KhmerPronunciationEnglish/Notes#occ
រលត់ rɔlʊət 1. to go out (as a fire/lamp)
2. to stall (of a car)
3. to die (down), disappear, fade away
3/2

Link to overview page
Link to dictionary

Phone (Sakanan) — 15


ចូលមកដល់រូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ គឺយើងឃើញ រូបភាពទូរស័ព្ទដដែល ប៉ុន្តែជាអេក្រង់ផ្នែកខាងលើ អញ្ចឹងអេក្រង់ផ្នែកខាងលើទូរស័ព្ទ គឺយើងឃើញមានបង្ហាញរូបភាពសេវាទូរស័ព្ទ រូបភាពសេវាអ៊ីនធឺណិត រូបភាពម៉ោង ឬក៏ពេលវេលា និងរូបភាពថ្ម អញ្ចឹងបានន័យថា ថាមពលរបស់ទូរស័ព្ទនៅក្នុងរូបភាពនេះគឺជិតអស់ហើយ គឺបានន័យថាមានតែ ២៦ ភាគរយតែប៉ុណ្ណោះ អញ្ចឹងថាមពលដែលគាត់ប្រើប្រាស់គឺពេញមួយថ្ងៃ អញ្ចឹងធ្វើឲ្យថាមពលថ្មរបស់ទូរស័ព្ទ គឺអស់ អស់ថ្មទូរស័ព្ទ ដូច្នេះទូរស័ព្ទគឺនៅតែ ២៦ ភាគរយតែប៉ុណ្ណោះ ដូច្នេះគាត់អត់ អត់ចង់ប្រើប្រាស់ទូរស័ព្ទរបស់គាត់ទៀតទេ អញ្ចឹងប្រសិនបើយើងប្រើប្រាស់រហូតទាល់តែអស់ថាមពលទូរស័ព្ទ ទូរស័ព្ទនឹងរលត់ ដូច្នេះដើម្បីកុំឲ្យទូរស័ព្ទរលត់ អញ្ចឹងយើងអត់ត្រូវប្រើប្រាស់ឲ្យអស់ថ្មនោះទេ បានន័យថាយើងសល់ថ្ម ១០ ភាគរយ ឬក៏ ២០ ភាគរយ យើងត្រូវបញ្ចូលថ្ម ឬក៏សាកថ្មឡើងវិញ ដែលនៅក្នុងរូបភាពទី ១៥ នេះ គឺបង្ហាញអំពីផ្នែកខាងលើនៃអេក្រង់ទូរស័ព្ទ ដែលមានដូចជាសេវាទូរស័ព្ទដៃ សេវាអ៊ីនធឺណិត ម៉ោង ជាមួយនឹងថ្មទូរស័ព្ទដែលកំពុងតែជិតអស់ ដែលនៅសល់ ២៦ ភាគរយ

