KhmerPronunciationEnglish/Notes#occ
ពាក្យ piek word, term, expression, phrase 74/40

Link to overview page
Link to dictionary

Asking “How do you write this?” — Additional dialogue 2


ពិសិដ្ឋវាសនា ជួយមើលពាក្យ សម្បជញ្ញៈ សរសេរត្រូវអត់?
វាសនាត្រូវតាស
ពិសិដ្ឋចុះពាក្យ គិលានុប្បដ្ឋាយិកា សរសេរអីចឹងត្រូវអេ៎?
វាសនាមិនមែនទេដឹងខ្ញុំគិតថាអត់មានជើង អេ៎

Expressing dislikes 2A — Cultural note


ជនជាតិជប៉ុនតែងតែនិយាយពាក្យថា សុំទោស ជាញឹកញាប់ប៉ុន្តែ ជនជាតិខ្មែរមិនចូលចិត្តនិយាយថា សុំទោស នោះទេ ជាពិសេសពេលត្រូវនិយាយទៅកាន់អ្នកដែលក្មេងជាងឋានៈតូចជាងនេះជាទម្លាប់អាក្រក់មួយរបស់ជនជាតិខ្មែរ

Saying “I don’t understand” — Dialogue 1


បញ្ញា៖ お早う!
ធារីស្អីគេ បញ្ញា? និយាយអីគេហ្នឹង? ស្ដាប់អត់បានទេ
បញ្ញាភាសាជប៉ុនហ្នឹងណា
ធារី៖ (ចុះពាក្យមិញ)បានន័យថាម៉េច?
បញ្ញាមានន័យថា / ប្រែថា អរុណសួស្ដី

Asking “How do you write this?” — Dialogue 1


ពិសិដ្ឋវាសនា ស្គាល់ពាក្យថា និវាសដ្ឋាន អត់? មានន័យថាម៉េច?
វាសនាពាក្យអីគេ? សរសេរម៉េច?
ពិសិដ្ឋសរសេរអញ្ចេក
វាសនានិវាសដ្ឋាន? ដឹងតែ -ដ្ឋាន... -ដ្ឋាន សំដៅលើទីកន្លែងឆែកវចនានុក្រមសិន

Indicating disagreement — Cultural note


ដូចនៅក្នុងវប្បធម៌ផ្សេងដែរ នៅខ្មែរ ការនិយាយបដិសេធចំពោះគំនិតរបស់នរណាម្នាក់ចំតែម្ដង គឺមិនសូវជាការគួរសមនោះទេពាក្យថាចេះភាសាការទូតមានន័យថា ដឹងអំពីរបៀបនិយាយបដិសេធ រិះគន់បញ្ចុះបញ្ចូលគេដោយមិនធ្វើឲ្យគេអាក់អន់ស្រពន់ចិត្តចាប់កំហុសបាន

Expressing sleepiness — Cultural note


ក្រោយពេលញ៉ាំបាយថ្ងៃត្រង់រួច មនុស្សមួយចំនួនមានអារម្មណ៍ងងុយគេង ដែលគេហៅថា ពុលបាយការគេងរយៈពេលខ្លីនៅពេលថ្ងៃហៅថា គេងថ្ងៃអ្នកខ្លះប្រើពាក្យថា សម្ងំ សំដៅលើការគេងមិនឲ្យលក់ខ្លាំងពេក គឺគ្រាន់តែទម្រេតខ្លួននិងបិទភ្នែកដើម្បីសម្រាក ប៉ុន្តែនៅដឹងខ្លួន

Issuing a command — Cultural note


នៅប្រទេសជប៉ុន នៅពេលបញ្ជាគេ ហើយគេធ្វើតាម អ្នកបញ្ជានោះតែងតែប្រើពាក្យថា អរគុណ (ដែលគេបានធ្វើតាមការបញ្ជារបស់ខ្លួន)។ ប៉ុន្តែ នៅខ្មែរ បើអ្នកបញ្ជានោះជាមនុស្សស្និទ្ធស្នាល ដូចជាយាយតា ឪពុកម្ដាយ បងប្អូនបង្កើត ជាដើម ភាគច្រើនពួកគាត់មិនប្រើពាក្យថា អរគុណ នោះទេ

