KhmerPronunciationEnglish/Notes#occ
បង្រៀន bɑŋriən to teach, to instruct, to train 8/7

Link to overview page
Link to dictionary

Expressing fear — Additional dialogue


ខ្លាចទឹក
កញ្ញាធារី ម៉េចមិនចុះហែលទឹកលេង?
ធារីអត់អីអេ៎កញ្ញា ខ្ញុំខ្លាចទឹក
កញ្ញាម៉េចចឹង?
ធារីខ្ញុំធ្លាប់លង់ទឹកកាលពីក្មេង ហើយឥឡូវក៏អត់ចេះហែលទឹកដែរ
កញ្ញាចាំខ្ញុំបង្រៀន? ម៉ោៗ។
ធារីអត់អេ៎ កញ្ញាខ្ញុំអត់ចូលចិត្តហែលទឹកអេ៎
កញ្ញាម៉ោសាកទៅ លែងខ្លាចហើយ
ធារីអត់ទេ! ប្រាប់ហើយថាខ្ញុំខ្លាចកញ្ញាឯងទៅៗ។ មិនបាច់រវល់ខ្ញុំអេ៎

Explaining how something works — Cultural note


តើអ្នកចូលចិត្តឲ្យគេបង្រៀនធ្វើអ្វីមួយថ្មីដែលអ្នកមិនធ្លាប់ចេះដែរទេ? នៅខ្មែរ មានអ្នកឆ្លើយថា ចង់ឲ្យគេបង្រៀន ព្រោះយើងចេះកាន់តែច្រើនឡើង អាចធ្វើអ្វីដោយខ្លួនឯងបាន ប៉ុន្តែ អ្នកនឹងមានអ្នកឆ្លើយថាចេះច្រើន គេប្រើច្រើន”។ ឧទាហរណ៍ បើអ្នកចេះបើកឡាន អ្នកនឹងត្រូវគេឲ្យធ្វើតៃកុងកាន់តែញឹក បើអ្នកចេះជួសជុលកុំព្យូទ័រ នឹងមានមនុស្សកាន់តែច្រើន ដែលហៅអ្នកឲ្យមើលកុំព្យូទ័រដែលខូច

Establishing guidelines and deadlines for the completion of actions — Dialogue 2


កណ្ណិកាអាឡូ បង! បងឯងនៅក្រៅនៅឡើយអេ៎បង?
ដាលីនហ្នឹងហើយ បងនៅក្រៅមានការអីអ៎?
កណ្ណិកាខ្ញុំចង់សួរបងតិចស្រង់មតិហ្នឹងខ្ញុំធ្វើហើយៗ បងត្រូវការឲ្យខ្ញុំបកប្រែខ្មែរអត់បង?
ដាលីនមិនបាច់ក៏បានដែរអូនតែឥឡូវអូនឯងមិនសរុបជាចំនួន ត្រូវអេ៎? អូនឯងជួយសរសេរជាភាគរយឲ្យបងផង ហើយបើអូនឯងចេះធ្វើ ជួយធ្វើចេញជាក្រាបឲ្យបងផង បានអេ៎?
កណ្ណិកាក្រាបហ្នឹងខ្ញុំអត់ចេះផងបងបងជួយបង្រៀនខ្ញុំ បានអេ៎? បងម៉ោវិញម៉ោងម៉ាន? ខ្ញុំត្រូវចេញទៅក្រៅម៉ោងថ្ងៃ
ដាលីនចាំបងទៅវិញឲ្យទាន់មុនម៉ោង ៣។

Asking and saying whether something is correct — Dialogue 2


ការគណនាលេខនៅលើ Excel
ធារីដាណែត ជួយមើលលេខនេះតិចមើលខ្ញុំបូកត្រូវអត់?
ដាណែតមើល ខ្ញុំមើលតិចមើលហើយធារីម៉េចក៏មិនប្រើរូបមន្តបូកនៅលើ Excel ម៉ងទៅ?
ធារីខ្ញុំអត់ចេះតែខ្ញុំប្រើកាស្យូបូកតាស មិនមែនបូកដៃឯណា
ដាណែតប្រើកាស្យូ ពេលខ្លះយើងចុចច្រឡំអីទៅក៏មានចាំខ្ញុំបង្រៀនបូកនៅលើ Excel ... ឃើញអត់? បានហើយត្រូវតាស ធារីឯងបូកអត់ខុសទេលេខតិច យើងប្រើកាស្យូបាន តែបើលេខច្រើន ពិបាកម៉ង
ធារីធ្វើតាមដាណែតលឿនជាងប្រើកាស្យូ យឺតហើយអាចខុសទៀតអរគុណ ដាណែត

