KhmerPronunciationEnglish/Notes#occ
មុន mun 1. previous(ly), former(ly) {ខែមុន = last month}
2. first, before {ញ៉ាំមុនចុះ = Go ahead and eat first!}
98/61

Link to overview page
Link to dictionary

Comparing or contrasting things 1 — Dialogue 1


នៅហាងលក់វត្ថុអនុស្សាវរីយ៍
ភ្ញៀវផ្កានេះស្អាតដែរ តែទាស់ត្រង់ទងវារៀងខ្លីតិច មានអាវែងជាងហ្នឹងតិចអេ៎?
អ្នកលក់នេះបង មួយនេះទងវាវែងជាងអាមុនតិច
ភ្ញៀវតែផ្កាវាធំពេកដាក់តាំងទៅមិនសូវស្អាតដូចអានោះអេ៎

Comparing or contrasting things 2 — Additional dialogue


មីងសានម្សិលមិញ ជួបអន្ទិតកូនលោកបងសំឥឡូវ ធំជាងមុនច្រើនណាស់ ហើយចេះដឹងខុសត្រូវជាងមុន
មីងផលហ្នឹងអ៎? ចេះដឹងខុសត្រូវជាងមុនម៉េចទៅ?
មីងសានចេះជម្រាបសួរ ចេះយកទឹកមកទទួលភ្ញៀវ ហើយនិយាយសាច់ការ អត់និយាយច្រើនតែពីសតែពាសដូចមុនអេ៎

Indicating Agreement — Dialogue 2


យល់ស្របនៅកន្លែងធ្វើការ
តារាវុទ្ធី! វុទ្ធីឯងគិតថាហេតុអីបានចំនួនអតិថិជនធ្លាក់ចុះខ្លាំងម្ល៉េះខែមុន?
វុទ្ធីខ្ញុំអត់ច្បាស់ដែរបងតែខ្ញុំគិតថា ប្រហែលជាមកពីខែមុនមានបុណ្យទានច្រើនពេក
តារាហ្នឹងហើយ ខ្ញុំគិតអីចឹងដែរ។ / ប្រហែលហើយមើលទៅ

Remembering — Cultural note


នៅខ្មែរ នៅពេលឃើញមនុស្សម្នាក់ភ្លេចភ្លាំងច្រើន គេតែងចំអន់លក្ខណៈលេងសើចថា មនុស្សនោះចាស់ហើយ ឬក៏ មនុស្សនោះនិយាយខ្លួនឯងថា ខ្លួនចាស់ហើយ ភ្លេចភ្លាំងច្រើននិយាយលេងសើចម្យ៉ាងទៀតគឺ នៅពេលមនុស្សម្នាក់និយាយមុនពេលចេញដំណើរថាមានភ្លេចអីទេហ្ន៎?” គេអាចនិយាយទៅវិញថាបើភ្លេចម៉េចនឹកឃើញ?”។

Receiving/welcoming visitors and paying visits to others — Cultural notes


នៅខ្មែរ ការទៅលេងផ្ទះនរណាម្នាក់ដោយមិនប្រាប់មុនមិនមែនជាការខុសឆ្គងអ្វីនោះទេប៉ុន្តែ ដើម្បីកុំឲ្យទៅខក ពិបាកដល់ម្ចាស់ផ្ទះ គេគួរតែទូរស័ព្ទទៅសួរម្ចាស់ផ្ទះជាមុនសិននៅពេលមានភ្ញៀវមកលេង ម្ចាស់ផ្ទះគួរទទួលដោយលើកទឹកភេសជ្ជៈផ្សេងមកជូនភ្ញៀវ ប្រសិនបើចំម៉ោងបាយ គួរហៅភ្ញៀវពិសាបាយជាការគួរសម

Consoling someone — Dialogue 1


បាត់បង់សត្វចិញ្ចឹម
ស្រីពេជ្រកុសល ម៉េចហ្នឹង? ដូចស្រងូតស្រងាត់ម៉េះ?
កុសលឆ្មាខ្ញុំ តាំងពីប៉ុន្មានថ្ងៃមុន ឈឺស៊ីអត់បាន ហើយចេះតែថ្ងូរដល់ព្រឹកមិញក្រោកឡើង វាងាប់បាត់
ស្រីពេជ្រសត្វវាអីចឹងហើយ កុសលអាយុវាខ្លីជាងមនុស្ស អីចឹងវាត្រូវតែទៅមុនហើយកុំពិបាកចិត្តអី កាត់ចិត្តទៅវាក៏ឆាប់បានទៅចាប់ជាតិថ្មីដែរ

