KhmerPronunciationEnglish/Notes#occ
កន្ធន់ kɑntʰʊən a large flat bowl for washing clothes, doing the dishes etc.
Notes: no dictionary entries; spelling uncertain
8/3

Link to overview page
Link to dictionary

Doing The Dishes (Sakanan) — 04


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា ដើម្បីលាងចានបាន យើងត្រូវតែប្រើប្រាស់ទឹក អញ្ចឹងគាត់ក៏បានបើកទឹកម៉ាស៊ីន ដើម្បីដាក់ចូលចានដែកទាំងឬក៏កន្ធន់ទាំងអញ្ចឹងកន្ធន់ពណ៌បៃតង គាត់កំពុងតែបើកទឹកដាក់ ចំណែកឯកន្ធន់ពណ៌លឿង គឺគាត់បានបើកទឹកដាក់ពេញរួចហើយ អញ្ចឹងដើម្បីលាងចានឲ្យបានស្អាត យើងត្រូវតែលាងម្ដងជម្រះទឹក ដើម្បីឲ្យបានស្អាត ព្រោះពេលខ្លះចានប្រឡាក់ខ្លាំង អញ្ចឹងយើងអត់អាចលាងមួយទឹកបានទេ ហើយទឹកដែលក្មេងប្រុសនេះកំពុងតែប្រើប្រាស់ គឺអាចចេញមកពីប្រភពទឹករដ្ឋ បានន័យថាគាត់លក់នៅកន្លែងចិញ្ចើមផ្លូវពិតមែន ក៏ប៉ុន្តែក្បែរនោះគឺមានប្រភពទឹកម៉ាស៊ីន អញ្ចឹងគាត់អាចទុយោ ឬក៏ទុយោចេញពីកន្លែងប្រភពទឹក ឬក៏ផ្ទះអ្នកជិតខាងដែលនៅក្បែរនោះ ដើម្បីប្រើប្រាស់ទឹករបស់គេ ហើយគាត់គ្រាន់តែបង់ថ្លៃឈ្នួលទឹកដែលគាត់ប្រើប្រាស់នោះ ទៅឲ្យម្ចាស់ផ្ទះ ឬក៏ទៅឲ្យរដ្ឋគឺជាការស្រេច អញ្ចឹងគាត់អត់ចាំបាច់លំបាក ដើម្បីយួរទឹកមកពីផ្ទះ ឬក៏យួរទឹកតាមរទេះមីរបស់គាត់នោះទេ ដោយគាត់គ្រាន់តែបន្តទឹកចេញពីផ្ទះអ្នកជិតខាងនោះ គឺជាការស្រេចតែម្ដងដើម្បីប្រើប្រាស់ទឹកអញ្ចឹងរូបភាពនេះ ក្មេងប្រុសនោះ គាត់ក៏បានបើកទឹកម៉ាស៊ីន ដើម្បីដាក់ចូលចានដែកទាំងសម្រាប់ធ្វើការលាងចាន

Doing The Dishes (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់បានលាងសម្អាតចានគោមពណ៌ក្រហមនោះស្អាតរួចរាល់ហើយ អញ្ចឹងគាត់ដុសអស់ជាតិខ្លាញ់និងស្នាមប្រឡាក់នានា ដែលជាប់នៅលើចានរួចរាល់ហើយ គាត់ក៏បានយកចានគោមនោះមកជ្រលក់នឹងទឹកស្អាត អញ្ចឹងទឹកដែលនៅចានដែក ឬក៏កន្ធន់ពណ៌លឿង គឺអត់មានដាក់ទឹកសាប៊ូនោះទេ ដោយទឹកនោះគឺជាទឹកសម្រាប់ជម្រះចាន អញ្ចឹងនៅពេលដែលគាត់លាងនឹងទឹកសាប៊ូរួចរាល់ហើយ ដុសចាននឹងទឹកសាប៊ូរួចរាល់ហើយ គាត់ក៏បានយកចានគោមដែលគាត់លាងរួចរាល់នោះមកជម្រះនឹងទឹកស្អាត ដែលនៅចានដែកពណ៌លឿង អញ្ចឹងគាត់បានយកចានគាត់ជ្រលក់ចូលទៅក្នុងចានដែកពណ៌លឿង រួចហើយក៏គាត់ដុសសម្អាតម្ដងទៀត អញ្ចឹងប្រសិនបើយើងអត់ដុសសម្អាតម្ដងទៀតទេ ប្រសិនបើយើងគ្រាន់តែជ្រលក់វាចូលទៅក្នុងទឹក គឺវាអត់ស្អាតជាតិសាប៊ូទេ អញ្ចឹងសាប៊ូនឹងកាន់ជាប់នៅនឹងចាន ដែលធ្វើឲ្យវាមានធុំក្លិនសាប៊ូ និងយើងអត់អាចយកទៅដួសអាហារញ៉ាំបានទេ ដោយសារប្រសិនបើមានជាតិសាប៊ូនៅក្នុងចាន ហើយយើងញ៉ាំអាហារដែលនៅក្នុងចានដែលមានជាតិសាប៊ូ គឺវាធ្វើឲ្យយើងឈឺបាន គឺវាធ្វើឲ្យយើងខូចសុខភាព ដោយសារតែសាប៊ូគឺអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពយើង ប្រសិនបើយើងលាងអត់ស្អាត អញ្ចឹងនៅពេលដែលយើងជម្រះចាន យើងត្រូវតែដុសវាឲ្យបានស្អាតម្ដងទៀត ដើម្បីឲ្យចាននោះអស់ជាតិសាប៊ូនិងអស់ក្លិនសាប៊ូចេញ ហើយអាចយកទៅប្រើប្រាស់ម្ដងទៀតបាន

