KhmerPronunciationEnglish/Notes#occ
ធម្មតា tʰoam meaʔ taa 1. to be natural, habitual, usual, ordinary
2. usually, ordinarily
62/37

Link to overview page
Link to dictionary

Asking “How do you write this?” — Dialogue 4


អ្នកចុះឈ្មោះឈ្មោះអីដែរ?
ពិសិដ្ឋចាន់ ពិសិដ្ឋ
អ្នកចុះឈ្មោះចាន់ ហ្នឹង ព្រះចន្ទ ហ្នឹងមែន? ប្រកបឲ្យតិច បានអេ៎?
ពិសិដ្ឋមិនមែន ព្រះចន្ទ អេ៎ ស្រៈអា បន្តក់ ធម្មតា

Expressing cold — Additional dialogue


នៅហាងកាហ្វេ
មរកតយកគ្រីនធីត្រជាក់ កែវតូច
ស្រីពេជ្ររងាអីចឹងហើយ ញ៉ាំទឹកកកទៀត!
មរកតមានរងាអីប៉ុណ្ណឹងណាមួយធម្មតាខ្ញុំក្ដៅក្នុង អីចឹងទៅ អត់សូវចេះរងាទេ
ស្រីពេជ្រខ្ញុំវិញ ឡើងចង់រឹងថ្គាមហើយ

Making suggestions in which the speaker is included — Cultural note


នៅពេលកំពុងដើរធ្វើការងារអ្វីមួយជាមួយមិត្តភក្តិ ហើយអ្នកចង់ទិញអ្វីមួយញ៉ាំ អ្នកក៏ត្រូវបបួលទិញចំណែកសម្រាប់មិត្តភក្តិរបស់អ្នកផងដែរ ទើបជាការគួរសមនេះប្រហែលជារឿងធម្មតាសម្រាប់វប្បធម៌នៅប្រទេសផ្សេងទៀតផងដែរ មិនមែនតែនៅខ្មែរនោះទេ

Expressing fear — Dialogue 1


ខ្លាចឆ្កែ
សុជាតិម៉ាក់ ឆ្កែអ៎!
ម្ដាយជាតិ កូនឯងខ្លាចឆ្កែធ្វើអី? វាគ្រាន់តែព្រុសតាស
សុជាតិខ្លាចវាខាំមើលអ៎ ម៉ោហើយ ម៉ាក់!
ម្ដាយកូនឯងធ្វើខ្លាចវា វាកាន់តែម៉ោកុំខ្លាច ធ្វើធម្មតាទៅ

Greetings and leave takings 1 — Dialogue 3


វុទ្ធីចរិយា! ខានជួបគ្នាយូរហើយនៀក! សុខសប្បាយអេ?
ចរិយាអូ វុទ្ធី! ខ្ញុំសុខសប្បាយធម្មតាតាសចុះវុទ្ធីឯងវិញ ម៉េចដែរ? សុខសប្បាយតាសអី?

វុទ្ធីអូខេ អញ្ចឹង ចាំជួបគ្នាពេលក្រោយទៀតណា
ចរិយាហ្នឹងហើយ ចាំទាក់ទងគ្នាតាមក្រោយទៀតបាយបាយ!

Expressing dislikes 2B — Cultural note


នៅពេលពិធីបុណ្យចូលឆ្នាំខ្មែរជិតមកដល់ ទាំងនៅទីក្រុងនិងនៅតាមខេត្ត ប្រជាជនតែងចាក់ចម្រៀងប្រពៃណីរាំច្រៀងដោយបើកសំឡេងខ្លាំងរហូតដល់យប់ជ្រៅក៏មានតាមផ្ទះមិនសូវប្រកាន់ប៉ុន្មានទេសម្រាប់ឱកាសចូលឆ្នាំខ្មែរ ប៉ុន្តែសម្រាប់ពេលធម្មតាគឺគ្មានអ្នកណាចូលចិត្ត ទ្រាំនឹងសំឡេងខ្លាំងនោះទេ

Accepting direction — Cultural note


ចាស់ប្រើក្មេង ជារឿងធម្មតា ហើយការធ្វើតាមសំដីមនុស្សចាស់ជាសុជីវធម៌ ប៉ុន្តែពេលខ្លះ នៅពេលក្មេងនោះមិនចង់ធ្វើ គេធ្វើដែរតែដោយបញ្ចេញទឹកមុខមិនពេញចិត្តឃើញទឹកមុខបែបនោះ អ្នកប្រើអាចនឹងនិយាយថាគ្រាន់តែប្រើប៉ុណ្ណឹងសោះ មុខឡើងក្រញូវ / មុខមើលមិនបាន”។

