KhmerPronunciationEnglish/Notes#occ
កាស kaah 1. headphones
2. to make way, make room, get out of the way
3. to push aside
4. ancient metal coin with four holes punched in it
5. money
6. monthly salary
7. growth (especially an extra tooth or growth in the mouth of a person or elephant
8. it is believed to be lucky)
9. chip (e.g., poker chip)
10/1

Link to overview page
Link to dictionary

Phone (Sakanan) — 10


ចូលមកដល់រូបភាពទី ១០ នៅក្នុងរូបភាពទី ១០ គឺបុរសម្នាក់នោះ យើងឃើញ មានបុរសម្នាក់ ដែលមានវ័យប្រហែល ៣០ ឆ្នាំនោះ ដៃរបស់គាត់ម្ខាងកំពុងតែកាន់ទៅលើរបាររថយន្តក្រុង ឬក៏រថភ្លើង ហើយដៃម្ខាងទៀតកំពុងតែកាន់ទូរស័ព្ទ ចំណែកត្រចៀកគាត់គឺដោតជាប់ទៅនឹងកាស បានន័យថាគាត់កំពុងតែស្ដាប់ចម្រៀងដោយប្រើប្រាស់កាសស្ដាប់ត្រចៀក អញ្ចឹងកាស យើងឃើញគាត់ពាក់កាសពណ៌ខ្មៅ ដោយយើងឃើញចុងកាសគឺម្ខាងដោតជាប់ទៅនឹងទូរស័ព្ទ ហើយចុងកាសម្ខាងទៀងគឺភ្ជាប់ទៅនឹងត្រចៀករបស់គាត់ទាំងសងខាង ដូច្នេះគាត់កំពុងតែស្ដាប់ចម្រៀង ដែលយើងឃើញនៅក្បែរគាត់គឺមានអក្សរចម្រៀងហោះឡើងលើ បានន័យថាគាត់កំពុងតែឈរជិះរថភ្លើងបណ្ដើរ ឬក៏ជិះឡានក្រុងបណ្ដើរ ស្ដាប់ចម្រៀងបណ្ដើរ ដែលយើងឃើញនៅក្បែរគាត់គឺមានមនុស្សជាច្រើនទៀតផងដែរ ដូចជានៅខាងក្រោយគាត់គឺមានស្ត្រីម្នាក់ ដែលកំពុងតែស្ពាយកាបូប ឈរនៅក្បែរ ឈរនៅក្នុងរថយន្តក្រុងនោះជាមួយគ្នា ដោយក្បែរនឹងបុរសម្នាក់ទៀតកំពុងតែឈរដូចគ្នា អញ្ចឹងមានមនុស្សជាច្រើននៅលើឡានក្រុង ឬក៏នៅលើរថភ្លើងនោះ កំពុងតែធ្វើដំណើរនៅលើឡានក្រុង ដូច្នេះប្រសិនបើយើងមានទូរស័ព្ទទំនើប យើងអាចបើកចម្រៀងស្ដាប់បណ្ដើរ និងឈរជិះលើរថយន្តក្រុងបណ្ដើរបាន ដោយយើងអាចកំដរអារម្មណ៍ ឬក៏កម្សាន្តអារម្មណ៍បាន ដូចជាបុរសម្នាក់នេះ អ្នកនៅក្នុងរូបភាពទី ១០ នេះ គឺគាត់កំពុងតែធ្វើដំណើរទៅកាន់ទីកន្លែងជួបមិត្តភក្តិរបស់គាត់ ប៉ុន្តែនៅលើឡានក្រុង គឺគាត់ដាក់កាសនៅក្នុងត្រចៀករបស់គាត់ ដើម្បីស្ដាប់ចម្រៀងពីក្នុងទូរស័ព្ទ ដោយសារតែគាត់ប្រើប្រាស់ទូរស័ព្ទទំនើប ដែលអាចចាក់ចម្រៀងបាន ដូច្នេះកុំឲ្យមានសំឡេងរំខានទៅអ្នកដទៃ ព្រោះថាប្រសិនបើយើងអត់ដាក់កាសទេ គឺអាចមានសំឡេងរំខានចេញពីក្នុងទូរស័ព្ទទៅកាន់អ្នកដទៃបាន អញ្ចឹងអ្នកដទៃអាចនឹងមិនពេញចិត្ត ឬក៏គាត់អាចខឹង ដូច្នេះ ប្រសិនបើយើងចង់ស្ដាប់ចម្រៀង គឺយើងអាចដាក់កាស ដើម្បីស្ដាប់ម្នាក់ឯងបាន ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១០ បុរសម្នាក់នោះ គាត់កំពុងតែចាក់ចម្រៀងស្ដាប់នៅក្នុងកាសម្នាក់ឯង