Doing The Dishes (Sakanan) — 03


បន្ទាប់មករូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់ដើរប្រមូលចានពីលើតុគុយទាវដែលភ្ញៀវញ៉ាំរួចរាល់ហើយ គាត់ក៏បានយកធុងចំនួនដែលដាក់ចានប្រឡាក់នោះមកដាក់ក្បែរខ្លួនគាត់ ហើយគាត់អង្គុយលាងចាន អញ្ចឹងជាទូទៅការលក់គុយទាវដែលនៅតាមចិញ្ចើមផ្លូវបែបនេះ គឺយើងអត់មានកន្លែងលាងចានត្រឹមត្រូវនោះទេអញ្ចឹងគាត់អាចអង្គុយនៅតាមចិញ្ចើមផ្លូវ ដើម្បីលាងចានផងដែរ ដែលអង្គុយនៅក្បែររទេះគុយទាវ ឬក៏នៅក្រោយរទេះគុយទាវ ដើម្បីលាងចាន គឺគាត់អត់មានបន្ទប់សម្រាប់លាងចានទេ គឺគាត់លាងចានតាមចិញ្ចើមផ្លូវដូចគ្នា ដែលក្នុងរូបភាពនេះ យើងឃើញក្មេងប្រុសម្នាក់នោះ គាត់ពាក់អាវពណ៌ប្រផេះ ខោជើងខ្លី អាវរបស់គាត់ដៃខ្លីដែរ គាត់អង្គុយនៅលើកូនកៅអីតូចមួយ ឬក៏កូនជើងម៉ាតូចមួយ ដែលគាត់អង្គុយ ដាក់ដៃទាំងពីររបស់គាត់ដាក់ទៅលើជង្គង់ ឬក៏អង្គុយក្ដោបក្បាលជង្គង់ ដោយគាត់សម្លឹងទៅមើលធុងចានប្រឡាក់ អញ្ចឹងនៅក្បែរខ្លួនគាត់គឺមានធុងចានប្រឡាក់ចំនួនដែលភ្ញៀវបានញ៉ាំគុយទាវរួច ឬក៏ញ៉ាំមីទឹកស៊ុបរួច ហើយចានទាំងអស់នោះគឺជាចានប្រឡាក់ ដែលលក់បានដាច់ទាំងអស់ អញ្ចឹងគឺ ហាងនោះគឺលក់ដាច់ អញ្ចឹងគឺមានចានប្រឡាក់ច្រើន ដែលគាត់ត្រូវលាង អញ្ចឹងនៅក្បែរខ្លួនគាត់គឺមានធុងចានប្រឡាក់ចំនួននិងមានចានដែក ឬក៏កន្ធន់ចំនួនផងដែរអញ្ចឹងគាត់មានកន្ធន់គឺកន្ធន់មួយពណ៌លឿង និងកន្ធន់មួយទៀតពណ៌បៃតងសម្រាប់លាងចាន អញ្ចឹងគាត់បានប្រមូលចានមកដាក់ក្បែរខ្លួនគាត់ទាំងអស់ហើយ បន្ទាប់មកគាត់ក៏ចាប់ផ្ដើមអង្គុយដើម្បីលាងចាន