KhmerPronunciationEnglish/Notes#occ
ជាមួយ cie muəy with 70/54

Link to overview page
Link to dictionary

Introducing someone else to others — Additional dialogue


ធារីបងបូរ៉ា ទៅញ៉ាំអីជាមួយពួកខ្ញុំអត់?
បូរ៉ាទៅដល់ណាដែរ?
តារានៅមុខនេះទេតើបងតស់ ទៅញ៉ាំអីជុំគ្នាម្ដង!
បូរ៉ាតស់ ទៅក៏ទៅ!

Asking for help 2 — Dialogue 2


កញ្ញាវុទ្ធី ថីហ្នឹង? ឈរធ្មឹងអីចឹង?
វុទ្ធីអូ កញ្ញា ជួយលើកអីវ៉ាន់នេះជាមួយខ្ញុំតិច បានអេ?
កញ្ញាបានតាសលើកយកទៅណាវិញ?
វុទ្ធីយកចូលក្នុងផ្ទះ

Requesting information — Cultural note


នៅខ្មែរ វេជ្ជបណ្ឌិតមួយចំនួនមិនចូលចិត្តនិយាយច្រើនជាមួយអ្នកជំងឺទេគាត់មិនសូវសួរព័ត៌មានពីអ្នកជំងឺ ហើយក៏មិនសូវពន្យល់អ្វីច្រើនដល់អ្នកជំងឺដែរ ថែមទាំងបង្ហាញអាការៈមួម៉ៅចេញសំដីអសុរោះ នៅពេលអ្នកជំងឺសួរច្រើន

Expressing love — Monologues 1


ការគិតក្នុងចិត្ត
តារានឹកនារីដល់ហើយបើនារីបានម៉ោជាមួយខ្ញុំដែរ មិនដឹងសប្បាយចិត្តម៉េចទេ
នារីមិនដឹងបងតារាម៉េចហើយទេនៀកទៅដល់ខេត្តនៅទេ? សូមឲ្យគាត់សុខសប្បាយ

Answering the phone — Additional dialogue


កញ្ញាអាឡូ សុភាព!
សុភាពអាឡូ កញ្ញា!
កញ្ញាហ្នឹងហើយម៉េចហើយ? និយាយជាមួយបងសំណាងហើយនៅ?
...
សុភាពអរគុណហើយណាកញ្ញាបាយបាយអីចឹង!
កញ្ញាហ្នឹងហើយ អត់អីអេបាយបាយ!

Making suggestions in which the speaker is included — Cultural note


នៅពេលកំពុងដើរធ្វើការងារអ្វីមួយជាមួយមិត្តភក្តិ ហើយអ្នកចង់ទិញអ្វីមួយញ៉ាំ អ្នកក៏ត្រូវបបួលទិញចំណែកសម្រាប់មិត្តភក្តិរបស់អ្នកផងដែរ ទើបជាការគួរសមនេះប្រហែលជារឿងធម្មតាសម្រាប់វប្បធម៌នៅប្រទេសផ្សេងទៀតផងដែរ មិនមែនតែនៅខ្មែរនោះទេ

Indicating Agreement — Additional dialogue


តារាវុទ្ធី ថ្ងៃនេះទៅផ្ទះជិះម៉ូតូជាមួយបង វុទ្ធីឯងអ្នកឌុបបង ព្រមអត់/បានអត់?
វុទ្ធីអូខេបង មានអីស្ទះចរាចរណ៍រាល់ថ្ងៃជិះតាមផ្លូវតូចប្រហែលមិនសូវស្ទះម៉េចដែរបង?
តារាបងគិតថាអីចឹងដែរវុទ្ធីឯងជិះតាមណាក៏បាន ស្រេចតែវុទ្ធីឯង

