Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ប្រហែល | prɑhael | 1. about, approximately 2. resembling, similar to, nearly identical 3. almost 4. maybe, probably, it is possible that, perhaps |
144/100 |
Link to overview page
Link to dictionary
Expressing love — Monologues 2
កុសល៖ ចង់ឲ្យពិសីដឹងថាខ្ញុំស្រឡាញ់ដល់ហើយ។ ខ្លាចសារភាពទៅ ពិសីបដិសេធ ខ្មាសគេបណ្ដោយ។
ពិសី៖ ខ្ញុំស្រឡាញ់កុសល ប៉ុន្តែមិនដឹងគេគិតដូចខ្ញុំអត់។ ប្រហែលគេមានសង្សារហើយមើលទៅ។
Making suggestions in which the speaker is included — Cultural note
Expressing hunger — Dialogue 2
កូន៖ ម៉ាក់ មានអីញ៉ាំអត់?
ម្ដាយ៖ ឃ្លានហើយកូន? ម្ហូបកំពុងធ្វើ ចាំតិចសិនណា។
កូន៖ មានអីញ៉ាំតិចតួចសិនអត់ម៉ាក់? ហេវខ្លាំងអា៎។ កូរពោះគ្រូកៗម៉ង។
ម្ដាយ៖ ទៅមើលក្នុងទូទឹកកកមើល ប្រហែលមានផ្លែឈើខ្លះ។
Forbidding someone to do something — Cultural note
Indicating Agreement — Dialogue 2
តារា៖ វុទ្ធី! វុទ្ធីឯងគិតថាហេតុអីបានចំនួនអតិថិជនធ្លាក់ចុះខ្លាំងម្ល៉េះខែមុន?
វុទ្ធី៖ ខ្ញុំអត់ច្បាស់ដែរបង។ តែខ្ញុំគិតថា ប្រហែលជាមកពីខែមុនមានបុណ្យទានច្រើនពេក។
តារា៖ ហ្នឹងហើយ ខ្ញុំគិតអីចឹងដែរ។ / ប្រហែលហើយមើលទៅ។
Indicating Agreement — Additional dialogue
វុទ្ធី៖ អូខេបង មានអី។ ស្ទះចរាចរណ៍រាល់ថ្ងៃ។ ជិះតាមផ្លូវតូចៗ ប្រហែលមិនសូវស្ទះ។ ម៉េចដែរបង?
តារា៖ បងគិតថាអីចឹងដែរ។ វុទ្ធីឯងជិះតាមណាក៏បាន ស្រេចតែវុទ្ធីឯង។
Comparing or contrasting things 1 — Dialogue 2
នារី៖ កញ្ញា ជួយមើលអាវពីរនេះតិចមើល។ ម៉េចដែរ?
កញ្ញា៖ ទំហំដូចគ្នា តែអាវនេះដូចរៀងវែងជាងតិច។ នារីឯងពាក់អាវខ្លីទៅ ប្រហែលជាសមជាង។
នារី៖ តែអាវនេះពណ៌ដិតដល់ហើយ ហើយកជិតជាងមួយនេះ។ សង្ស័យតែពិបាកពាក់ជាង។
Accepting direction — Dialogue 2
សុភ័ក្រ៖ អូ៎ វុទ្ធី កំពុងតែរកមុខ។ វុទ្ធី ជួយយកក្រដាសនេះទៅព្រីនផងបានអេ៎? យក ១០០ ច្បាប់។
វុទ្ធី៖ យក ១០០ ច្បាប់អ៎បង?
សុភ័ក្រ៖ ហ្នឹងហើយ សុំលឿនតិចណា។
វុទ្ធី៖ បាទ បង ប្រហែល ១៥ នាទីអីហើយៗ។
Calming someone down — Dialogue 2
ប្អូន៖ យឺតហើយៗ ទៅប្រឡងអត់ទាន់អេ៎ ... ធ្វើម៉េចទៅ?
បង៖ យប់មិញនៅដល់យប់ពេកហ្នឹងអា៎។ ថាឲ្យចូលដេកលឿនតិច អត់។ ឥឡូវ រហន់ៗ។
ប្អូន៖ ចុះបើត្រូវមើលមេរៀន ...
បង៖ ម៉ោ ចាំបងជិះម៉ូតូជូនទៅ។ កន្លះម៉ោងប្រហែលជាទាន់ហើយ។
Expressing pain — Additional dialogue
រតនា៖ ខ្ញុំឈឺពោះតាំងពីព្រឹក អត់បាត់សោះ។ អត់ដឹងមកពីអី។
លក្ខិណា៖ ញ៉ាំអីខុសដឹង?
