KhmerPronunciationEnglish/Notes#occ
ជួប cuəp to meet (especially intentionally) 37/28

Link to overview page
Link to dictionary

Apologizing — Dialogue 4


ការខកម៉ោងណាត់ជួប
ធារីសុំទោសកញ្ញា! ខ្ញុំមកយឺតហើយ! មកចាំយូរនៅ?
កញ្ញាយូរហើយកន្លះម៉ោងហើយ

Getting someone’s attention — Dialogue 1


ជួបតាមផ្លូវ (នៅឆ្ងាយពីគ្នា ត្រូវស្រែកហៅឈ្មោះ)
បូរ៉ាអេ ធារី!
ធារីអូ បូរ៉ា!
បូរ៉ាកំពុងទៅណាហ្នឹង?

Apologizing — Dialogue 3


ការខកម៉ោងណាត់ជួប
ធារីទូរស័ព្ទទៅកញ្ញាសុំទោសកញ្ញា! ខ្ញុំរៀងយឺតបន្តិចហើយ នៅស្ទះចរាចរណ៍
កញ្ញាអត់អីទេធារី តាមសម្រួលប្រយ័ត្នប្រយែង

Making appointments for meetings — Cultural note


នៅខ្មែរ ការមកយឺតដប់ទៅដប់ប្រាំនាទីនៅពេលណាត់ជួបច្រើនកើតមានជាញឹកញាប់ ពេលខ្លះយឺតរហូតដល់សាមសិបនាទីក៏មានមូលហេតុគឺមកពីទម្លាប់ ដោយសារការស្ទះចរាចរណ៍ដែលកើតឡើងស្ទើរគ្រប់ទីកន្លែងនៅទីក្រុងភ្នំពេញ

Breaking appointments — Cultural note


ការណាត់ជួបលុបចោលការណាត់ជួបភ្លាមកើតមានញឹកញាប់នៅខ្មែរពេលខ្លះ ក៏មានអ្នកភ្លេចការណាត់ជួបតែម្ដងនៅខ្មែរ មនុស្សជាច្រើនប្រកបមុខរបរជាអ្នករកស៊ី ដែលរវល់ធ្វើការទាំងថ្ងៃសៅរ៍ថ្ងៃអាទិត្យ ធ្វើឲ្យពួកគេមិនសូវចាំថាជាថ្ងៃអ្វីថ្ងៃទីប៉ុន្មាននោះទេ

Expressing surprise — Cultural note


តើអ្នកបំបាត់ត្អើកដោយវិធីណា? នៅខ្មែរ មានការប្រើវិធីនិយាយឲ្យអ្នកកំពុងត្អើកនោះភ្ញាក់ផ្អើលនិងភ័យ អ្នកនោះនឹងបាត់ត្អើកដូចជា កុហកថាភ្លេចបាត់របស់ដែលសំខាន់ខ្លាំងកុំភ្លេចសាកល្បងវិធីនេះនៅពេលអ្នកជួបអ្នកកំពុងត្អើក

Comparing or contrasting things 2 — Additional dialogue


មីងសានម្សិលមិញ ជួបអន្ទិតកូនលោកបងសំឥឡូវ ធំជាងមុនច្រើនណាស់ ហើយចេះដឹងខុសត្រូវជាងមុន
មីងផលហ្នឹងអ៎? ចេះដឹងខុសត្រូវជាងមុនម៉េចទៅ?
មីងសានចេះជម្រាបសួរ ចេះយកទឹកមកទទួលភ្ញៀវ ហើយនិយាយសាច់ការ អត់និយាយច្រើនតែពីសតែពាសដូចមុនអេ៎

Expressing love — Additional dialogue


វិចិត្រអេ៎ តារា ម៉េចហើយ? គិតឡើងភ្លឹកអីចឹង? នឹកសង្សារមែន?
តារាបាទ បង ខ្ញុំចង់ជួបនារីនៅនេះទូរស័ព្ទអត់សេវា តេអត់ចូលសោះបងមិនដឹងនារីបារម្ភខ្ញុំម៉េចទេ
វិចិត្រស្អែកទៅវិញហើយតាសចង់នៅក្បែរគ្នារហូតម៉េចកើត

Asking for help 1 — Additional dialogue


វុទ្ធីបងវិបុល ល្ងាចនេះខ្ញុំរវល់ បងអាចទៅជួបភ្ញៀវជំនួសខ្ញុំបានអត់បង?
វិបុលល្ងាចហ្នឹងខ្ញុំទៅអត់បានអេ វុទ្ធីខ្ញុំមានណាត់ហើយ
វុទ្ធីអូ អត់អីទេអីចឹងពិសិដ្ឋ ទំនេរអត់? អាចទៅជួបភ្ញៀវជំនួសខ្ញុំបានអេល្ងាចនេះ?
ពិសិដ្ឋមានអី បានតាសនៅណា? ម៉ោងម៉ាន?