Warning someone — Additional dialogue


សម្បត្តិបញ្ញាឯង កុំទៅហ៊ានប្រថុយចូលហ៊ុនជាមួយក្រុមហ៊ុនអត់មានអីច្បាស់លាស់អីចឹងអា៎ខ្ញុំធ្លាប់វិះត្រូវគេបោក ខ្ញុំរាងហើយប្រយ័ត្នក្រខ្លួនអត់អំពើ
បញ្ញាតែ ស្ដាប់គេនិយាយទៅ ទំនងដែរតាស
សម្បត្តិបញ្ញាឯងមិនធ្លាប់ឆ្លងកាត់ មិនទាន់ដឹងទេខ្ញុំគ្រាន់តែប្រាប់មុនទេកុំឲ្យថាខ្ញុំអត់បានប្រាប់សម្រេចចិត្តខ្លួនឯងទៅ

Making excuses — Cultural note


មានទម្លាប់អាក្រក់មួយចំនួននៅខ្មែរអ្នកខ្លះអាចនឹងទទួលសន្យាធ្វើនូវអ្វីដែលខ្លួនមិនចង់ធ្វើ ប៉ុន្តែតាមពិតមិនចាប់ផ្ដើមធ្វើទាល់តែសោះ ហើយទុកចោលរហូតរហូតដល់ពេលទាក់ទងទៅសួរ ឆ្លើយលេសនេះលេសនោះដូច្នេះ មិនគួរទុកចិត្តលើការសន្យារបស់គេពេកទេ ត្រូវនិយាយគ្នាមុនដោយកំណត់ថ្ងៃឲ្យបានច្បាស់លាស់និងត្រូវទាក់ទងសួរបញ្ជាក់នៅពេលក្រោយ

Expressing sorrow — Dialogue 1


បាត់បង់សត្វចិញ្ចឹម
ចរណៃផានិត ម៉េចហ្នឹង? មុខស្រពោនម៉េះ?
ផានិតខ្ញុំនឹកឆ្មាខ្ញុំវាទើបតែងាប់ទៅម៉ានង៉ៃមុនហ្នឹងពេលអត់ពីវាទៅ ខ្ញុំមានអារម្មណ៍ថាអផ្សុកមែនទែន ព្រោះធ្លាប់លេងជាមួយវារហូតបើដឹងថាចិញ្ចឹមសត្វ ត្រូវពិបាកចិត្តខ្លាំងពេលវាងាប់ទៅអីចឹង ខ្ញុំអត់ចិញ្ចឹមទេឈប់ចិញ្ចឹមសត្វអីទាំងអស់ម៉ងចាប់ពីង៉ៃនេះទៅ

Excusing oneself — Dialogue 1


ធារីអាឡូ វឌ្ឍនៈ ខ្ញុំធារីអា៎ម៉េចហើយ? ជិតមកដល់នៅ?
វឌ្ឍនៈធារីអ៎? ចុម! ង៉ៃហ្នឹងង៉ៃអីគេ?
ធារីង៉ៃសៅរ៍ក្រែងណាត់គ្នាម៉ោងអេ៎?
វឌ្ឍនៈអូ ធារី ខ្ញុំច្រឡំ ស្មានតែង៉ៃហ្នឹងង៉ៃសុក្រខ្ញុំទៅអត់ទាន់អេ៎ ធារី ណាត់ង៉ៃផ្សេងបានអេ៎? សុំទោសណា
ធារីដឹងអីចឹង តេសួរវឌ្ឍនៈឯងមុន កុំឲ្យមកខកអត់អីទេអីចឹង ចាំង៉ៃក្រោយក៏បាន

Expressing anger — Dialogue 3


សោភាអាឡូ នារី ខ្ញុំមកដល់ចំណតឡានហើយនារីឯងនៅណា?
នារីអូ សោភា ខ្ញុំភ្លេចតេប្រាប់ម្សិលមិញ ខ្ញុំអត់បានទៅអេ៎ង៉ៃហ្នឹង ជាប់រវល់ភ្លាមៗ។ សុំទោសណា
សោភាចុម ម៉េចអីចឹង? ខ្ញុំទិញសំបុត្រឡានហើយហ្នឹង! នារីឯងអត់បានទៅគួរតែប្រាប់ខ្ញុំឲ្យដឹងមុន
នារីសុំទោស សោភាខ្ញុំភ្លេចម្សិលមិញ
សោភាគួរតែប្រាប់មុនម្សិលមិញទៀតយ៉ាប់មែនទែនប៉ុណ្ណឹងបានហើយអីចឹង

