KhmerPronunciationEnglish/Notes#occ
ដាច់ dac 1. detached, disconnected, cut off, separated, torn
2. to break apart, to separate
3. time periods: to end
4. to be ended
5. end, last part of
6. to be firm, resolute, determined, to be committed to a course of action
7. extremely, absolutely, firmly, positively, clearly
8. + verb: to be able to + verb
9. {លក់ដាច់ = to sell well (of a product)}
8/7

Link to overview page
Link to dictionary

Expressing anger — Cultural note


នៅខ្មែរ ពេលទៅផ្សារទិញទំនិញនៅពេលព្រឹក គេហាមមិនឲ្យតថ្លៃច្រើនសួរតម្លៃហើយមិនទិញបើយើងធ្វើដូចនោះ អ្នកលក់នឹងខឹងហើយអាចស្ដីឲ្យ ព្រោះគេជឿថា ការលក់ដំបូងនៅពេលព្រឹក គឺសំខាន់ណាស់ បើពេលព្រឹកលក់មិនបាន នោះគឺលក់មិនដាច់មួយថ្ងៃពេញតែម្ដងគេប្រើពាក្យថា កៅឆាយ ជាពាក្យក្លាយពីចិន មានន័យថា ការទិញលក់នៅពេលចាប់ផ្ដើមដំបូង

Cutting One’s Finger (Sakanan) — 06


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីបុរសនោះបានចូលមកដល់បន្ទប់ទឹកហើយ គាត់បានរត់សំដៅមករកឡាបូលាងដៃ អញ្ចឹងគាត់រត់មករកឡាបូលាងដៃ ដោយនៅក្នុងឡាបូលាងដៃនេះ យើងឃើញថានៅខាងលើឡាបូ គឺមានក្បាលរ៉ូប៊ីនេទឹកមួយ គាត់បានបើករ៉ូប៊ីនេទឹកនោះ ដើម្បីឲ្យទឹកហូរចេញមក បាទ គាត់បើកទឹកដើម្បីឲ្យទឹកហូរចេញ ហើយគាត់ដាក់ដៃទៅក្រោមទឹកនោះដើម្បីលាងសម្អាតដៃ អញ្ចឹងនៅពេលដែលយើងមានរបួស ហើយធ្វើឲ្យមានការហូរឈាម ឬក៏ដាច់រលាត់ស្បែកផ្សេងយើងត្រូវធ្វើការលាងសម្អាតមុខរបួសនោះឲ្យបានស្អាត ប្រសិនបើយើងមិនលាងសម្អាតនោះទេ មេរោគនឹងអាចជ្រាបចូលក្នុងខ្លួនរបស់យើងតាមរយៈមុខរបួសនោះជាក់ជាមិនខាន ដូច្នេះបុរសនោះ គាត់ត្រូវលាងដៃរបស់គាត់ដែលមានមុខរបួសឲ្យបានស្អាតជាមុនសិន មុននឹងធ្វើការព្យាបាល ធ្វើ[យ៉ាង]នេះគឺមេរោគមិនអាចចូលមកក្នុងខ្លួនតាមរយៈមុខរបួសបានទេ អញ្ចឹងនៅក្នុងរូបភាពនេះ គាត់លាងដៃរបស់គាត់ ដោយគាត់លាងឈាម ក៏ដូចជាមេរោគនៅក្បែរដៃរបស់គាត់ឲ្យបានស្អាតសិន