Introducing oneself to others — Additional dialogue


សុខុមអូ បញ្ញាមែន? ម៉ោ ម៉ោនេះបងប្រាប់
បញ្ញាបាទបង
សុខុមនេះតុធ្វើការរបស់បញ្ញាឯងក្រុមយើងត្រូវចេញទៅក្រៅជួបភ្ញៀវច្រើន ហើយត្រូវគិតរកវិធីសាស្ត្រធ្វើម៉េចឲ្យគេស្គាល់ក្រុមហ៊ុនយើងកាន់តែច្រើន
បញ្ញាបាទបង
សុខុមយើងកំពុងធ្វើគម្រោងមួយហើយបងចង់ឲ្យបញ្ញាឯងកាន់តួនាទីមួយ

Calming someone down — Additional dialogue


លីដាសុគន្ធ ប្រញាប់ទៅណាហ្នឹង? ស្លន់ស្លោម៉េះ?
សុគន្ធខ្ញុំត្រូវទៅជួបគេបងយឺតម៉ោងហើយ ឥឡូវកុំព្យូទ័រគាំងទៀតយ៉ាប់ម៉ង
លីដាតែបិទតាសអី? ចាំបងជួយបិទកុំព្យូទ័រឲ្យក៏បានបើមើលទៅយឺតហើយ តេប្រាប់គេតិចទៅ គេមិនខឹងអីទេ
សុគន្ធបាទបង អរគុណអីចឹងបងជួយបិទកុំព្យូទ័រឲ្យខ្ញុំផងណាខ្ញុំទៅហើយ

Receiving/welcoming visitors and paying visits to others — Dialogue 2


មកលេងផ្ទះដោយមិនប្រាប់មុន
សុភាពអូ វណ្ណា! ម៉េចម៉ោអត់ប្រាប់មុនអីចឹង? ចូលម៉ោសិនម៉ោ
វណ្ណាខ្ញុំម៉ោជួបភ្ញៀវនៅជិតហ្នឹង ហើយក៏ឈាងចូលលេងសុភាពឯងទៅសុភាពមានត្រូវទៅណាអត់?
សុភាពង៉ៃនេះខ្ញុំទំនេរតាសអត់មានត្រូវទៅណាផងវណ្ណាឯងសុខសប្បាយអេ៎? ចាំតិច ខ្ញុំទៅយកទឹកម៉ោឲ្យសិនណា
វណ្ណាមិនបាច់ទឹកអីទេសុភាពខ្ញុំអង្គុយតែម៉ាភ្លែតដែរទេ

Identifying items or people 2 — Additional dialogue


សោភាម៉េចហើយ កា? ជួបបងសុគន្ធអេ៎?
កណ្ណិកាអត់បានជួបផង តែបានប្រគល់ឯកសារទុកនៅអ្នកនៅហ្នុងហើយ គាត់ថាចាំគាត់ប្រគល់ឲ្យបងសុគន្ធ
សោភាជួបអ្នកណាគេ?
កណ្ណិកាខ្ញុំអត់បានសួរឈ្មោះផងគាត់ពាក់វ៉ែនតា រាងខ្ពស់
សោភាពាក់វ៉ែនតា ... អូ មានតែបងវាសនាហើយមើលទៅគាត់ប្រុសត្រូវអេ៎?
កណ្ណិកាហ្នឹងហើយនិយាយស្ដីឡើងសុភាព
សោភាហ្នឹងហើយបងវាសនាសុភាពបុរសស្មោះ

