KhmerPronunciationEnglish/Notes#occ
ពុកមាត់ puk moat mustache 30/4

Link to overview page
Link to dictionary

Phone (Sakanan) — 07


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញមានបុរសម្នាក់អាយុប្រហែលជា ៣០ ឆ្នាំ ដដែលនោះ ដែលគាត់មានសក់ខ្លី ពាក់អាវដៃខ្លីពណ៌ផ្កាឈូក ស្លៀកខោពណ៌ខ្មៅ អញ្ចឹងបុរសម្នាក់នោះ គាត់កំពុងតែកាន់ទូរស័ព្ទរបស់គាត់ដើម្បីថតសត្វឆ្មា អញ្ចឹងយើងឃើញនៅក្នុងរូបភាពទីនេះ គឺបុរសនោះ គាត់ប្រើប្រាស់ដៃទាំងសងខាងរបស់គាត់ ឬក៏ដៃទាំងពីររបស់គាត់ កំពុងតែកាន់ទូរស័ព្ទរបស់គាត់យ៉ាងជាប់ ហើយគាត់បើកកាមេរ៉ាទូរស័ព្ទ ឬក៏បើកមុខងារម៉ាស៊ីនថតនៅក្នុងទូរស័ព្ទរបស់គាត់ ដើម្បីថតសត្វឆ្មានៅខាងមុខគាត់នោះផងដែរ ដោយយើងឃើញនៅខាងមុខគាត់គឺមានសត្វឆ្មាមួយពណ៌លឿង អញ្ចឹងសត្វឆ្មាគឺជាសត្វពាហនៈ ឬក៏សត្វជើងបួន អញ្ចឹងយើងឃើញសត្វឆ្មាពណ៌លឿងមួយកំពុងតែអង្គុយ អញ្ចឹងសត្វឆ្មាគឺមានត្រចៀកពីរវែងហើយមានពុកមាត់នៅនឹងច្រមុះរបស់វាផងដែរ អញ្ចឹងពុកមាត់របស់វាគឺដុះនៅលើមាត់ក្បែរច្រមុះ ហើយពុកមាត់របស់វាគឺវែងវាមានកន្ទុយមួយវែងនៅខាងក្រោយ ហើយកន្ទុយរបស់វាអាចបក់ទៅឆ្វេងទៅស្ដាំបាន ហើយវាមានជើងបួន អញ្ចឹងឆ្មាគឺវាដើរដោយជើងបួន ដោយវាមានរោមជិតខ្លួនតែម្ដង គឺសត្វឆ្មាគឺមានរោម ដែលរោមរបស់វាគឺរោមជិតខ្លួនជុំវិញខ្លួនរបស់វាតែម្ដង អញ្ចឹងខ្លួនរបស់សត្វឆ្មាគឺពោរពេញដោយរោម ហើយនៅក្នុងរូបភាពទីនេះ សត្វឆ្មាកំពុងតែអង្គុយ ដើម្បីឲ្យបុរសដែលមានវ័យប្រហែល ៣០ ឆ្នាំនោះ គាត់ប្រើប្រាស់ទូរស័ព្ទដៃរបស់គាត់ ដើម្បីបើកកាមេរ៉ាថតរូប យករូបសត្វឆ្មានោះផងដែរ

Personal Hygiene (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់លាបហ្វូមទៅលើមាត់របស់គាត់ ឬក៏កន្លែងណាដែលមានពុកមាត់ហើយ គាត់ក៏បានយកដងឡាម ដែលមានផ្លែឡាមនៅក្នុងនោះ យកមកកោរពុកមាត់របស់គាត់ចេញ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថា ដៃឆ្វេងរបស់គាត់ គាត់កាន់ដងឡាមពណ៌បៃតងមួយ ដែលដងឡាមនោះគឺមានឡាមនៅក្នុងនោះផងដែរ អញ្ចឹងគាត់យកមកកោរពុកមាត់របស់គាត់ចេញ ដោយគាត់កោរកន្លែងណាដែលត្រូវបានលាបហ្វូម អញ្ចឹងគាត់កោរបណ្ដើរ គាត់ឆ្លុះមើលកញ្ចក់បណ្ដើរ ថាតើគាត់កោរស្អាតហើយឬនៅ អញ្ចឹងប្រសិនបើគាត់កោរនៅសល់ពុកមាត់បន្តិចបន្តួច គាត់ត្រូវតែកោរបន្ថែម ដើម្បីអស់ពុកមាត់ចេញពីមាត់របស់គាត់ អញ្ចឹងក្នុងការកោរពុកមាត់ យើងត្រូវតែប្រុងប្រយ័ត្នផងដែរ ដោយសារតែឡាមគឺមុត អញ្ចឹងឡាមគឺមុត ដូច្នេះប្រសិនបើយើងកោរអត់ប្រុងប្រយ័ត្នទេ យើងអាចមុតមាត់របស់យើង ឬក៏មុតថ្ពាល់របស់យើងបាន ដូច្នេះយើងត្រូវកោរដោយមានការប្រុងប្រយ័ត្នជានិច្ច ដោយយើងត្រូវឆ្លុះកញ្ចក់មើល ថាតើការកោររបស់យើងស្អាតហើយឬនៅ អញ្ចឹងប្រសិនបើកោរអត់ស្អាតទេ យើងត្រូវកោរម្ដងទៀត ប៉ុន្តែយើងត្រូវកោរដោយប្រុងប្រយ័ត្ន ដែលជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គាត់កោរបណ្ដើរ គាត់ឆ្លុះកញ្ចក់បណ្ដើរ គាត់ប្រុងប្រយ័ត្នជាទីបំផុត ព្រោះគាត់ខ្លាចមុតថ្ពាល់របស់គាត់ ហើយយើងឃើញដៃឆ្វេងរបស់គាត់កាន់ដងឡាម ហើយដៃស្ដាំគាត់កាន់កូនកន្សែងមួយ ដើម្បីជូតចេញ អញ្ចឹងគាត់មានកូនកន្សែងដើម្បីជូតមាត់របស់គាត់នៅពេលដែលគាត់កោររួច ហើយគាត់ជូតហ្វូមចេញ ឬក៏គាត់ជូតឲ្យមាត់របស់គាត់ស្ងួតបន្ទាប់ពីកោរពុកមាត់