Offering food or drinks and accepting such an offer — Cultural note


នៅប្រទេសកម្ពុជា ជាពិសេសនៅជនបទ អ្នកជិតខាងដែលរាប់អានគ្នា តែងតែឲ្យចំណីចំណុកគ្នាទៅវិញទៅមកនៅពេលពួកគាត់មានអាហារឆ្ងាញ់ជនជាតិខ្មែរមិនទម្លាប់និយាយពាក្យ អរគុណ ចំពោះក្រុមគ្រួសារឯងទេ ព្រោះវាធ្វើឲ្យមានអារម្មណ៍ថាមិនស្និទ្ធស្នាលប៉ុន្តែ នៅពេលទទួលរបស់ ការជួយអ្វីមួយពីអ្នកដទៃ ពាក្យ អរគុណ គឺចាំបាច់ណាស់

Warning someone — Cultural note


ប្រជាជនខ្មែរជឿលើបុណ្យបាបនៅពេលធ្វើល្អនឹងបានបុណ្យ ហើយនៅពេលធ្វើអាក្រក់នឹងបានបាបដូច្នេះពាក្យថាប្រាប់យកតែបុណ្យទេមានន័យថា អ្វីដែលគេកំពុងនិយាយប្រាប់គឺក្នុងបំណងល្អ ជាអំពើល្អ ដូច្នេះគួរតែស្ដាប់តាម ដើម្បីកុំឲ្យកើតមានកំហុសគ្រោះថ្នាក់

Asking “How do you write this?” — Dialogue 2


ពិសិដ្ឋវាសនា ដឹងពាក្យថា ព័ត៌មាន សរសេរម៉េចអត់? ខ្ញុំទើបតែដឹងថាខ្លួនឯងរាល់ដងសរសេរខុស
វាសនាសរសេរអក្សរ សំយោគសញ្ញា ស្រៈអា និង អីចឹងមែន? ត្រូវអត់?
ពិសិដ្ឋខុសហើយនៅលើ មាន របាទមួយទៀត
វាសនាហ្នឹង? អត់ដែលដឹងសោះ

Comparing or contrasting things 2 — Cultural note


អតិថិជនតែងគិតថាទំនិញដែលថ្លៃជាង ភាគច្រើនមានគុណភាពល្អជាងប៉ុន្តែ នៅខ្មែរ មានពាក្យថាស៊ីប្រេនគឺមានន័យថា ទំនិញនោះមានគុណភាពប្រហាក់ប្រហែលនឹងទំនិញផ្សេងទៀតដែរ តែដោយសារទំនិញនោះមានម៉ាកប្រេនដែលគេស្គាល់ច្រើន ទើបធ្វើឲ្យវាត្រូវលក់ក្នុងតម្លៃថ្លៃជាងទំនិញម៉ាកធម្មតា

Indicating Agreement — Cultural note


នៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសដទៃទៀតដែរ គឺមានពាក្យជាគ្រាមភាសាជាច្រើនគ្រាមភាសាក្នុងភាសាអង់គ្លេសអាចរកឃើញក្នុងវចនានុក្រម ប៉ុន្តែ គ្រាមភាសារបស់ខ្មែរភាគច្រើនមិនមានក្នុងវចនានុក្រមនោះទេពាក្យថា យល់ព្រម យល់ស្រប អាចនិយាយជាគ្រាមភាសាក្នុងភាសានិយាយបានថា អឺអើឧទាហរណ៍ អឺអើជាមួយគេ អឺអើហើយ ជាដើម

Complimenting someone — Cultural note


ពាក្យថា បញ្ជោរ មានន័យថា និយាយសរសើរនរណាម្នាក់អំពីអ្វីដែលមិនពិត ដូចជា មិនស្អាតក៏សរសើរថាស្អាត ។ល។ រីឯ អ្នកដែលចូលចិត្តស្ដាប់ពាក្យបញ្ជោរ គេហៅថាមនុស្សស៊ីជោរហើយក៏មានមនុស្សដែលនៅមុខសរសើរ នៅក្រោយនិយាយដើមដែរផ្ទុយទៅវិញ ក៏មានមនុស្សដែលមិនចេះសរសើរនរណា ទោះគេធ្វើបានល្អក៏ដោយ

Asking “Do you have X?” — Cultural note


នៅពេលដែលធ្លាប់ទិញទំនិញដែលខ្លួនចង់បាននៅហាងណាមួយហើយពេញចិត្ត អតិថិជនច្រើនតែទៅទិញនៅទីនោះជាប្រចាំ ដែលភាសាសាមញ្ញហៅថាម៉ូយ”។ អ្នកលក់ច្រើនប្រើពាក្យថាលក់យកម៉ូយមានន័យថា គេលក់ឲ្យអតិថិជនម្នាក់នោះក្នុងតម្លៃថោកជាពិសេស ដើម្បីឲ្យគាត់មកជួយទិញទៀតនៅពេលក្រោយ

