Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ល្អ | lʔɑɑ | 1. good, nice, beautiful, pretty 2. correct, proper |
90/63 |
Link to overview page
Link to dictionary
Expressing joy — Dialogue 3
កញ្ញា៖ រឿងនៀក វាល្អសើច! អ្នកសម្ដែងពូកែនិយាយកំប្លែង។
នារី៖ អីចឹងបានសើចអីសើចម៉េះ។
Inviting someone to eat together — Additional dialogue
ធារី៖ អត់ផង!
កញ្ញា៖ នាំគ្នាទៅសៀមរាបលេងអី? គេង ២ យប់អីទៅ។
វុទ្ធី៖ ល្អតាស! ធារីទៅអត់?
ធារី៖ ចង់ទៅដែរ! ឲ្យខ្ញុំទៅផង!
Expressing disappointment at another’s misfortune — Cultural note
Warning someone — Cultural note
Comparing or contrasting things 2 — Cultural note
Complimenting someone — Cultural note
Saying “Have a good trip!” — Additional dialogue
ម្ដាយ៖ ទៅចុះកូន។ ម៉ាក់ជូនពរកូនឲ្យសុខសប្បាយតាមផ្លូវ សំណាងល្អ ជោគជ័យ ណាកូន។ បើមានការអី ទាក់ទងមកផ្ទះ ឬក៏ទាក់ទងទៅមិត្តភក្តិនៅហ្នុងឲ្យគេជួយណាកូន។
កូនស្រី៖ ដឹងហើយ ម៉ាក់។ ម៉ាក់ឯងសុខសប្បាយដែរណា។
Asking for help 2 — Cultural note
Identifying items or people 1 — Dialogue 1
និមល៖ នីតា ជួយមើលសៀវភៅពីរក្បាលនេះមើល មួយណាល្អជាង?
នីតា៖ ខ្ញុំឃើញអត់មានខុសគ្នាអីផង មួយណាក៏បានដែរ។
និមល៖ ក្របខាងក្រៅអា៎ មួយណាស្អាតជាង? មួយរូបផ្កា មួយរូបសត្វឆ្កែ។
នីតា៖ អូ ខុសតែក្របខាងក្រៅហ្នឹង។ យកអាមួយរូបផ្កានេះទៅអីចឹង ពណ៌ស្រស់ មើលទៅស្អាត។
Expressing disappointment at another’s misfortune — Dialogue 2
នារី៖ កញ្ញា ម៉េចហ្នឹង? ធ្វើមុខអីអីចឹង?
កញ្ញា៖ ប្រឡងលើកមុនធ្លាក់បាត់ហើយ។ អត់បានចូលសាលាល្អបណ្ដោយ។
នារី៖ កញ្ញាឯងខំប្រឹងរៀនប៉ុណ្ណឹងហើយធ្លាក់ទៀត! សាលាហ្នឹងអីក៏ពិបាកចូលម៉េះ? មិនដឹងត្រូវខំប៉ុណ្ណាទៀតទេ។ ខ្ញុំស្ដាយជំនួសកញ្ញាឯងម៉ងហើយនៀក។ ហើយកញ្ញាឯងគិតម៉េចទៅអីចឹង?
កញ្ញា៖ អត់ទាន់ដឹងទេនារី។
Expressing surprise — Dialogue 2
មីងសំ៖ បង ល្មុតហ្នឹងបងទិញម៉ាគីឡូប៉ុន្មាន?
មីងនួន៖ ម៉ាគីឡូ ២ ម៉ឺន។
មីងសំ៖ អីក៏ថ្លៃម៉េះ? ទិញនៅណាហ្នឹង? ខ្ញុំទៅទិញនៅផ្សារម្សិលមិញ ម៉ាគីឡូតែ ១ ម៉ឺនហ្នឹង!
មីងនួន៖ អីគេ? ម៉ាគីឡូតែ ១ ម៉ឺនអេ៎? ថោកម៉េះ! មិនមែនអេ៎អី? ល្អៗអត់ហ្នឹង?
មីងសំ៖ អូ ល្អៗសឹងអី។ ធំហើយផ្អែមទៀត។
Warning someone — Dialogue 3
បង៖ ស្អែកសម្ភាសន៍ការងារមែន? ហើយត្រៀមនៅ?
