KhmerPronunciationEnglish/Notes#occ
តម្រៀប tɑmriəp 1. to arrange
2. to be arranged in order, to stand in an orderly fashion
Notes: root: ត្រៀប
4/3

Link to overview page
Link to dictionary

Phone (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ គឺយើងឃើញដៃមួយកំពុងតែកាន់ទូរស័ព្ទ ហើយលេងល្បែងកម្សាន្តនៅក្នុងទូរស័ព្ទ អញ្ចឹងទូរស័ព្ទគឺមានមុខងារច្រើន បានន័យថាយើងអាចប្រើប្រាស់បានច្រើន ទូរស័ព្ទដៃ គឺយើងអាចចាក់ចម្រៀង យើងអាចមើលជាវីដេអូ យើងអាចទាក់ទងទៅកាន់មិត្តភក្តិរបស់យើង ដែលការនិយាយទូរស័ព្ទ ឬក៏ការផ្ញើសារ យើងអាចថតរូបបាន ចំណែកឯមុខងារមួយទៀត គឺជាមុខងារល្បែងកម្សាន្ត បានន័យថា នៅពេលដែលយើងអផ្សុក យើងនៅម្នាក់ឯង អត់មានមិត្តភក្តិនៅជាមួយ អញ្ចឹងយើងអផ្សុក ដូច្នេះយើងចង់លេងល្បែង យើងអាចលេងល្បែងនៅក្នុងទូរស័ព្ទបាន បានន័យថាជាល្បែងកម្សាន្ត ឬក៏ជាហ្គេមនៅក្នុងទូរស័ព្ទ ដែលនៅក្នុងរូបភាពនេះ គឺជាហ្គេមតម្រៀបផ្លែឈើ បានន័យថាយើងត្រូវតម្រៀបផ្លែឈើឲ្យដូចគ្នា នោះយើងអាចឈ្នះ អញ្ចឹងនៅក្នុងទូរស័ព្ទដៃ គឺទាំងអស់ គឺគ្រប់ទូរស័ព្ទដៃ គឺសុទ្ធតែមានល្បែងកម្សាន្ត ដើម្បីកំដរកុំឲ្យយើងអផ្សុកបាន អញ្ចឹងនៅពេលដែលយើងអផ្សុក នៅពេលដែលយើងនៅម្នាក់ឯង គឺយើងអាចប្រើប្រាស់ទូរស័ព្ទ ដើម្បីលេងល្បែងកម្សាន្ត ឬក៏លេងហ្គេមនៅក្នុងទូរស័ព្ទបាន ដោយឥតគិតថ្លៃ បានន័យថាហ្គេមនៅក្នុងទូរស័ព្ទគឺយើងអត់គិតលុយនោះទេ ដូច្នេះមនុស្សម្នាក់ដែលប្រើប្រាស់ទូរស័ព្ទ គឺគាត់ចូលចិត្តលេងហ្គេមនៅក្នុងទូរស័ព្ទគាត់ផងដែរ ដែលជាក់ស្ដែងនៅក្នុងរូបភាពទី ១១ នេះ គឺយើងឃើញមានមនុស្សកំពុងតែលេងហ្គេមនៅក្នុងទូរស័ព្ទរបស់គាត់

