KhmerPronunciationEnglish/Notes#occ
ប៉េងប៉ោះ peeŋ pɑh tomato 3/3

Link to overview page
Link to dictionary

Cutting One’s Finger (Sakanan) — 01


នៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា មានបុរសម្នាក់ មានអាយុគាត់ហ្នឹងប្រហែលជា ២០ ឆ្នាំបាទ គាត់ពាក់អាវយឺតដៃខ្លីពណ៌លឿង បាទ គាត់ពាក់អាវយឺតដៃខ្លីពណ៌លឿង គាត់មានសក់ខ្មៅ ហើយគាត់កាត់សក់ខ្លី គាត់មើលទៅក្នុងរូបភាពនេះគឺគាត់នៅក្នុងផ្ទះបាយ បាទ គាត់នៅក្នុងផ្ទះបាយ ដោយសារតែគាត់កំពុងតែកាន់បន្លែនិងកំពុងតែចិតបន្លែដើម្បីធ្វើម្ហូប អញ្ចឹងយើងអាចនិយាយបានថា ពេលនេះគឺជាពេលដែលជិតញ៉ាំបាយហើយ ព្រោះគាត់កំពុងតែធ្វើម្ហូប យើងឃើញដៃឆ្វេងរបស់គាត់ ដៃឆ្វេងរបស់គាត់កំពុងតែកាន់កាំបិត រីឯដៃស្ដាំកំពុងតែកាន់មើមការ៉ុតមួយ គាត់កំពុងតែចិតការ៉ុតនោះជាចំណិតតូចជាច្រើន អញ្ចឹងយើងឃើញនៅក្បែរកាំបិតនោះ គឺមានចំណិតការ៉ុតតូចជាច្រើន ដែលគាត់បានចិតរួច ហើយនៅលើតុក្បែរគាត់ផងដែរ គឺយើងមានឃើញបន្លែជាច្រើនផ្សេងទៀត ដែលគាត់ដាក់នៅក្បែរនោះ មានដូចជាមើមការ៉ុតមួយ មានដូចជាផ្លែប៉េងប៉ោះពីរ ខ្ទឹមបារាំង ក៏ដូចជាផ្លែម្ទេសប្លោកផងដែរ អញ្ចឹងគាត់ដាក់បន្លែផ្សេងជាច្រើននៅលើតុក្បែរដៃរបស់គាត់ ងាយស្រួលក្នុងការគាត់យកមកចិត ដើម្បីធ្វើម្ហូប ដើម្បីញ៉ាំជាមួយនឹងបាយ អញ្ចឹងបុរសនោះ គាត់កំពុងតែចិតបន្លែ ដើម្បីធ្វើម្ហូបក្នុងការញ៉ាំបាយ

Breaking A Bowl (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ បន្ទាប់ពីគាត់សម្អាតផ្ទះបាយរបស់គាត់ និងគាត់យកចានថ្មីមកហើយ បុរសម្នាក់នោះ គាត់ក៏បានបន្តការចិតបន្លែរបស់គាត់បន្តទៀត អញ្ចឹងយើងឃើញគាត់នៅឈរនៅខាងមុខតុរបស់គាត់ ឈរនៅក្បែរតុ ហើយដៃរបស់គាត់ទាំងពីរ ក៏ចាប់ផ្ដើមកាន់កាំបិត និងកាន់បន្លែដើម្បីចិតបន្លែបន្តទៀត ប៉ុន្តែលើកនេះគាត់មានការប្រុងប្រយ័ត្នជាងមុន ដោយគាត់អត់ដាក់ចានគោមថ្មីរបស់គាត់នៅក្បែរដៃរបស់គាត់ទេ ព្រោះគាត់ខ្លាចនៅពេលដែលគាត់ចិតបន្លែ ដៃរបស់គាត់ធ្វើឲ្យចានគោម ប៉ះចានគោម ធ្វើឲ្យចានគោមធ្លាក់បែកម្ដងទៀតអញ្ចឹងគាត់បានដាក់ចានគោមរបស់គាត់នៅឆ្ងាយពីដៃរបស់គាត់ ដោយគាត់ដាក់នៅក្បែរបន្លែរបស់គាត់វិញ ហើយគាត់បន្តការចិតបន្លែរបស់គាត់ ដោយគាត់ហាន់ការ៉ុតជាចំណិតតូចដោយដៃម្ខាងគាត់កាន់កាំបិត ដៃម្ខាងគាត់កាន់ដើមមើមការ៉ុត អញ្ចឹងគាត់ហាន់ការ៉ុតជាចំណិតតូចសម្រាប់ធ្វើម្ហូប ដែលនៅក្បែរដៃរបស់គាត់ម្ខាងទៀត គឺយើងឃើញមានបន្លែជាច្រើននៅលើតុ ដូចជាប៉េងប៉ោះ ដូចជាការ៉ុត ដូចជាខ្ទឹមបារាំង និងដូចជាម្ទេសប្លោកជាដើមអញ្ចឹងគាត់កំពុងតែធ្វើម្ហូបនៅក្នុងផ្ទះបាយរបស់គាត់ សម្រាប់អាហារថ្ងៃនេះ សម្រាប់ជាអាហារពេលថ្ងៃត្រង់ ឬក៏សម្រាប់ជាអាហារពេលល្ងាច ដោយគាត់ចិតបន្លែដែលមានការប្រុងប្រយ័ត្នជាងមុន ព្រោះគាត់ខ្លាចធ្វើឲ្យបែកចានគោមម្ដងទៀត ដោយសារតែពេលមុន ដោយសារតែគាត់ធ្វេសប្រហែស ដូច្នេះធ្វើឲ្យគាត់ ធ្វើឲ្យបែកចានគោមរបស់គាត់អញ្ចឹងនៅពេលដែលគាត់ធ្វើឲ្យបែកចានគោម គាត់ត្រូវតែបោសសម្អាតចានគោម ឬក៏អំបែងចានគោមចេញពីផ្ទះបាយឲ្យស្អាត ដូច្នេះលើកនេះ គាត់មានការប្រុងប្រយ័ត្នជាងមុន ដោយគាត់ចិតបន្លែដោយមានការប្រុងប្រយ័ត្ន និងមិនធ្វើឲ្យបែកចានគោមម្ដងទៀតនោះទេ