Making suggestions in which the speaker is included — Additional dialogue


នៅសួនកម្សាន្ត
វិចិត្រផារី តស់ទៅញ៉ាំអីសិន ខ្ញុំឃ្លានហើយនៅមុខនោះមានហាងលក់ភីហ្សាមួយ
ផារីវិចិត្រឃ្លានហើយអ៎? ខ្ញុំដូចជាអត់ទាន់ឃ្លានផង តែស្រេកទឹកវិចិត្រទៅហាងនុងមុនទៅខ្ញុំទៅទិញទឹកកកឈូសនៅនោះសិន ហើយចាំជុំគ្នាវិញនៅហាងភីហ្សានុងម៉ង
វិចិត្រអីចឹងក៏បានចង់ឲ្យខ្ញុំកុម្ម៉ង់អីញ៉ាំឲ្យហើយអត់?
ផារីមិនបាច់ទេចាំខ្ញុំទៅដល់ ខ្ញុំកុម្ម៉ង់ខ្លួនឯងក៏បាន

Saying “I don’t understand” — Additional dialogue


កញ្ញាធារី លំហាត់នេះ 2 + 2 x 3 ម៉េចក៏ស្មើនឹង 8 អីចឹង? មិនមែនស្មើ 12 ទេហ?
ធារីមើល! អូ បើមានសញ្ញាបូក ហើយសញ្ញាគុណអីចឹង យើងត្រូវធ្វើវិធីគុណមុន
កញ្ញាអត់យល់!
ធារីមានន័យថា យើងត្រូវយក 2 គុណនឹង 3 មុនអីចឹងវាមិនស្មើនឹង 6? រួចហើយ បានយកទៅបូកនឹង 2 តាមក្រោយអីចឹង 6 បូកនឹង 2 វាមិនស្មើនឹង 8?
កញ្ញាអូ អីចឹងទេ! យល់ហើយ!

Receiving/welcoming visitors and paying visits to others — Dialogue 2


មកលេងផ្ទះដោយមិនប្រាប់មុន
សុភាពអូ វណ្ណា! ម៉េចម៉ោអត់ប្រាប់មុនអីចឹង? ចូលម៉ោសិនម៉ោ
វណ្ណាខ្ញុំម៉ោជួបភ្ញៀវនៅជិតហ្នឹង ហើយក៏ឈាងចូលលេងសុភាពឯងទៅសុភាពមានត្រូវទៅណាអត់?
សុភាពង៉ៃនេះខ្ញុំទំនេរតាសអត់មានត្រូវទៅណាផងវណ្ណាឯងសុខសប្បាយអេ៎? ចាំតិច ខ្ញុំទៅយកទឹកម៉ោឲ្យសិនណា
វណ្ណាមិនបាច់ទឹកអីទេសុភាពខ្ញុំអង្គុយតែម៉ាភ្លែតដែរទេ

Breaking A Bowl (Sakanan) — 03


អញ្ចឹងបន្ទាប់មកទៀតនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ចានគោមបានធ្លាក់ បង្វិលខ្លួនធ្លាក់ អញ្ចឹងបានន័យថាវាបង្វិលខ្លួនធ្លាក់ពីលើតុចុះមកដល់ក្រោម ឬក៏ចុះមកដល់កម្រាលឥដ្ឋ អញ្ចឹងយើងឃើញចានគោមនោះបានធ្លាក់ផ្កាប់ អញ្ចឹងយើងឃើញមាត់ចានគោមបានធ្លាក់មកដល់កម្រាលឥដ្ឋមុន ហើយគូទចានគោមគឺនៅខាងលើ អញ្ចឹងបានន័យថាវាបង្វិលផ្កាប់ អញ្ចឹងនៅពេលដែលវាធ្លាក់គឺវាបង្វិលខ្លួន ហើយផ្កាប់ចុះក្រោម អញ្ចឹងចានគោមនោះនៅក្នុងរូបភាពទីបានធ្លាក់ពីលើតុ ធ្លាក់មកដល់កម្រាលឥដ្ឋនៅខាងក្រោម

Admonishing someone / saying “Don’t do this!” — Additional dialogue


ការងារសំណង់
ប្រធានកម្មករអេ! ហើយម៉េចអាអូនមួយនេះអត់ពាក់មួកការពារអីចឹង? ធ្វើការជាមួយខ្ញុំ អត់មានប្រហែសអីចឹងអេ៎ការងារហ្នឹងអាចគ្រោះថ្នាក់ដល់ងាប់អា៎កុំមើលងាយ
កម្មករបាទ បង
ប្រធានកម្មករលើកក្រោយ បើមានអ្នកណាចូលការដ្ឋានអត់ពាក់មួក ឬក៏ ធ្វើការនៅក្រៅអត់ពាក់ខ្សែក្រវាត់ ខ្ញុំបញ្ឈប់ការងារហើយណាកុំថាខ្ញុំអាក្រក់ ឬក៏អត់បានប្រាប់មុនឥឡូវប្រាប់ឲ្យហើយបើមានរឿងអី អត់មានចាប់ឯងម៉ោទទួលខុសត្រូវអេ៎ត្រូវចេះប្រយ័ត្នខ្លួនឯង

Establishing guidelines and deadlines for the completion of actions — Additional dialogue