Fruits (Sakanan) — 05


បន្ទាប់មកទៀតរូបភាពទីរូបភាពទីបន្ទាប់ពីគាត់បានចិតល្ហុងនោះជាពីររួចរាល់ហើយ គាត់ពុះល្ហុងនោះជាបន្ទះ ឬក៏ជារាងទ្រវែងតូចរួចរាល់ហើយ គាត់ក៏បានយកល្ហុងនោះមកកាត់ជាកង់ថែមទៀតផងដែរ ដោយ ព្រោះថានៅពេលខ្លះ អតិថិជនរបស់គាត់ គឺគាត់ត្រូវការកង់ដើម្បីងាយស្រួលញ៉ាំ ចំណែកឯអតិថិជនខ្លះទៀត គាត់គ្រាន់តែចង់បានរាងវែង គាត់គ្រាន់តែពុះជារាងវែង [ហើយ]គាត់យកទៅញ៉ាំបានដោយឡែកនារីម្នាក់នេះ គាត់ចង់ឲ្យអ្នកលក់ចិតល្ហុងនោះជារាងកង់ហើយយកឈើចង្កាក់ដើម្បីចាក់ញ៉ាំ អញ្ចឹងដូច្នេះហើយ គាត់បានប្រាប់ទៅអ្នកលក់ឲ្យកាត់ល្ហុងនោះជាកង់ដែលជាក់ស្ដែងនៅក្នុងរូបភាពទីនេះ បន្ទាប់ពីអ្នកលក់គាត់បានពុះល្ហុងនោះជាបីជាបួនចំណិតរួចរាល់ហើយ ជារាងទ្រវែងតូចរួចរាល់ហើយ អញ្ចឹងគាត់បានយកល្ហុងដែលពុះរួចនោះមកតម្រៀបគ្នា ដើម្បីកាត់ជាកង់អញ្ចឹងយើងឃើញដៃរបស់គាត់កំពុងតែកាត់ល្ហុងនោះជាកង់តូចដែលយើងឃើញមាននៅខាងមុខកាំបិត គឺមានកង់ល្ហុងតូចជាច្រើន ដែលនៅពេលដែលយើងចិតល្ហុងជាតូចដុំនោះ យើងហៅថាកាត់ជាកង់ហើយល្ហុងដែលអត់ទាន់បានកាត់ គឺយើងឃើញមានរាងទ្រវែងដដែល អញ្ចឹងគាត់កំពុងតែកាត់ល្ហុងជាកង់តូចដើម្បីឲ្យអតិថិជនរបស់គាត់ ដោយដៃម្ខាងរបស់គាត់កំពុងតែទប់ល្ហុង ដៃម្ខាងទៀតកាន់កាំបិត ដើម្បីកាត់ល្ហុងនោះជាកង់តូចៗ។