Shopping For A T-Shirt (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ យើងឃើញថា បន្ទាប់ពីអ្នកលក់គាត់បានខ្ចប់អាវហើយ អញ្ចឹងគាត់ក៏បានប្រគល់ថង់អាវនោះឲ្យទៅបុរស ដែលជាអ្នកទិញ ឬក៏ជាអតិថិជន អញ្ចឹងក្រោយពីបានទទួលថង់អាវ បុរសដែលជាអ្នកទិញនោះ គាត់ក៏បានប្រគល់លុយថ្លៃអាវទៅឲ្យអ្នកលក់ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញបុរសម្នាក់នោះ គាត់ក៏បានកាន់លុយមួយចំនួនដែលជាថ្លៃអាវហុចទៅឲ្យអ្នកលក់ រីឯអ្នកលក់ គាត់ក៏បានទទួលលុយពីអ្នកទិញដោយទឹកមុខញញឹមអញ្ចឹងនៅក្នុងរូបភាពទី ១៥ គឺពួកគេទាំងពីរនាក់ គឺកំពុងតែសប្បាយរីករាយ ដោយសារតែបុរសម្នាក់នោះ គាត់បានរកអាវដែលគាត់ស្រឡាញ់ ឬក៏រកអាវ រកបានអាវដែលគាត់ពេញចិត្តបាន ហើយអ្នកទិញ រីឯអ្នកលក់វិញ គាត់សប្បាយចិត្ត ដោយសារតែគាត់បានលក់អាវដល់អតិថិជនរបស់គាត់ដាច់ អញ្ចឹងគាត់សប្បាយចិត្តដោយសារតែគាត់លក់ដាច់ ដូច្នេះពួកគេទាំងពីរនាក់ គឺសប្បាយចិត្តទាំងពីរនាក់ ដោយសារម្នាក់អាចទិញអាវបាន រីឯម្នាក់ទៀតគឺបានលក់អាវដាច់អញ្ចឹងរូបភាពទី ១៥ នេះ គឺបុរសម្នាក់នោះ គាត់បានប្រគល់លុយថ្លៃអាវទាំងទឹកមុខញញឹមទៅឲ្យអ្នកលក់ ហើយអ្នកលក់ក៏បានទទួលយកលុយថ្លៃអាវនោះទាំងទឹកមុខញញឹមដូចគ្នា

Fruits (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់ចិតល្ហុងឲ្យអតិថិជនរួចរាល់ហើយ គាត់ក៏បានយកថង់ល្ហុងនោះប្រគល់ជូនអតិថិជនរបស់គាត់ ដោយយើងឃើញនៅក្នុងរូបភាពនេះ បុរសដែលជាអ្នកលក់នោះ គាត់ហុច គាត់កាន់ថង់ល្ហុងនោះដោយដៃពីរ អញ្ចឹងគាត់ទ្រថង់ល្ហុងដោយដៃពីរ ដើម្បីកុំឲ្យល្ហុងនោះខ្ចាយឬក៏កុំឲ្យធ្លាក់ចុះ ហើយគាត់ហុចទៅឲ្យអតិថិជនរបស់គាត់យ៉ាងគួរសមបំផុត អញ្ចឹងការហុចដៃពីរ គឺជាការគួរសមមួយទៅកាន់អតិថិជន ដូច្នេះធ្វើឲ្យអតិថិជនសប្បាយចិត្ត ព្រោះអ្នកលក់ចេះគួរសម អញ្ចឹងនៅពេលដែលអ្នកលក់ចេះគួរសមមានអតិថិជនជាច្រើនចូលចិត្តមកទិញកន្លែងរបស់គាត់ អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ ដោយសារតែបុរសម្នាក់នោះ គាត់ចេះគួរសម ដោយគាត់ហុចល្ហុងនោះទៅឲ្យនារីដែលជាអ្នកទិញដោយដៃទាំងពីររបស់គាត់ ដូច្នេះហើយធ្វើឲ្យនារីម្នាក់នោះសប្បាយចិត្ត អញ្ចឹងគាត់អាចលក់ល្ហុងនោះ[ដាច់បាន]ច្រើនដោយឡែកនារីម្នាក់នោះ គាត់ក៏បានយកលុយ ដើម្បីប្រគល់ឲ្យបុរសដែលជាអ្នកលក់ ដោយគាត់ទិញល្ហុងនោះចំនួនមួយថង់ ដូច្នេះគាត់យកដៃម្ខាងទទួលល្ហុង ដៃម្ខាងទៀតហុចលុយទៅឲ្យអ្នកលក់ដោយទឹកមុខញញឹមអញ្ចឹងនៅពេលដែលគាត់ទិញ គាត់សួរអ្នកលក់ថាល្ហុងមួយតម្លៃប៉ុន្មាន អញ្ចឹងនៅពេលដែលអ្នកលក់ប្រាប់តម្លៃហើយ ហើយនៅពេលដែលអ្នកលក់ចិតល្ហុងឲ្យគាត់ហើយ គាត់ក៏បានយកលុយឲ្យទៅអ្នកលក់ ដើម្បីទិញល្ហុងនោះ

