KhmerPronunciationEnglish/Notes#occ
ក្រូចឆ្មារ krouc cmaa lime, lemon 8/4

Link to overview page
Link to dictionary

Expressing thirst — Dialogue 2


ក្រោយការប្រជុំ
វីរៈនិយាយច្រើនពេក ឥឡូវខះកហើយជាតាស្រេកទឹកអត់? រកទិញអីផឹកសិនអី?
សុជាតាខ្ញុំអត់សូវស្រេកម៉ានផង ប៉ុន្តែ មានអី ទៅទិញជាមួយគ្នាបានតាសខ្ញុំចង់ផឹកកាហ្វេឡាតេវីរៈឯងស្ងួតអីចឹង ដាក់តែក្រូចឆ្មារទៅឆាប់បាត់ស្រេក

Noodle Soup (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញថា បន្ទាប់ពីគាត់បានទទួលចានមីទាំងអស់ហើយ ក្មេងប្រុសទីក្មេងប្រុសទីដែលបានកុម្ម៉ង់មីមានទឹកស៊ុបហ្នឹង គាត់ក៏បានបន្ថែមគ្រឿងចូលទៅក្នុងចានមីរបស់គាត់ ដែលនៅក្នុងរូបភាពទីនេះ យើងឃើញគាត់បានបន្ថែមដូចជាម្ទេស អញ្ចឹងដោយសារតែគាត់ចូលចិត្តរសជាតិហឹរអញ្ចឹងរូបភាពទី ១៤ នេះ គឺនៅខាងឆ្វេងដៃ រូបភាពខាងឆ្វេងដៃគឺគាត់កំពុងតែថែមម្ទេស ចូលទៅក្នុងចានមីរបស់គាត់ ដោយយើងឃើញគាត់ដាក់ម្ទេសមួយស្លាបព្រាតូច ឬក៏មួយកូនស្លាបព្រាដើម្បីញ៉ាំបន្ទាប់មកទៀត រូបភាពទី ១៤ ដែលនៅខាងស្ដាំដៃ គឺគាត់ក៏បន្ថែមទឹកខ្មេះចូលផងដែរអញ្ចឹងទឹកខ្មេះគឺមានរសជាតិជូរ ដូច្នេះប្រសិនបើគាត់ដាក់ទឹកខ្មេះ និងដាក់ម្ទេស បានន័យថាគាត់ចូលចិត្តរសជាតិជូរនិងហឹរអញ្ចឹងទឹកខ្មេះ គឺជូរដូចក្រូចឆ្មារដែរ ពេលខ្លះយើងប្រើក្រូចឆ្មារ ក៏ប៉ុន្តែពេលខ្លះយើងប្រើទឹកខ្មេះដើម្បីលាយផ្សំគ្រឿង ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គេអត់ប្រើក្រូចឆ្មារទេ គឺគេប្រើទឹកខ្មេះជំនួសក្រូចឆ្មារវិញ ក៏ប៉ុន្តែវាមានរសជាតិជូរដូចគ្នា ដោយម្ទេសមានរសជាតិហឹរ និងទឹកខ្មេះមានរសជាតិជូរ

Grilled Fish (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ រូបភាពទី ១២ បន្ទាប់ពីគាត់រៀបចំត្រីហើយ បុរសម្នាក់នោះ គាត់ក៏បានយកទឹកជ្រលក់ត្រី បានន័យថាទឹកជ្រលក់ យកមកចាក់ចូលទៅក្នុងចាន ដោយសារតែទឹកជ្រលក់គឺគេខ្ចប់នៅក្នុងថង់ប្លាស្ទិក ដូច្នេះវានឹងពិបាកញ៉ាំ ប្រសិនបើយើងអត់ចាក់ចូលក្នុងចាន អញ្ចឹងដើម្បីឲ្យវាមានរូបរាងស្អាត មើលទៅល្អមើលផង និងស្រួលញ៉ាំផង យើងត្រូវចាក់ទឹកជ្រលក់ចូលទៅក្នុងចានជាធម្មតាទឹកជ្រលក់គឺមានច្រើនរសជាតិ បានន័យថាអ្នកខ្លះគាត់ចូលចិត្តទឹកជ្រលក់រសជាតិប្រៃ អ្នកខ្លះចូលចិត្តទឹកជ្រលក់រសជាតិផ្អែម រីឯអ្នកខ្លះទៀតចូលចិត្តទឹកជ្រលក់រសជាតិជូរ ដូច្នេះគាត់អាចកុម្ម៉ង់ទៅអ្នកលក់បានថាគាត់ចូលចិត្តរសជាតិអ្វី ហើយពេលខ្លះទឹកជ្រលក់គឺមានរសជាតិហឹរផងដែរ ព្រោះប្រសិនបើអតិថិជនចូលចិត្តហឹរ អ្នកលក់នឹងធ្វើទឹកជ្រលក់ដែលមានរសជាតិហឹរសម្រាប់គាត់ ដែលយើងអាចធ្វើទឹកជ្រលក់ទៅតាមចំណង់ចំណូលចិត្តរបស់យើង ប្រសិនបើយើងចង់បានជូរ យើងគ្រាន់តែច្របាច់ក្រូចឆ្មារចូលទៅក្នុងទឹកជ្រលក់ គឺវាអាចធ្វើឲ្យទឹកជ្រលក់របស់យើងមានរសជាតិជូរបានជាការស្រេច អញ្ចឹងនៅក្នុងរូបភាពទី ១២ គឺគាត់បានចាក់ទឹកជ្រលក់របស់គាត់ចូលទៅក្នុងចានមួយ គឺកូនចាន ជាកូនចានមួយ ដើម្បីងាយស្រួលជ្រលក់ត្រី ជ្រលក់សាច់ត្រី ដើម្បីញ៉ាំ អញ្ចឹងប្រសិនបើគាត់ទុកនៅក្នុងថង់ប្លាស្ទិក គឺវាពិបាកនៅក្នុងការជ្រលក់ជាមួយនឹងសាច់ត្រីខ្លាំងណាស់