Indicating Agreement — Cultural note


នៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសដទៃទៀតដែរ គឺមានពាក្យជាគ្រាមភាសាជាច្រើនគ្រាមភាសាក្នុងភាសាអង់គ្លេសអាចរកឃើញក្នុងវចនានុក្រម ប៉ុន្តែ គ្រាមភាសារបស់ខ្មែរភាគច្រើនមិនមានក្នុងវចនានុក្រមនោះទេពាក្យថា យល់ព្រម យល់ស្រប អាចនិយាយជាគ្រាមភាសាក្នុងភាសានិយាយបានថា អឺអើឧទាហរណ៍ អឺអើជាមួយគេ អឺអើហើយ ជាដើម

Expressing disappointment at another’s misfortune — Dialogue 1


អំពីការប្រកួតបាល់ទាត់
វីរៈមានមើលបាល់ទាត់អត់យប់មិញ?
តារាថីមិនមើលខ្មែរប្រកួតជាមួយសាំងហ្គាពួរ ហ្នឹងមែន?
វីរៈហ្នឹងហើយស្ដាយដល់ហើយចាញ់ផិនណលធីចុងក្រោយ
តារាហ្នឹងហើយខ្ញុំសង្ឃឹមថាឈ្នះហើយហ្នឹងអា៎ ដឹងអីស៊យវិញ
វុទ្ធីខ្ញុំបិទទូរទស្សន៍ចោលម៉ងខឹងពេក

Expressing frustration — Additional dialogue 2


ពឹងពាក់ទិញអីវ៉ាន់
និមលសេរី ម៉េចហើយ? ទិញបានអេ៎?
សេរីទិញបានតាសនេះ ត្រូវអេ៎?
និមលប្រាប់ថាឲ្យយកពណ៌បៃតង ទៅយកពណ៌ខៀវ!
សេរីអូ ខ្ញុំច្រឡំពណ៌ខៀវជាមួយពណ៌បៃតង
និមលយ៉ាប់ម៉ងត្រូវទៅទិញខ្លួនឯងដដែលសេរីឯង ប្រើម្ដងណាមិនដែលបានសម្រេចទេខុសរហូត

Warning someone — Additional dialogue


សម្បត្តិបញ្ញាឯង កុំទៅហ៊ានប្រថុយចូលហ៊ុនជាមួយក្រុមហ៊ុនអត់មានអីច្បាស់លាស់អីចឹងអា៎ខ្ញុំធ្លាប់វិះត្រូវគេបោក ខ្ញុំរាងហើយប្រយ័ត្នក្រខ្លួនអត់អំពើ
បញ្ញាតែ ស្ដាប់គេនិយាយទៅ ទំនងដែរតាស
សម្បត្តិបញ្ញាឯងមិនធ្លាប់ឆ្លងកាត់ មិនទាន់ដឹងទេខ្ញុំគ្រាន់តែប្រាប់មុនទេកុំឲ្យថាខ្ញុំអត់បានប្រាប់សម្រេចចិត្តខ្លួនឯងទៅ

Greetings and leave takings 2 — Dialogue 1


ពេលជួបគ្នានិងពេលលាគ្នាជាមួយមនុស្សដែលមានអាយុចាស់ជាង ត្រូវនិយាយបែបណា?

ពេលជួបគ្នា
ក្មួយ៖ (ដើរជ្រួសគ្នា លើកដៃសំពះ) ជម្រាបសួរអ៊ំ សុខសប្បាយទេអ៊ំ?
អ៊ំអឺ អ៊ំសុខសប្បាយធម្មតាទេចុះក្មួយឯង សុខសប្បាយអត់?