ប្អូន៖ មានអីត្រូវត្រៀម? មិនដឹងគេសួរអីខ្លះផង។
បង៖ ត្រៀមឆ្លើយសំណួរដែលគេឧស្សាហ៍សួរទៅណា។ បើអត់ត្រៀមឆ្លើយសំណួរធម្មតាៗ ដល់ភ័យទៅ សូម្បីសំណួរអីចឹងៗក៏ឆ្លើយអត់បានល្អដែរ។
ប្អូន៖ ដឹងហើយ។
បង៖ ហើយកុំទៅយឺត។ តែយឺតដឹងតែធ្លាក់ស្វ័យប្រវត្តិម៉ង។
ប្អូន៖ វាមិនដែល។
បង៖ ប្រាប់ឲ្យហើយទេ។ បើមិនជឿ ចាំតែមើលទៅ។
Expressing thanks 1 — Additional dialogue
ធារី៖ ពិសិដ្ឋ ជូនពរឲ្យពិសិដ្ឋមានសុខភាពល្អ។
ពិសិដ្ឋ៖ អរគុណ ធារី។ សូមឲ្យធារីមានសុខភាពល្អដែរ។
វុទ្ធី៖ សិដ្ឋ ជូនពរឲ្យពួកម៉ាកឯងធ្វើការងារអីឲ្យបានសម្រេចដូចប្រាថ្នា។
ពិសិដ្ឋ៖ អរគុណអាពួកម៉ាក។ ដូចគ្នា!
ធារី៖ សុភី អត់បានមកទេហ្អ?
ពិសិដ្ឋ៖ អូ សុភីជាប់រវល់ អត់បានមកទេ។ តែព្រឹកមិញសុភីឲ្យកាដូខ្ញុំមួយ។
វុទ្ធី៖ អូ អីចឹង! គ្នាអត់បានត្រៀមកាដូឲ្យពួកម៉ាកឯងទេនៀក។
ពិសិដ្ឋ៖ អូ មិនអីទេ!
Discouraging someone from pursuing a course of action — Additional dialogue
ពិសី៖ កំពុងតែរកទិញថ្នាំនៀក។ គេថាព្យាបាលបានជំងឺមួយរយមុខ។
សុជាតា៖ ឯណា? ... អូ ថ្នាំហ្នឹងអេ៎។ កុំទិញល្អជាង បោកសុទ្ធ។
ពិសី៖ ម៉េចជាតាឯងដឹង?
សុជាតា៖ ថីមិនដឹង? បើខ្ញុំធ្លាប់ទិញឲ្យម៉ាក់ខ្ញុំប្រើអស់កន្លះឆ្នាំដែរ គ្មានឃើញជាអីផង។ ពួកម៉ាកខ្ញុំម្នាក់ទៀតក៏ទិញប្រើដែរ គ្មានឃើញប្រសិទ្ធភាពអីទេ។ ឥឡូវឈប់ប្រើហើយ។ ស្ដាយលុយសឹងអី មិនមែនថោកឯណា។
ពិសី៖ មិនបាច់ទិញល្អជាងអីចឹង។
Alms Round (Sakanan) — 12
Complimenting someone — Additional dialogue
តារា៖ នារីបង។ គ្នាខំស្រាវជ្រាវរកព័ត៌មានថែមផងអីផង។ នុះ នារីអ៎! នារីម៉ោនេះតិច។
នារី៖ ចា៎សបង។
តារា៖ បងវិបុលថានារីឯងធ្វើរបាយការណ៍បានល្អអា៎ណា។
វិបុល៖ ហ្នឹងហើយ ច្បាស់លាស់ហើយស្រួលយល់ទៀត។
នារី៖ អរគុណច្រើនបង។ ម៉ោពីខ្ញុំចង់ដឹងដែរ ចេះតែស្រាវជ្រាវលេងៗទៅ។
វិបុល៖ មនុស្សចូលចិត្តស្រាវជ្រាវអីចឹង ភាគច្រើនមនុស្សឆ្លាត។ អីចឹង នារីជួយធ្វើរបាយការណ៍លើកក្រោយផងណា។ នារីអ្នកធ្វើរបាយការណ៍ ខ្ញុំទុកចិត្តហើយ។
នារី៖ អរគុណបង។
Expressing sorrow — Additional dialogue
អ្នកជិតខាង៖ កូនបងម៉េចហើយ? ផ្ដាច់គ្រឿងញៀនបាននៅ?