Doing The Dishes (Sakanan) — 03


បន្ទាប់មករូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់ដើរប្រមូលចានពីលើតុគុយទាវដែលភ្ញៀវញ៉ាំរួចរាល់ហើយ គាត់ក៏បានយកធុងចំនួនដែលដាក់ចានប្រឡាក់នោះមកដាក់ក្បែរខ្លួនគាត់ ហើយគាត់អង្គុយលាងចាន អញ្ចឹងជាទូទៅការលក់គុយទាវដែលនៅតាមចិញ្ចើមផ្លូវបែបនេះ គឺយើងអត់មានកន្លែងលាងចានត្រឹមត្រូវនោះទេអញ្ចឹងគាត់អាចអង្គុយនៅតាមចិញ្ចើមផ្លូវ ដើម្បីលាងចានផងដែរ ដែលអង្គុយនៅក្បែររទេះគុយទាវ ឬក៏នៅក្រោយរទេះគុយទាវ ដើម្បីលាងចាន គឺគាត់អត់មានបន្ទប់សម្រាប់លាងចានទេ គឺគាត់លាងចានតាមចិញ្ចើមផ្លូវដូចគ្នា ដែលក្នុងរូបភាពនេះ យើងឃើញក្មេងប្រុសម្នាក់នោះ គាត់ពាក់អាវពណ៌ប្រផេះ ខោជើងខ្លី អាវរបស់គាត់ដៃខ្លីដែរ គាត់អង្គុយនៅលើកូនកៅអីតូចមួយ ឬក៏កូនជើងម៉ាតូចមួយ ដែលគាត់អង្គុយ ដាក់ដៃទាំងពីររបស់គាត់ដាក់ទៅលើជង្គង់ ឬក៏អង្គុយក្ដោបក្បាលជង្គង់ ដោយគាត់សម្លឹងទៅមើលធុងចានប្រឡាក់ អញ្ចឹងនៅក្បែរខ្លួនគាត់គឺមានធុងចានប្រឡាក់ចំនួនដែលភ្ញៀវបានញ៉ាំគុយទាវរួច ឬក៏ញ៉ាំមីទឹកស៊ុបរួច ហើយចានទាំងអស់នោះគឺជាចានប្រឡាក់ ដែលលក់បានដាច់ទាំងអស់ អញ្ចឹងគឺ ហាងនោះគឺលក់ដាច់ អញ្ចឹងគឺមានចានប្រឡាក់ច្រើន ដែលគាត់ត្រូវលាង អញ្ចឹងនៅក្បែរខ្លួនគាត់គឺមានធុងចានប្រឡាក់ចំនួននិងមានចានដែក ឬក៏កន្ធន់ចំនួនផងដែរអញ្ចឹងគាត់មានកន្ធន់គឺកន្ធន់មួយពណ៌លឿង និងកន្ធន់មួយទៀតពណ៌បៃតងសម្រាប់លាងចាន អញ្ចឹងគាត់បានប្រមូលចានមកដាក់ក្បែរខ្លួនគាត់ទាំងអស់ហើយ បន្ទាប់មកគាត់ក៏ចាប់ផ្ដើមអង្គុយដើម្បីលាងចាន