Personal Hygiene (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់កោរពុកមាត់រួចរាល់ហើយ គាត់ក៏បានចូលមកក្នុងបន្ទប់ទឹក ឬក៏កន្លែងងូតទឹក ដើម្បីងូតទឹក អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់បានដោះខោអាវគាត់ចេញទាំងអស់ គឺគាត់បានដោះអាវ និងស្រាតខោរបស់គាត់ចេញ បន្ទាប់មកគាត់ដើរចូលទៅក្នុងបន្ទប់ទឹក ដែលគាត់ងូតទឹកនិងកក់សក់របស់គាត់ អញ្ចឹងនៅក្នុងរូបភាពនេះ គឺគាត់ងូតទឹកផ្កាឈូក ដោយសារតែគាត់នៅក្នុងផ្ទះដែលមានឧបករណ៍ទំនើប ដូច្នេះគាត់មានទឹកផ្កាឈូកដើម្បីងូត អញ្ចឹងគាត់គ្រាន់តែឈរនៅក្រោមទុយោទឹកផ្កាឈូក ហើយគាត់បើកទឹក នោះទឹកនឹងចេញមក ដើម្បីឲ្យគាត់ងូតទឹកជាក់ជាពុំខាន ហើយនៅក្នុងរូបភាពនេះ គឺគាត់កំពុងតែកក់សក់ អញ្ចឹងជាទូទៅយើងតែងតែសម្អាតសក់យើងយ៉ាងតិចពីរដងទៅបីដងក្នុងមួយសប្តាហ៍ ដើម្បីកុំឲ្យមានអង្គែ និងដើម្បីកុំឲ្យមានក្អែលនៅជាប់ក្បាលរបស់យើង ដោយសាប៊ូកក់សក់ គឺមានច្រើនប្រភេទ ដែលយើងមានសាប៊ូកម្ចាត់អង្គែ សាប៊ូបណ្ដុះសក់ សាប៊ូដើម្បីការពារសក់កុំឲ្យជ្រុះ ហើយនិងសាប៊ូដើម្បីធ្វើឲ្យសក់ទន់រលោងជាដើម អញ្ចឹងប្រសិនបើយើងមានក្បាល យើងមានបញ្ហាអង្គែច្រើន យើងត្រូវប្រើប្រាស់សាប៊ូកក់សក់កម្ចាត់អង្គែ ដើម្បីដុសសម្អាតអង្គែនិងក្អែលចេញពីលើក្បាលរបស់យើងឲ្យបានស្អាត ប្រសិនបើយើងមានបញ្ហាជ្រុះសក់ យើងត្រូវប្រើប្រាស់សាប៊ូដែលការពារសម្រាប់កុំឲ្យការជ្រុះសក់ ដើម្បីកក់ក្បាលរបស់យើង កុំឲ្យវាជ្រុះសក់ និងដើម្បីឲ្យដុសសក់ថ្មីបន្ថែមទៀត អញ្ចឹងសាប៊ូមានច្រើនប្រភេទ ហើយយើងប្រើប្រាស់សាប៊ូទៅតាមប្រភេទនៃសក់របស់យើង យើងអត់ត្រូវប្រើប្រាស់ផ្ដេសផ្ដាសនោះទេ ព្រោះវាអាចធ្វើឲ្យយើងប៉ះពាល់ដល់សក់ ហើយអាចធ្វើឲ្យសក់យើងជ្រុះបាន អញ្ចឹងក្មេងប្រុសម្នាក់នេះ គាត់សម្អាតខ្លួនប្រាណរបស់គាត់ ហើយគាត់សម្អាតសក់ក្បាលរបស់គាត់យ៉ាងស្អាត ដែលគាត់កំពុងតែកក់សាប៊ូ នៅពេលដែលគាត់ងូតទឹក