ដាណែតកណ្ណិកា! មើលអីគេហ្នឹង? ជក់ម៉េះ?
កណ្ណិកាកំពុងតែមើលវិធីដាក់ពាក្យរៀនម៉ាស្ទ័រទៅអូស្ត្រាលី
ដាណែតហ្នឹង? លក្ខខណ្ឌម៉េចខ្លះ?
កណ្ណិកាបំពេញដឺម៉ង់ដែលគេឲ្យបំពេញហ្នឹងហើយ សរសេរតែងសេចក្តីទំព័រ ដាក់លទ្ធផលប្រឡងថូហ្វល ... ឲ្យបានមុនថ្ងៃទីប្រាំពិល ខែប្រាំពិល ...
ដាណែតដឺម៉ង់ហ្នឹងយកពីណា?
កណ្ណិកាគេដាក់លីងឲ្យដោនឡូតតាស នៅនេះ! ហើយដល់ពេលរៀបចំហើយ គេឲ្យផ្ញើឲ្យគេតាមអនឡាញតែកន្លះខែទៀតហ្នឹង ធ្វើទាន់អត់ទេនៀក ...

Inviting someone to eat together — Dialogue


សម្រាកថ្ងៃត្រង់ នៅកន្លែងធ្វើការ
ធារីកញ្ញា! ញ៉ាំបាយនៅ? មក មកញ៉ាំជាមួយគ្នា?
កញ្ញាអូ ធារី! ញ៉ាំមុនចុះខ្ញុំអត់ទាន់ឃ្លានទេ
វុទ្ធីមកញ៉ាំបាយសិនមក កញ្ញាហួសម៉ោងសម្រាកឥឡូវហើយ!
កញ្ញាអូខេ! ខ្ញុំទៅយកបាយម្ហូបខ្ញុំមកសិនអីចឹង
វុទ្ធីថ្ងៃអាទិត្យហ្នឹង ខ្ញុំទៅលេងផ្ទះបងតារាធារីជាមួយកញ្ញាចង់ទៅលេងដែរអត់?
ធារីអីចឹង? ចង់ទៅតាស! កញ្ញាទៅអត់?
កញ្ញាខ្ញុំអត់បានទៅទេ ព្រោះមានការរវល់នៅផ្ទះបន្តិច

Indicating disagreement — Additional dialogue


កូនម៉ាក់ ង៉ៃហ្នឹងមិនបាច់ធ្វើម្ហូបអេ៎ណាទៅញ៉ាំអីនៅក្រៅម៉ងម៉ាក់ឯងចង់ញ៉ាំអី?
ម៉ាក់មិនបាច់អេ៎អី? នាំតែអស់លុយ
កូនយូរម្ដងតាសទៅហាងង៉ៃមុនទៅ ម៉េចដែរ?
ម៉ាក់អត់ទេសហាងង៉ៃមុនហ្នឹង អត់សូវឆ្ងាញ់ហើយថ្លៃទៀត
កូនអីចឹង ទៅណាវិញ?
ម៉ាក់ទៅហាងគុយទាវធម្មតាជិតហ្នឹងទៅ
កូនហ៊ើយ ម៉ាក់ឯងនេះយ៉ាប់ម៉ងទៅកន្លែងណារៀងឡូយតិចទៅ
ម៉ាក់ស្រេចតែកូនឯងទេអីចឹងថាអត់ចង់ឲ្យអស់លុយច្រើនអញ្ចេក

Establishing guidelines and deadlines for the completion of actions — Dialogue 2


កណ្ណិកាអាឡូ បង! បងឯងនៅក្រៅនៅឡើយអេ៎បង?
ដាលីនហ្នឹងហើយ បងនៅក្រៅមានការអីអ៎?
កណ្ណិកាខ្ញុំចង់សួរបងតិចស្រង់មតិហ្នឹងខ្ញុំធ្វើហើយៗ បងត្រូវការឲ្យខ្ញុំបកប្រែខ្មែរអត់បង?
ដាលីនមិនបាច់ក៏បានដែរអូនតែឥឡូវអូនឯងមិនសរុបជាចំនួន ត្រូវអេ៎? អូនឯងជួយសរសេរជាភាគរយឲ្យបងផង ហើយបើអូនឯងចេះធ្វើ ជួយធ្វើចេញជាក្រាបឲ្យបងផង បានអេ៎?
កណ្ណិកាក្រាបហ្នឹងខ្ញុំអត់ចេះផងបងបងជួយបង្រៀនខ្ញុំ បានអេ៎? បងម៉ោវិញម៉ោងម៉ាន? ខ្ញុំត្រូវចេញទៅក្រៅម៉ោងថ្ងៃ
ដាលីនចាំបងទៅវិញឲ្យទាន់មុនម៉ោង ៣។