ពេលលាគ្នា
ក្មួយអញ្ចឹង ខ្ញុំរកជម្រាបលាលោកអ៊ំសិនហើយសុខសប្បាយលោកអ៊ំ
អ៊ំអឺ ទៅចុះ សុខសប្បាយទាំងអស់គ្នា

Expressing sorrow — Dialogue 1


បាត់បង់សត្វចិញ្ចឹម
ចរណៃផានិត ម៉េចហ្នឹង? មុខស្រពោនម៉េះ?
ផានិតខ្ញុំនឹកឆ្មាខ្ញុំវាទើបតែងាប់ទៅម៉ានង៉ៃមុនហ្នឹងពេលអត់ពីវាទៅ ខ្ញុំមានអារម្មណ៍ថាអផ្សុកមែនទែន ព្រោះធ្លាប់លេងជាមួយវារហូតបើដឹងថាចិញ្ចឹមសត្វ ត្រូវពិបាកចិត្តខ្លាំងពេលវាងាប់ទៅអីចឹង ខ្ញុំអត់ចិញ្ចឹមទេឈប់ចិញ្ចឹមសត្វអីទាំងអស់ម៉ងចាប់ពីង៉ៃនេះទៅ

Offering food or drinks and declining such an offer — Cultural note


ពាក្យថាហៅគួរសមជាពាក្យដែលខ្មែរចូលចិត្តប្រើក្នុងន័យលេងសើចវាមានន័យថា ការហៅនរណាម្នាក់មកញ៉ាំអ្វីមួយ គឺមិនមែនចង់ឲ្យម្នាក់នោះមកពិតប្រាកដនោះទេ គឺគ្រាន់តែជាការសម្ដែងការគួរសមតែប៉ុណ្ណោះ ព្រោះការដែលឃើញនរណាម្នាក់ពេលខ្លួនកំពុងញ៉ាំអ្វីមួយ គឺគួរតែបបួលគេមកញ៉ាំជាមួយជាការគួរសម ទោះជាដឹងថាអាហារមានតិច មិនអាចចែករំលែកឲ្យគេបានក៏ដោយ

Consoling someone — Additional dialogue


កុសលថី? ស្រីពេជ្រ ដូចអត់សប្បាយចិត្ត
ស្រីពេជ្រត្រូវគេស្ដីឲ្យ សប្បាយចិត្តម៉េចកើត?
កុសលបើយើងធ្វើខុស គេស្ដីឲ្យ យើងទទួលយក ហើយកែទៅមានអ្នកណាដែលថាមិនដែលខុសបើខុសហើយ អត់មានអ្នកជួយប្រាប់ អាហ្នឹងបានពិបាកតែបើគេស្ដីឲ្យអត់មានហេតុផល យើងស្ដាប់ចូលត្រចៀកម្ខាងចេញត្រចៀកម្ខាងទៅកុំខ្វល់ ហើយមិនបាច់យកខួរក្បាលទៅគិត ទៅឈឺចាប់ជាមួយទេ

Discouraging someone from pursuing a course of action — Dialogue 2


ទៅញ៉ាំការនៅផ្លូវឆ្ងាយ
កូនស្រីម៉ែ ថ្ងៃសៅរ៍ហ្នឹង ខ្ញុំត្រូវទៅញ៉ាំការពួកម៉ាកនៅពោធិ៍សាត់
ម្ដាយងាប់ ហើយទៅឆ្ងាយម៉េះ? ខែភ្លៀងទៀតមិនបាច់ទៅអេ៎ ផ្ញើតែចំណងដៃតាមគេទៅបានហើយ
កូនស្រីមានទៅស្អីម៉ែទៅជាមួយគេជាមួយឯងតាស
ម្ដាយជាមួយគេជាមួយឯងក៏ដោយកុំទៅ ម៉ែអត់ឲ្យទៅអេ៎ណា
កូនស្រីគ្មានអ្នកណាគេដូចម៉ែឯងអីចឹងអេ៎ បារម្ភខុសទំនង

