KhmerPronunciationEnglish/Notes#occ
ឃ្លា klie 1. sentence, phrase, clause
2. line (of poetry)
3. the space between sentences or paragraphs
4. (spaces as) punctuation
5. to leave a gap or space between sentences
4/3

Link to overview page
Link to dictionary

Talking about the taste of food 2 — Cultural note


នៅពេលមនុស្សម្នាក់មានអាហារដែលខ្លួនចូលចិត្តញ៉ាំតិចមុខ ហើយមិនព្រមញ៉ាំអ្វីដែលខ្លួនមិនចូលចិត្តសោះ ខ្មែរប្រើពាក្យថារើសម្ហូប”។ ភាសាសាមញ្ញហៅថាស៊ីរើស”។ នៅពេលអ្នកឃ្លាខាងក្រោម តើអ្នកដឹងថាជនជាតិខ្មែរកំពុងនិយាយលេងសើចទេ?
ស៊ីរើស មិនមែនរើសស៊ីទេណា
ស្រួលចិញ្ចឹមមែន!

Asking and saying whether something is correct — Additional dialogue


ដាណែតធារី ជួយមើលឃ្លាអង់គ្លេសនេះតិចមើលខ្ញុំបកខ្មែរអីចឹង ត្រូវអេ៎? តិចខុសន័យគេចង់និយាយ
ធារីដូចមិនមែនអីចឹងទេដឹង ដាណែតគេចង់និយាយថា ... ព្រោះអី នៅមុខនេះគេនិយាយអំពី ...។
ដាណែតអីចឹងអ៎? មើល ខ្ញុំគិតមើលតិចសិនមែនហ្នឹងអា៎ ប្រហែលដូចធារីឯងនិយាយហើយ
ធារីសាកសួរបងកុសលតិចទៅ ដើម្បីឲ្យច្បាស់
ដាណែតអូខេ អីចឹង ខ្ញុំយកទៅសួរគាត់តិចសិនអរគុណ ធារី

Consoling someone — Cultural note


នៅពេលគេនិយាយប្រាប់អ្នកអំពីរឿងអកុសលរបស់គេ តើមានពាក្យអ្វីដែលបង្ហាញថាអ្នកសោកស្ដាយ? នៅក្នុងភាសាខ្មែរ មិនមានឃ្លាស្មើនឹង “I’m sorry to hear about that” នោះទេ ប៉ុន្តែ ជាផ្លូវការ គេប្រើឃ្លាថាសូមចូលរួមសោកស្ដាយផងសូមចូលរួមរំលែកទុក្ខផង”។ សម្រាប់ប្រតិកម្មភ្លាមនៅពេលសន្ទនា ភាគច្រើនគេបង្ហាញទឹកមុខភ្ញាក់ផ្អើលនិងក្រៀមក្រំ ដោយលាន់មាត់ថាអីចឹង?” “ហ្នឹង(អ៎)?” “ម៉េចចឹង?” “មានរឿងអី (ម៉េចបានអីចឹង)?” ហើយសាកសួរអំពីដើមទងនៃហេតុការណ៍ដែលកើតឡើង