Comparing or contrasting things 2 — Cultural note


អតិថិជនតែងគិតថាទំនិញដែលថ្លៃជាង ភាគច្រើនមានគុណភាពល្អជាងប៉ុន្តែ នៅខ្មែរ មានពាក្យថាស៊ីប្រេនគឺមានន័យថា ទំនិញនោះមានគុណភាពប្រហាក់ប្រហែលនឹងទំនិញផ្សេងទៀតដែរ តែដោយសារទំនិញនោះមានម៉ាកប្រេនដែលគេស្គាល់ច្រើន ទើបធ្វើឲ្យវាត្រូវលក់ក្នុងតម្លៃថ្លៃជាងទំនិញម៉ាកធម្មតា

Getting someone’s attention — Cultural note


ស្របពេលដែលមានការប្រើប្រាស់ទូរស័ព្ទដៃទំនើប (ស្មាតហ្វូន) កាន់តែច្រើនឡើង ការសន្ទនាផ្ទាល់មាត់ កាន់តែតិចទៅៗ។ មនុស្សជាច្រើនប្រើពេលសម្លឹងមើលទូរស័ព្ទ ច្រើនជាងការចាប់អារម្មណ៍ទៅលើមនុស្សជុំវិញខ្លួននៅប្រទេសកម្ពុជា ការហៅដោយការប៉ះស្មាដៃតិចគឺជាការធម្មតាពេលខ្លះ ក៏មានការពញ្ញាក់ពីក្រោយ ចាក់ក្រឡេកត្រង់ចង្កេះចំពោះមនុស្សជិតស្និទ្ធ

Expressing concern for other people's welfare — Additional dialogue


លីដាអូយ ឈឺក្បាលម៉េះ?
តារាលីដា ឈឺក្បាលអ៎? ញ៉ាំថ្នាំអេ៎? ខ្ញុំមានថ្នាំឈឺក្បាល
លីដាសុំម៉ាគ្រាប់ម៉ោអីចឹង
តារាឧស្សាហ៍ឈឺក្បាលអ៎?
លីដាមួយអាទិត្យពីរបីដងអី
តារាអូ នេះមិនមែនឈឺក្បាលធម្មតាអេ៎នៀកទៅពេទ្យម្ដងទៅអី?
លីដាហ្នឹងហើយ ចាំឆ្លៀតពេលទៅឥឡូវផឹកថ្នាំសិន

Greetings and leave takings 2 — Dialogue 1


ពេលជួបគ្នានិងពេលលាគ្នាជាមួយមនុស្សដែលមានអាយុចាស់ជាង ត្រូវនិយាយបែបណា?

ពេលជួបគ្នា
ក្មួយ៖ (ដើរជ្រួសគ្នា លើកដៃសំពះ) ជម្រាបសួរអ៊ំ សុខសប្បាយទេអ៊ំ?
អ៊ំអឺ អ៊ំសុខសប្បាយធម្មតាទេចុះក្មួយឯង សុខសប្បាយអត់?

ពេលលាគ្នា
ក្មួយអញ្ចឹង ខ្ញុំរកជម្រាបលាលោកអ៊ំសិនហើយសុខសប្បាយលោកអ៊ំ
អ៊ំអឺ ទៅចុះ សុខសប្បាយទាំងអស់គ្នា

Asking “What is this?” — Additional dialogue


ពិសិដ្ឋបងតារា មានគេផ្ញើរបស់មកឲ្យបងអីគេហ្នឹង បង?
តារាអូ អរគុណពិសិដ្ឋហ្នឹងវចនានុក្រមអេឡិចត្រូនិច
ធារីវចនានុក្រមអេឡិចត្រូនិចហ្នឹង អីគេ បង?
តារាដូចវចនានុក្រមសៀវភៅធម្មតាអីចឹង គ្រាន់តែយើងអាចរកពាក្យបានលឿន ហើយអាចដាក់វចនានុក្រមផ្សេងក្នុងហ្នឹងជាមួយគ្នាតែម្ដង
ធារីអូ! ចុះអានោះអីគេហ្នឹងបង?
តារាប៊ិចសម្រាប់សរសេរលើអេក្រង់របស់វចនានុក្រម