Asking for directions 1 — Dialogue 1


អ្នកមិនស្គាល់គ្នាដែលជួបតាមផ្លូវ
សោភាបង សុំសួរតិចនៅម្ដុំហ្នឹងមានហាងកាហ្វេអាម៉ាហ្ស៉ូនអត់បង?
អ្នកតាមផ្លូវ ១៖ អាម៉ាហ្ស៉ូន?... នៅមុខនោះដូចមានហាងកាហ្វេមួយ តែមិនដឹងឈ្មោះអីអេ៎នៀក ...
អ្នកតាមផ្លូវ ២៖ ហ្នឹងហើយ កាហ្វេអាម៉ាហ្ស៉ូន! អគារពណ៌ខ្មៅ ហើយបៃតងតិចហ្នឹងមែន?
សោភាចា៎សនៅមុខហ្នឹងមែនបង?
អ្នកតាមផ្លូវ ២៖ ហ្នឹងហើយទៅមុខ ដល់ភ្លើងស្តុប ហើយបត់ស្ដាំទៅ ឃើញហើយ
សោភាអូ ចា៎ស អរគុណច្រើនបង

Receiving/welcoming visitors and paying visits to others — Additional dialogue


វណ្ណាអាឡូ សុភាព! ខ្ញុំវណ្ណាអា៎ង៉ៃហ្នឹង សុភាពទំនេរអេ៎? ខ្ញុំចង់ទៅជួបនិយាយតិច
សុភាពទំនេរតាសវណ្ណាចង់ម៉ោម៉ោងម៉ាន? ហើយមានរឿងអីអ៎?
វណ្ណាចាំជួបគ្នាចាំនិយាយម៉ោងដប់អីខ្ញុំទៅដល់ម៉េចដែរ?
សុភាពមានអី បានតាសមកដល់ចុចកណ្ដឹងម៉ោណា
...
វណ្ណាអីចឹង ខ្ញុំគិតរកទៅវិញហើយណា សុភាពអរគុណច្រើន
សុភាពនៅញ៉ាំបាយសិនអីវណ្ណា?
វណ្ណាអត់អីទេ ខ្ញុំមានណាត់បន្ទាប់ពីហ្នឹង

Greetings and leave takings 2 — Cultural note


ការលើកដៃសំពះនិងនិយាយថា ជម្រាបសួរ/ជម្រាបលា លោកអ៊ំ/អ្នកមីង/បង គឺជាការបង្ហាញនូវការគោរពនៅពេលជួបលាមនុស្សចាស់ជាង ប៉ុន្តែមនុស្សចាស់ភាគច្រើនក៏នឹងលើកដៃសំពះមកវិញព្រមគ្នាដែរ នៅពេលទទួលការសំពះពីយើង

ចំពោះពេលជួបមិត្តភក្តិមនុស្សក្មេងជាងបន្តិច ការញញឹមនិងពាក្យថា សួស្ដី គឺគ្រប់គ្រាន់ហើយយើងអាចហៅមនុស្សក្មេងជាងបន្តិចថា អូន (ទាំងប្រុសទាំងស្រី) ហើយហៅក្មេងតូចថា អាអូន

នៅពេលទិញអីវ៉ាន់នៅផ្សារ មិនបាច់និយាយថា ជម្រាបសួរ សួស្ដីទេអ្នកលក់ខ្លះក៏ជម្រាបសួរ ឬក៏សួស្ដីទៅអតិថិជន តែខ្លះក៏មិននិយាយដែរពេលចង់ទិញអ្វីមួយ យើងគ្រាន់តែហៅអ្នកលក់ថា បង មីង ឬក៏អូន ទៅតាមអាយុប្រហែលរបស់គាត់ ហើយសួរតម្លៃទៅអ្នកលក់តែម្ដងពេលទិញនិងបង់ប្រាក់ហើយ ភាគច្រើនទាំងអ្នកលក់ទាំងអតិថិជននិយាយថា អរគុណ

