KhmerPronunciationEnglish/Notes#occ
គឺ kɨɨ 1. to be (equal to)
2. as follows, namely
3313/478

Link to overview page
Link to dictionary

Khmer New Year (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីពិធីបុណ្យចូលឆ្នាំខ្មែរ បាទ អញ្ចឹងតើពិធីបុណ្យចូលឆ្នាំខ្មែរនៅក្នុងប្រទេសកម្ពុជា គេប្រព្រឹត្តទៅបែបណាខ្លះ? យើងមកមើលរូបភាពទាំងអស់គ្នាតែម្ដង

Making appointments for meetings — Cultural note


នៅខ្មែរ ការមកយឺតដប់ទៅដប់ប្រាំនាទីនៅពេលណាត់ជួបច្រើនកើតមានជាញឹកញាប់ ពេលខ្លះយឺតរហូតដល់សាមសិបនាទីក៏មានមូលហេតុគឺមកពីទម្លាប់ ដោយសារការស្ទះចរាចរណ៍ដែលកើតឡើងស្ទើរគ្រប់ទីកន្លែងនៅទីក្រុងភ្នំពេញ

Expressing love — Cultural note


ក៏ដូចជាវប្បធម៌ផ្សេងដែរ ជនជាតិខ្មែរតែងតែរៀបរាប់អំពីក្តីស្រឡាញ់តាមរយៈបទចម្រៀងលោក ស៊ិន ស៊ីសាមុត គឺជាអ្នកចម្រៀងខ្មែរកាលសម័យដើមដ៏ឆ្នើមម្នាក់ ដែលបទចម្រៀងរបស់គាត់ពីរោះអណ្ដែតអណ្ដូង និងមានអត្ថន័យបង្ហាញទឹកចិត្តស្នេហាជ្រាលជ្រៅ

Expressing warmth — Cultural note


នៅខ្មែរ មានរដូវតែពីរប៉ុណ្ណោះ គឺរដូវប្រាំងនិងរដូវវស្សាខែដែលក្ដៅជាងគេ គឺ ខែចេត្រនៃចន្ទគតិរបស់ខ្មែរ ដែលច្រើនតែត្រូវនឹងខែមេសានៃសុរិយគតិចន្ទគតិ មានន័យថា ដំណើរនៃព្រះចន្ទ រីឯ សុរិយគតិ មានន័យថា ដំណើរនៃព្រះអាទិត្យ

Expressing dislikes 1 — Cultural note


តើក្លិនផ្លែទុរេនឈ្ងុយក្រអូបទេសម្រាប់អ្នក? ជនជាតិផ្សេងភាគច្រើនមិនចូលចិត្តក្លិនរបស់ផ្លែទុរេននោះទេប៉ុន្តែ ជនជាតិខ្មែរជាទូទៅចូលចិត្តក្លិននិងរសជាតិផ្លែទុរេនខ្លាំងណាស់ទុរេនដែលល្បីថាឆ្ងាញ់គឺទុរេនមកពីខេត្តកំពត

Expressing likes 2 — Cultural note


ជនជាតិខ្មែរចូលចិត្តធ្វើម្ហូបដោយដាក់ប្រហុកនៅក្នុងសម្ល មានសម្លប្រហើរ សម្លកកូរ ។ល។ ប្រហុកគឺជាគ្រឿងទេសម្យ៉ាងរបស់ខ្មែរដែលធ្វើអំពីត្រីបុកឲ្យហ្មត់និងផ្អាប់ទុកជនជាតិខ្មែរមួយចំនួននិងជនបរទេសភាគច្រើន មិនចូលចិត្តក្លិនរបស់ប្រហុកនោះទេ

Pickpocket (Sakanan) — 00 Introduction

សួស្ដីអ្នកទាំងអស់គ្នា បាទ ថ្ងៃនេះយើងនឹងមានប្រធានបទមួយ ដើម្បីលើកយកមកនិយាយ ដែលប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះ គឺយើងនឹងនិយាយអំពីចោរឆក់ ចោរលួចកាបូប បាទ អញ្ចឹងយើងនឹងនិយាយអំពីចោរលួចកាបូប អញ្ចឹងយើងមកមើលរូបភាពទាំងអស់គ្នាតែម្ដង

