KhmerPronunciationEnglish/Notes#occ
រាប់ roap 1. to count, enumerate
2. to calculate, figure
3. to rate, value
4. to examine
5. to appreciate, esteem, consider (e.g., someone as a friend)
7/4

Link to overview page
Link to dictionary

Asking and saying whether something is correct — Dialogue 1


កិច្ចការសាលា
ប្អូនស្រីបង! បងជួយមើលលំហាត់នេះខ្ញុំធ្វើត្រូវអត់?
បងស្រីម៉េចក៏ពីរបូកពីរស្មើប្រាំវិញ? ខុសហើយឥឡូវអូនឯងសាកលើកម្រាមដៃពីរឡើងមើល ហើយថែមម្រាមពីរទៀតរាប់មើល ទៅជាម៉ាន?
ប្អូនស្រីមួយ ពីរ បី បួន
បងស្រីហ្នឹងហើយហើយអូនឯងគិតម៉េចឃើញប្រាំ?
ប្អូនស្រីខ្ញុំច្រឡំ

Going To The ATM (Sakanan) — 10


អញ្ចឹងនៅក្នុងរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ បន្ទាប់ពីយើងបានចុចលើគ្រាប់ចុចយល់ព្រម នារីម្នាក់នោះ គាត់ក៏បានរង់ចាំឲ្យម៉ាស៊ីនដំណើរការអញ្ចឹងបន្ទាប់ពីយើងយល់ព្រមហើយ ម៉ាស៊ីនក៏ចាប់ផ្ដើមដំណើរការរបស់វា ដើម្បីបញ្ចេញប្រាក់ចំនួន ១៥០០ ដុល្លារម៉ាស៊ីនបានធ្វើការរាប់ប្រាក់ទៅក្នុងគណនីរបស់គាត់ ឬក៏ពិនិត្យទៅលើសាច់ប្រាក់នៅក្នុងគណនីរបស់គាត់ តើគណនីរបស់គាត់ មានសាច់ប្រាក់គ្រប់គ្រាន់ចំនួន ១៥០០ ដុល្លារដែរទេ ដូច្នេះគឺយើងត្រូវរង់ចាំរយៈពេលមួយសន្ទុះ បាទ ឬក៏រយៈពេលបន្តិច ឬក៏ភាសាខ្មែរ ឬក៏ប្រជាជនខ្មែរនិយមហៅថា រយៈពេលមួយសន្ទុះ ដើម្បីឲ្យម៉ាស៊ីនត្រួតពិនិត្យសាច់ប្រាក់នៅក្នុងគណនីអញ្ចឹងនៅក្នុងរូបភាពនេះ នារីម្នាក់នោះ គាត់ក៏កំពុងតែឈររង់ចាំឲ្យម៉ាស៊ីនត្រួតពិនិត្យទៅលើគណនីរបស់គាត់ផងដែរ

Fruits (Sakanan) — 10 Banana


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញមានរូបភាពផ្លែឈើជាច្រើនផ្សេងទៀតផងដែរ ដែលរូបភាពទី ១០ នៅខាងដើមគេ គឺយើងឃើញមានចេក អញ្ចឹងផ្លែចេកគឺជាផ្លែឈើមួយប្រភេទដែលយើងនិយមទូទៅនិយមញ៉ាំ ដោយផ្លែចេកគឺមាន[រសជាតិ]ថោក ហើយម្យ៉ាងទៀតផ្លែចេក នៅពេលដែលមានពិធីបុណ្យទានផ្សេងគេយើងយកផ្លែចេកមកសែន ដោយផ្លែចេកនៅខ្ចីពណ៌បៃតង ហើយផ្លែចេកទុំគឺពណ៌លឿង ហើយផ្លែចេកគឺមានជាច្រើន បានន័យថាក្នុងស្និត គឺយើងរាប់ស្និត អញ្ចឹងក្នុងស្និត ជាទូទៅគឺមាន ១២ ផ្លែ អញ្ចឹងផ្លែចេកស្និតគឺមាន ១២ ផ្លែ ដែលយើងអាចញ៉ាំបានទាំង ១២ ផ្លែតែម្ដង ក៏ប៉ុន្តែផ្លែចេកគឺអត់មានគ្រាប់ទេ អញ្ចឹងផ្លែចេកគឺអត់មានគ្រាប់ទេ គឺមានតែសំបកហើយនិងសាច់ អញ្ចឹងដើម្បីញ៉ាំផ្លែចេកបានគឺយើងត្រូវតែបកសំបកវាចេញសិន គឺយើងអត់អាចញ៉ាំទាំងសំបកផ្លែចេកបានទេ ក៏ប៉ុន្តែសំបករបស់វាគឺមានលក្ខណៈរអិល ដូច្នេះប្រសិនបើយើងបកសំបកវា ហើយបោះទៅលើផ្លូវ នៅពេលដែលមាននរណាម្នាក់ដើរជាន់សំបកចេក គឺអាចធ្វើឲ្យគេរអិលដួលនិងមានគ្រោះថ្នាក់បាន ដូច្នេះគឺនៅពេលដែលយើងញ៉ាំចេក យើងត្រូវបោះសំបកចូលទៅក្នុងធុងសំរាម ហើយផ្លែចេកនៅពេលដែលយើងចង់ដាំ គឺយើងអត់មានគ្រាប់ទេ ប៉ុន្តែវាដុះដោយសារឫសចេកផ្សេងទៀត អញ្ចឹងបានន័យថានៅពេលដែលមានដើមចេកដុះមួយ នៅក្បែរនោះប្រាកដជាមានដើមចេកផ្សេងទៀតដុះដែរអញ្ចឹងនៅពេលដែលនោះវា ឫសរបស់ចេកនោះគឺវានឹងដុះបានដើមចេកផ្សេងមួយទៀត អញ្ចឹងដើមចេកគឺយើងដាំដោយសារដើម គឺយើងអត់ដាំគ្រាប់នោះទេ