Expressing concern for other people's welfare — Dialogue 1


សុទ្ធាបូរ៉ា ម៉េចហ្នឹង? អត់ស្រួលខ្លួនមែន?
បូរ៉ាអឹម ញ៉ាំបាយហើយស្រាប់តែចុកពោះម៉ង
សុទ្ធាញ៉ាំអីខុសអេ៎អី?
បូរ៉ាមានណាមិញញ៉ាំតែបាយហ្នឹង ហើយម្ហូបដូចធម្មតា
សុទ្ធាប្រហែលបូរ៉ាឯងរលាកក្រពះហើយញ៉ាំបាយអត់ទៀងអីចឹងហើយ
បូរ៉ាមានប្រេងកូឡាអត់? សាកលាបប្រេងកូឡាសិន
សុទ្ធាលាបប្រេងកូឡាម៉េចបាត់? ទៅពេទ្យឬក៏ទៅហ្វាម៉ាស៊ីឲ្យគេផ្សំថ្នាំឲ្យតិចទៅ

Comparing or contrasting things 2 — Dialogue 1


ហាងលក់ខោអាវ
តារាស្រីរ័ត្ន មើលអាវពីរនោះមើល ម៉េចដែរ? មួយណាស្អាតជាង?
ស្រីរ័ត្នមានអី ម្យ៉ាងម្នាក់អាពណ៌បៃតងអាចពាក់ទៅធ្វើការបាន ព្រោះវាមានកអាវបើអាពណ៌លឿង បានតែពាក់ធម្មតា
តារាមើលតម្លៃតិចសិនអាពណ៌លឿងថ្លៃជាងតិច តែពាក់ទៅដូចឡូយជាងយកអាពណ៌លឿងម៉ងទៅ ម៉េចដែរ?
ស្រីរ័ត្នមានអី តារាឯងស្រឡាញ់អាពណ៌លឿង យកអាពណ៌លឿងទៅឡូយដែរតាស

Saying “I want X” — Dialogue 2


នៅហាងខោអាវ
អ្នកលក់ចូលមើលសិនអីបង? នៅខាងក្នុងមានម៉ូតច្រើនជាងហ្នឹងទៀត
ភ្ញៀវខ្ញុំរកអាវសាច់ក្រណាត់ពាក់ទៅធ្វើការធម្មតាមានអេ៎?
អ្នកលក់មានតាសបងបងចង់បានពណ៌អីដែរ?
ភ្ញៀវចង់បានពណ៌ផ្សេងៗ។ ជួយបង្ហាញតិចមើល មានពណ៌អីខ្លះ
អ្នកលក់ចា៎ស បងអញ្ជើញខាងក្នុងម៉ោបង
ភ្ញៀវហើយចង់បានរ៉ូបស្លៀកទៅញ៉ាំការមួយដែរប៉ុនកូនខ្ញុំ មានអេ៎?
អ្នកលក់មានតាសបង

Warning someone — Dialogue 3


សម្ភាសន៍ការងារ
បងស្អែកសម្ភាសន៍ការងារមែន? ហើយត្រៀមនៅ?
ប្អូនមានអីត្រូវត្រៀម? មិនដឹងគេសួរអីខ្លះផង
បងត្រៀមឆ្លើយសំណួរដែលគេឧស្សាហ៍សួរទៅណាបើអត់ត្រៀមឆ្លើយសំណួរធម្មតាដល់ភ័យទៅ សូម្បីសំណួរអីចឹងក៏ឆ្លើយអត់បានល្អដែរ
ប្អូនដឹងហើយ
បងហើយកុំទៅយឺតតែយឺតដឹងតែធ្លាក់ស្វ័យប្រវត្តិម៉ង
ប្អូនវាមិនដែល
បងប្រាប់ឲ្យហើយទេបើមិនជឿ ចាំតែមើលទៅ