Expressing love — Song lyrics


បទចម្រៀង កំពង់ធំជំរុំចិត្ត
នេះគឺសំណាងយ៉ាងចំណាន ដែលវាសនាបាននាំឲ្យរូបខ្ញុំ ចាប់ចិត្តគិតផ្សងបំណងលើមុំ កំពង់ធំថ្លើមជីវិត
រៀមសូមសច្ចាចំពោះមុខអើយ មានភ្នំសន្ទុកជាសាក្សី បើខ្ញុំមិនស្មោះចំពោះស្រី សូមអ្នកប្រល័យខ្ញុំចោលទៅ

Cutting One’s Finger (Sakanan) — 00 Introduction

សួស្ដីអ្នកទាំងអស់គ្នា បាទ ជួបគ្នាទៀតហើយក្នុងថ្ងៃនេះ ហើយថ្ងៃនេះយើងមានប្រធានបទមួយ ដើម្បីលើកយកមកនិយាយ ដែលប្រធានបទយើងដែលនឹងនិយាយនៅក្នុងថ្ងៃនេះ គឺការមុតដៃនឹងកាំបិត បាទ ការមុតដៃនឹងកាំបិត អញ្ចឹងពួកយើងមកមើលរូបភាពទាំងអស់គ្នាតែម្ដង

Asking for help 1 — Cultural note


នៅផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយតែមួយគឺជាសុភាសិតដែលជនជាតិខ្មែរតែងតែនិយាយ
វាមានន័យថា ពេលនៅផ្ទះ យើងមានគ្រួសារផ្សេងគ្នាមែន តែពេលនៅក្រៅផ្ទះ យើងគួរជួយគ្នាទៅវិញទៅមកឲ្យដូចជាបងប្អូនបង្កើតគ្នាអីចឹងដែរ

Expressing joy — Cultural note


ការដើរលេងទៅរមណីយដ្ឋានមានធម្មជាតិ ហើយបរិភោគអាហារជុំគ្នា និង អង្គុយនិយាយគ្នាលេង គឺជាការកម្សាន្តមួយបែបនៅខ្មែរវាដូចជាពិចនិចដែរ ប៉ុន្តែភាគច្រើនគេមិនយកអាហារខ្លួនឯងទៅទេ គឺបរិភោគអាហារដែលទិញនៅទីនោះតែម្ដងរមណីយដ្ឋាន មានដូចជា កៀនស្វាយ គីរីរម្យ ។ល។

Lying — Cultural note


ព្រះពុទ្ធសាសនាមានចែងអំពីសីលប្រាំ ហើយប្រជាជនខ្មែរដែលជឿលើព្រះពុទ្ធសាសនា តែងគោរពនិងប្រកាន់ខ្ជាប់វិន័យទាំងអស់នោះ គឺ
មិនបៀតបៀនជីវិតគេ
មិនលួចទ្រព្យសម្បត្តិគេ
មិនប្រព្រឹត្តខុសសីលធម៌ក្នុងផ្លូវភេទ
មិនពោលពាក្យមុសា
មិនសេពគ្រឿងស្រវឹង

Indicating disagreement — Cultural note


ដូចនៅក្នុងវប្បធម៌ផ្សេងដែរ នៅខ្មែរ ការនិយាយបដិសេធចំពោះគំនិតរបស់នរណាម្នាក់ចំតែម្ដង គឺមិនសូវជាការគួរសមនោះទេពាក្យថាចេះភាសាការទូតមានន័យថា ដឹងអំពីរបៀបនិយាយបដិសេធ រិះគន់បញ្ចុះបញ្ចូលគេដោយមិនធ្វើឲ្យគេអាក់អន់ស្រពន់ចិត្តចាប់កំហុសបាន

Expressing disappointment at another’s misfortune — Cultural note


អសន្តិសុខនៅប្រទេសកម្ពុជា ធ្វើឲ្យមានរឿងទាក់ទងនឹងចោរកម្ម គ្រោះថ្នាក់ចរាចរណ៍ជាច្រើនកើតឡើង ជារៀងរាល់ថ្ងៃ ហើយការតាមដានព័ត៌មានទាំងនេះទាក់ទងនឹងហេតុការណ៍មិនល្អរបស់អ្នកដទៃ តាមទូរទស្សន៍និយាយគ្នា គឺជាទម្លាប់របស់ជនជាតិខ្មែរ គោលបំណងគឺដើម្បីដឹងពីមូលហេតុ និងបង្ការកុំឲ្យកើតឡើងចំពោះខ្លួនឯងមិត្តភក្តិក្រុមគ្រួសារ

