KhmerPronunciationEnglish/Notes#occ
អាច ʔaac 1. to be able/qualified (to do something), capable of (doing something)
2. to be possible
3. to be in condition (to), be in a position (to)
4. to dare to
898/325

Link to overview page
Link to dictionary

Requesting and granting permission 2 — Dialogue 2


នៅហាងលក់គ្រឿងអគ្គិសនី
ស្រីរ័ត្នបង ខ្ញុំអាចសាកប្រើទូរទស្សន៍នេះតិចបានអេ៎? ជួយប្រាប់ពីរបៀបប្រើផង
អ្នកលក់បាទ សាកប្រើចុះអូនចាំខ្ញុំពន្យល់ពីរបៀបប្រើ

Expressing cold — Cultural note


នៅប្រទេសកម្ពុជា ជាទូទៅ ចាប់ពីខែ ១២ ដល់ដើមខែមានអាកាសធាតុត្រជាក់ ដែលគេនិយមហៅថារដូវធ្លាក់ខ្យល់ ដោយសីតុណ្ហភាពអាចធ្លាក់ដល់ ២០ ទៅ ២៥ អង្សាសេប្រជាជនច្រើនប្រារព្ធពិធីអាពាហ៍ពិពាហ៍នៅក្នុងរដូវនេះ ដើម្បីចៀសវាងរដូវភ្លៀង

Getting someone’s attention — Dialogue 2


នៅក្នុងឡានក្រុងរទេះភ្លើង (នៅជិតគ្នា អាចកេះប៉ះស្មា ហៅមិនបាច់ហៅឈ្មោះ)
តារាអេ!
វុទ្ធីអូ បងតារា!
តារាសម្លឹងមើលទូរស័ព្ទឡើងភ្លឹក!
វុទ្ធីជួនគ្នាម្ល៉េះ! ទៅណាមកណាបង?

Discouraging someone from pursuing a course of action — Cultural note


ដោយសារនៅប្រទេសកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់និងករណីចោរកម្មច្រើន ឪពុកម្ដាយភាគច្រើនមិនចង់ឲ្យកូនរបស់ខ្លួនធ្វើដំណើរផ្លូវឆ្ងាយធ្វើដំណើរនៅពេលយប់នោះទេទោះជាបើកបរដោយប្រុងប្រយ័ត្នក៏ដោយ ក៏អាចទទួលរងគ្រោះថ្នាក់ដោយសារអ្នកមិនគោរពច្បាប់ចរាចរណ៍ អ្នកដែលពិសាគ្រឿងស្រវឹងជាអ្នកបង្ក

Expressing hunger — Cultural note


ឃ្លាន មានន័យថា មានអារម្មណ៍ចង់ញ៉ាំអ្វីមួយប៉ុន្តែ ប្រសិនបើអ្នកចង់និយាយថាអ្នកចង់ញ៉ាំអ្វីមួយឲ្យច្បាស់លាស់ ដូចជា នំប៉័ង ហេមប័រហ្គឹរ គុយទាវ ជាដើម អ្នកក៏អាចនិយាយថា ឃ្លាននំប៉័ង ឃ្លានហេមប័រហ្គឹរ ផងដែរមនុស្សដែលឧស្សាហ៍ឃ្លានហើយញ៉ាំច្រើន គេហៅថា មនុស្សពូកែញ៉ាំ មេញ៉ាំ

Asking “How do you write this?” — Cultural note


តួអក្សរខ្មែរកើតឡើងដោយការផ្គុំព្យញ្ជនៈ ស្រៈ ជើង និង សញ្ញាផ្សេងៗ។ តួអក្សរខ្លះមិនមានសំឡេងនៅក្នុងពេលអាននោះទេ ដូចជា ជាដើម ដូច្នេះ សូម្បីជនជាតិខ្មែរក៏មានការលំបាកក្នុងការចងចាំអក្ខរាវិរុទ្ធទាំងអស់ផងដែរ ហើយត្រូវប្រុងប្រយ័ត្ននៅពេលសរសេរឈ្មោះ ព្រោះអាចមានពាក្យសូរដូច

Excusing oneself — Cultural note


នៅប្រទេសជប៉ុន ប្រសិនបើអ្នកនិយាយថាជាប់រវល់ ទោះវាជាលេសក៏ដោយ គេក៏នឹងមិនសួរដេញដោលអ្នកទៀតដែរ ព្រោះគេគិតថាជារឿងផ្ទាល់ខ្លួនប៉ុន្តែនៅខ្មែរ នៅពេលអ្នកយកលេសថារវល់ ភាគច្រើនអ្នកអាចនឹងត្រូវបានគេសួរបន្តទៀតថារវល់នឹងអ្វីឲ្យច្បាស់លាស់

Accepting direction — Cultural note


ចាស់ប្រើក្មេង ជារឿងធម្មតា ហើយការធ្វើតាមសំដីមនុស្សចាស់ជាសុជីវធម៌ ប៉ុន្តែពេលខ្លះ នៅពេលក្មេងនោះមិនចង់ធ្វើ គេធ្វើដែរតែដោយបញ្ចេញទឹកមុខមិនពេញចិត្តឃើញទឹកមុខបែបនោះ អ្នកប្រើអាចនឹងនិយាយថាគ្រាន់តែប្រើប៉ុណ្ណឹងសោះ មុខឡើងក្រញូវ / មុខមើលមិនបាន”។