Saying “I don’t understand” — Cultural note


ជាទូទៅ ការសួរបញ្ជាក់ក្រោយការពន្យល់អ្វីមួយថាតើអ្នកយល់ទេ?” មិនមែនជាការគួរសមប៉ុន្មានទេការគួរសមបំផុត គឺ ក្រោយពេលពន្យល់អ្វីមួយ គួរនៅស្ងៀម និងញញឹមទៅកាន់ដៃគូសន្ទនាពិតប្រាកដណាស់ ការធ្វើបែបនេះ យើងមិនដឹងប្រាកដថា ដៃគូសន្ទនាពិតជាយល់អ្វីដែលយើងបាននិយាយ ពន្យល់នោះឡើយផ្ទុយទៅវិញ ក្នុងករណីដែលមានអ្នកសុំការពន្យល់ (= ចង់ឲ្យយើងពន្យល់) ដូចជាពន្យល់មេរៀន របៀបប្រើអ្វីមួយ ការសួរបញ្ជាក់ច្រើនដងដូចជាត្រង់ហ្នឹង/កន្លែងហ្នឹង យល់អត់?” ជាការធម្មតា

Indicating disagreement — Additional dialogue


កូនម៉ាក់ ង៉ៃហ្នឹងមិនបាច់ធ្វើម្ហូបអេ៎ណាទៅញ៉ាំអីនៅក្រៅម៉ងម៉ាក់ឯងចង់ញ៉ាំអី?
ម៉ាក់មិនបាច់អេ៎អី? នាំតែអស់លុយ
កូនយូរម្ដងតាសទៅហាងង៉ៃមុនទៅ ម៉េចដែរ?
ម៉ាក់អត់ទេសហាងង៉ៃមុនហ្នឹង អត់សូវឆ្ងាញ់ហើយថ្លៃទៀត
កូនអីចឹង ទៅណាវិញ?
ម៉ាក់ទៅហាងគុយទាវធម្មតាជិតហ្នឹងទៅ
កូនហ៊ើយ ម៉ាក់ឯងនេះយ៉ាប់ម៉ងទៅកន្លែងណារៀងឡូយតិចទៅ
ម៉ាក់ស្រេចតែកូនឯងទេអីចឹងថាអត់ចង់ឲ្យអស់លុយច្រើនអញ្ចេក

Requesting and granting permission 2 — Additional dialogue


នៅហាងអាហារ
ភ្ញៀវអេ អូនសុំមីនុយ/យកមីនុយម៉ោតិចមើល
អ្នករត់តុបាទ បងនេះមីនុយ
...
ភ្ញៀវអេ អូន កុម្ម៉ង់បានអេ៎?
អ្នករត់តុបាទ បងត្រូវការអីគេដែរ?
ភ្ញៀវយកទឹកក្រឡុកមួយកែវ សុំកុំដាក់ទឹកដោះគោបានអត់?
អ្នករត់តុបានតាសបង ចាំខ្ញុំប្រាប់គេឲ្យ
ភ្ញៀវហើយជួយយកកៅអីថែមមកទៀតម៉ោបានអេ៎? តិចទៀតមានពួកម៉ាកម៉ោនាក់ទៀត
អ្នករត់តុបាទ
ភ្ញៀវនៅហ្នឹងអាចយកនំខួបកំណើតអីចូលបានអេ៎?
អ្នករត់តុនំខួបកំណើតយកចូលបានបង តែនំញ៉ាំធម្មតាយកចូលអត់បានអេ៎បង

Admonishing someone / saying “Don’t do this!” — Dialogue 2


ប្រធានធារី បងប្រាប់ថាង៉ៃធម្មតាយឺតបាន តែកុំឲ្យម៉ោយឺតង៉ៃប្រជុំម៉េចនៅតែយឺតទៀត?
ធារីសុំទោស បង
ប្រធានសុំទោសប៉ុន្មានដងហើយ? គ្រាន់តែម៉ោឲ្យទាន់ម៉ោងហ្នឹង វាពិបាកខ្លាំងមែន? ចោលទម្លាប់អាក្រក់ហ្នឹងអត់បានអេ៎អ៎? បើមិននេះ ដូរម៉ោងធ្វើការវិញទៅអីចឹង ចេញយឺតជាងគេម៉ាម៉ោងទៅ ម៉េចដែរ? ព្រមអត់?
ធារីអត់អីអេ៎បងខ្ញុំព្យាយាមម៉ោឲ្យទាន់
ប្រធាននិយាយហើយ ធ្វើផងកុំម៉ោយឺតទៀតបងអត់ចង់ស្ដាប់ពាក្យដោះសា ពាក្យកុហកច្រើនអេ៎បងមិនដឹងថាត្រូវនិយាយជាមួយធារីឯងម៉េចទៀតអេ៎បានហើយអីចឹង ទៅធ្វើការចុះ