KhmerPronunciationEnglish/Notes#occ
តាក់ស៊ី taksii taxi 5/4

Link to overview page
Link to dictionary

Tuk Tuk (Sakanan) — 00 Introduction

00:00/00:00
Error loading: "../F/TukTuk_Sakanan_00.mp3"

សួស្ដី! នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការជិះរ៉ឺម៉កកង់បី បាទ អញ្ចឹងមធ្យោបាយធ្វើដំណើរ គឺយើងមានច្រើនប្រភេទ មានដូចជាឡាន ម៉ូតូ កង់ រ៉ឺម៉ក និងរ៉ឺម៉កកង់បីជាដើម អញ្ចឹងប្រសិនបើយើងអត់មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន បានន័យថាយើងអត់មានម៉ូតូផ្ទាល់ខ្លួន ឬក៏អត់មានឡានផ្ទាល់ខ្លួនទេ យើងអាចប្រើប្រាស់មធ្យោបាយសាធារណៈ ដែលមានដូចជាឡានតាក់ស៊ី រ៉ឺម៉កកង់បី និងម៉ូតូឌុបជាដើម ជាក់ស្ដែងនៅក្នុងរូបភាពមួយនេះ គឺយើងនឹងនិយាយអំពីការជិះរ៉ឺម៉កកង់បី

Motorcycle Taxi (Sakanan) — 00 Introduction

00:00/00:00
Error loading: "../F/MotorcycleTaxi_Sakanan_00.mp3"

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការជិះម៉ូតូឌុបអញ្ចឹងជាទូទៅមធ្យោបាយធ្វើដំណើរគឺមានច្រើន នៅក្នុងប្រទេសកម្ពុជាយើង ដោយសារតែប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលកំពុងតែអភិវឌ្ឍ អញ្ចឹងមធ្យោបាយធ្វើដំណើរ គឺពេលខ្លះប្រជាជន គឺអត់មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួននោះទេ ដូចថា[...]គាត់ចង់ទៅណាមកណា អញ្ចឹងគាត់ជិះឡាន ឬក៏ជិះតាក់ស៊ី ជិះឡានក្រុង ឬក៏ជិះម៉ូតូឌុបជាដើមអញ្ចឹងមធ្យោបាយធ្វើដំណើរមានដូចជាឡាន មានដូចជាឡានក្រុង មានដូចជាម៉ូតូ មានដូចជាកង់ មានដូចជារថភ្លើង និងមានដូចជាម៉ូតូឌុបអញ្ចឹងពេលខ្លះ ប្រសិនបើគាត់ត្រូវទៅណាដែលជិតល្មម មិនសូវឆ្ងាយពេក ហើយគាត់អត់មានឡាន ឬក៏អត់មានម៉ូតូផ្ទាល់ខ្លួន គាត់អាចជិះម៉ូតូឌុបទៅបាន អញ្ចឹងម៉ូតូឌុប គឺនៅតាមផ្លូវ គឺមានច្រើន យើងអាចឃើញម៉ូតូឌុបច្រើននៅតាមផ្លូវនៅក្នុងប្រទេសកម្ពុជា

Motorcycle Taxi (Sakanan) — 02


00:00/00:00
Error loading: "../F/MotorcycleTaxi_Sakanan_02.mp3"

បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា នារីម្នាក់នោះ គាត់ប្រហែលជារស់នៅក្នុងទីក្រុង ព្រោះថាយើងឃើញមានឡានជាច្រើននៅតាមផ្លូវ កំពុងតែបើកបរនៅតាមផ្លូវ ក៏ប៉ុន្តែឡានទាំងអស់នោះគឺមិនបានទៅលឿននោះទេ គឺទៅមុខអត់លឿននោះទេ ដោយសារតែវាស្ទះផ្លូវយ៉ាងខ្លាំងអញ្ចឹងនៅលើចំហៀងផ្លូវម្ខាង នៅលើចំហៀងផ្លូវម្ខាង យើងឃើញស្រមោលរបស់នារីម្នាក់នោះ ដោយសារតែយើងមើលពីចម្ងាយ ដូច្នេះយើងឃើញរូបនារីម្នាក់នោះគឺមានពណ៌ខ្មៅ អញ្ចឹងយើងឃើញគាត់កំពុងតែស្ពាយកាបូប ហើយរត់បណ្ដើរ អញ្ចឹងដៃគាត់ម្ខាងគាត់កាន់កាបូបស្ពាយនៅនឹងស្មា ហើយគាត់កំពុងតែរត់បណ្ដើរដោយអាការៈប្រញាប់ ព្រោះថាគាត់ជិះឡានអត់កើតទេ ឬក៏គាត់ជិះរថយន្ត ឬក៏គាត់ជិះតាក់ស៊ីអត់បាន ព្រោះថាស្ទះផ្លូវខ្លាំងពេក អញ្ចឹងឡានទៅមុខអត់រួចនោះទេ អញ្ចឹងដើម្បីឲ្យទាន់ម៉ោង ព្រោះគាត់កំពុងតែប្រញាប់ ដូច្នេះគាត់ត្រូវតែរត់ឲ្យលឿនទៅមុខ ប្រសិនបើគាត់ចាំឡាន គឺវាអាចយូរ អញ្ចឹងវាអាចយូរ អញ្ចឹងអាចធ្វើឲ្យគាត់ខកម៉ោងបាន គាត់អត់អាចណាត់ជួបគេបានទាន់ពេល អញ្ចឹងគាត់ត្រូវតែរត់នៅលើផ្លូវវិញ គាត់អត់ជិះឡាន ឬក៏អត់ជិះតាក់ស៊ីនោះទេ