Khmer New Year (Sakanan) — 05


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគ្រួសារនោះគាត់បានទៅដល់ព្រះវិហាររួចហើយ គាត់បានប្រគេនស្លាដក់ទៅដល់ព្រះសង្ឃ ក៏ដូចជាពូនភ្នំខ្សាច់រួចហើយ ពួកគាត់ទាំងអស់គ្នា ក៏បានដើរចេញមកខាងក្រៅវិញអញ្ចឹងបន្ទាប់ពីយើងប្រគេនស្លាដក់ ឬក៏ប្រគេនចង្ហាន់ទៅដល់ព្រះសង្ឃ ព្រះសង្ឃនឹងសូត្រធម៌ ឬក៏ឲ្យពរ ដើម្បីឲ្យយើងបានជួបនូវសេចក្តីសុខ បន្ទាប់មកយើងក៏ឧទ្ទិស បាទ ឧទ្ទិសទៅដល់ដូនតា ឬក៏ជីដូនជីតារបស់យើងដែលបានស្លាប់អញ្ចឹងឧទ្ទិស យើងមានន័យថា ការផ្សង ឬក៏ប៉ង ឬក៏ជូនផល អញ្ចឹងគាត់ជូនផលទៅដល់ជីដូនជីតារបស់គាត់រួចរាល់ហើយ បន្ទាប់មកពួកគាត់ទាំងអស់ ក៏បានចុះពីព្រះវិហារវិញអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថា ពួកគាត់បានចេញពីព្រះវិហារមក ដោយចុះតាមកាំជណ្ដើរ អញ្ចឹងគាត់ចុះតាមកាំជណ្ដើរ ចេញមកខាងក្រៅ ដោយបុរសម្នាក់នោះជាអ្នកចុះមុន ជាអ្នកដើរនៅខាងមុខ បន្ទាប់មកគឺនារីដែលជាប្រពន្ធ គាត់ដើរនៅកណ្ដាល ហើយកូនប្រុសរបស់ពួកគាត់ គឺដើរនៅខាងក្រោយគេអញ្ចឹងពួកគាត់ត្រលប់ចេញពីព្រះវិហារដែលនៅក្នុងវត្តនោះ ហើយពួកគាត់ត្រលប់ទៅផ្ទះវិញ

Tuk Tuk (Sakanan) — 12


ចូលមកដល់រូបភាពទី ១២ នៅក្នុងរូបភាពទី ១២ យើងឃើញថា បន្ទាប់ពីពួកគេចេញពីរ៉ឺម៉កកង់បីទីមួយ បន្ទាប់មកពួកគេដើរបានបន្តិច ក៏ជួបនឹងរ៉ឺម៉កកង់បីទីពីរមួយទៀត អញ្ចឹងយើងឃើញថា រ៉ឺម៉កកង់បីនោះ ម្ចាស់រ៉ឺម៉កកង់បី គឺពុំបានជក់បារីនោះទេ ដោយម្ចាស់រ៉ឺម៉កកង់បី គឺគាត់ពាក់អាវដៃខ្លីពណ៌ ស្លៀកខោជើងវែងពណ៌ប្រផេះ អញ្ចឹងអ្នកទាំងបីបាននិយាយទៅកាន់រ៉ឺម៉កកង់បីនោះ ដោយសួរតម្លៃពីកន្លែងដែលគាត់ផឹកស៊ី ឬក៏កន្លែងដែលគាត់កំពុងតែឈរ ទៅដល់ផ្ទះរបស់គាត់ តើគេយកចំនួនប៉ុន្មាន? បន្ទាប់មកម្ចាស់រ៉ឺម៉កកង់បី គាត់ក៏បានលូកដៃ ឬក៏យកដៃមួយចំហៀងជ្រែងហោប៉ៅ ដោយការ គាត់យកដៃទៅលូកក្នុងហោប៉ៅ ដោយកាយវិការបែបនេះ យើងហៅថាការជ្រែងហោប៉ៅ ហើយដៃម្ខាងទៀតរបស់គាត់លើកឡើងជាសញ្ញា ដើម្បីឲ្យអតិថិជនរបស់គាត់ចូលទៅក្នុងរ៉ឺម៉ក ដោយគាត់ប្រាប់ថា ពីទីនេះទៅផ្ទះរបស់ពួកគាត់ គឺគាត់យកតម្លៃដុល្លារ អញ្ចឹងអ្នកទាំងបីដូច្នេះហើយក៏សប្បាយចិត្ត ដូច្នេះពួកគេនិយាយថា យល់ព្រមទៅជាមួយនឹងរ៉ឺម៉កកង់បីមួយនោះ