Personal Hygiene (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់លាង ឬក៏លាងមុខ លុបលាងមុខ លាងដៃ និងដុសធ្មេញរួចរាល់ហើយ យើងឃើញក្មេងប្រុសម្នាក់នោះ គាត់ក៏បានលាបម្សៅ ឬក៏លាបហ្វូម ដើម្បីកោរពុកមាត់ អញ្ចឹងគាត់លាបហ្វូមកោរពុកមាត់ទៅលើមាត់របស់គាត់ ទៅលើជុំវិញមាត់របស់គាត់ ដែលកន្លែងណាដែលមានពុកមាត់ អញ្ចឹងជាទូទៅមនុស្សប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ គឺចាប់ផ្ដើមដុះពុកមាត់ ហើយនៅពេលដែលយើងដុះពុកមាត់ គឺយើងមើលទៅឃើញចាស់ អញ្ចឹងប្រសិនបើយើងនៅជានិស្សិត ឬក៏នៅជាសិស្ស ឬក៏ជាអ្នកធ្វើការ យើងគួរតែកោរពុកមាត់ចេញឲ្យអស់ ដើម្បីសម្អាតមុខរបស់យើង ព្រោះថាប្រសិនបើយើងមានពុកមាត់វែង ឬក៏មានពុកមាត់ច្រើន អញ្ចឹងមេរោគអាចតោងនៅលើពុកមាត់របស់យើង ដែលធ្វើឲ្យយើងអាចឈឺបាន ដូច្នេះយើងគួរតែកោរពុកមាត់ចេញ យើងអត់ត្រូវទុកពុកមាត់របស់យើងឲ្យនៅជាប់នឹងមាត់របស់យើងនោះទេ ដែលជាក់ស្ដែង ក្មេងប្រុសម្នាក់នេះ គាត់កំពុងតែលាបជែល ឬក៏លាបហ្វូមទៅលើមាត់របស់គាត់ កន្លែងណាដែលមានពុកមាត់ ដើម្បីកោរចេញ អញ្ចឹងនៅក្នុងការកោរពុកមាត់ ប្រសិនបើយើងអត់ដាក់ហ្វូម ឬក៏អត់ដាក់ជែលទេ យើងពិបាកកោរបន្តិច វាអាចធ្វើឲ្យយើងឈឺបាន ព្រោះពុកមាត់គឺស្វិតនិងរឹង អញ្ចឹងនៅពេលដែលត្រូវឡាម ពេលខ្លះវាអត់ដាច់ទេ គឺវាស្អិត អញ្ចឹងនៅពេលដែលយើងកោរអត់ដាក់ជែលទេ គឺវាធ្វើឲ្យយើងមានអារម្មណ៍ថាឈឺ និងចាក់នៅមាត់របស់យើង អញ្ចឹងប្រសិនបើយើងដាក់ជែល ឬក៏ដាក់ហ្វូមលាបទៅលើកន្លែងនោះ គឺវានឹងធ្វើឲ្យមានភាពរអិល អញ្ចឹងវាងាយស្រួលជាងការកោរដោយទទេ ប៉ុន្តែជាទូទៅនៅក្នុងប្រទេសកម្ពុជា គឺនៅតាមស្រុកស្រែ គឺយើងអត់សូវប្រើប្រាស់ហ្វូមនោះទេ ព្រោះវាអត់សូវសម្បូរ ប៉ុន្តែនៅតាមទីក្រុង គឺគេភាគច្រើន គឺគេប្រើហ្វូម ដើម្បីលាបទៅលើមាត់របស់គេ ដើម្បីកោរពុកមាត់ អញ្ចឹងហ្វូមគឺលក់នៅតាមផ្សារទំនើប ដូច្នេះនៅតាមស្រុកស្រែ គឺអត់សូវមានផ្សារទំនើបទេ អញ្ចឹងគាត់អត់សូវមានលទ្ធភាពដើម្បីទិញហ្វូមកោរពុកមាត់នោះទេ ដោយគាត់កោរ ប្រើទឹកតែប៉ុណ្ណោះ ដោយគាត់លាបទឹកទៅលើមាត់របស់គាត់ ឬក៏លាបទៅលើកន្លែងណា ដែលមានពុកមាត់ បន្ទាប់មកគាត់យកឡាមមកកោរតែម្ដង គឺគាត់អត់លាបហ្វូមនោះទេ ប៉ុន្តែក្មេងប្រុសម្នាក់នេះ គឺគាត់ ប្រហែលជាគាត់រស់នៅទីក្រុង ដូច្នេះហើយគាត់មានហ្វូម ដើម្បីកោរពុកមាត់ អញ្ចឹងគាត់ច្របាច់ហ្វូមដាក់លើដៃរបស់គាត់ បន្ទាប់មកគាត់យកហ្វូមនោះទៅលាបលើកន្លែងណាដែលមានពុកមាត់ ដើម្បីឲ្យវារអិលងាយស្រួលកោរ