រតនា៖ អត់ដឹងដែរ។ តែប្រហែលមកពីខ្ញុំញ៉ាំម្ហូបសល់ពីម្សិលមិញហើយមើលទៅ។
លក្ខិណា៖ មានរាកអត់?
រតនា៖ ដូចជាអត់ផង។
លក្ខិណា៖ អញ្ចឹងមិនមែនមកពីញ៉ាំអីខុសទេមើលទៅ។ ប្រហែលរតនាឯងឈឺក្រពះហើយ។
Talking about the taste of food 2 — Dialogue 1
រតនា៖ មានអី ធីតា ឆ្ងាញ់ដែរតាស។
ធីតា៖ សុភា ម៉េចដែរ ត្រូវមាត់អត់?
សុភា៖ ដូចរៀងប្រៃបន្តិច តែមានអី ញ៉ាំបានតាស។
ធីតា៖ ប្រៃអ៎? ប្រហែលខ្ញុំដាក់អំបិលជ្រុលតិចហើយ។ បើញ៉ាំអត់បានកុំញ៉ាំអីណា។ ញ៉ាំអីផ្សេងវិញទៅ។
សុភា៖ មានអី ញ៉ាំបានតាស។ មិនមែនអត់ឆ្ងាញ់ដល់ថ្នាក់ញ៉ាំអត់បានណា៎។
Expressing concern for other people's welfare — Dialogue 1
បូរ៉ា៖ អឹម ញ៉ាំបាយហើយស្រាប់តែចុកពោះម៉ង។
សុទ្ធា៖ ញ៉ាំអីខុសអេ៎អី?
បូរ៉ា៖ មានណា។ មិញញ៉ាំតែបាយហ្នឹង ហើយម្ហូបដូចធម្មតា។
សុទ្ធា៖ ប្រហែលបូរ៉ាឯងរលាកក្រពះហើយ។ ញ៉ាំបាយអត់ទៀងអីចឹងហើយ។
បូរ៉ា៖ មានប្រេងកូឡាអត់? សាកលាបប្រេងកូឡាសិន។
សុទ្ធា៖ លាបប្រេងកូឡាម៉េចបាត់? ទៅពេទ្យឬក៏ទៅហ្វាម៉ាស៊ីឲ្យគេផ្សំថ្នាំឲ្យតិចទៅ។
Saying “A moment, please!” — Cultural note
Asking and saying whether something is correct — Additional dialogue
ធារី៖ ដូចមិនមែនអីចឹងទេដឹង ដាណែត។ គេចង់និយាយថា ... ព្រោះអី នៅមុខនេះគេនិយាយអំពី ...។
ដាណែត៖ អីចឹងអ៎? មើល ខ្ញុំគិតមើលតិចសិន។ មែនហ្នឹងអា៎ ប្រហែលដូចធារីឯងនិយាយហើយ។
ធារី៖ សាកសួរបងកុសលតិចទៅ ដើម្បីឲ្យច្បាស់។
ដាណែត៖ អូខេ អីចឹង ខ្ញុំយកទៅសួរគាត់តិចសិន។ អរគុណ ធារី។
Breaking appointments — Additional dialogue
បងប្រុស៖ អូនឯងនៅណា?
ប្អូនស្រី៖ នៅហាងកុំព្យូទ័រ។ ក្រែងយើងណាត់គ្នាមកជួយមើលកុំព្យូទ័រឲ្យពួកម៉ាកខ្ញុំអ៎?
បងប្រុស៖ អូ! ង៉ៃហ្នឹងង៉ៃសៅរ៍អា៎? ភ្លេចឲ្យឈឹង!
ប្អូនស្រី៖ ងាប់! ចេះភ្លេចទៅកើត។ ឥឡូវបងឯងម៉ោបានអេ៎?
បងប្រុស៖ បងប្រហែលមួយម៉ោងទៀតបានទៅដល់។ ដើរមើលលេងៗសិនទៅ។ តិចទៀតទៅដល់ហើយ។
ប្អូនស្រី៖ ម៉ោឲ្យលឿនម៉ោអីចឹង។ ពួកខ្ញុំចាំ។ បងឯងនេះ!
Expressing sorrow — Dialogue 2
កញ្ញា៖ ចរណៃឯងនៅគិតពីគេទៀតមែន?