Going To The ATM (Sakanan) — 15


នៅក្នុងរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ បន្ទាប់ពីយើងចាប់ទាញលុយចេញពីម៉ាស៊ីនអេធីអឹមហើយ យើងត្រូវរាប់លុយមើលនោះ ឲ្យបាន លុយនោះ មើលឲ្យបានច្បាស់ គឺយើងត្រូវពិនិត្យសាច់ប្រាក់ ហើយរាប់នូវចំនួន ថាតើម៉ាស៊ីនអេធីអឹមរបស់យើងបញ្ចេញលុយគ្រប់ចំនួនដែលយើងត្រូវការដែរទេ ឬក៏បញ្ចេញលុយគ្រប់ចំនួននូវអ្វីដែលយើងដកនោះដែរទេ ប្រសិនបើមិនគ្រប់ចំនួនទេ គឺយើងត្រូវប្ដឹង ឬក៏យើងត្រូវទៅនិយាយប្រាប់ទៅដល់បុគ្គលិករបស់ធនាគារ ថាម៉ាស៊ីនអេធីអឹមបញ្ចេញលុយមិនបានគ្រប់ចំនួននោះទេ ដូច្នេះប្រសិនបើម៉ាស៊ីនអេធីអឹមបញ្ចេញលុយគ្រប់ចំនួន យើងត្រូវរាប់ឲ្យបានច្បាស់ មុននឹងដាក់ចូលទៅក្នុងកាបូបនៅក្នុងរូបភាពទី ១៥ នេះ នារីម្នាក់នោះ គាត់បានពិនិត្យសាច់ប្រាក់ និងពិនិត្យចំនួនទឹកប្រាក់របស់គាត់ថាគ្រប់ចំនួនរួចហើយ ដូច្នេះក្រៅពីពិនិត្យសាច់ទឹកប្រាក់ថាគ្រប់ចំនួនហើយឬនៅ យើងត្រូវពិនិត្យទឹកប្រាក់នោះផងដែរ ថាតើលុយនោះជាលុយត្រឹមត្រូវពិតប្រាកដ ឬក៏លុយក្លែងក្លាយ ប្រសិនបើយើងដកចំលុយក្លែងក្លាយ យើងត្រូវប្ដឹងទៅធនាគារនោះភ្លាមបន្ទាប់ពីយើងដកប្រាក់ ដើម្បីបញ្ជាក់ថា លុយនោះ គឺជាលុយក្លែងក្លាយ ក៏ប៉ុន្តែប្រសិនបើលុយនោះជាលុយពិតប្រាកដ យើងត្រូវរាប់ឲ្យបានច្បាស់លាស់ថាតើលុយនោះគ្រប់ចំនួនដែលយើងត្រូវការដែរទេ បាទ ប្រសិនបើគ្រប់ចំនួនតម្រូវការហើយ យើងអាចយកមកទុកបាន ហើយធ្វើដំណើរទៅវិញ ប៉ុន្តែប្រសិនបើមិនគ្រប់ទេ យើងត្រូវទៅប្ដឹងធនាគារម្ដងទៀតដូចគ្នានៅក្នុងរូបភាពនេះ គឺនារីម្នាក់នោះ គាត់បានពិនិត្យសាច់ប្រាក់រួចរាល់ហើយ ហើយសាច់ប្រាក់របស់គាត់គឺគ្រប់ចំនួន ហើយនិងត្រឹមត្រូវទៅតាមអ្វីដែលគាត់ត្រូវការ ដូច្នេះគាត់ក៏បានយកសាច់ប្រាក់នោះ ដាក់ទៅក្នុងកាបូបលុយពណ៌ទឹកក្រូចរបស់គាត់អញ្ចឹងគាត់ក៏បានយកលុយនោះ ដាក់ចូលទៅក្នុងកាបូបលុយពណ៌ទឹកក្រូចរបស់គាត់ តាមតម្រូវការរបស់គាត់