Tuk Tuk (Sakanan) — 07


00:00/00:00
Error loading: "../F/TukTuk_Sakanan_07.mp3"

ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្តិចក្រោយមក ពួកគេបានដើរមកដល់កន្លែងរ៉ឺម៉កមួយ ដែលជាទូទៅ ជនបរទេស គេហៅថាទុកទុក ប៉ុន្តែក្នុងភាសាខ្មែរយើងហៅថារ៉ឺម៉ក អញ្ចឹងរ៉ឺម៉កគឺមានច្រើន មានរ៉ឺម៉កកង់បួន និងរ៉ឺម៉កកង់បីផងដែរ ដូច្នេះនៅក្នុងរូបភាពនេះ យើងឃើញថា ពួកគេបានសម្លឹងទៅមើលរ៉ឺម៉កកង់បីចំនួនមួយ ដែលរ៉ឺម៉កនោះគឺមានពណ៌ផ្កាឈូក បាទ រ៉ឺម៉កគឺមានពណ៌ផ្កាឈូក ហើយមានដំបូល អញ្ចឹងរ៉ឺម៉កគឺមានដំបូលផងដែរ គឺស្រដៀងទៅនឹងឡាន ក៏ប៉ុន្តែវាអត់មានកញ្ចក់ និងអត់មានម៉ាស៊ីនត្រជាក់នោះទេ ប្រសិនបើឡាន ឬក៏តាក់ស៊ីគឺមានកញ្ចក់សម្រាប់បិទ និងមានម៉ាស៊ីនត្រជាក់ ប៉ុន្តែសម្រាប់រ៉ឺម៉កគឺអត់មានម៉ាស៊ីនត្រជាក់នោះទេ គឺវាគ្រាន់តែមានដំបូល ដើម្បីបាំងកុំឲ្យយើងក្ដៅនៅពេលដែលជិះហាលថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែពេលនេះគឺជាពេលយប់ យើងឃើញថារាល់ក្លឹបរាត្រី ឬក៏ហាងស្រាបៀរជាច្រើន គឺគេតែងតែបើកនៅពេលយប់ អញ្ចឹងហើយបន្ទាប់ពីគាត់បញ្ចប់ការផឹកស៊ី បានន័យថាជាពេលយប់ អញ្ចឹងគាត់ដើរមកដល់ឃើញរ៉ឺម៉កមួយ គាត់ ពួកគាត់មានបំណងចង់ជិះរ៉ឺម៉កនោះទៅផ្ទះ ដោយយើងឃើញម្ចាស់រ៉ឺម៉កកំពុងតែអង្គុយជក់បារីនៅក្នុងរ៉ឺម៉ក អញ្ចឹងបានន័យថាម្ចាស់រ៉ឺម៉ក គាត់កំពុងតែអង្គុយនៅខាងក្រោយ ហើយគាត់អង្គុយដោយយកជើងមួយជាន់លើកង់ ជើងមួយទៀតសំយុងចុះក្រោម ដោយគាត់យកដៃទាំងពីរដាក់លើជង្គង់ ហើយអង្គុយជក់បារី ដែលយើងឃើញថាជក់បារី គឺបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព និងមានក្លិនមិនល្អនោះទេ ព្រោះថាផ្សែងបារីគឺមានធុំក្លិនស្អុយ ដូច្នេះហើយវាមិនល្អនោះទេសម្រាប់ការជក់បារី ហើយនៅក្នុងរូបភាពទីនេះនេះ គឺនៅខាងក្រោយរ៉ឺម៉កនោះ យើងឃើញមានកន្លែងលក់អាហារមួយកន្លែង ដូចជាមីឆា បានន័យថា ទោះបីជាពេលយប់ក៏ដោយ នៅពេលដែលយើងនៅតាមផ្លូវ គឺមានកន្លែងលក់មីឆាជាច្រើន នៅក្នុងប្រទេសកម្ពុជា ទោះបីជាយប់ ស្មើណាក៏ដោយ ទោះបីជាយប់ជ្រៅ ពាក់កណ្ដាលអធ្រាត្រ ក៏យើងអាចរកអាហារញ៉ាំបានដែរនៅតាមផ្លូវ ព្រោះថានៅប្រទេសកម្ពុជា អាហារនៅតាមផ្លូវ គឺគេលក់ ២៤ ម៉ោង បានន័យថាគេបើកជាប់ជានិច្ចរហូតតែម្ដង អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញថា ទោះបីជាពួកគេចេញពីក្លឹបនៅក្នុងពេលយប់ជ្រៅក៏ដោយ ក៏យើងឃើញថាមានរទេះអាហារ ឬក៏រទេះមីឆា ឬក៏រទេះបបរ កំពុងតែលក់នៅតាមផ្លូវផងដែរ ដោយគាត់មិនទាន់បិទតូបនោះទេ