KhmerPronunciationEnglish/Notes#occ
ដក់ dɑk 1. to put into a pocket or bag, wrap something (e.g., money) in the top hem of a skirt
2. to fill with a liquid
3. to accumulate (in one spot, of liquids)
4. to become a puddle
5. to be constantly on one's mind
6. to dwell (e.g., on some thought)
4/4

Link to overview page
Link to dictionary

Rainy Season (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីរូបភាពទីយើងឃើញថាភ្លៀងធ្លាក់ខ្លាំងពេក ដោយសារតែភ្លៀងធ្លាក់ខ្លាំង យើងឃើញមានទឹកដក់ជាច្រើននៅតាមផ្លូវ ហើយយើងឃើញមានមនុស្សម្នាក់កំពុងតែរត់កាត់ភ្លៀងអញ្ចឹងបានន័យថាគាត់កំពុងតែដើរនៅតាមផ្លូវ បន្ទាប់មកមានភ្លៀងធ្លាក់ ដូច្នេះគាត់ត្រូវតែរត់យ៉ាងលឿន ដើម្បីទៅរកកន្លែងជ្រកអញ្ចឹងយើងឃើញភ្លៀងបណ្ដើរ មនុស្ស មានមនុស្សកំពុងតែរត់នៅតាមផ្លូវបណ្ដើរ ដើម្បីរត់ទៅរកកន្លែងជ្រកកុំឲ្យសើមភ្លៀងដោយសារតែគាត់អត់មានឆត្រ នៅក្នុងរូបភាពនេះ ដោយសារតែគាត់អត់មានឆត្រ ឬក៏អត់មានអាវភ្លៀងទេ ដូច្នេះគាត់ក៏បានសើមដោយសារទឹកភ្លៀងហើយយើងឃើញនៅតាមផ្លូវ នៅលើផ្លូវ គឺមានទឹកដក់ជាច្រើន ព្រោះតែមេឃភ្លៀង អញ្ចឹងវានឹងមានទឹកដក់នៅតាមផ្លូវ ដែលធ្វើឲ្យយើងពិបាកក្នុងការធ្វើដំណើរ ហើយអាចធ្វើឲ្យយើងវាសើមខោអាវ ឬក៏ប្រឡាក់ខោអាវបាន នៅពេលដែលយើងជាន់ទឹក ឬក៏ខ្ទាតទឹក ដែលដក់នៅតាមផ្លូវចំយើង

Rainy Season (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីនៅរូបភាពទីយើងឃើញមានជើងមួយ យើងឃើញជើងមួយនោះ គាត់កំពុងតែដើរជាន់ទឹកដែលដក់ អញ្ចឹងបានន័យថា នៅពេលដែលមេឃភ្លៀង គឺមានទឹកដក់គ្រប់ទីកន្លែង ដូច្នេះនៅពេលដែលយើងដើរ យើងត្រូវតែប្រុងប្រយ័ត្ន ព្រោះពេលខ្លះទឹកដក់នៅលើផ្លូវវាអាចធ្វើឲ្យមានភក់ ឬក៏មានល្បាប់អញ្ចឹងនៅពេលដែលយើងជាន់លើល្បាប់ ឬក៏ជាន់លើភក់ វាអាចធ្វើឲ្យភក់នោះខ្ទាតចេញមកប្រឡាក់ខោអាវរបស់យើងបានភក់ល្បាប់ វាកើតចេញពីដី ដែលនៅលើថ្នល់ ដែលដីនោះគឺវាត្រូវទឹក វាអាចធ្វើឲ្យមានសភាពខាប់ ឬក៏អន្ធិលបែកអេក[បែក…]។ អញ្ចឹងវាខ្ទាតនៅពេលដែលយើងជាន់ខ្លាំង វាអាចនឹងខ្ទាត ធ្វើឲ្យវាប្រឡាក់អាវដែលជាក់ស្ដែងនៅក្នុងរូបភាពនេះ គឺមានជើងកំពុងតែជាន់ភក់ ឬក៏ជាន់ទឹកដក់ដែលនៅតាមផ្លូវ អញ្ចឹងទឹកនោះនឹងខ្ទាត នឹងខ្ទាតមកប្រឡាក់ខោរបស់យើង ឬក៏ខ្ទាតប្រឡាក់ទៅសម្លៀកបំពាក់ ដែលនៅ អ្នកដែលនៅជិតយើងផងដែរ ដូច្នេះបន្ទាប់ពីមេឃភ្លៀង យើងត្រូវតែប្រុងប្រយ័ត្ន ដើរមើលខាងក្រោម ឬក៏ដើរមើលផ្លូវ ហើយមិនត្រូវជាន់ភក់ ឬក៏ជាន់ទឹកដក់នៅតាមផ្លូវនោះទេ ព្រោះវាអាចធ្វើឲ្យយើងប្រឡាក់ខោអាវបាន

