KhmerPronunciationEnglish/Notes#occ
វាល viel large open space, plain, field, clearing, courtyard, plaza, threshing floor 3/2

Link to overview page
Link to dictionary

Rice (Sakanan) — 01


អញ្ចឹងយើងមកមើលនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីគឺកសិករម្នាក់ គាត់កំពុងតែភ្ជួរស្រែ អញ្ចឹងនៅក្នុងរូបភាពទីនេះ យើងឃើញគាត់ភ្ជួរស្រែដោយប្រើសត្វក្របី អញ្ចឹងសត្វក្របីគឺមានពណ៌ខ្មៅ សត្វក្របីមានពណ៌ខ្មៅ ហើយមានជើងនិងមានកន្ទុយផងដែរ កន្ទុយគឺនៅខាងក្រោយ ហើយវាមានស្នែងស្រួចអញ្ចឹងស្នែងរបស់សត្វក្របីគឺនៅលើក្បាល ហើយស្នែងរបស់សត្វក្របីគឺកោងនិងស្រួច អញ្ចឹងមានកសិករម្នាក់ គាត់កំពុងតែភ្ជួរស្រែ ដោយគាត់ពាក់អាវដៃវែង ហើយស្លៀកខោពណ៌ផ្កាឈូកជើងវែង គាត់មានពាក់មួកស្លឹកត្នោតផងដែរ អញ្ចឹងដោយសារតែការធ្វើស្រែ គេធ្វើនៅពេលព្រឹក ព្រោះថាប្រសិនបើធ្វើនៅពេលថ្ងៃគឺវាក្ដៅ គឺពិបាកធ្វើការ ដូច្នេះគឺគេភ្ជួរស្រែ ឬក៏រាស់ស្រែនៅពេលព្រឹក អញ្ចឹងគាត់ពាក់អាវដៃវែង ខោជើងវែង និងមានពាក់មួក ដើម្បីការពារកម្ដៅផងដែរ ព្រោះថានៅពេលដែលធ្វើស្រែគឺក្ដៅ ដូច្នេះហើយ គាត់ត្រូវការពារកម្ដៅផងដែរ អញ្ចឹងនៅក្នុងរូបភាពនេះ គឺយើងឃើញសត្វក្របីកំពុងតែដើរអូសនង្គ័ល អូសរនាស់ អញ្ចឹងឧបករណ៍សម្រាប់ភ្ជួរស្រែ យើងហៅថានង្គ័ល ហើយឧបករណ៍សម្រាប់ធ្វើឲ្យដីរាប ងាយស្រួលធ្វើស្រែ យើងហៅថារនាស់ អញ្ចឹងសត្វក្របីកំពុងតែដើរអូសរនាស់ ដោយមានកសិករឈរពីក្រោយ ឬក៏ដើរតាមក្រោយ ដើម្បីបញ្ជា អញ្ចឹងគេធ្វើស្រែនៅក្នុងដីល្បាប់ ដោយសារតែមានភ្លៀង ឬក៏មានទឹកនៅក្នុងស្រែ ទើបគេអាចភ្ជួររាស់បាន ដូច្នេះគឺគេធ្វើស្រែនៅក្នុងដីល្បាប់ ដោយយើងឃើញនៅខាងក្រោយ គឺមានដើមឈើពណ៌បៃតង ដូចជាដើមត្នោត និងដើមស្មៅផងដែរ អញ្ចឹងវាលស្រែគឺអត់សូវមានដើមឈើច្រើនប៉ុន្មានទេ គឺវាលស្រែសម្បូរតែដើមត្នោត អញ្ចឹងនៅខាងលើ យើងឃើញមានពពកកំពុងតែហោះផងដែរ អញ្ចឹងបានន័យថាមេឃស្រឡះ អញ្ចឹងគឺមេឃអត់ភ្លៀងនោះទេ បានន័យថាអាចភ្លៀងពីយប់ផងដែរ អញ្ចឹងពេលព្រឹកឡើង គឺមេឃអត់ភ្លៀង គឺងាយស្រួលក្នុងការភ្ជួរស្រែ អញ្ចឹងរូបភាពទីគឺកសិករ គាត់កំពុងតែភ្ជួរស្រែ ដោយប្រើសត្វក្របី

