KhmerPronunciationEnglish/Notes#occ
សូម soum 1. to request, ask for
2. to beg, entreat
3. polite term used to introduce a sentence, meaning 'please, would you...', 'would you please'
9/7

Link to overview page
Link to dictionary

Expressing love — Monologues 1


ការគិតក្នុងចិត្ត
តារានឹកនារីដល់ហើយបើនារីបានម៉ោជាមួយខ្ញុំដែរ មិនដឹងសប្បាយចិត្តម៉េចទេ
នារីមិនដឹងបងតារាម៉េចហើយទេនៀកទៅដល់ខេត្តនៅទេ? សូមឲ្យគាត់សុខសប្បាយ

Expressing love — Song lyrics


បទចម្រៀង កំពង់ធំជំរុំចិត្ត
នេះគឺសំណាងយ៉ាងចំណាន ដែលវាសនាបាននាំឲ្យរូបខ្ញុំ ចាប់ចិត្តគិតផ្សងបំណងលើមុំ កំពង់ធំថ្លើមជីវិត
រៀមសូមសច្ចាចំពោះមុខអើយ មានភ្នំសន្ទុកជាសាក្សី បើខ្ញុំមិនស្មោះចំពោះស្រី សូមអ្នកប្រល័យខ្ញុំចោលទៅ

Issuing a command — Dialogue 2


ភ្នាក់ងារត្រួតពិនិត្យលោក សូមលោកបើកកាបូប ខ្ញុំសុំពិនិត្យខាងក្នុង
អ្នកដំណើរបាទ
ភ្នាក់ងារត្រួតពិនិត្យមានកន្ត្រៃ របស់ទឹកអត់ លោក?
អ្នកដំណើរអូ ខ្ញុំច្រឡំដាក់កន្ត្រៃមកតាមបាត់ហើយ
ភ្នាក់ងារត្រួតពិនិត្យសុំយកចេញ ហើយទុកចោលនៅកន្លែងនោះ

Requesting and granting permission 1 — Cultural note


នៅប្រទេសខ្មែរ វាមានលក្ខណៈងាយស្រួលជាងនៅប្រទេសជប៉ុន នៅពេលចង់និយាយទៅកាន់អ្នកដែលមិនស្គាល់គ្នា ដើម្បីសុំការអនុញ្ញាតសួរអ្វីមួយនៅប្រទេសជប៉ុន មានទម្លាប់រអែងមិនហ៊ានហៅនិយាយទៅកាន់អ្នកមិនស្គាល់នោះទេនៅខ្មែរ សូមកុំភ្ញាក់ផ្អើលនៅពេលមានអ្នកមិនស្គាល់និយាយមកកាន់អ្នកច្រើន ប៉ុន្តែក៏សុំប្រយ័ត្នចំពោះជនគួរឲ្យសង្ស័យខ្លះ

Saying “A moment, please!” — Cultural note


របៀបនៃការធ្វើការងារធ្វើអ្វីមួយ មានភាពខុសគ្នាពីជនជាតិមួយទៅជនជាតិមួយជនជាតិជប៉ុនដែលមានទម្លាប់ធ្វើអ្វីលឿនគឺមិនចូលចិត្តឲ្យគេចាំ ចាំគេនោះទេប៉ុន្តែ សម្រាប់ជនជាតិខ្មែរ នៅពេលដែលគេនិយាយថាសូមចាំមួយភ្លែតពេលខ្លះត្រូវចាំយូរ ដោយសារសកម្មភាពរបស់ជនជាតិខ្មែរមានភាពយឺតយ៉ាវនៅខ្មែរ អ្នកប្រហែលជានឹងឧស្សាហ៍ពាក្យថា ចាំមួយភ្លែត កុំអាល ឈប់សិន

Expressing thanks 1 — Additional dialogue


នៅកន្លែងញ៉ាំអីពេលល្ងាច មិត្តភក្តិកំពុងនិយាយជូនពរដល់ពិសិដ្ឋ
ធារីពិសិដ្ឋ ជូនពរឲ្យពិសិដ្ឋមានសុខភាពល្អ
ពិសិដ្ឋអរគុណ ធារីសូមឲ្យធារីមានសុខភាពល្អដែរ
វុទ្ធីសិដ្ឋ ជូនពរឲ្យពួកម៉ាកឯងធ្វើការងារអីឲ្យបានសម្រេចដូចប្រាថ្នា
ពិសិដ្ឋអរគុណអាពួកម៉ាកដូចគ្នា!
ធារីសុភី អត់បានមកទេហ្អ?
ពិសិដ្ឋអូ សុភីជាប់រវល់ អត់បានមកទេតែព្រឹកមិញសុភីឲ្យកាដូខ្ញុំមួយ
វុទ្ធីអូ អីចឹង! គ្នាអត់បានត្រៀមកាដូឲ្យពួកម៉ាកឯងទេនៀក
ពិសិដ្ឋអូ មិនអីទេ!

Consoling someone — Cultural note


នៅពេលគេនិយាយប្រាប់អ្នកអំពីរឿងអកុសលរបស់គេ តើមានពាក្យអ្វីដែលបង្ហាញថាអ្នកសោកស្ដាយ? នៅក្នុងភាសាខ្មែរ មិនមានឃ្លាស្មើនឹង “I’m sorry to hear about that” នោះទេ ប៉ុន្តែ ជាផ្លូវការ គេប្រើឃ្លាថាសូមចូលរួមសោកស្ដាយផងសូមចូលរួមរំលែកទុក្ខផង”។ សម្រាប់ប្រតិកម្មភ្លាមនៅពេលសន្ទនា ភាគច្រើនគេបង្ហាញទឹកមុខភ្ញាក់ផ្អើលនិងក្រៀមក្រំ ដោយលាន់មាត់ថាអីចឹង?” “ហ្នឹង(អ៎)?” “ម៉េចចឹង?” “មានរឿងអី (ម៉េចបានអីចឹង)?” ហើយសាកសួរអំពីដើមទងនៃហេតុការណ៍ដែលកើតឡើង