Personal Hygiene (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ រូបភាពទី ១២ យើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់ងូតទឹកដុសសាប៊ូរួចរាល់អស់ហើយ គាត់ក៏បានបិទទឹក រួចក៏គាត់ដើរចេញពីកន្លែងងូតទឹក ដោយយើងឃើញកន្លែងងូតទឹករបស់គាត់ គឺមានបាំងវាំងននមួយ មានបាំងវាំងននដើម្បីកុំឲ្យខ្ទាតទឹកចេញមកខាងក្រៅ អញ្ចឹងបន្ទប់ទឹករបស់គាត់ចែកចេញជាពីរ គឺកន្លែងលាងដៃ និងកន្លែងងូតទឹក ហើយកន្លែងងូតទឹកត្រូវបាំងវាំងនន ដើម្បីកុំឲ្យមានទឹកខ្ទាតចេញមកខាងក្រៅ ដែលធ្វើឲ្យប្រឡាក់ គគ្រិច អញ្ចឹងរូបភាពនេះគឺគាត់ចេញពីកន្លែងងូតទឹក ហើយគាត់យកបានយកកន្សែងពោះគោមួយ គាត់បានយកកន្សែងពោះគោមកជូតខ្លួនរបស់គាត់ ដែលកន្សែងរបស់គាត់គឺមានពណ៌លឿង អញ្ចឹងគាត់កាន់កន្សែងរបស់គាត់ ដោយយកកន្សែងរបស់គាត់ជូតនឹង ហើយរុំនឹងខ្លួន អញ្ចឹងគាត់ជូតខ្លួនគាត់ឲ្យបានស្អាតមុននឹងគាត់ចេញពីបន្ទប់ទឹក ព្រោះថាប្រសិនបើខ្លួនគាត់អត់ទាន់ស្ងួត ហើយគាត់ដើរចូលទៅក្នុងផ្ទះ ឬក៏គាត់ចេញពីបន្ទប់ទឹកដើរចូលទៅក្នុងផ្ទះ នោះផ្ទះរបស់គាត់នឹងសើម ហើយអាចនឹងរអិល អញ្ចឹងគាត់អាចនឹងរអិលដួល ប្រសិនបើយើងសើម ខ្លួនយើងសើម ហើយជើងរបស់យើងសើម ហើយជើងជាន់ទៅលើឥដ្ឋការ៉ូ នោះវាអាចនឹងធ្វើឲ្យយើងរអិលដួល និងមានគ្រោះថ្នាក់បាន ដូច្នេះមុនពេលដែលយើងចេញពីបន្ទប់ទឹក យើងត្រូវជូតខ្លួនយើងឲ្យបានស្អាតជាមុនសិន ព្រោះប្រសិនបើមានទឹកនៅដក់ជាប់នឹងខ្លួនយើង ធ្វើឲ្យផ្ទះរបស់យើងប្រឡាក់និងសើមដោយសារទឹក ដូច្នេះមុននឹងយើងចេញពីបន្ទប់ទឹក យើងត្រូវជូតខ្លួនយើងឲ្យបានស្អាតជាមុនសិន