Rainy Season (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ នៅក្នុងរូបភាពទី ១២ យើងឃើញមានកសិករ គាត់កំពុងតែស្ទូងស្រូវអញ្ចឹងរដូវវស្សា ឬក៏រដូវភ្លៀង គឺជារដូវដែលកសិករចាប់ផ្ដើមធ្វើស្រែ ដោយសារតែមានភ្លៀងធ្លាក់អញ្ចឹងនៅក្នុងប្រទេសកម្ពុជា គឺជាប្រទេសដែលប្រកបរបរកសិកម្ម ដោយយើងឃើញប្រជាជនប្រមាណជា ៩០ ភាគរយ គឺសុទ្ធតែជាប្រកបរបរធ្វើស្រែ ឬក៏ប្រកបរបរកសិកម្ម ដែលដាំដំណាំផ្សេងដូចជាដាំស្រូវ ដាំពោត ដាំសណ្ដែកជាដើមអញ្ចឹងដរាបណាមេឃអត់ទាន់ភ្លៀង ពួកគាត់អត់អាចធ្វើស្រែបាននោះទេ អញ្ចឹងខែប្រាំង គឺពួកគាត់អត់អាចធ្វើស្រែបាននោះទេ ក៏ប៉ុន្តែខែវស្សា ដែលជាខែភ្លៀង គឺពួកគាត់អាចធ្វើស្រែបាន ដូច្នេះ នៅពេលដែលមានភ្លៀង គឺយើង ពួកកសិករគឺសប្បាយចិត្ត ហើយចាប់ផ្ដើមការងារស្រែចំការរបស់ពួកគាត់ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១២ គឺយើងឃើញមានបុរសម្នាក់ ដែលជាកសិករ គាត់កំពុងតែឱនស្ទូងស្រូវអញ្ចឹងការស្ទូងស្រូវ គឺជាការយកដើមស្រូវដោតចូលទៅក្នុងស្រែ ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺដៃទាំងពីររបស់កសិករនោះ គឺគាត់កំពុងតែកាន់សំណាប ដើមសំណាប ឬក៏កូនស្រូវអញ្ចឹងស្រូវ នៅពេលដែលវាដុះតូចបន្តិច យើងហៅថាសំណាប អញ្ចឹងយើងត្រូវដកសំណាបនោះយកមកស្ទូង ដោយយើងដកសំណាបមកហើយ យើងយកមកដោតចូលនៅក្នុងស្រែ ដែលមានដីភក់ឬក៏មានទឹកបន្តិចបន្តួច អញ្ចឹងជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺកសិករនោះ គឺគាត់ពាក់អាវពណ៌ទឹកក្រូច ដៃវែង ខោជើងវែងពណ៌ ហើយគាត់មានពាក់មួកធំមួយនៅលើក្បាលផងដែរដោយសារតែនៅវាលស្រែ ពេលខ្លះគឺក្ដៅ ទោះបីជាមានភ្លៀងក៏ដោយ នៅពេលដែលរាំងភ្លៀងគឺវាក្ដៅ ដូច្នេះគាត់ត្រូវតែពាក់អាវដៃវែង ខោជើងវែង និងពាក់មួកដើម្បីការពារកម្ដៅ ព្រោះប្រសិនបើគាត់អត់ការពារកម្ដៅទេ កម្ដៅថ្ងៃ អាចធ្វើឲ្យគាត់រលាក ឬក៏អាចធ្វើឲ្យគាត់ខ្មៅបានដូច្នេះគាត់ត្រូវតែការពារកម្ដៅនៅ[គាត់] នៅពេលដែលគាត់ធ្វើស្រែដោយយើងឃើញកសិករនោះ គាត់កំពុងតែឱន ដោយឱនស្ទូងស្រូវ ដោយដៃរបស់គាត់ គឺកាន់ដើមស្រូវ ដើម្បីដោតចូលទៅក្នុងស្រែ អញ្ចឹងការដោតដើមស្រូវ ឬក៏ដោតសំណាបចូលទៅក្នុងស្រែ យើងហៅថាស្ទូងដោយយើងឃើញនៅក្បែរគាត់ គឺមានស្រែជាច្រើនទៀតរបស់កសិករផ្សេង ដែលគេស្ទូងស្រូវរួចហើយអញ្ចឹងយើងឃើញដើមស្រូវគឺមានពណ៌បៃតងអញ្ចឹងរដូវវស្សា គឺជារដូវដែលកសិករប្រកបរបរកសិកម្ម គឺគាត់ចាប់ផ្ដើមការងារស្រែចំការរបស់គាត់ ដោយអ្នកស្រែគាត់ដាំស្រូវ រីឯអ្នកចំការ គាត់ដាំដំណាំផ្សេងដូចជាស្វាយ ដូចជាល្ហុង ដូចជាពោត សណ្ដែកជាដើមអញ្ចឹងរាល់ដំណាំកសិកម្មទាំងអស់ គឺកសិករតែងតែដាំនៅក្នុងរដូវវស្សា