Expressing dislikes 2B — Cultural note


នៅពេលពិធីបុណ្យចូលឆ្នាំខ្មែរជិតមកដល់ ទាំងនៅទីក្រុងនិងនៅតាមខេត្ត ប្រជាជនតែងចាក់ចម្រៀងប្រពៃណីរាំច្រៀងដោយបើកសំឡេងខ្លាំងរហូតដល់យប់ជ្រៅក៏មានតាមផ្ទះមិនសូវប្រកាន់ប៉ុន្មានទេសម្រាប់ឱកាសចូលឆ្នាំខ្មែរ ប៉ុន្តែសម្រាប់ពេលធម្មតាគឺគ្មានអ្នកណាចូលចិត្ត ទ្រាំនឹងសំឡេងខ្លាំងនោះទេ

Expressing sleepiness — Cultural note


ក្រោយពេលញ៉ាំបាយថ្ងៃត្រង់រួច មនុស្សមួយចំនួនមានអារម្មណ៍ងងុយគេង ដែលគេហៅថា ពុលបាយការគេងរយៈពេលខ្លីនៅពេលថ្ងៃហៅថា គេងថ្ងៃអ្នកខ្លះប្រើពាក្យថា សម្ងំ សំដៅលើការគេងមិនឲ្យលក់ខ្លាំងពេក គឺគ្រាន់តែទម្រេតខ្លួននិងបិទភ្នែកដើម្បីសម្រាក ប៉ុន្តែនៅដឹងខ្លួន

Forbidding someone to do something — Cultural note


នៅខ្មែរ ការមកធ្វើការយឺតមកយឺតម៉ោងណាត់ កើតឡើងញឹកញាប់វាជាទម្លាប់អាក្រក់របស់ជនជាតិខ្មែរនាឡិកាទាំងអស់នៅប្រទេសខ្មែរមិនចង្អុលម៉ោងដូចគ្នាបេះបិទនោះទេ គឺខុសគ្នាប្រហែល ១០ ទៅ ១៥ នាទី រីឯនៅប្រទេសជប៉ុនគ្រប់នាឡិកាគឺចង្អុលម៉ោងនិងនាទីដូចគ្នាបេះបិទ

Laundry (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការបោកខោអាវ បាទ អញ្ចឹងជាទូទៅរៀងរាល់ថ្ងៃចុងសប្តាហ៍ បន្ទាប់ពីយើងមកពីរៀន បន្ទាប់ពីយើងសម្រាកពីការងារ ឬក៏បន្ទាប់ពីយើងសម្រាកពីការសិក្សា អញ្ចឹងយើងតែងតែមានខោអាវដើម្បីបោក ព្រោះថាយើងស្លៀកពាក់មួយអាទិត្យ អញ្ចឹងធ្វើឲ្យខោអាវយើងកខ្វក់ ដូច្នេះយើងត្រូវបោកខោអាវ

Offering food or drinks and accepting such an offer — Cultural note


នៅប្រទេសកម្ពុជា ជាពិសេសនៅជនបទ អ្នកជិតខាងដែលរាប់អានគ្នា តែងតែឲ្យចំណីចំណុកគ្នាទៅវិញទៅមកនៅពេលពួកគាត់មានអាហារឆ្ងាញ់ជនជាតិខ្មែរមិនទម្លាប់និយាយពាក្យ អរគុណ ចំពោះក្រុមគ្រួសារឯងទេ ព្រោះវាធ្វើឲ្យមានអារម្មណ៍ថាមិនស្និទ្ធស្នាលប៉ុន្តែ នៅពេលទទួលរបស់ ការជួយអ្វីមួយពីអ្នកដទៃ ពាក្យ អរគុណ គឺចាំបាច់ណាស់

Warning someone — Cultural note


ប្រជាជនខ្មែរជឿលើបុណ្យបាបនៅពេលធ្វើល្អនឹងបានបុណ្យ ហើយនៅពេលធ្វើអាក្រក់នឹងបានបាបដូច្នេះពាក្យថាប្រាប់យកតែបុណ្យទេមានន័យថា អ្វីដែលគេកំពុងនិយាយប្រាប់គឺក្នុងបំណងល្អ ជាអំពើល្អ ដូច្នេះគួរតែស្ដាប់តាម ដើម្បីកុំឲ្យកើតមានកំហុសគ្រោះថ្នាក់