Fruits (Sakanan) — 09 Orange (etc.)


ចំណែកឯបន្ទាប់មកទៀតរូបភាពទីដដែល ប៉ុន្តែយើងឃើញនៅក្បែរផ្លែស្វាយគឺមានផ្លែក្រូច អញ្ចឹងផ្លែក្រូចគឺមានរសជាតិជូរអែមបានន័យថាជូរផងផ្អែមផង ដែលផ្លែក្រូចគឺមានច្រើនប្រភេទ មានដូចជាក្រូចពោធិ៍សាត់ ក្រូចឃ្វិច ក្រូចឆ្មារ ក្រូចថ្លុង ក្រូចសើចជាដើមដែលក្រូចជាទូទៅគឺមានរូបរាងខុសៗគ្នា ដោយក្រូចឃ្វិច ឬក៏ក្រូចពោធិ៍សាត់គឺមានរាងមូល ហើយក្រូចថ្លុងគឺមានរាងមូលធំ ចំណែកឯក្រូចឆ្មារគឺមានរាងតូចជាងគេ ដែលមានរសជាតិជូរខ្លាំងជាងគេ ប៉ុន្តែជាទូទៅក្រូចពោធិ៍សាត់ ឬក៏ក្រូចឃ្វិច គឺយើងមានរសជាតិជូរអែមឆ្ងាញ់ ដែលយើងតែងតែយកមកធ្វើជាផ្លែឈើដើម្បីញ៉ាំ ក្រោយពេលញ៉ាំអាហាររួច អញ្ចឹងក្រូច នៅពេលដែលខ្ចី គឺវាមានពណ៌បៃតង ចំណែកឯពេលទុំ ក្រូចពោធិ៍សាត់គឺមានពណ៌បៃតងដដែល ប៉ុន្តែសាច់ខាងក្នុងរបស់វាគឺមានពណ៌លឿង ប៉ុន្តែក្រូចឃ្វិចគឺមានពណ៌ សំបករបស់វានៅពេលទុំគឺមានពណ៌លឿង ហើយសាច់របស់វាគឺអត់ដូចផ្លែឈើផ្សេងទេ គឺសាច់របស់វាគឺបែងចែកចេញជាក្លែបបានន័យថានៅពេលដែលយើងបកសំបក គឺយើងឃើញសាច់របស់វាមានដុំៗៗៗតែម្ដង ដែលបែងចែកជាក្លែបរួចរាល់ស្រេចនៅក្នុងផ្លែ ដោយយើងគ្រាន់តែបេះក្លែបនោះយកមកញ៉ាំជាការស្រេច ប៉ុន្តែក្រូចក៏មានគ្រាប់របស់វាផងដែរ អញ្ចឹងយើងអត់ញ៉ាំគ្រាប់ក្រូចនោះទេ ដោយយើងត្រូវខ្ជាក់គ្រាប់ក្រូចចេញ ព្រោះថាគ្រាប់ក្រូចគឺរឹង ទោះបីជាវាតូចក៏ប៉ុន្តែគ្រាប់ក្រូចគឺរឹង ដូច្នេះយើងអត់ញ៉ាំទេ គឺយើងត្រូវខ្ជាក់ចេញ ហើយពេលខ្លះគឺយើងអត់ញ៉ាំសាច់ក្រូចទេ គឺយើងញ៉ាំតែទឹកក្រូចតែប៉ុណ្ណោះ ដោយយើងយកក្រូចនោះមកច្របាច់ឲ្យចេញទឹក ព្រោះថាផ្លែក្រូចគឺមានទឹកច្រើន នៅពេលដែលយើងខាំផ្លែក្រូច គឺឃើញប្រៀបដូចជាញ៉ាំទឹកក្រូចអញ្ចឹង អញ្ចឹងនៅពេលដែលវាបែកសាច់ គឺវាចេញទឹក ដូច្នេះពេលខ្លះគេគ្រាន់តែច្របាច់ទឹក គេគ្រាន់តែច្របាច់ក្រូច គឺយើងអាចញ៉ាំទឹកក្រូចបានតែម្ដង ហើយសំបកក្រូចគឺយើងអត់ញ៉ាំទេ ដោយសារតែវាមានរសជាតិហាងបានន័យថានៅពេលដែលយើងញ៉ាំសាច់ក្រូចគឺផ្អែម ក៏ប៉ុន្តែសំបកក្រូចគឺយើងញ៉ាំអត់កើតទេ អញ្ចឹងគឺយើងញ៉ាំតែសាច់ក្រូចតែប៉ុណ្ណោះ