KhmerPronunciationEnglish/Notes#occ
រលោង rɔlooŋ to be shiny, glistening, wet, polished, smooth 5/2

Link to overview page
Link to dictionary

Personal Hygiene (Sakanan) — 15


បន្ទាប់មកទៀតរូបភាពទី ១៥ នៅក្នុងរូបភាពទី ១៥ យើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់ត្បារត្រចៀកហើយ គាត់ក៏បានមកសិតសក់របស់គាត់វិញម្ដង អញ្ចឹងគាត់ប្រើប្រាស់ក្រាសដើម្បីសិតសក់ ដែលយើងឃើញគាត់កាន់ក្រាសនៅក្នុងដៃឆ្វេងរបស់គាត់ អញ្ចឹងគាត់លេងម៉ូតសក់របស់គាត់ទៅតាមចំណង់ចំណូលចិត្តរបស់គាត់ ដែលដៃស្ដាំគាត់មានកាន់ជែលលាបសក់ អញ្ចឹងគាត់កាន់ជែលលាបសក់នៅដៃស្ដាំ ហើយដៃឆ្វេងរបស់គាត់ គឺគាត់កាន់ក្រាសដើម្បីសិតសក់ អញ្ចឹងគាត់ប្រើប្រាស់ជែលដើម្បីលាបទៅលើសក់របស់គាត់ ដើម្បីឲ្យសក់គាត់រឹង ឬក៏រលោងទៅតាមប្រភេទជែល អញ្ចឹងជែលលាបសក់ គឺយើងមានច្រើនប្រភេទ ជាប្រភេទធ្វើឲ្យសក់រឹង ជាប្រភេទធ្វើឲ្យសក់ទន់រលោង និងជាប្រភេទធ្វើឲ្យសក់បះឡើងលើ អញ្ចឹងប្រសិនបើគាត់ចង់ឲ្យសក់គាត់រលោង គាត់លាបជែលប្រភេទធ្វើឲ្យរលោង ប្រសិនបើគាត់ចង់ឲ្យសក់របស់គាត់រឹង គឺគាត់លាបជែលដែលធ្វើឲ្យសក់រឹង ហើយគាត់ប្រើប្រាស់ក្រាសដើម្បីសិតសក់ និងដើម្បីលេងម៉ូតទៅតាមចំណង់ចំណូលចិត្តរបស់គាត់

Personal Hygiene (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់កោរពុកមាត់រួចរាល់ហើយ គាត់ក៏បានចូលមកក្នុងបន្ទប់ទឹក ឬក៏កន្លែងងូតទឹក ដើម្បីងូតទឹក អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់បានដោះខោអាវគាត់ចេញទាំងអស់ គឺគាត់បានដោះអាវ និងស្រាតខោរបស់គាត់ចេញ បន្ទាប់មកគាត់ដើរចូលទៅក្នុងបន្ទប់ទឹក ដែលគាត់ងូតទឹកនិងកក់សក់របស់គាត់ អញ្ចឹងនៅក្នុងរូបភាពនេះ គឺគាត់ងូតទឹកផ្កាឈូក ដោយសារតែគាត់នៅក្នុងផ្ទះដែលមានឧបករណ៍ទំនើប ដូច្នេះគាត់មានទឹកផ្កាឈូកដើម្បីងូត អញ្ចឹងគាត់គ្រាន់តែឈរនៅក្រោមទុយោទឹកផ្កាឈូក ហើយគាត់បើកទឹក នោះទឹកនឹងចេញមក ដើម្បីឲ្យគាត់ងូតទឹកជាក់ជាពុំខាន ហើយនៅក្នុងរូបភាពនេះ គឺគាត់កំពុងតែកក់សក់ អញ្ចឹងជាទូទៅយើងតែងតែសម្អាតសក់យើងយ៉ាងតិចពីរដងទៅបីដងក្នុងមួយសប្តាហ៍ ដើម្បីកុំឲ្យមានអង្គែ និងដើម្បីកុំឲ្យមានក្អែលនៅជាប់ក្បាលរបស់យើង ដោយសាប៊ូកក់សក់ គឺមានច្រើនប្រភេទ ដែលយើងមានសាប៊ូកម្ចាត់អង្គែ សាប៊ូបណ្ដុះសក់ សាប៊ូដើម្បីការពារសក់កុំឲ្យជ្រុះ ហើយនិងសាប៊ូដើម្បីធ្វើឲ្យសក់ទន់រលោងជាដើម អញ្ចឹងប្រសិនបើយើងមានក្បាល យើងមានបញ្ហាអង្គែច្រើន យើងត្រូវប្រើប្រាស់សាប៊ូកក់សក់កម្ចាត់អង្គែ ដើម្បីដុសសម្អាតអង្គែនិងក្អែលចេញពីលើក្បាលរបស់យើងឲ្យបានស្អាត ប្រសិនបើយើងមានបញ្ហាជ្រុះសក់ យើងត្រូវប្រើប្រាស់សាប៊ូដែលការពារសម្រាប់កុំឲ្យការជ្រុះសក់ ដើម្បីកក់ក្បាលរបស់យើង កុំឲ្យវាជ្រុះសក់ និងដើម្បីឲ្យដុសសក់ថ្មីបន្ថែមទៀត អញ្ចឹងសាប៊ូមានច្រើនប្រភេទ ហើយយើងប្រើប្រាស់សាប៊ូទៅតាមប្រភេទនៃសក់របស់យើង យើងអត់ត្រូវប្រើប្រាស់ផ្ដេសផ្ដាសនោះទេ ព្រោះវាអាចធ្វើឲ្យយើងប៉ះពាល់ដល់សក់ ហើយអាចធ្វើឲ្យសក់យើងជ្រុះបាន អញ្ចឹងក្មេងប្រុសម្នាក់នេះ គាត់សម្អាតខ្លួនប្រាណរបស់គាត់ ហើយគាត់សម្អាតសក់ក្បាលរបស់គាត់យ៉ាងស្អាត ដែលគាត់កំពុងតែកក់សាប៊ូ នៅពេលដែលគាត់ងូតទឹក