ម្ដាយ៖ ឥឡូវខ្ញុំយកវាទៅដាក់នៅមណ្ឌលឲ្យផ្ដាច់គ្រឿងញៀនឲ្យបាន។ បើវានៅតែផ្ដាច់មិនបាន ខ្ញុំមិនដឹងធ្វើម៉េចទេ។ កូនមានតែមួយ ខ្ញុំស្រឡាញ់ដូចពេជ្រ។ បើវាធ្វើអីខុស ក៏ខ្ញុំលើកលែងឲ្យវាដែរ។ សុំឲ្យតែវាចេះស្រឡាញ់ខ្លួនឯង ចេះគិត កុំខូចខ្លួនជាមួយពួកម៉ាកអត់ល្អ។ ខ្ញុំឃើញវាអីចឹង ខ្ញុំពិបាកចិត្តណាស់។ មិនដឹងអនាគតវានៅឯណាទេ។ តែប៉ុន្មានឆ្នាំទៀត ខ្ញុំទៅបាត់ ខ្ញុំផុតទុក្ខហើយ ប៉ុន្តែ វាជាអ្នកនៅតស៊ូជាមួយជីវិតដែលវាបានសាងម៉ោនៀក។
Indicating disagreement — Dialogue 2
ផានិត៖ សិក្ខាសាលាង៉ៃហ្នឹងអត់សូវមានអ្នកម៉ោសោះ។ ម៉ោពីប្រធានបទហ្នឹង គេអត់សូវចាប់អារម្មណ៍មែនហ្ន៎?
សុគន្ធ៖ ខ្ញុំគិតថាមិនមែនម៉ោពីប្រធានបទអេ៎។ ម៉ោពីយើងដាក់ម៉ោងអត់សូវល្អ គេពិបាកម៉ោ។
ផានិត៖ ប៉ុន្តែ ខ្ញុំឃើញសិក្ខាសាលាផ្សេងៗ គេដាក់ម៉ោងហ្នឹងដែរតាស។ ម៉ោពីម៉ោងយើងជាន់ជាមួយម៉ោងគេ ហើយគេទៅសិក្ខាសាលាផ្សេងអស់ទេដឹង។
សុគន្ធ៖ វាមិនដែល។ បើយើងគិតមើលទៅ អ្នកដែលពាក់ព័ន្ធនឹងប្រធានបទង៉ៃហ្នឹងក៏មិនសូវមានច្រើនដែរទេ ហើយអ្នកដែលអត់សូវពាក់ព័ន្ធ ប្រហែលគេគិតថា “អ៊ឹស អត់សូវពាក់ព័ន្ធផង ខ្ជិលទៅម៉ងទៅ”។
ផានិត៖ ហ្នឹងហើយ អាហ្នឹងមិនដូចខ្ញុំនិយាយដែរ? ថាប្រធានបទយើងអត់សូវមានអ្នកចាប់អារម្មណ៍។
Going To The ATM (Sakanan) — 14
Discouraging someone from pursuing a course of action — Dialogue 1
ប្រធាន៖ ពិសី ឮថាចង់ឈប់ធ្វើការ មានបញ្ហាអីអ៎? ប្រាប់បងមើល។
ពិសី៖ ចាស បង។ ខ្ញុំចង់សាកល្បងការងារផ្សេងវិញ ព្រោះធ្វើការងារហ្នឹងយូរឆ្នាំដែរហើយ។
ប្រធាន៖ ចង់ធ្វើការអីវិញ?
ពិសី៖ ខ្ញុំចង់ធ្វើផ្នែកគណនេយ្យវិញបង។
ប្រធាន៖ អីចឹងចាំបាច់ឈប់ពីក្រុមហ៊ុនយើងធ្វើអី? បងផ្លាស់ពិសីឯងទៅធ្វើខាងគណនេយ្យវិញទៅបានហើយ។ ម៉េចដែរ? ហើយប្រាក់ខែនៅដដែល។ ធម្មតា ផ្នែកគណនេយ្យបានប្រាក់ខែតិចជាងខាងម៉ាឃីតធីង ប៉ុន្តែបើពិសីចង់ទៅខាងគណនេយ្យ ប្រាក់ខែបងឲ្យដូចឥឡូវចឹង។ ណាមួយ នៅខាងនោះម៉ោងធ្វើការក៏តិចជាងឥឡូវ វាល្អម្យ៉ាងដែរសម្រាប់អូន។ អូនគិតម៉េចដែរ?
ពិសី៖ ចាស បង ហ្នឹងហើយ អីចឹងក៏បានដែរបង។ អរគុណច្រើនបង។