Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
យ៉ាប់ | yap | 1. very difficult, strenuous (of a job or task), deplorable (of a situation) 2. annoying |
3/3 |
Link to overview page
Link to dictionary
Expressing dislikes 2B — Dialogue 1
ណារី៖ ធុញមែនហ្នឹងអា៎។ ហើយក្ដៅទៀត។ ខ្ញុំអត់ចូលចិត្តជិះទុកទុកអីចឹងអា៎។ ហុយក៏ហុយ ក្ដៅក៏ក្ដៅ។
កញ្ញា៖ មែនហ្នឹង គ្រាន់តែបែកញើស ក៏អស់កម្លាំងដែរ។ ដូចគេធ្វើផ្លូវនៅមុខ។
ណារី៖ មែនក៏អី? ដឹងថាស្ទះម៉ាម៉ោង ពីរម៉ោងហើយអីចឹង។ យ៉ាប់មែនទែន!
Expressing anger — Dialogue 3
នារី៖ អូ សោភា ខ្ញុំភ្លេចតេប្រាប់ម្សិលមិញ ខ្ញុំអត់បានទៅអេ៎ង៉ៃហ្នឹង ជាប់រវល់ភ្លាមៗ។ សុំទោសណា។
សោភា៖ ចុម ម៉េចអីចឹង? ខ្ញុំទិញសំបុត្រឡានហើយហ្នឹង! នារីឯងអត់បានទៅគួរតែប្រាប់ខ្ញុំឲ្យដឹងមុន។
នារី៖ សុំទោស សោភា។ ខ្ញុំភ្លេចម្សិលមិញ។
សោភា៖ គួរតែប្រាប់មុនម្សិលមិញទៀត។ យ៉ាប់មែនទែន។ ប៉ុណ្ណឹងបានហើយអីចឹង។
Asking for directions 2 — Dialogue 2
សុខា៖ ចរិយា!
ចរិយា៖ អូ សុខា! ចៃដន្យម៉េះ។ ម៉ោប្រជុំមែន?
សុខា៖ ហ្នឹងហើយ ម៉ោប្រជុំ។ ចុះចរិយាម៉ោមានការអីអ៎?
ចរិយា៖ ខ្ញុំម៉ោចូលរួមសិក្ខាសាលា ប៉ុន្តែដើររកសាលហ្នឹងអត់ឃើញសោះ។ សាលទន្លេចតុមុខ ចរិយាដឹងថានៅណាអេ៎?
ចរិយា៖ ខ្ញុំអត់សូវច្បាស់ដែរ។ ទើបម៉ោសណ្ឋាគារហ្នឹងលើកទី ១ ដែរ។ ចុះគេដាក់ថានៅជាន់ទីម៉ាន?
សុខា៖ គេអត់មានសរសេរដាក់ថាជាន់ទីប៉ុន្មានហ្នឹងអា៎ បានពិបាករក។ អ្នកសរសេរហ្នឹងក៏យ៉ាប់ដែរ។ ទៅសួរបុគ្គលិកអូតែលម៉ងទៅ លឿនជាងហ្ន៎។