Explaining how something works — Dialogue


កូនម៉ាក់! ម៉ាក់បង្រៀនខ្ញុំដេរឡេវតិចបានអេ៎?
ម៉ាក់បានតាសកូនយកម្ជុលហើយខ្សែអំបោះម៉ោដំបូង ដោតខ្សែអំបោះចូលរន្ធម្ជុលឲ្យចូលសិនទៅ
កូនចូលហើយម៉ាក់ហើយម៉េចទៀត?
ម៉ាក់បន្ទាប់ម៉ោ កួចខ្សែអំបោះនៅខាងចុង កុំឲ្យវារបូតចេញវិញចេះកួចអត់? ... មិនមែនអីចឹងអេ៎ចាំមើលអា៎ កួចអញ្ចេះ បានវាជាប់ល្អហើយបន្ទាប់ម៉ោ យើងយកឡេវមកដេរកាន់ឡេវអញ្ចេះ កុំឲ្យជ្រុះហើយដេរពីលើចុះក្រោម ពីក្រោមឡើងលើអីចឹងទៅ
កូនរួចហើយម៉ាក់ដល់ពេលចុងក្រោយធ្វើម៉េចទៅ? កាត់យកម៉ងបានអេ៎?
ម៉ាក់មានអ្នកណាកាត់យកម៉ង របូតខ្ទេចអស់ឥឡូវហ្នឹងហើយយើងត្រូវកួចម្ដងទៀតនៅខាងក្នុងខោ កុំឲ្យមើលពីក្រៅទៅឃើញកួចអញ្ចេះ ឃើញអត់? ... ចេះនៅ?
កូនបាទ ចេះហើយ

Explaining how something works — Additional dialogue


ម៉ាក់ម៉ោកូន ម៉ាក់បង្រៀនឆាលត។ ... បើកហ្គាសនៅ? ទុកឲ្យខ្ទះក្ដៅតិចសិនក៏បាន ហើយចាំដាក់ប្រេង
កូនប្រេងប៉ុណ្ណឹងបានអេ៎ម៉ាក់?
ម៉ាក់ច្រើនជាងហ្នឹងតិច តិចបានហើយ។ ... ហ្នឹងហើយចាំឲ្យប្រេងក្ដៅតិចសិន ចាំដាក់លតចូលហើយត្រលប់វាចុះឡើងឲ្យសព្វ។ ... ហ្នឹងហើយ ធ្វើអីចឹង។ ... ដៃម្ខាងទៀតទប់ខ្ទះឲ្យនឹង កុំឲ្យវាប៉ាក់ប៉ើកហើយដៃស្ដាំកាន់វែកឲ្យចូលក្នុងតិច កុំកាន់នៅចុងពេក តែអីចឹងវាឆាប់ចុកដៃ
កូនឆាប៉ុណ្ណឹងបាននៅ ម៉ាក់?
ម៉ាក់ហ្នឹងហើយហើយដាក់គ្រឿងទៅស្ករ ទឹកស៊ីអ៊ីវ អីហ្នឹង
កូនម៉េចអត់ឡើងក្រហមដូចគេអីចឹងម៉ាក់?
ម៉ាក់ម៉ោពីមិនទាន់ដាក់ប្រេងខ្យងហ្នឹងអា៎ណេះ ដាក់ស្រោចពីលើហ្នឹងតិចទៅ ហើយត្រលប់វាចុះឡើង ម៉ាសន្ទុះទៅ វាឡើងក្រហមហើយ។ ... ឃើញអត់?
កូនចា៎ស