Doing The Dishes (Sakanan) — 01


អញ្ចឹងនៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការលាងចានដែលប្រើប្រាស់រួច ដែលជាក់ស្ដែងនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញហាងលក់គុយទាវមួយកន្លែង ដែលហាងនោះគឺជាតូបមួយដែលនៅចិញ្ចើមផ្លូវ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញមានស្ត្រីម្នាក់ គាត់កំពុងតែឈរនៅក្នុងតូបគុយទាវរបស់គាត់ ដែលនៅក្នុងនោះយើងឃើញមានឆ្នាំងគុយទាវ មានចានគុយទាវ គឺមានចានគោមជាច្រើន ដែលដាក់នៅខាងស្ដាំដៃស្ត្រីម្នាក់នោះ ហើយមានគ្រឿងផ្សំរសជាតិជាច្រើនដែលនៅក្បែរចានគោមនោះ ដែលនៅចំកណ្ដាលគឺជាឆ្នាំងគុយទាវ អញ្ចឹងស្ត្រីម្នាក់នោះ គាត់កំពុងតែដៃម្ខាងកាន់វែក គាត់កាន់វែកដួសគុយទាវចេញពីទឹកឆ្នាំងស៊ុប ដែលឆ្នាំងស៊ុបនៅខាងក្រោមជាប់នឹងរទេះរបស់គាត់ គាត់កំពុងតែដួសសរសៃមី ឬក៏សរសៃគុយទាវដែលស្រុសរួចចេញពីទឹកស៊ុប ដើម្បីដាក់ចូលទៅក្នុងចាន អញ្ចឹងដៃខាងឆ្វេងរបស់គាត់គឺកំពុងតែកាន់ចានគោមមួយ គាត់កាន់ចានគោមមួយនៅក្នុងដៃខាងឆ្វេង ដើម្បីត្រងយកមីដែលដួសចេញពីទឹកស៊ុបនោះនៅខាងក្រោម នៅលើតុរបស់គាត់ ឬក៏នៅលើរទេះរបស់គាត់ គឺមានចានគោមមួយផ្សេងទៀត អញ្ចឹងបានន័យថាហាងមីរបស់គាត់ប្រហែលជាឆ្ងាញ់ ដែលមានភ្ញៀវចូលញ៉ាំច្រើន អញ្ចឹងគាត់ធ្វើច្រើន គាត់ធ្វើមីច្រើន ឬក៏គាត់ធ្វើមីទឹកស៊ុបច្រើន ដើម្បីបម្រើដល់អតិថិជនរបស់គាត់ ដែលយើងឃើញស្ត្រីម្នាក់នោះគឺគាត់ពាក់អាវពណ៌ខៀវដៃខ្លី ដោយដៃរបស់គាត់ម្ខាងកាន់វែក និងដៃម្ខាងរបស់គាត់កាន់ចានដើម្បីដាក់គុយទាវ ដែលគុយទាវរបស់គាត់គឺជាគុយទាវដែលលក់នៅចិញ្ចើមផ្លូវហើយនៅក្បែរធុងគុយទាវរបស់គាត់ គឺយើងឃើញមានធុងមួយទៀត ឬក៏យើងហៅថាប៉ោត ឬក៏ធុង ដែលធុងនោះសម្រាប់ដាក់ចានដែលប្រឡាក់ អញ្ចឹងជាទូទៅការលក់គុយទាវគឺគេអត់លាងចានភ្លាមទេ គឺលុះត្រាតែគេលក់ចប់ ទើបគេលាងចាន ដោយសារតែភ្ញៀវច្រើននឹងចានច្រើន ដូច្នេះគេលាងអត់ទាន់នោះទេ អញ្ចឹងអ្នកលក់ត្រូវទិញចានមកឲ្យច្រើន ដើម្បីផ្គត់ផ្គង់ភ្ញៀវ ដើម្បីដាក់ឲ្យភ្ញៀវញ៉ាំឲ្យបានគ្រប់គ្រាន់ ចំណែកឯចានដែលប្រឡាក់គេលាងតាមក្រោយជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញនៅលើរទេះមីរបស់គាត់ ឬក៏នៅលើរទេះដែលលក់គុយទាវរបស់គាត់ យើងឃើញមានចានគោមជាច្រើនកំពុងតែតម្រៀបគរលើគ្នា ចំណែកឯចានប្រឡាក់គឺនៅក្នុងធុងខាងក្រោម គឺក៏មានច្រើនដែរ អញ្ចឹងស្ត្រីម្នាក់នេះ គាត់គឺជាអ្នកលក់គុយទាវដែលឆ្ងាញ់ គុយទាវរបស់គាត់គឺឆ្ងាញ់ អញ្ចឹងមានភ្ញៀវញ៉ាំគុយទាវគាត់ច្រើន ដែលជាក់ស្ដែងយើងឃើញនៅលើតុដែលនៅក្បែរធុងគុយទាវ ឬក៏រទេះគុយទាវស្ត្រីម្នាក់នោះ គឺឃើញមាននារីម្នាក់ ដែលគាត់ពាក់អាវពណ៌ប្រផេះដៃខ្លី គាត់មានសក់វែង ប៉ុន្តែគាត់ទម្លាក់សក់គាត់ចុះ គាត់កំពុងតែអង្គុយញ៉ាំគុយទាវ អញ្ចឹងយើងឃើញដៃរបស់គាត់ម្ខាងកាន់ចានមីឡើង ដៃម្ខាងទៀតកាន់ចង្កឹះចាប់សរសៃមីដើម្បីញ៉ាំ អញ្ចឹងចានមីគាត់កំពុងតែញ៉ាំមី ឬក៏ញ៉ាំគុយទាវស៊ុប ដែលគាត់បានកុម្ម៉ង់ពីស្ត្រីម្នាក់នោះ ដោយយើងឃើញនៅលើតុរបស់គាត់ គឺមានចានគ្រឿងផ្សំរសជាតិជាច្រើន ដែលមានដូចជាម្ទេស មានដូចជាអំបិល មានដូចជាស្ករស មានដូចជាប៊ីចេងជាដើម អញ្ចឹងគេដាក់គ្រឿងផ្សំនៅលើតុ ដើម្បីឲ្យអតិថិជនរបស់គេផ្សំគ្រឿងទៅតាមចិត្តទៅតាមរសជាតិដែលគេចូលចិត្ត ដែលនៅក្នុងរូបភាពនេះ គឺស្ត្រីម្នាក់នោះ គាត់កំពុងតែញ៉ាំគុយទាវ ឬក៏មីទឹកស៊ុបដែលគាត់បានកុម្ម៉ង់ អញ្ចឹងយើងឃើញថាទោះបីជាតូបរបស់គាត់លក់នៅតាមចិញ្ចើមផ្លូវ ក៏ប៉ុន្តែគុយទាវរបស់គាត់គឺមានរសជាតិឆ្ងាញ់ ដែលធ្វើឲ្យអតិថិជនជាច្រើនមកទិញនូវគុយទាវរបស់គាត់