KhmerPronunciationEnglish/Notes#occ
ហ្គាស geah gas 10/3

Link to overview page
Link to dictionary

Explaining how something works — Additional dialogue


ម៉ាក់ម៉ោកូន ម៉ាក់បង្រៀនឆាលត។ ... បើកហ្គាសនៅ? ទុកឲ្យខ្ទះក្ដៅតិចសិនក៏បាន ហើយចាំដាក់ប្រេង
កូនប្រេងប៉ុណ្ណឹងបានអេ៎ម៉ាក់?
ម៉ាក់ច្រើនជាងហ្នឹងតិច តិចបានហើយ។ ... ហ្នឹងហើយចាំឲ្យប្រេងក្ដៅតិចសិន ចាំដាក់លតចូលហើយត្រលប់វាចុះឡើងឲ្យសព្វ។ ... ហ្នឹងហើយ ធ្វើអីចឹង។ ... ដៃម្ខាងទៀតទប់ខ្ទះឲ្យនឹង កុំឲ្យវាប៉ាក់ប៉ើកហើយដៃស្ដាំកាន់វែកឲ្យចូលក្នុងតិច កុំកាន់នៅចុងពេក តែអីចឹងវាឆាប់ចុកដៃ
កូនឆាប៉ុណ្ណឹងបាននៅ ម៉ាក់?
ម៉ាក់ហ្នឹងហើយហើយដាក់គ្រឿងទៅស្ករ ទឹកស៊ីអ៊ីវ អីហ្នឹង
កូនម៉េចអត់ឡើងក្រហមដូចគេអីចឹងម៉ាក់?
ម៉ាក់ម៉ោពីមិនទាន់ដាក់ប្រេងខ្យងហ្នឹងអា៎ណេះ ដាក់ស្រោចពីលើហ្នឹងតិចទៅ ហើយត្រលប់វាចុះឡើង ម៉ាសន្ទុះទៅ វាឡើងក្រហមហើយ។ ... ឃើញអត់?
កូនចា៎ស

Coffee And Soft Drink (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់ចាក់ទឹកក្រូចចូលទៅក្នុងកែវរួចរាល់ហើយ យើងឃើញកូនស្រីរបស់គាត់បានយកដៃទាំងពីរ ក្មេងស្រីម្នាក់នោះ គាត់បានយកដៃទាំងពីរ ឬក៏ទាំងសងខាង កាន់កែវឡើង អញ្ចឹងដោយសារតែគាត់តូច អញ្ចឹងដៃរបស់គាត់គឺអត់ធំទេ ដូច្នេះដើម្បីឲ្យជាប់ កាន់កែវឲ្យជាប់ គាត់ត្រូវប្រើប្រាស់ដៃពីរដើម្បីកាន់ដែលជាក់ស្ដែងយើងឃើញរូបភាពនេះ គឺគាត់កំពុងតែកាន់កែវដោយដៃទាំងពីរ ហើយមាត់របស់គាត់ គឺបឺតនឹងបំពង់បឺតបានន័យថាក្នុងកែវមានបំពង់បឺតមួយ សម្រាប់ឲ្យគាត់បឺតទឹកក្រូចដោយសារតែទឹកក្រូចត្រជាក់ ដូច្នេះយើងអាចបឺតតាមបំពង់បឺតបានអញ្ចឹងទឹកក្រូច នៅពេលដែលដាក់ជាមួយនឹងទឹកកក គឺទឹកក្រូចនោះគឺត្រជាក់ គឺងាយស្រួលញ៉ាំ បានន័យថាឆ្ងាញ់ យើងអាចញ៉ាំបានឆ្ងាញ់ ប្រសិនបើយើងអត់ញ៉ាំដោយដាក់ទឹកកកទេ គឺមានជាតិហ្គាសខ្លាំង បានន័យថាជាតិហ្គាសខ្លាំង អញ្ចឹងយើងញ៉ាំទៅអត់សូវឆ្ងាញ់ទេប៉ុន្តែប្រសិនបើវាត្រជាក់ ឬក៏យើងញ៉ាំជាមួយទឹកកកគឺឆ្ងាញ់ដែលជាក់ស្ដែងក្មេងស្រីម្នាក់នេះ គាត់កំពុងតែញ៉ាំទឹកក្រូច ដែលដាក់នៅក្នុងទឹកកក ដែលចាក់ចូលទៅក្នុងទឹកកក ហើយគាត់បានញ៉ាំទឹកក្រូចនោះ ដោយបឺតដោយបំពង់បឺត