Motorcycle Taxi (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា នារីម្នាក់នោះ គាត់ប្រហែលជារស់នៅក្នុងទីក្រុង ព្រោះថាយើងឃើញមានឡានជាច្រើននៅតាមផ្លូវ កំពុងតែបើកបរនៅតាមផ្លូវ ក៏ប៉ុន្តែឡានទាំងអស់នោះគឺមិនបានទៅលឿននោះទេ គឺទៅមុខអត់លឿននោះទេ ដោយសារតែវាស្ទះផ្លូវយ៉ាងខ្លាំងអញ្ចឹងនៅលើចំហៀងផ្លូវម្ខាង នៅលើចំហៀងផ្លូវម្ខាង យើងឃើញស្រមោលរបស់នារីម្នាក់នោះ ដោយសារតែយើងមើលពីចម្ងាយ ដូច្នេះយើងឃើញរូបនារីម្នាក់នោះគឺមានពណ៌ខ្មៅ អញ្ចឹងយើងឃើញគាត់កំពុងតែស្ពាយកាបូប ហើយរត់បណ្ដើរ អញ្ចឹងដៃគាត់ម្ខាងគាត់កាន់កាបូបស្ពាយនៅនឹងស្មា ហើយគាត់កំពុងតែរត់បណ្ដើរដោយអាការៈប្រញាប់ ព្រោះថាគាត់ជិះឡានអត់កើតទេ ឬក៏គាត់ជិះរថយន្ត ឬក៏គាត់ជិះតាក់ស៊ីអត់បាន ព្រោះថាស្ទះផ្លូវខ្លាំងពេក អញ្ចឹងឡានទៅមុខអត់រួចនោះទេ អញ្ចឹងដើម្បីឲ្យទាន់ម៉ោង ព្រោះគាត់កំពុងតែប្រញាប់ ដូច្នេះគាត់ត្រូវតែរត់ឲ្យលឿនទៅមុខ ប្រសិនបើគាត់ចាំឡាន គឺវាអាចយូរ អញ្ចឹងវាអាចយូរ អញ្ចឹងអាចធ្វើឲ្យគាត់ខកម៉ោងបាន គាត់អត់អាចណាត់ជួបគេបានទាន់ពេល អញ្ចឹងគាត់ត្រូវតែរត់នៅលើផ្លូវវិញ គាត់អត់ជិះឡាន ឬក៏អត់ជិះតាក់ស៊ីនោះទេ

Shopping For A T-Shirt (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់គិតទៅដល់អាវយឺតថ្មីមួយទៀតហើយ អញ្ចឹងគាត់គិតទៅដល់អាវយឺតថ្មី ដែលគាត់ចង់បានហើយ គាត់ក៏បានទៅជួបនឹងមិត្តស្រីរបស់គាត់អញ្ចឹងពួកគេទាំងពីរនាក់ក៏បានពិភាក្សាគ្នា ដោយយើងឃើញមិត្តស្រីរបស់គាត់ មានវ័យប្រហែលនឹងគាត់ដែរ ឬក៏មានវ័យស្របាលគ្នានឹងគាត់ ដោយមានវ័យប្រហែលជា ២០ ឆ្នាំយើងឃើញមិត្តស្រីរបស់គាត់ក៏ពាក់អាវយឺតពណ៌ដៃខ្លីដែរ ប៉ុន្តែមិត្តស្រីរបស់គាត់គឺមានសក់វែង ហើយសក់មិត្តស្រីរបស់គាត់ហ្នឹង គឺចងទៅខាងក្រោយទាំងអស់ គាត់ចងសក់ទៅខាងក្រោយ អញ្ចឹងគាត់ឈរទល់មុខជាមួយនឹងបុរសម្នាក់នោះ ដែលជាមិត្តប្រុសរបស់គាត់ ដែលបុរសម្នាក់នោះ គាត់បាននិយាយអំពីអាវយឺតមួយ អញ្ចឹងគាត់ប្រាប់ទៅមិត្តស្រីរបស់គាត់ថា គាត់ចង់បានអាវយឺតថ្មី ដោយសារតែអាវយឺតចាស់របស់គាត់ហ្នឹងគឺចង្អៀតនឹងខ្លួនគាត់ពេក ពិបាកនឹងពាក់ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺពួកគេកំពុងតែពិភាក្សាគ្នា ដោយបុរសម្នាក់នោះ គាត់បានលើកដៃស្ដាំឡើង ហើយក្ដាប់ដៃ [...] យកមេដៃចង្អុលមកខ្លួនគាត់ ដោយគាត់កំពុងតែនិយាយប្រាប់មិត្តស្រីរបស់គាត់ថា គាត់ចង់បានអាវយឺតមួយដើម្បីពាក់ ដែលល្មមនឹងខ្លួនគាត់ មិនតូចពេក ឬក៏មិនធំពេក