KhmerPronunciationEnglish/Notes#occ
សឺរ៉ាំង səɨraŋ syringe 3/1

Link to overview page
Link to dictionary

Hospital (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ រូបភាពទី ១១ បន្ទាប់ពីគាត់ចូលដល់បន្ទប់សង្គ្រោះបន្ទាន់ហើយ អញ្ចឹងក្រុមគ្រូពេទ្យក៏ចាប់ផ្ដើមចាក់ថ្នាំឲ្យគាត់ ដោយសារតែគាត់មានរបួស ដូច្នេះអ្នកគ្រូពេទ្យក៏ចាប់ផ្ដើមព្យួរសេរ៉ូម ដើម្បីបំបាត់ការឈឺចាប់ អញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ គឺយើងឃើញគ្រូពេទ្យកំពុងតែយកម្ជុលមកចាក់ដៃរបស់គាត់ អញ្ចឹងម្ជុលចាក់ថ្នាំគឺជាម្ជុលដែលតូចមួយ ដែលមានប្រឡោះ ឬក៏ម្ជុលនោះគឺមានប្រហោងនៅខាងក្នុង ដើម្បីបង្ហូរថ្នាំចូលទៅក្នុងខ្លួន អញ្ចឹងម្ជុលពេលខ្លះ គឺគេប្រើម្ជុលចាក់ថ្នាំ ប្រសិនបើយើងអត់សូវធ្ងន់ធ្ងរទេ គឺគ្រាន់តែយកម្ជុលយកសឺរ៉ាំង សឺរ៉ាំងមកចាក់ថ្នាំយើងជាការស្រេច ក៏ប៉ុន្តែប្រសិនបើអ្នកខ្លះគាត់ធ្ងន់ធ្ងរ គឺគេត្រូវព្យួរសេរ៉ូម អញ្ចឹងសេរ៉ូមគឺជាធុងទឹក ឬក៏ដបទឹកមួយ ដបទឹកថ្នាំមួយដប ដែលគេប្រើប្រាស់ទុយោ ភ្ជាប់ជាមួយនឹងម្ជុលចាក់ថ្នាំដើម្បីបង្ហូរចូលទៅក្នុងខ្លួន អញ្ចឹងគេយកម្ជុលចាក់ចូលទៅក្នុងសរសៃយើង ហើយបង្ហូរជាតិថ្នាំចូលទៅតាមម្ជុលនោះតិចព្រោះពេលខ្លះអ្នកជំងឺធ្ងន់ធ្ងរ គឺគេត្រូវប្រើសេរ៉ូម ដើម្បីឲ្យអ្នកជំងឺនោះមានសភាពធម្មតាឡើងវិញ ក៏ប៉ុន្តែនៅពេលដែលអ្នកជំងឺធូរស្បើយហើយ គេគ្រាន់តែប្រើម្ជុលចាក់ថ្នាំ ដោយប្រើសឺរ៉ាំងតូចតែប៉ុណ្ណោះ អញ្ចឹងដើម្បីព្យួរសេរ៉ូមបាន នៅក្នុងរូបភាពនេះ គឺយើងឃើញគេចាក់ម្ជុលចូលទៅក្នុងដៃរបស់បុរសម្នាក់នោះហើយ បន្ទាប់មកគាត់បានយកស្កុតមកបិទត្រង់មុខម្ជុលដើម្បីកុំឲ្យរបូត ដោយសារតែសេរ៉ូមគឺត្រូវការរយៈពេលយូរ ដើម្បីឲ្យវាស្រក់អស់ចេញពីក្នុងដប ដូច្នេះគ្រូពេទ្យត្រូវយកស្កុតមករុំមុខម្ជុល ដើម្បីកុំឲ្យរបូតចេញពីដៃ ព្រោះពេលខ្លះប្រសិនបើរបូតចេញពីដៃ គឺពិបាកនៅក្នុងការដោតចូលវិញ អញ្ចឹងគេត្រូវបិទយ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីកុំឲ្យសេរ៉ូមនោះរបូតចេញពីដៃ