Forbidding someone to do something — Additional dialogue


បុគ្គលិក ១៖ ចុះអាចនិយាយទូរស័ព្ទក្នុងការិយាល័យបានអត់បង?
ប្រធានអត់បានទេ ព្រោះបន្ទប់យើងតូច អាចរំខានដល់អ្នកដទៃកំពុងធ្វើការចង់និយាយទូរស័ព្ទ ត្រូវទៅក្រៅនិយាយ
បុគ្គលិក ២៖ ពួកខ្ញុំអាចសាកថ្មទូរស័ព្ទនៅកន្លែងធ្វើការបានអត់បង?
ប្រធានអាហ្នឹងបានអត់អីទេ សាកចុះ

Indicating Agreement — Cultural note


នៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសដទៃទៀតដែរ គឺមានពាក្យជាគ្រាមភាសាជាច្រើនគ្រាមភាសាក្នុងភាសាអង់គ្លេសអាចរកឃើញក្នុងវចនានុក្រម ប៉ុន្តែ គ្រាមភាសារបស់ខ្មែរភាគច្រើនមិនមានក្នុងវចនានុក្រមនោះទេពាក្យថា យល់ព្រម យល់ស្រប អាចនិយាយជាគ្រាមភាសាក្នុងភាសានិយាយបានថា អឺអើឧទាហរណ៍ អឺអើជាមួយគេ អឺអើហើយ ជាដើម

Remembering — Cultural note


នៅខ្មែរ នៅពេលឃើញមនុស្សម្នាក់ភ្លេចភ្លាំងច្រើន គេតែងចំអន់លក្ខណៈលេងសើចថា មនុស្សនោះចាស់ហើយ ឬក៏ មនុស្សនោះនិយាយខ្លួនឯងថា ខ្លួនចាស់ហើយ ភ្លេចភ្លាំងច្រើននិយាយលេងសើចម្យ៉ាងទៀតគឺ នៅពេលមនុស្សម្នាក់និយាយមុនពេលចេញដំណើរថាមានភ្លេចអីទេហ្ន៎?” គេអាចនិយាយទៅវិញថាបើភ្លេចម៉េចនឹកឃើញ?”។

Talking about the taste of food 2 — Dialogue 2


ធីតារតនា ម៉េចដែរ ញ៉ាំបានអត់?
រតនាធីតាឯងដាក់អំបិលប៉ុន្មានស្លាបព្រា?
ធីតាប្រៃខ្លាំងអ៎?
រតនាហ្នឹងហើយ! ... និយាយលេងអេ៎ប្រៃតិច តែមិនអីទេ ញ៉ាំបានឆ្ងាញ់តាស មានអី
ធីតាត្រឹមតែអាចទទួលយកបានទៅបានហើយ មិនបាច់ឆ្ងាញ់ក៏បានដែរ ណោះ?
រតនារសជាតិប៉ុណ្ណឹងបានហើយ

Asking for help 1 — Additional dialogue


វុទ្ធីបងវិបុល ល្ងាចនេះខ្ញុំរវល់ បងអាចទៅជួបភ្ញៀវជំនួសខ្ញុំបានអត់បង?
វិបុលល្ងាចហ្នឹងខ្ញុំទៅអត់បានអេ វុទ្ធីខ្ញុំមានណាត់ហើយ
វុទ្ធីអូ អត់អីទេអីចឹងពិសិដ្ឋ ទំនេរអត់? អាចទៅជួបភ្ញៀវជំនួសខ្ញុំបានអេល្ងាចនេះ?
ពិសិដ្ឋមានអី បានតាសនៅណា? ម៉ោងម៉ាន?

Identifying items or people 1 — Cultural note


នៅប្រទេសកម្ពុជាមានទំនិញនាំចូលជាច្រើន ដូច្នេះ នៅពេលទិញទំនិញនៅផ្សារ ភាគច្រើនអ្នកទិញសួរអ្នកលក់ថាទំនិញនោះផលិតនៅប្រទេសណាប៉ុន្តែ ពេលខ្លះ អ្នកទិញអាចសម្គាល់ឃើញពីភាពខុសគ្នានិងដឹងពីប្រភពទំនិញដោយខ្លួនឯងឧទាហរណ៍ សម្រាប់សម្លៀកបំពាក់ គេសម្គាល់ទៅលើសាច់ក្រណាត់ រីឯស្បែកជើង គេសម្គាល់ទៅលើម៉ូតនិងសាច់ស្បែកជើង ប៉ុន្តែពេលខ្លះក៏ប៉ះចំទំនិញក្លែងក្លាយផងដែរ