Grilled Fish (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់ដើរបានបន្តិចក្រោយមក អញ្ចឹងនៅពេលដែលបុរសម្នាក់នោះ គាត់បានដើរបន្តិចក្រោយមក យើងឃើញគាត់ដើរមកដល់កន្លែងលក់ត្រីអាំងមួយកន្លែង អញ្ចឹងយើងឃើញបុរសម្នាក់នោះ គាត់បានឈរសម្លឹងទៅលើកន្លែងលក់ត្រីអាំង ដែលនៅចិញ្ចើមផ្លូវ អញ្ចឹងជាទូទៅនៅកម្ពុជាគឺយើងមានការលក់ត្រីអាំងនៅតាមចិញ្ចើមផ្លូវជាច្រើនកន្លែងផងដែរ ដែលយើងឃើញគេអាំងមានត្រីច្រើនប្រភេទ ដែលមានអ្នកខ្លះអាំងត្រីដៀប អ្នកខ្លះអាំងត្រីរ៉ស់ អ្នកខ្លះទៀតអាំងត្រីក្រហម អ្នកខ្លះទៀតអាំងត្រីអណ្ដែងជាដើម អញ្ចឹងត្រីមានច្រើនប្រភេទដែលប្រជាជនកម្ពុជាចូលចិត្តអាំងដែលយើងឃើញនៅក្នុងរូបភាពទីនេះ គឺមានចង្អើរត្រីមួយ ដែលគេកំពុងតែអាំងនៅក្រោមឆត្រ អញ្ចឹងគឺគេមានចង្ក្រាន ការអាំងត្រីគឺត្រូវមានចង្ក្រាន ដែលចង្ក្រាននោះគឺយើងប្រើធ្យូងដើម្បីឲ្យមានរងើកភ្លើងអញ្ចឹងជាទូទៅការអាំងត្រីគឺយើងអត់ប្រើអុសនោះទេ ព្រោះអុសគឺជាឈើ អញ្ចឹងឈើ នៅពេលដែលត្រូវភ្លើង គឺឆេះ មានអណ្ដាតភ្លើង អញ្ចឹងវាធ្វើឲ្យត្រីអត់អាចអាំងបាននោះទេ វាអាចខ្លោច ដូច្នេះយើងត្រូវប្រើធ្យូង អញ្ចឹងធ្យូង នៅពេលដែលត្រូវភ្លើងគឺវាអត់មានអណ្ដាតភ្លើងទេ គឺវាមានតែរងើកភ្លើង អញ្ចឹងវាមានរងើកភ្លើង ដូច្នេះវាអត់អាចធ្វើឲ្យត្រីខ្លោចបានទេ អញ្ចឹងយើងអាចអាំងត្រីបានឆ្អិនល្អ ដែលនៅក្នុងនេះយើងឃើញមានចង្អើរមួយធំ នៅលើចង្ក្រានអាំងត្រី អញ្ចឹងគេអាំងត្រីនៅលើចង្ក្រាន ហើយដាក់ចង្អើរនៅលើចង្ក្រាននោះឲ្យខ្ពស់ផុតពីភ្លើងបន្តិច ហើយបន្ទាប់មកគេដាក់ត្រីនៅលើចង្អើរនោះ ដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញគេកំពុងតែអាំងត្រីចំនួនបីនៅលើចង្អើរដែលធំមួយ ហើយមានបុរសម្នាក់ គាត់កំពុងតែអង្គុយនៅក្បែរចង្ក្រានអាំងត្រីនោះ ដែលគាត់ជាអ្នកលក់ អញ្ចឹងយើងឃើញគាត់អាំងបណ្ដើរ ហើយមានផ្សែងហុយចេញពីចង្ក្រានគាត់បណ្ដើរ បានន័យថាត្រីនោះគឺនៅក្ដៅ ហើយមានហុយក្លិនឈ្ងុយ មកតាមបរិយាកាស ឬក៏នៅក្នុងខ្យល់ អញ្ចឹងធ្វើឲ្យមានអ្នកដំណើរគឺគាត់ចង់ញ៉ាំដោយសារតែក្លិនឈ្ងុយនៃត្រី ដែលយើងឃើញនៅលើចង្ក្រាន គឺយើងឃើញមានឆត្រមួយផងដែរ អញ្ចឹងឆត្រនោះគឺជាឆត្រមួយដើម្បីការពារទឹកភ្លៀង ឬក៏ទឹកសន្សើមផ្សេងកុំឲ្យធ្លាក់ទៅលើត្រី ព្រោះប្រសិនបើត្រីអាំងត្រូវទឹកភ្លៀង គឺធ្វើឲ្យសាច់របស់វាខូច វាអាចធ្វើឲ្យទន់ពេក ឬក៏មិនឆ្ងាញ់ ដូច្នេះអ្នកលក់គាត់ត្រូវបាំងថ្ងៃបាំងភ្លៀង កុំឲ្យទទឹក ទៅទទឹកនឹងត្រីអាំង ម្យ៉ាងវិញទៀត ប្រសិនបើចង្ក្រានអាំងត្រីត្រូវទឹក វាអាចធ្វើឲ្យរលត់ភ្លើង អញ្ចឹងធ្វើឲ្យត្រីអាំងរបស់គាត់អត់ឆ្អិននោះទេ ដូច្នេះគាត់ត្រូវការពារអញ្ចឹងបុរសដែលពាក់អាវលឿង ដែលមានវ័យ ២៣ ឆ្នាំហ្នឹង គាត់បានដើរមកដល់កន្លែងលក់ត្រីអាំងមួយកន្លែង ដែលអ្នកលក់ គាត់ពាក់អាវដៃខ្លីពណ៌ស្វាយ ខោជើងវែងពណ៌ ហើយគាត់ពាក់ស្បែកជើងប៊ូពណ៌ខ្មៅ អង្គុយលក់នៅក្បែរចង្ក្រានអាំងត្រីនោះផងដែរ