KhmerPronunciationEnglish/Notes#occ
ចៀសផ្លូវ ciəh pləv 1. to let pass, give way to, get out of the way, step aside
2. to go around, bypass
1/1

Link to overview page
Link to dictionary

Hospital (Sakanan) — 06


បន្ទាប់មករូបភាពទីរូបភាពទីយើងឃើញមានឡានពេទ្យមួយកំពុងតែបើកបរ អញ្ចឹងឡានពេទ្យ បន្ទាប់ពីបានទទួលព័ត៌មាន ឬក៏ទទួលទូរស័ព្ទរបស់នារីម្នាក់តេប្រាប់គាត់អំពីគ្រោះថ្នាក់ចរាចរណ៍មួយនោះហើយ អញ្ចឹងឡានពេទ្យគាត់ក៏មក ជិះសំដៅមករកកន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះបុរសម្នាក់នោះ អញ្ចឹងជាទូទៅឡានពេទ្យគឺខុសពីឡានយើងធម្មតា ដោយសារតែឡានយើងធម្មតា យើងតែងតែជិះក្នុងល្បឿនធម្មតា ក៏ប៉ុន្តែឡានពេទ្យគឺយើងឃើញមានបិទសញ្ញាបូកនៅលើទ្វារ នៅលើកញ្ចក់ឡានពេទ្យទាំងអស់ ដើម្បីបញ្ជាក់ថាគឺជាឡានពេទ្យ ហើយម្យ៉ាងវិញទៀតឡានពេទ្យគឺមាន តែងតែមានភ្លើងស៊ីរ៉ែន យើងហៅថាភ្លើងស៊ីរ៉ែន ដើម្បីបន្លឺសំឡេងផង និងដើម្បីបញ្ចេញភ្លើង សុំផ្លូវផង ដោយសារតែឡានពេទ្យគឺប្រញាប់ទៅជួយសង្គ្រោះអ្នកដទៃដែលមានគ្រោះថ្នាក់ ឬក៏ជួយសង្គ្រោះអ្នកជំងឺ ដូច្នេះឡានពេទ្យគឺមានអាទិភាព បានន័យថានៅពេលដែលគាត់ធ្វើដំណើរនៅលើផ្លូវ ឬក៏ធ្វើចរាចរណ៍នៅលើផ្លូវ គឺអ្នកទាំងអស់គ្នាដែលជិះនៅខាងមុខឡានពេទ្យ គឺត្រូវតែចៀសផ្លូវឲ្យឡានពេទ្យទៅមុន គឺឡានពេទ្យគាត់បានបញ្ចេញស៊ីរ៉ែន និងបញ្ចេញភ្លើងស៊ីញ៉ូ ដើម្បីសុំផ្លូវបានទៅមុន ព្រោះថាគាត់ប្រញាប់ទៅជួយសង្គ្រោះអ្នកជំងឺ អញ្ចឹងនៅពេលដែលយើងឃើញឡានពេទ្យ យើងអត់ត្រូវបើកបរនៅខាងមុខឡានពេទ្យនោះទេ ព្រោះវាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់បាន ដោយសារតែឡានពេទ្យបើកនៅក្នុងល្បឿនលឿន ដូច្នេះនៅពេលដែលយើងឮសូរសំឡេងឡានពេទ្យ ឬក៏ស៊ីរ៉ែនឡានពេទ្យ យើងត្រូវចៀសមកខាងចិញ្ចើមផ្លូវ ដើម្បីទុកកណ្ដាលផ្លូវ ផ្លូវទ្រូងផ្លូវ ឲ្យឡានពេទ្យបើកបរ ព្រោះគាត់ប្រញាប់ទៅជួយសង្គ្រោះគេ អញ្ចឹងឡានពេទ្យ នៅពេលដែលប្រញាប់ទៅជួយសង្គ្រោះ គឺតែងតែបើកភ្លើងស៊ីរ៉ែន និងបើកភ្លើងស៊ីញ៉ូ ដើម្បីសុំផ្លូវជានិច្ច