Grilled Fish (Sakanan) — 00 Introduction

សួស្ដី ដែលនៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីការញ៉ាំត្រីអាំងអញ្ចឹងការញ៉ាំត្រីអាំង ដែលជាទូទៅ ត្រីគឺមានច្រើនប្រភេទ ហើយត្រីគឺយើងអាចធ្វើជាមុខម្ហូបបានយ៉ាងច្រើនផងដែរ ដែលនៅក្នុងប្រទេសកម្ពុជា យើងអាចយកត្រីមក ជាទូទៅយើងយកត្រីមកអាំង ឬក៏មកចៀន ទៅតាមចំណង់ចំណូលចិត្ត និងទៅតាមអ្វីដែលយើងចង់ញ៉ាំ

Asking for help 2 — Cultural note


ខ្មែរជាជនជាតិដែលឲ្យតម្លៃនិងចូលចិត្តជួយគ្នានៅពេលមានអាសន្នអន្ធក្រឧទាហរណ៍ដូចជា ជួយប្រាប់ផ្លូវនៅពេលវង្វេងផ្លូវ ជួយរុញឡាននៅពេលជាប់ផុងក្នុងភក់ ជួយឲ្យកន្លែងគេងសម្រាប់អ្នកធ្វើដំណើរឆ្ងាយ ជាដើមប៉ុន្តែ ទីក្រុងនិងជនបទអាចខុសគ្នាបន្តិចនៅទីក្រុង មនុស្សមិនសូវជួយគ្នាច្រើនប៉ុន្មានទេ ព្រោះខ្លាចនាំទុក្ខដល់ខ្លួនដោយសារមានមនុស្សមិនល្អច្រើន

Expressing thirst — Cultural note


នៅប្រទេសកម្ពុជា មានអាកាសធាតុក្ដៅស្ទើរពេញមួយឆ្នាំ ដូច្នេះមានតូបលក់ភេសជ្ជៈហាងកាហ្វេជាច្រើនទឹកអំពៅមានរសជាតិផ្អែម ជាភេសជ្ជៈពេញនិយមតាំងពីដើមមកភេសជ្ជៈកំប៉ុងដែលជនជាតិខ្មែរស្គាល់ច្រើនជាងគេគឺកូកា ហ្វាន់តា ប៉ិបស៊ី ទឹកផ្លែឈើ ដូចជាទឹកត្រឡាច ទឹកចាហួយ ។ល។ លក្ខណៈពិសេសរបស់ហាងកាហ្វេដែលជនជាតិខ្មែរចូលចិត្តគឺហាងកាហ្វេមានម៉ាស៊ីនត្រជាក់ មានវ៉ាយហ៉្វាយលេងអ៊ីនធឺណិត ហើយអាចអង្គុយបានយូរ

Making excuses — Cultural note


មានទម្លាប់អាក្រក់មួយចំនួននៅខ្មែរអ្នកខ្លះអាចនឹងទទួលសន្យាធ្វើនូវអ្វីដែលខ្លួនមិនចង់ធ្វើ ប៉ុន្តែតាមពិតមិនចាប់ផ្ដើមធ្វើទាល់តែសោះ ហើយទុកចោលរហូតរហូតដល់ពេលទាក់ទងទៅសួរ ឆ្លើយលេសនេះលេសនោះដូច្នេះ មិនគួរទុកចិត្តលើការសន្យារបស់គេពេកទេ ត្រូវនិយាយគ្នាមុនដោយកំណត់ថ្ងៃឲ្យបានច្បាស់លាស់និងត្រូវទាក់ទងសួរបញ្ជាក់នៅពេលក្រោយ

Asking “What is he doing?” — Cultural note


ការសួរថាកំពុងធ្វើអីហ្នឹង [ឈ្មោះ/បង/អូន/ម៉ាក់ ជាដើម]?” គឺជាការផ្ដើមការសន្ទនាជាទូទៅ និងបង្ហាញភាពស្និទ្ធស្នាលមួយប៉ុន្តែ ពេលខ្លះ អ្នកអាចនឹងទទួលបានចម្លើយថាមានអី”។ នេះមានន័យថា អ្នកឆ្លើយខ្ជិលមិនចង់ពន្យល់ប្រាប់យើងនោះទេប៉ុន្តែ ចម្លើយបែបនេះមិនចាត់ទុកថាជាការមិនគួរសមអ្វីឡើយ

Offering food or drinks and declining such an offer — Cultural note


ពាក្យថាហៅគួរសមជាពាក្យដែលខ្មែរចូលចិត្តប្រើក្នុងន័យលេងសើចវាមានន័យថា ការហៅនរណាម្នាក់មកញ៉ាំអ្វីមួយ គឺមិនមែនចង់ឲ្យម្នាក់នោះមកពិតប្រាកដនោះទេ គឺគ្រាន់តែជាការសម្ដែងការគួរសមតែប៉ុណ្ណោះ ព្រោះការដែលឃើញនរណាម្នាក់ពេលខ្លួនកំពុងញ៉ាំអ្វីមួយ គឺគួរតែបបួលគេមកញ៉ាំជាមួយជាការគួរសម ទោះជាដឹងថាអាហារមានតិច មិនអាចចែករំលែកឲ្យគេបានក៏ដោយ