Boats (Sakanan) — 15 Container ship


បន្ទាប់មកទៀតរូបភាពទី ១៥ រូបភាពទី ១៥ គឺជាប្រភេទកប៉ាល់ យើងហៅថាកប៉ាល់ អញ្ចឹងនៅពេលដែល ទូកនៅពេលដែលតូច យើងហៅថាទូក នៅពេលដែលវាលឿន យើងហៅថាកាណូត ប៉ុន្តែនៅពេលដែលទូកនោះធំ យើងហៅថាកប៉ាល់ អញ្ចឹងនៅក្នុងរូបភាពនេះ គឺមានកប៉ាល់ចំនួនមួយ ដែលជាកប៉ាល់ដឹកទំនិញ ដែលយើងឃើញនៅលើកប៉ាល់នោះ គឺមានយុថ្កាមួយសម្រាប់បោះឲ្យជាប់ទៅនឹងទឹក អញ្ចឹងកប៉ាល់គឺ នៅពេលដែលចតនៅកំពង់ផែ គឺយើងអត់ប្រើប្រាស់ខ្សែពួរ ដើម្បីទាក់ទៅនឹងកំពង់ផែនោះទេ ដោយសារតែកប៉ាល់គឺធំ ដូច្នេះប្រើខ្សែពួរអត់ជាប់ទេ វាអាចនឹងដាច់ខ្សែពួរ អញ្ចឹងដើម្បីចតកប៉ាល់ គេត្រូវប្រើយុថ្កា ដែលយុថ្កាគឺជាច្រវាក់ដែក ដែលចងភ្ជាប់នឹងដែកមួយដុំយ៉ាងធំនិងធ្ងន់ ដែលអាចទប់លំនឹងកប៉ាល់បាន អញ្ចឹងដែក ដុំដែកដែលធំនោះ គឺគេចងភ្ជាប់ទៅនឹងច្រវាក់ចេញពីទូក អញ្ចឹងនៅពេលដែលគេចង់ឈប់ គឺគេត្រូវទម្លាក់ដុំដែកនោះ ចូលទៅក្នុងរហូតដល់ទៅដល់បាតទឹក ឬក៏បាតទន្លេ ឬក៏បាតសមុទ្រ ដើម្បីឲ្យទូកនោះមានលំនឹង អញ្ចឹងជាទូទៅកប៉ាល់ គឺយើងប្រើប្រាស់តែនៅលើផ្ទៃសមុទ្រតែប៉ុណ្ណោះ ព្រោះកប៉ាល់គឺធំ ដូច្នេះសមុទ្រគឺធំដែរ អញ្ចឹងកប៉ាល់ងាយស្រួលក្នុងការបើកបរ ប្រសិនបើយើងប្រើប្រាស់កប៉ាល់នៅលើផ្ទៃទន្លេគឺវារាក់ ហើយវាតូច អញ្ចឹងកប៉ាល់អាចនឹងកឿង អាចមិនទៅមុខ អញ្ចឹងកប៉ាល់អត់ទៅមុខទេ នៅពេលដែលបើកនៅទន្លេ ដូច្នេះគេត្រូវបើកនៅសមុទ្រ ដែលកប៉ាល់ជាទូទៅគឺដឹកកុងតឺន័រ បានន័យថាដឹកទូកុងតឺន័រ ដើម្បីដឹកជញ្ជូនទំនិញ ពីប្រទេសមួយទៅប្រទេសមួយ ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ អាចជាកប៉ាល់ចេញពីប្រទេសចិនទៅដល់ប្រទេសអាមេរិក ឬក៏ចេញពីប្រទេសកម្ពុជាទៅរកប្រទេសថៃជាដើម ដែលនៅលើនោះគឺមានទំនិញជាច្រើន ដែលនៅក្នុងកុងតឺន័រ អញ្ចឹងការដឹកជញ្ជូនអីវ៉ាន់ ឬក៏ដឹកជញ្ជូនទំនិញតាមផ្លូវទឹក វាអាចមានការយឺតយ៉ាវជាងការដឹកជញ្ជូនអីវ៉ាន់ ឬក៏ទំនិញតាមផ្លូវអាកាស និងតាមផ្លូវគោក ព្រោះផ្លូវទឹកគឺមាន គឺយើងបើកបរបានយឺតហើយផ្ទៃទឹកធំ គឺមានរលក ដូច្នេះគឺមានឧបសគ្គច្រើន ក្នុងការដឹកទំនិញតាមផ្ទៃទឹក ប៉ុន្តែប្រសិនបើយើងដឹកទំនិញតាមផ្លូវអាកាស គឺងាយស្រួល គឺវាលឿន អញ្ចឹងយើងអាចដឹកបានឆាប់រហ័ស ដូច្នេះនៅក្នុងរូបភាពនេះ គឺជាការដឹកជញ្ជូនទំនិញតាមផ្ទៃទឹក ប្រហែលជាការដឹកទំនិញពីប្រទេសចិនទៅប្រទេសវៀតណាមជាដើម ដែលទំនិញទាំងអស់នោះ គេដាក់នៅក្នុងកុងតឺន័រ ហើយគេដាក់នៅលើកប៉ាល់ដើម្បីដឹកជញ្ជូន