Fried Rice (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទី [១]៧ រូបភាពទី [១]៧ យើងឃើញអ្នកលក់ គាត់ក៏ចាប់ផ្ដើមទៅយកខ្ទះចម្អិនបាយឆា ដែលនៅក្នុងរូបភាពនេះ យើងឃើញអ្នកលក់គាត់បានឆួលភ្លើង គាត់បានគូសឈើគូស ដែលមានភ្លើង ហើយគាត់យកភ្លើងនោះទៅឆួលនឹងចង្ក្រានហ្គាសរបស់គាត់ អញ្ចឹងជាទូទៅនៅតាមតូប ឬក៏តាមហាងនានា គឺគេនៅពេលដែលគេចម្អិនម្ហូប គឺគេប្រើភ្លើងហ្គាស ដែលជាឧស្ម័ន អញ្ចឹងហ្គាសគឺជាឧស្ម័នដែលអាចដុតឆេះ ដោយពេលខ្លះ យើងអាចគ្រាន់តែប្រើប្រាស់ឈើគូសបន្តិច ដើម្បីដាក់ទៅជិតហ្គាស គឺវាអាចធ្វើឲ្យឆេះបានភ្លាមដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺគាត់យកឈើគូសមួយដើមទៅឆួលទៅនឹងភ្លើងហ្គាស ឬក៏ទៅឆួលនឹងផ្សែងហ្គាស ដែលចេញមកពីចង្ក្រាន ដូច្នេះធ្វើឲ្យមានភ្លើងចេញពីចង្ក្រាន អញ្ចឹងគាត់បានដាក់ឆ្នាំងខ្ទះទៅលើភ្លើងចង្ក្រាននោះ ដើម្បីឲ្យឆ្នាំងហ្គាស[...]ក្ដៅ អញ្ចឹងគាត់ចាប់ផ្ដើមឆាបាយឲ្យអតិថិជនរបស់គាត់ ដោយគាត់ដាក់ឆ្នាំងខ្ទះទៅលើភ្លើង ដើម្បីឲ្យក្ដៅ បន្ទាប់មកទៀតគាត់ក៏បានដាក់ប្រេងឆាចូលទៅក្នុងខ្ទះ អញ្ចឹងជាទូទៅនៅពេលដែលយើងឆាបាយ ឬក៏ចៀនសាច់ យើងត្រូវប្រើប្រេងឆា ឬក៏ខ្លាញ់ ព្រោះប្រសិនបើយើងអត់ប្រើប្រេងឆា ឬក៏ខ្លាញ់ទេ វាអាចធ្វើឲ្យខ្លោចឆ្នាំងបាន អញ្ចឹងឆ្នាំងខ្លោចគឺបានន័យថាឆ្នាំងនោះឡើងពណ៌ខ្មៅ ហើយធុំក្លិនឈ្ងៀម អញ្ចឹងយើងអត់អាចធ្វើម្ហូបបានទេ ដូច្នេះយើងត្រូវប្រើខ្លាញ់ ឬក៏ប្រេងឆា ដើម្បីជំនួយ ហើយម្យ៉ាងវិញទៀតខ្លាញ់និងប្រេងឆាគឺអាចធ្វើឲ្យបាយ ឬក៏សាច់របស់យើងចៀនទៅអត់ជាប់ខ្ទះ បានន័យថាវាអត់ខ្លោច អញ្ចឹងយើងអាចចៀនបាយ ឬក៏ឆាបាយបានយ៉ាងស្រួលដោយមិនជាប់ខ្ទះ ដូច្នេះយើងត្រូវប្រើប្រាស់ប្រេងឆា ឬក៏ខ្លាញ់ ដើម្បីចាក់ចូលទៅក្នុងខ្ទះនៅពេលដែលយើងដាក់ខ្ទះចូលទៅលើភ្លើង បន្ទាប់មកទៀតយើងឃើញថា បន្ទាប់ពីគាត់ចាក់ខ្លាញ់ឬក៏ប្រេងឆាចូលទៅក្នុងខ្ទះហើយ អញ្ចឹងយើងឃើញអ្នកលក់ គាត់ក៏បានយកខ្ទឹមមកហាន់ជាចំណិតដើម្បីចាក់ចូលទៅក្នុងខ្ទះឆានោះផងដែរ អញ្ចឹងជាទូទៅនៅពេលដែលយើងឆាបាយ នៅពេលដែលយើងឆាបាយ យើងត្រូវប្រើប្រាស់ខ្ទឹម ដើម្បីបំពងសិន អញ្ចឹងអ្នកលក់គាត់បានបំពងខ្ទឹម ដែលដាក់ខ្ទឹមចូលទៅក្នុងខ្ទះ ដែលមានខ្លាញ់កំពុងតែក្ដៅ ដូច្នេះនៅពេលដែលយើងបំពងខ្ទឹម គឺយើងអាចធ្វើឲ្យខ្ទឹមនោះគឺឈ្ងុយ បានន័យថាខ្ទឹមបំពងគឺមានក្លិនឈ្ងុយ អញ្ចឹងដើម្បីឲ្យបាយឆារបស់គាត់កាន់តែមានក្លិនឈ្ងុយ ដូច្នេះគាត់ត្រូវការបំពងខ្ទឹមជាមុនសិន មុននឹងគាត់ដាក់ឆាបាយ អញ្ចឹងរូបភាពទីនេះ គឺអ្នកលក់គាត់ចាប់ផ្ដើមរៀបចំឆ្នាំងខ្ទះរបស់គាត់ ដើម្បីឆាបាយ ដែលគាត់ជាដំបូង គាត់ចាប់ផ្ដើមបំពងខ្ទឹមជាមុនសិន ដោយបំពងខ្ទឹម ដាក់ខ្ទឹមចូលទៅក្នុងឆ្នាំងខ្ទះ ដែលមានខ្លាញ់ឬក៏ប្រេងឆាកំពុងតែក្ដៅ