help 1 — Dialogue 2
ធារី៖ សៀវភៅណា?
កញ្ញា៖ សៀវភៅតូចពណ៌ខ្មៅនោះ។
ធារី៖ ណេះ!
កញ្ញា៖ អរគុណ!
Offering food or drinks and accepting such an offer — Dialogue 3
ធីតា៖ អូ អរគុណ។ មិនដែលហាត់ប្រាណបែកញើសច្រើនអីចឹងទេ។ ទឹកមួយដបប៉ុន្មាន បុប្ផា?
បុប្ផា៖ មិនអីទេ ញ៉ាំទៅ។ ខ្ញុំប៉ាវ។
Asking “What is this?” — Dialogue 3
ពិសិដ្ឋ៖ វចនានុក្រមអេឡិចត្រូនិចហ្នឹងណា!
ធារី៖ អូ! ខ្ញុំស្មានតែអីគេ។ វចនានុក្រមអេឡិចត្រូនិចសោះ។ មើលដំបូង / ពីចម្ងាយអត់ស្គាល់។
Asking for help 1 — Dialogue 1
វិបុល៖ តុក្កតានោះមែន?
ធីតា៖ ចាស!
វិបុល៖ អូខេ ចាំម៉ាភ្លែត ចាំបងយកឲ្យ។
Offering food or drinks and declining such an offer — Dialogue 3
ធីតា៖ អត់អីអេ៎ បុប្ផា។ ខ្ញុំដូចអត់ចង់ញ៉ាំអីផង។
បុប្ផា៖ អូខេ ទៅហើយណាអីចឹង។
Saying “I don’t know” — Dialogue 4
កូន៖ ម៉ាក់! ម៉ាក់ចេះធ្វើ ភីហ្សា អត់? ខ្ញុំចង់ញ៉ាំភីហ្សា។
ម៉ាក់៖ ម៉ាក់អត់ចេះទេកូន។ ចាំម៉ាក់សួរគេមើល ក្រែងមានអ្នកចេះធ្វើ។
Refusing direction — Dialogue 4
វុទ្ធី៖ ខ្ញុំរវល់អា៎ មើលមេរៀន។
បងប្រុស៖ លេសរហូត។ ទៅ ទៅទទួលតិចមើល។
វុទ្ធី៖ អត់/អត់ចង់។
Saying “Have a good trip!” — Dialogue 2
បងប្រុស៖ អឺ ប្រយ័ត្នប្រយែង។ សុខសប្បាយតាមផ្លូវ។ ពេលទៅដល់ តេប្រាប់បងផង។
ស្រីខួច៖ ចា៎ស បង។ បងពេលទៅវិញ ប្រយ័ត្នប្រយែងផង។
Requesting and granting permission 2 — Dialogue 3
ស្រីរ័ត្ន៖ អូន ខ្ញុំសុំលអាវនេះតិចបានអេ៎? ខ្លាចទិញទៅពាក់អត់ត្រូវ។
អ្នកលក់៖ ចា៎ស បានបង។ នោះបន្ទប់ល។
Saying “I don’t know” — Dialogue 3
កញ្ញា៖ វុទ្ធី! កុំព្យូទ័រខ្ញុំខូចហើយ។ វុទ្ធី ជួយមើលបន្តិចបានទេ?
វុទ្ធី៖ ខ្ញុំអត់សូវចេះកុំព្យូទ័រទេ កញ្ញា។ ចាំខ្ញុំហៅបងតារាឲ្យមកជួយមើលណា។
Saying “I don’t know” — Dialogue 5
វុទ្ធី៖ កញ្ញា! ល្ងាចហ្នឹងកញ្ញាទៅជប់លៀងអត់?
កញ្ញា៖ ជប់លៀងអីគេ វុទ្ធី?
វុទ្ធី៖ ថ្ងៃនេះ ខួបកំណើតបងតារានោះអី!
កញ្ញា៖ អូ អីចឹង? ខ្ញុំអត់ដឹងសោះ!
Making suggestions in which the speaker is included — Dialogue 2
វិចិត្រ៖ ពេលដល់ហ្គារ៉ាស់សាំងមុខហ្នឹង ខ្ញុំសុំចូលចាក់សាំងតិចសិនណា។
ផារី៖ មានអី។ ស្តុបខាងមុខ ហ្នឹងមែន?
វិចិត្រ៖ ហ្នឹងហើយ។ ចូលតាម៉ាភ្លែតអេ៎។
Requesting and granting permission 2 — Dialogue 1
ស្រីរ័ត្ន៖ បង ខ្ញុំសុំមើលកាបូបនោះតិចបានអេ៎?
អ្នកលក់៖ មើលបានតាសអូន។ អាមួយនោះមែន?
ស្រីរ័ត្ន៖ ចា៎ស
អ្នកលក់៖ ម៉ូតហ្នឹងទើបតែម៉ោថ្មី។