Personal Hygiene (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់លាង ឬក៏លាងមុខ លុបលាងមុខ លាងដៃ និងដុសធ្មេញរួចរាល់ហើយ យើងឃើញក្មេងប្រុសម្នាក់នោះ គាត់ក៏បានលាបម្សៅ ឬក៏លាបហ្វូម ដើម្បីកោរពុកមាត់ អញ្ចឹងគាត់លាបហ្វូមកោរពុកមាត់ទៅលើមាត់របស់គាត់ ទៅលើជុំវិញមាត់របស់គាត់ ដែលកន្លែងណាដែលមានពុកមាត់ អញ្ចឹងជាទូទៅមនុស្សប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ គឺចាប់ផ្ដើមដុះពុកមាត់ ហើយនៅពេលដែលយើងដុះពុកមាត់ គឺយើងមើលទៅឃើញចាស់ អញ្ចឹងប្រសិនបើយើងនៅជានិស្សិត ឬក៏នៅជាសិស្ស ឬក៏ជាអ្នកធ្វើការ យើងគួរតែកោរពុកមាត់ចេញឲ្យអស់ ដើម្បីសម្អាតមុខរបស់យើង ព្រោះថាប្រសិនបើយើងមានពុកមាត់វែង ឬក៏មានពុកមាត់ច្រើន អញ្ចឹងមេរោគអាចតោងនៅលើពុកមាត់របស់យើង ដែលធ្វើឲ្យយើងអាចឈឺបាន ដូច្នេះយើងគួរតែកោរពុកមាត់ចេញ យើងអត់ត្រូវទុកពុកមាត់របស់យើងឲ្យនៅជាប់នឹងមាត់របស់យើងនោះទេ ដែលជាក់ស្ដែង ក្មេងប្រុសម្នាក់នេះ គាត់កំពុងតែលាបជែល ឬក៏លាបហ្វូមទៅលើមាត់របស់គាត់ កន្លែងណាដែលមានពុកមាត់ ដើម្បីកោរចេញ អញ្ចឹងនៅក្នុងការកោរពុកមាត់ ប្រសិនបើយើងអត់ដាក់ហ្វូម ឬក៏អត់ដាក់ជែលទេ យើងពិបាកកោរបន្តិច វាអាចធ្វើឲ្យយើងឈឺបាន ព្រោះពុកមាត់គឺស្វិតនិងរឹង អញ្ចឹងនៅពេលដែលត្រូវឡាម ពេលខ្លះវាអត់ដាច់ទេ គឺវាស្អិត អញ្ចឹងនៅពេលដែលយើងកោរអត់ដាក់ជែលទេ គឺវាធ្វើឲ្យយើងមានអារម្មណ៍ថាឈឺ និងចាក់នៅមាត់របស់យើង អញ្ចឹងប្រសិនបើយើងដាក់ជែល ឬក៏ដាក់ហ្វូមលាបទៅលើកន្លែងនោះ គឺវានឹងធ្វើឲ្យមានភាពរអិល អញ្ចឹងវាងាយស្រួលជាងការកោរដោយទទេ ប៉ុន្តែជាទូទៅនៅក្នុងប្រទេសកម្ពុជា គឺនៅតាមស្រុកស្រែ គឺយើងអត់សូវប្រើប្រាស់ហ្វូមនោះទេ ព្រោះវាអត់សូវសម្បូរ ប៉ុន្តែនៅតាមទីក្រុង គឺគេភាគច្រើន គឺគេប្រើហ្វូម ដើម្បីលាបទៅលើមាត់របស់គេ ដើម្បីកោរពុកមាត់ អញ្ចឹងហ្វូមគឺលក់នៅតាមផ្សារទំនើប ដូច្នេះនៅតាមស្រុកស្រែ គឺអត់សូវមានផ្សារទំនើបទេ អញ្ចឹងគាត់អត់សូវមានលទ្ធភាពដើម្បីទិញហ្វូមកោរពុកមាត់នោះទេ ដោយគាត់កោរ ប្រើទឹកតែប៉ុណ្ណោះ ដោយគាត់លាបទឹកទៅលើមាត់របស់គាត់ ឬក៏លាបទៅលើកន្លែងណា ដែលមានពុកមាត់ បន្ទាប់មកគាត់យកឡាមមកកោរតែម្ដង គឺគាត់អត់លាបហ្វូមនោះទេ ប៉ុន្តែក្មេងប្រុសម្នាក់នេះ គឺគាត់ ប្រហែលជាគាត់រស់នៅទីក្រុង ដូច្នេះហើយគាត់មានហ្វូម ដើម្បីកោរពុកមាត់ អញ្ចឹងគាត់ច្របាច់ហ្វូមដាក់លើដៃរបស់គាត់ បន្ទាប់មកគាត់យកហ្វូមនោះទៅលាបលើកន្លែងណាដែលមានពុកមាត់ ដើម្បីឲ្យវារអិលងាយស្រួលកោរ