KhmerPronunciationEnglish/Notes#occ
យោក yook 1. to sway, rock, swing
2. to jerk on a rope
3. to scold, chastise
2/2

Link to overview page
Link to dictionary

Getting Up (Sakanan) — 14


ចូលដល់រូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ យើងឃើញថា នារីម្នាក់នោះ គាត់បានចេញពីផ្ទះរបស់គាត់ហើយ ហើយគាត់បានដើរសំដៅទៅកន្លែងធ្វើការរបស់គាត់ ដោយគាត់ដើរបណ្ដើរ យកដៃម្ខាងខ្ទប់ទៅលើកាបូបស្ពាយរបស់គាត់ដើម្បីកុំឲ្យយោលអញ្ចឹងនៅពេលដែលយើងដើរ ហើយយើងស្ពាយកាបូប ជាទូទៅ យើងតែងតែខ្ទប់ ឬក៏ទប់កាបូបយើង កុំឲ្យវាយោលយោក ព្រោះថានៅពេលដែលកាបូបយោល គឺយើងពិបាកនៅក្នុងការធ្វើដំណើរ ដោយសារតែវាយោលចុះយោលឡើង អញ្ចឹងទៅ គឺ យើងនឹងពិបាកដោយសារយើងឃ្លីងឃ្លោងទៅតាមកាបូបរបស់យើងដូច្នេះគាត់យកកាបូប គាត់យកដៃរបស់គាត់ទប់កាបូបដើម្បីកុំឲ្យយោល ធ្វើឲ្យគាត់ងាយស្រួលក្នុងការដើរទៅមុខអញ្ចឹងយើងឃើញថា គាត់ពុំបានជិះម៉ូតូ ឬក៏ជិះស៊ីក្លូ ឬក៏ជិះឡានអីទេ ដោយសារតែគាត់មិនមានការប្រញាប់ប្រញាល់ខ្លាំងនោះទេ ហើយកន្លែងធ្វើការរបស់គាត់ ក៏នៅជិតនឹងផ្ទះរបស់គាត់ផងដែរ ដូច្នេះគាត់ដើរ គឺមានអត្ថប្រយោជន៍ផងដែរ ព្រោះថា គាត់អាចសន្សំសំចៃទៅលើការចំណាយផ្សេងដូចជាការចំណាយលើម៉ូតូឌុប ឬក៏ការចំណាយលើថ្លៃសាំងជាដើមហើយគាត់ដើរនេះ គឺបានប្រយោជន៍ដល់សុខភាពរបស់គាត់ផងដែរ គឺប្រៀបដូចជាការហាត់ប្រាណអញ្ចឹង ព្រោះគាត់ពុំមានពេលហាត់ប្រាណច្រើននោះទេ ដូច្នេះហើយគាត់ដើរ គឺប្រៀបដូចជាគាត់ហាត់ប្រាណ ដើម្បីសុខភាពគាត់ផងដែរ

Going To The ATM (Sakanan) — 02


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីនារីម្នាក់នោះ គាត់បានពិនិត្យកាបូបលុយរបស់គាត់ ហើយគាត់អត់មានឃើញលុយនៅក្នុងកាបូបលុយរបស់គាត់នោះទេ អញ្ចឹងនារីម្នាក់នោះ គាត់ក៏បានដើរមកកាន់ធនាគារមួយអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថា គាត់បានស្ពាយកាបូបធំរបស់គាត់នៅស្មាខាងស្ដាំ បាទ ហើយដៃម្ខាងរបស់គាត់ខ្ទប់កាបូប ឬក៏កាន់កាបូប ដើម្បីកុំឲ្យកាបូបយោល អញ្ចឹងនៅពេលដែលយើងដើរ យើងត្រូវកាន់កាបូប ឬក៏ស្ពាយកាបូប កាបូបស្ពាយរបស់យើងហ្នឹង យើងត្រូវកាន់ ព្រោះថានៅពេលដែលយើងមិនកាន់ វានឹងយោលយោក ឬក៏យោលចុះឡើងដែលធ្វើឲ្យយើងពិបាកដើរ អញ្ចឹងនៅក្នុងរូបភាពនេះ នារីម្នាក់នោះ គាត់ដើរបណ្ដើរ កាន់កាបូបទប់ឲ្យនឹងបណ្ដើរ ដើម្បីងាយស្រួលក្នុងការដើរគាត់បានដើរមកដល់ធនាគារមួយ ដែលយើងឃើញថានៅខាងលើមាត់ទ្វារ គឺគេមានដាក់សញ្ញាធនាគារ ហើយធនាគារនោះ គឺមានទ្វារចូលចំនួនពីរ បាទ ទ្វារចូលចំនួនពីរ ប៉ុន្តែទ្វារធនាគារ ជាទូទៅគឺបិទដូច្នេះនៅពេលដែលអតិថិជនចូល អតិថិជនត្រូវបើកទ្វារដើម្បីចូល ព្រោះធនាគារបិទទ្វារ ដើម្បីរក្សាសុវត្ថិភាព ជាទូទៅទ្វារធនាគារ គឺជាទ្វារកញ្ចក់ ដែលអាចឲ្យយើងមើលឃើញខាងក្នុងបាន ដូច្នេះទោះជាបិទក៏ដោយ ក៏យើងអាចដឹងថា មានបុគ្គលិកនៅបម្រើការនៅក្នុងធនាគារឬក៏អត់ដែរ