Making excuses — Additional dialogue


រតនៈលក្ខិណា ជួយតេទៅបងវណ្ណាតិចបានអេ៎? សួររឿងកម្មវិធីថ្ងៃស្អែក
លក្ខិណាចុះរតនៈឯងមិនតេទៅខ្លួនឯង?
រតនៈខ្ញុំមិនសូវស្និទ្ធស្នាលជាមួយគាត់
លក្ខិណាហើយខ្ញុំហ្នឹងស្និទ្ធស្នាលប៉ុណ្ណាទៅ? មានទាក់ទងអីជាមួយរឿងស្និទ្ធស្នាលមិនស្និទ្ធស្នាល? សួររឿងការងារសោះ
រតនៈលក្ខិណាឯងនិយាយតិចទៅខ្ញុំមិនសូវប៉ិននិយាយ
លក្ខិណាលេសគ្រប់សព្វរតនៈឯងរកលេសឲ្យសមតិចទៅតាមពិត ម៉ោពីទើបតែត្រូវបងវណ្ណាស្ដីឲ្យលើកមុនហ្នឹង

Admonishing someone / saying “Don’t do this!” — Additional dialogue


ការងារសំណង់
ប្រធានកម្មករអេ! ហើយម៉េចអាអូនមួយនេះអត់ពាក់មួកការពារអីចឹង? ធ្វើការជាមួយខ្ញុំ អត់មានប្រហែសអីចឹងអេ៎ការងារហ្នឹងអាចគ្រោះថ្នាក់ដល់ងាប់អា៎កុំមើលងាយ
កម្មករបាទ បង
ប្រធានកម្មករលើកក្រោយ បើមានអ្នកណាចូលការដ្ឋានអត់ពាក់មួក ឬក៏ ធ្វើការនៅក្រៅអត់ពាក់ខ្សែក្រវាត់ ខ្ញុំបញ្ឈប់ការងារហើយណាកុំថាខ្ញុំអាក្រក់ ឬក៏អត់បានប្រាប់មុនឥឡូវប្រាប់ឲ្យហើយបើមានរឿងអី អត់មានចាប់ឯងម៉ោទទួលខុសត្រូវអេ៎ត្រូវចេះប្រយ័ត្នខ្លួនឯង

Introducing someone else to others — Dialogue


ពេលដែលអ្នកចង់ណែនាំមិត្តភក្តិឲ្យស្គាល់គ្នា ពេលដែលអ្នកត្រូវបានគេណែនាំឲ្យស្គាល់ តើអ្នកគួរនិយាយបែបណា?
បូរ៉ាអេ ធារី! ទៅណាហ្នឹង?
ធារីអូ បងបូរ៉ា! ខ្ញុំទៅញ៉ាំអីជាមួយពួកម៉ាកបន្តិច
ធារីអូ ខ្ញុំណែនាំឲ្យស្គាល់បងបូរ៉ា នេះតារា ពួកម៉ាកខ្ញុំនៅសាលា
តារាជម្រាបសួរបង
បូរ៉ាជម្រាបសួរតារា/អូនខ្ញុំបងប្អូនជីដូនមួយរបស់ធារីរីករាយដែលបានស្គាល់
តារាអរគុណបង/បាទបង រីករាយដែលបានស្គាល់បងដែរ

Asking for repetition — Cultural note


នៅពេលយើងចង់ឲ្យអ្នកដែលមានអាយុច្រើនឋានៈខ្ពស់ជាងនិយាយម្ដងទៀត យើងមិនអាចប្រើពាក្យថាហាអីគេ?” បានទេយើងអាចសួរគាត់ដោយផ្ដើមពីបាទ/ចាស?” រួចសួរថាមានប្រសាសន៍ថាម៉េច ...?” មាននិយាយថាម៉េច ...?”។ ជំនួស ... ដោយពាក្យហៅដូចជា បង លោកគ្រូ លោកអ៊ំ ។ល។ ប៉ុន្តែ សម្រាប់ក្រុមគ្រួសារដូចជាឪពុកម្ដាយ បងប្រុស បងស្រី ដែលជាមនុស្សជិតស្និទ្ធ ជនជាតិខ្មែរប្រើភាសាដូចពេលប្រើជាមួយមិត្តភក្តិអីចឹងដែរ