Hospital (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីរូបភាពទីយើងឃើញបុរសដែលគាត់ជិះម៉ូតូលឿនអម្បាញ់មិញ គឺគាត់ជិះម៉ូតូ ប្រហែលជាគាត់មានណាត់ទៅជាមួយនឹងមិត្តភក្តិរបស់គាត់ទៅឆ្ងាយ ហើយប្រហែលជាគាត់ទៅយឺតម៉ោង ដូច្នេះគាត់ជិះយ៉ាងលឿន អញ្ចឹងនៅពេលដែលគាត់ជិះម៉ូតូលឿន ដោយសារតែផ្លូវមានទឹក ប្រហែលជានៅក្នុងថ្ងៃនេះ គឺទើបតែមេឃរាំងភ្លៀងហើយ អញ្ចឹងអាចនឹងមេឃទើបតែរាំងភ្លៀង ដូច្នេះធ្វើឲ្យមានទឹកដក់នៅតាមផ្លូវ អញ្ចឹងនៅពេលដែលទឹកដក់នៅតាមផ្លូវ គឺវាងាយស្រួលនឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់ ដោយសារតែពេលខ្លះ នៅពេលដែលមានទឹកដក់ យើងអត់អាចមើលឃើញក្រឡុក ឬក៏យើងអត់អាចដឹងថាមានក្រឡុកធំ ឬក៏តូចនៅតាមផ្លូវនោះទេ ដោយសារតែមានទឹកយើងមើលអត់ឃើញ ដូច្នេះវានឹងអាចបង្កគ្រោះថ្នាក់បាន ប្រសិនបើយើងជិះទៅប៉ះក្រឡុកឬក៏រអិលនៅលើផ្លូវទឹកនោះ ព្រោះប្រសិនបើអត់មានក្រឡុក ឬក៏អត់មានក្រឡុកទេ ពេលផ្លូវដក់ទឹកគឺអាចធ្វើឲ្យផ្លូវរអិល ដូច្នេះវាពិបាកនៅក្នុងការធ្វើដំណើរ ប្រសិនបើយើងជិះមិនប្រុងប្រយ័ត្ន គឺវាអាចធ្វើឲ្យកង់ឡាន ឬក៏កង់ម៉ូតូរបស់យើងហ្នឹង ងាយស្រួលនឹងរអិលចេញពីផ្លូវ ហើយប្រសិនបើយើងជិះឡាន គឺអាចធ្វើឲ្យយើងរេចង្កូតឡានទៅឆ្វេងឬក៏ទៅស្ដាំ អាចប៉ះពាល់ដល់អ្នកដទៃ ហើយប្រសិនបើយើងជិះម៉ូតូ វាអាចធ្វើឲ្យយើងរអិលម៉ូតូដួលបាន អញ្ចឹងនៅក្នុងរូបភាពទីនេះ គឺបុរសម្នាក់នោះ គាត់បានជិះម៉ូតូកិនផ្លូវដែលមានទឹកដក់ ដូច្នេះយើងឃើញថាគាត់រអិលម៉ូតូរបស់គាត់ កង់ខាងមុខរបស់គាត់បានកិនលើទឹក អញ្ចឹងម៉ូតូមានកង់ពីរ គឺកង់ខាងមុខមួយ និងកង់ខាងក្រោយមួយ អញ្ចឹងនៅក្នុងរូបភាពហ្នឹង យើងឃើញបុរសម្នាក់នោះ គាត់ កង់ខាងមុខរបស់គាត់ កង់ម៉ូតូខាងមុខរបស់គាត់ គឺកិនផ្លូវដែលមានទឹកដក់ ដូច្នេះធ្វើឲ្យវារអិល ដោយសារតែគាត់ជិះលឿនផង អញ្ចឹងដោយសារតែគាត់បើកបរនៅក្នុងល្បឿនលឿន នៅក្នុងល្បឿនលឿន ដូច្នេះវាធ្វើឲ្យគាត់នៅពេលដែលគាត់ប៉ះផ្លូវរអិលគឺវាពិបាកនឹងទប់ចង្កូត អញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ គឺគាត់កំពុងតែព្យាយាមទប់ចង្កូតរបស់គាត់ដែលរអិល ព្រោះគាត់កិននៅលើទឹក ដូច្នេះវារអិលចង្កូតធ្វើឲ្យរេចង្កូត អញ្ចឹងប្រសិនបើគាត់ទប់ចង្កូតអត់នឹងទេ គឺវាអាចធ្វើឲ្យគាត់មានគ្រោះថ្នាក់បាន គឺវាអាចធ្វើឲ្យគាត់ដួលបាន អញ្ចឹងបុរសម្នាក់នេះ នៅក្នុងរូបភាពទីគឺគាត់កំពុងតែព្យាយាមទប់ចង្កូតម៉ូតូរបស់គាត់កុំឲ្យដួល ឬក៏កុំឲ្យរអិលនៅពេលដែលគាត់ជិះនៅលើផ្លូវដែលមានទឹកដក់ ដោយសារតែថ្ងៃនេះ ប្រហែលជាមានភ្លៀងធ្លាក់ ឬក៏ប្រហែលជាទើបតែរាំងភ្លៀង ដូច្នេះធ្វើឲ្យមានទឹកដក់នៅតាមផ្លូវ ដែលជាហេតុងាយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