Refusing direction — Cultural note


គេប្រើពាក្យថាប្រើបានសំដៅលើក្មេងមនុស្សអាយុតិចជាងដែលងាយបង្គាប់ឲ្យធ្វើអ្វីផ្សេងៗ។ ពាក្យផ្ទុយពីនោះ គឺប្រើមិនបាន”។ ក្នុងន័យដូចគ្នា ពាក្យគួរសមនៅពេលសំដៅលើមនុស្សធំចាស់ជាងណា ដែលចូលចិត្តជួយអ្នកដទៃនៅពេលមានការពឹងពាក់ គឺពាក្យថាពឹងបាន”។

Talking about the taste of food 2 — Cultural note


នៅពេលមនុស្សម្នាក់មានអាហារដែលខ្លួនចូលចិត្តញ៉ាំតិចមុខ ហើយមិនព្រមញ៉ាំអ្វីដែលខ្លួនមិនចូលចិត្តសោះ ខ្មែរប្រើពាក្យថារើសម្ហូប”។ ភាសាសាមញ្ញហៅថាស៊ីរើស”។ នៅពេលអ្នកឃ្លាខាងក្រោម តើអ្នកដឹងថាជនជាតិខ្មែរកំពុងនិយាយលេងសើចទេ?
ស៊ីរើស មិនមែនរើសស៊ីទេណា
ស្រួលចិញ្ចឹមមែន!

Apologizing — Cultural note


ប្រពៃណីខ្មែរតម្រូវឲ្យលើកដៃសំពះផងដែរ នៅពេលនិយាយពាក្យសុំទោសគឺដូចគ្នានឹងពេលជម្រាបសួរ” “ជម្រាបលានិងអរគុណដែរប៉ុន្តែ ជាក់ស្ដែង មានតែពេលនិយាយសុំទោសទៅកាន់មនុស្សមានអាយុច្រើនជាងឆ្ងាយ និងមិនសូវជិតស្និទ្ធប៉ុណ្ណោះទេ ដែលគេលើកដៃសំពះចំពោះមនុស្សស្របាលគ្នា មនុស្សជិតស្និទ្ធ ជាទូទៅមិនមានការលើកដៃសំពះទេ

Saying “A moment, please!” — Additional dialogue


ប្អូនស្រីបង!
បងស្រីអីគេ? ចាំម៉ាភ្លែតណា។ ... អូខេ ម៉េចដែរ?
ប្អូនស្រីបងជួយមើលតែងសេចក្តីខ្ញុំតិចបានអេ? ក្រែងខុសពាក្យអង់គ្លេស
បងស្រីកុំអាលសិនបានអេ? ឥឡូវបងកំពុងរវល់ថ្ងៃណាត្រូវឲ្យគ្រូ?
ប្អូនស្រីថ្ងៃស្អែក
បងស្រីចាំម៉ាភ្លែតសិនណាបងធ្វើការហើយ ចាំបងមើល

Saying “I don’t know” — Cultural note


អត់ដឹងដែរ ជាពាក្យប្រើញឹកញាប់ជាងគេនៅពេលឆ្លើយថាយើងមិនដឹងអំពីអ្វីមួយគេចូលចិត្តប្រើពាក្យ ដែរ នៅខាងចុង ព្រោះវាបង្កប់ន័យថាយើងក៏បានជួយគិតដោះស្រាយចម្ងល់របស់អ្នកសួរដែរ ប៉ុន្តែយើងនៅតែមិនដឹងផ្ទុយទៅវិញ ពាក្យឆ្លើយថា អត់ដឹងទេ ស្ដាប់ទៅមិនសូវពីរោះប៉ុន្មានទេ ព្រោះវាហាក់ដូចជាបង្កប់ន័យថាយើងមិនខ្វល់អំពីបញ្ហារបស់អ្នកសួរ

Offering food or drinks and declining such an offer — Cultural note


ពាក្យថាហៅគួរសមជាពាក្យដែលខ្មែរចូលចិត្តប្រើក្នុងន័យលេងសើចវាមានន័យថា ការហៅនរណាម្នាក់មកញ៉ាំអ្វីមួយ គឺមិនមែនចង់ឲ្យម្នាក់នោះមកពិតប្រាកដនោះទេ គឺគ្រាន់តែជាការសម្ដែងការគួរសមតែប៉ុណ្ណោះ ព្រោះការដែលឃើញនរណាម្នាក់ពេលខ្លួនកំពុងញ៉ាំអ្វីមួយ គឺគួរតែបបួលគេមកញ៉ាំជាមួយជាការគួរសម ទោះជាដឹងថាអាហារមានតិច មិនអាចចែករំលែកឲ្យគេបានក៏ដោយ