ចរណៃ៖ មានណា គ្រាន់តែនឹកឃើញពេលខ្លះស្ដាយ មិនគួរឲ្យរឿងបន្តិចបន្តួចមានលទ្ធផលអីចឹងសោះ។ បើអត់ធ្មត់តិចទៅ ប្រហែលគ្មានរឿងអី ហើយពួកខ្ញុំក៏មិនចាំបាច់ចែកផ្លូវគ្នាដែរ។ ស្រឡាញ់គ្នាឡើង ៣ ឆ្នាំហើយ។ កញ្ញាឯងដឹងអត់? ពេលអត់ពីគេ ខ្ញុំមានអារម្មណ៍ថាឯកា ហើយខ្ញុំគិតថាខ្ញុំមិនអាចរកមនុស្សបានដូចគេទៀតអេ៎ ហើយក៏គ្មានអ្នកណាម៉ោស្រឡាញ់ខ្ញុំទៀតដែរ។ ខ្ញុំប្រហែលជាត្រូវរស់នៅម្នាក់ឯងពិបាកចិត្តអីចឹងរហូតហើយ។
Making appointments for meetings — Dialogue 1
កញ្ញា៖ អាឡូ?
នារី៖ អាឡូ កញ្ញា។ ខ្ញុំនារីអា៎។ សុខសប្បាយអត់?
កញ្ញា៖ ខ្ញុំសុខសប្បាយតាស។ ចុះនារី?
នារី៖ ខ្ញុំសុខសប្បាយដែរតាស។ ង៉ៃអាទិត្យហ្នឹង កញ្ញាទំនេរអត់? ទៅញ៉ាំអីជាមួយគ្នាម្ដងអី?
កញ្ញា៖ មានអី។ ម៉ោងម៉ាន? នៅហាងលើកមុនមែន?
នារី៖ ម៉ោងប្រហែលម៉ាណ្ដប់អី ម៉េចដែរ? ទៅហាងទើបបើកថ្មីនៅម្ដុំស្តាតអូឡាំពិកវិញអី ស្គាល់អត់?
កញ្ញា៖ ម៉ោងម៉ាណ្ដប់បានតាស។ ខ្ញុំអត់ស្គាល់ហាងហ្នុងផង ចាំទៅដល់ស្តាតអូឡាំពិក ចាំខ្ញុំតេប្រាប់នារី។
Establishing guidelines and deadlines for the completion of actions — Dialogue 1
កណ្ណិកា៖ ទំនេរតាសបង។ ម៉េចដែរ?
ដាលីន៖ អត់ទំនេរក៏បងប្រើដែរ ព្រោះប្រញាប់ហើយ។ បងចង់ឲ្យអូនឯងជួយសរុបលទ្ធផលស្រង់មតិឲ្យបង ប្រហែល ១០០ សន្លឹក។ ចង់បានថ្ងៃស្អែកពេលព្រឹក ម៉េចដែរ? បានអេ៎?
កណ្ណិកា៖ ប្រហែលជាបានបង។
ដាលីន៖ អូនឯងមើលក្នុងហ្នឹងទៅដឹងហើយ។ មានតែ ៣ សំណួរអេ៎។ អីចឹងអូនឯងសរុបចម្លើយ យេស ឬក៏ ណូ សម្រាប់សំណួរមួយៗម៉ោ តែកុំភ្លេចដំបូងសរុបចំនួនមនុស្សឆ្លើយទាំងអស់សិនម៉ោណា។
កណ្ណិកា៖ ចា៎ស បង។ ខ្ញុំយល់ហើយ។ បើមានឆ្ងល់អី ចាំខ្ញុំតេសួរបង។
Indicating disagreement — Dialogue 1
ស៊ីណា៖ សុជាតាឆ្លាតដល់ហើយ។ រៀនអីក៏ឆាប់ចាប់បានដែរ។ ញ៉ាំអីបានឆ្លាតទៅ សុជាតា?
សុជាតា៖ រៀនពូកែមិនមែនមកពីញ៉ាំអីបានរៀនពូកែឯណា។ មានតែខំប្រឹងរៀន។
ស៊ីណា៖ ខ្ញុំខំប្រឹងរៀនដែរតាស តែកន្លែងខ្លះខ្ញុំស្ដាប់គ្រូពន្យល់ម៉េចក៏នៅតែអត់យល់ដែរ។ មកពីអត់មានហ្សែនឆ្លាតទេដឹង។
សុជាតា៖ ហ្សែនឆ្លាតអីទេ។ ខ្ញុំក៏មានកន្លែងដែលខ្ញុំអត់យល់ដែរ។ ស៊ីណាមានចំណាយពេលរៀនថែមទៀតអត់ពេលទៅផ្ទះ?
ស៊ីណា៖ អត់ផង។ អូ ខ្ញុំតែដល់ផ្ទះ ដឹងតែភ្លឹងហើយ។ ប្រហែលមកពីអីចឹងហើយបានរៀនអត់សូវចេះសោះ។
Coffee And Soft Drink (Sakanan) — 05