KhmerPronunciationEnglish/Notes#occ
លុយជាប់ luy coap high denomination bill 5/2

Link to overview page
Link to dictionary

Motorcycle Taxi (Sakanan) — 13


បន្ទាប់មកទៀតរូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា បន្ទាប់ពីគាត់ដកយកកាបូបលុយមួយហើយ អញ្ចឹងគាត់ក៏បានយកលុយចេញពីកាបូបលុយរបស់គាត់ ហើយហុចទៅឲ្យបុរសដែលជាម្ចាស់ម៉ូតូឌុបនោះ អញ្ចឹងយើងឃើញដៃឆ្វេងរបស់នារីម្នាក់នោះ គាត់បានហុចលុយមួយសន្លឹកទៅឲ្យបុរសដែលជាម្ចាស់ម៉ូតូ ឬក៏ដែលជាអ្នករត់ម៉ូតូឌុប ដោយគាត់ឲ្យបណ្ដើរ និយាយបណ្ដើរប៉ុន្តែដោយសារតែលុយនោះគឺជាលុយជាប់ អញ្ចឹងគាត់អត់មានលុយរាយ ដោយសារតែនារីម្នាក់នោះ គាត់អត់មានលុយរាយ ដូច្នេះគាត់ក៏បានហុចលុយមួយសន្លឹកទៅឲ្យបុរសម្នាក់ដែលជាអ្នករត់ម៉ូតូឌុបនោះ ដោយគាត់ហុចបណ្ដើរ និងនិយាយទៅកាន់បុរសម្នាក់នោះបណ្ដើរថានេះជាលុយថ្លៃឈ្នួលម៉ូតូឌុប អញ្ចឹងបុរសដែលជាម្ចាស់ម៉ូតូ គាត់ក៏បានងាកមករកនារីម្នាក់នោះ ដោយសម្លឹងមុខនារីម្នាក់នោះ ហើយសម្លឹងបណ្ដើរ ដៃរបស់គាត់ទទួលយកលុយបណ្ដើរពីនារីម្នាក់នោះអញ្ចឹងនៅពេលដែលបំពេញការងារចប់ អតិថិជនត្រូវតែឲ្យលុយទៅដល់អ្នករត់ម៉ូតូឌុប អញ្ចឹងនៅពេលដែលយើងជិះម៉ូតូ នៅពេលដែលដល់គោលដៅ យើងត្រូវតែឲ្យលុយអ្នករត់ម៉ូតូឌុប ដោយសារតែអ្នករត់ម៉ូតូឌុប គឺគាត់រត់ឌុបយើង ដើម្បីរកលុយ ឬក៏ដើម្បីរកប្រាក់អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពទី ១៣ នេះ នារីម្នាក់នោះគាត់ក៏បានឲ្យលុយទៅកាន់អ្នករត់ម៉ូតូឌុប បន្ទាប់ពីគាត់មកដល់គោលដៅរបស់គាត់ហើយ

Motorcycle Taxi (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ ដោយសារតែនារីម្នាក់នោះ គាត់អត់មានលុយរាយ ដូច្នេះនារីម្នាក់នោះ គាត់ក៏បានឲ្យលុយជាប់ទៅឲ្យបុរស ដែលជាម្ចាស់ម៉ូតូឌុបអញ្ចឹងដោយសារតែតម្លៃលុយនោះ គឺវាច្រើនជាងអ្វីដែលបុរសដែលជាម្ចាស់ម៉ូតូឌុបត្រូវយក អញ្ចឹងគាត់ត្រូវអាប់លុយទៅឲ្យនារីម្នាក់នោះវិញដែលជាក់ស្ដែងយើងឃើញនៅក្នុងរូបភាពទី ១៤ នេះ គឺនៅពេលដែលបុរសដែលជាម្ចាស់ម៉ូតូនោះ គាត់បានទទួលយកលុយពីនារីម្នាក់ ដែលជាអតិថិជនរបស់គាត់ហើយ អញ្ចឹងគាត់ក៏បានយកកាក់ ឬក៏សេន មកអាប់ឲ្យនារីម្នាក់នោះវិញ ដោយសារតែវា នារីម្នាក់នោះ គាត់ឲ្យលុយទៅលើសចំនួន ឬក៏លើសតម្លៃនៃការជិះម៉ូតឌុបដូច្នេះប្រសិនបើយើងអត់លុយរាយ យើងឲ្យលុយជាប់ទៅគេ ហើយលុយរបស់យើងគឺច្រើនជាងតម្លៃនៃអ្វីដែលយើងបានទិញ ឬក៏តម្លៃនៃម៉ូតូឌុប ដែលយើងបាននិយាយគ្នា អញ្ចឹងអ្នកលក់ ឬក៏ម្ចាស់ម៉ូតូ គាត់តែងតែអាប់លុយមកឲ្យយើងវិញ ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺបន្ទាប់ពីបុរសដែលជាម្ចាស់ម៉ូតូឌុប គាត់បានទទួលយកលុយពីនារីម្នាក់នោះហើយ គាត់ក៏បានយកលុយមួយចំនួន ឬក៏កាក់មួយចំនួន អាប់ត្រលប់ឲ្យនារីម្នាក់នោះវិញ ដោយយើងឃើញគាត់កាន់លុយនៅដៃឆ្វេង ហើយដៃស្ដាំគាត់ទម្លាក់កាក់ទៅឲ្យនារីម្នាក់នោះអញ្ចឹងនារីម្នាក់នោះ គាត់ក៏បានលើកដៃរបស់គាត់ទទួលយកប្រាក់អាប់មកពីបុរសដែលជាម្ចាស់ម៉ូតូវិញផងដែរ ដោយយើងឃើញគាត់លើកដៃឆ្វេង ដើម្បីទទួលយកប្រាក់អាប់អញ្ចឹងពួកគេទាំងពីរអ្នក ក៏បានឲ្យលុយគ្នាទៅវិញទៅមក ដោយម្ខាងឲ្យលុយ ម្ខាងទៀតទទួលយកប្រាក់អាប់អញ្ចឹងលុយដែលយើងអាប់មកពីលុយធំ លុយជាប់ អញ្ចឹងនៅពេលដែលយើងទិញទំនិញផ្សេងដោយយើងឲ្យលុយធំ ឬក៏លុយជាប់ទៅ ហើយគេមានប្រាក់រាយត្រលប់មកវិញ យើងហៅថាលុយអាប់អញ្ចឹងនារីម្នាក់នេះ នៅក្នុងរូបភាពទី ១៤ គឺគាត់កំពុងតែទទួលលុយអាប់