Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
អភិវឌ្ឍ | ʔaʔpʰiʔvoat | to develop, make progress | 1/1 |
Link to overview page
Link to dictionary
Motorcycle Taxi (Sakanan) — 00 Introduction
សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការជិះម៉ូតូឌុប។ អញ្ចឹងជាទូទៅមធ្យោបាយធ្វើដំណើរគឺមានច្រើន នៅក្នុងប្រទេសកម្ពុជាយើង ដោយសារតែប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលកំពុងតែអភិវឌ្ឍ អញ្ចឹងមធ្យោបាយធ្វើដំណើរ គឺពេលខ្លះប្រជាជន គឺអត់មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួននោះទេ ដូចថា[...]គាត់ចង់ទៅណាមកណា អញ្ចឹងគាត់ជិះឡាន ឬក៏ជិះតាក់ស៊ី ជិះឡានក្រុង ឬក៏ជិះម៉ូតូឌុបជាដើម។ អញ្ចឹងមធ្យោបាយធ្វើដំណើរមានដូចជាឡាន មានដូចជាឡានក្រុង មានដូចជាម៉ូតូ មានដូចជាកង់ មានដូចជារថភ្លើង និងមានដូចជាម៉ូតូឌុប។ អញ្ចឹងពេលខ្លះ ប្រសិនបើគាត់ត្រូវទៅណាដែលជិតល្មម មិនសូវឆ្ងាយពេក ហើយគាត់អត់មានឡាន ឬក៏អត់មានម៉ូតូផ្ទាល់ខ្លួន គាត់អាចជិះម៉ូតូឌុបទៅបាន អញ្ចឹងម៉ូតូឌុប គឺនៅតាមផ្លូវ គឺមានច្រើន យើងអាចឃើញម៉ូតូឌុបច្រើននៅតាមផ្លូវនៅក្នុងប្រទេសកម្ពុជា។