Cold Season (Sakanan) — 13


ចូលដល់រូបភាពទី ១៣ នៅក្នុងរូបភាពទី ១៣ យើងឃើញថា វាគឺជាពេលថ្ងៃត្រង់ ព្រោះថាអម្បាញ់មិញយើងឃើញថា ឃើញម៉ោងវា ១២ កន្លះ ឬក៏ ១២ សែសិបអញ្ចឹង ១២ សែសិប គឺលើស ១០ នាទី យើង ១២ កន្លះ គឺ ១២ សាមសិបនាទីអញ្ចឹងប្រសិនបើម៉ោង ១២ សាមសិបនាទី គឺយើងហៅ ១២ កន្លះ ក៏ប៉ុន្តែអម្បាញ់មិញ គឺម៉ោង ១២ និងសែសិបនាទី បាទអញ្ចឹងម៉ោង ១២ និងសែសិបនាទី គឺជាពេលវេលាមួយដែលកូនសិស្សចេញពីរៀននៅក្នុងប្រទេសកម្ពុជាមានសាលាខ្លះគឺកូនសិស្សនឹងរៀនព្រឹកផង ល្ងាចផង បាទប៉ុន្តែនៅសាលាខ្លះគឺគេរៀនតែមួយព្រឹកនោះទេដូច្នេះនៅសាលារៀន គេចូលរៀនម៉ោងព្រឹក និងចេញម៉ោង ១១។ ក៏ប៉ុន្តែសម្រាប់តែសាលាដែលគេបង្រៀនពីរវេន បាទ គឺព្រឹក ល្ងាច គឺគេចូលម៉ោងចេញម៉ោង ១១ និងចូលម៉ោងចេញម៉ោង ៥។ ដូច្នេះនៅក្នុងរូបភាពនេះ គឺយើងអាចនិយាយថា សិស្សគឺដល់ពេលសម្រាកញ៉ាំបាយនៅពេលថ្ងៃត្រង់អញ្ចឹង ពួកគាត់ចេញពីសាលារៀនយើងឃើញនៅក្នុងនេះ យើងឃើញនៅក្នុងរូបភាពនេះ គឺមានសាលារៀនមួយ បាទ មានអគារសាលារៀនមួយ ដែលនៅក្នុងនោះ គឺយើងឃើញមានពីរជាន់ អគារនោះគឺពីរជាន់ បាទ ហើយមានប្រាំមួយបន្ទប់អញ្ចឹង មានថ្នាក់រៀនចំនួនប្រាំមួយបន្ទប់ហើយនៅលើអគារនោះ យើងឃើញមានព្រះអាទិត្យចំនួនមួយ អញ្ចឹងបានន័យថា ព្រះអាទិត្យរះនៅកម្ពស់ថ្ងៃត្រង់ បាទ អញ្ចឹងគឺជាពេលវេលាថ្ងៃត្រង់ហើយយើងឃើញមានសិស្សជាច្រើន គាត់បានដើរចេញពីអគារសាលានោះអញ្ចឹងបានន័យថាដល់ម៉ោងដែលគាត់សម្រាក ដូច្នេះគាត់ត្រូវដើរចេញពីអគារទៅផ្ទះ ឬក៏ទៅកន្លែងញ៉ាំបាយបាទ សិស្សខ្លះដែលមានផ្ទះជិតគឺគាត់ទៅផ្ទះរបស់គាត់ ចំណែកឯសិស្សដែលមានផ្ទះឆ្ងាយ គឺគាត់ទៅកន្លែងញ៉ាំបាយ ឬក៏គេហៅថាអាហារដ្ឋានអញ្ចឹងជាទូទៅសាលានីមួយៗតែងតែមានអាហារដ្ឋានរបស់គេ សម្រាប់ឲ្យសិស្សានុសិស្សចូលញ៉ាំអាហារយើងឃើញនៅពីមុខអគារនេះ គឺមានដងទង់ជាតិមួយ បាទ អញ្ចឹងបង្គោលខ្ពស់មួយនោះ គេហៅថាដងទង់ជាតិ ដែលយើងឃើញមានទង់ជាតិចងនៅដងបង្គោលនោះ កំពុងតែបក់រវិចៗ។ អញ្ចឹងទង់ជាតិគឺដាក់នៅគ្រប់សាលាតែម្ដងហើយជាទូទៅមុនពេលចូលរៀន គឺសិស្សទាំងអស់ត្រូវតែគោរពទង់ជាតិ គឺយើងត្រូវបង្ហូតទង់ជាតិឡើងដោយច្រៀងចម្រៀងជាតិ ដូចជានៅក្នុងសាលានៅក្នុងប្រទេសកម្ពុជា គឺពេលព្រឹកម៉ោងនៅពេលដែលសិស្សចូលដល់សាលាអស់ គឺសិស្សទាំងអស់ ត្រូវមកតម្រង់ជួរគ្នានៅក្បែរទង់ជាតិ ដើម្បីច្រៀងភ្លេង ច្រៀងបទភ្លេងជាតិ ហើយបង្ហូតទង់ជាតិឡើងលើនៅពេលព្រឹកអញ្ចឹងបទភ្លេងជាតិរបស់ប្រទេសកម្ពុជា គឺមានចំណងជើងថាបទនគររាជអញ្ចឹងគឺយើងតែងតែច្រៀង ដើម្បីបង្ហូតទង់ជាតិឡើងលើនៅពេលព្រឹកហើយបន្ទាប់មក នៅពេលដែលសិស្សចេញពីរៀននៅពេលល្ងាច គឺយើងត្រូវបង្ហូតទង់ជាតិចុះវិញ ដោយច្រៀងបទនគររាជដដែលអញ្ចឹងនៅគ្រប់សាលាទាំងអស់ គឺត្រូវបង្ហូតទង់ជាតិពីរដង ទីមួយគឺនៅពេលព្រឹកម៉ោងនិងទីពីរនៅពេលល្ងាចម៉ោងឬក៏នៅពេលរសៀល