Breaking A Bowl (Sakanan) — 01


អញ្ចឹងនៅក្នុងរូបភាពទីដែលនៅក្នុងរូបភាពទីយើងឃើញមានបុរសម្នាក់ ដែលបុរសម្នាក់នោះ យើងឃើញគាត់មានវ័យប្រហែលជា ២៥ ឆ្នាំ អញ្ចឹងគាត់ពាក់អាវដៃខ្លីពណ៌លឿង គាត់ពាក់អាវដៃខ្លីពណ៌លឿង ហើយគាត់កំពុងតែឈរនៅក្នុងផ្ទះបាយរបស់គាត់ ដែលគាត់ឈរនៅខាងមុខតុមួយ អញ្ចឹងបុរសម្នាក់នោះ គាត់កំពុងតែកាន់កាំបិត អញ្ចឹងដៃឆ្វេងរបស់គាត់កាន់កាំបិត ហើយដៃស្ដាំគឺកាន់បន្លែដែលជាការ៉ុត អញ្ចឹងយើងឃើញគាត់កំពុងតែចិតបន្លែនៅក្នុងផ្ទះបាយរបស់គាត់ ដែលយើងឃើញគាត់កំពុងតែហាន់ការ៉ុតជាចំណិតតូចដោយប្រើកាំបិតរបស់គាត់ អញ្ចឹងកាំបិតរបស់គាត់ប្រហែលជាមុត ដូច្នេះគាត់អាចចិតបន្លែជាចំណិតតូចដូចជាចិតដុំការ៉ុតជាចំណិតតូចបានយ៉ាងងាយស្រួល និងបានរហ័ស ហើយគាត់ប្រហែលជាកំពុងតែធ្វើសម្ល ឬក៏គាត់កំពុងតែធ្វើស៊ុបសម្រាប់អាហារនៅក្នុងថ្ងៃនេះ ដូច្នេះគាត់យកកាំបិតមកចិតបន្លែ ដោយយើងឃើញនៅក្បែរដៃរបស់គាត់ នៅក្បែរដៃឆ្វេងរបស់គាត់ គឺមានចានគោមមួយដែលមានពណ៌ផ្កាឈូក អញ្ចឹងគាត់ដាក់ចានគោមនៅក្បែរដៃរបស់គាត់ ដែលនៅកែងតុ ឬក៏នៅជ្រុងតុ ហើយគាត់កំពុងតែបន្តចិតបន្លែរបស់គាត់ ដោយយើងឃើញនៅឆ្វេងដៃរបស់គាត់ នៅខាងឆ្វេងដៃរបស់គាត់ យើងឃើញមានបន្លែជាច្រើនផ្សេងទៀត ដែលគាត់ដាក់នៅលើតុសម្រាប់ធ្វើការហាន់ អញ្ចឹងបន្ទាប់ពីគាត់ចិតការ៉ុតមួយនេះហើយ ឬក៏ហាន់ការ៉ុតជាដុំតូចហើយ គាត់នឹងចិតបន្តចិតបន្លែផ្សេងទៀតដែលនៅលើតុ ដែលយើងឃើញនៅលើតុ យើងឃើញមានប៉េងប៉ោះចំនួនយើងឃើញមានខ្ទឹមបារាំង យើងឃើញមានមើមការ៉ុតនិងយើងឃើញមានម្ទេសប្លោកផងដែរអញ្ចឹងគាត់ប្រហែលជាកំពុងតែធ្វើម្ហូបសម្រាប់អាហារថ្ងៃនេះ ឬក៏សម្រាប់អាហារពេលព្រឹក សម្រាប់អាហារពេលល្ងាច ឬក៏សម្រាប់អាហារពេលថ្ងៃត្រង់ អញ្ចឹងគាត់ធ្វើម្ហូបដោយខ្លួនឯង គឺគាត់អត់ទិញពីផ្សារមកទេ ហើយគាត់អត់ប្រើប្រាស់ ឬក៏គាត់អត់មាននរណាម្នាក់ដើម្បីជួយចម្អិនម្ហូបឲ្យគាត់ទេ អញ្ចឹងគាត់ធ្វើម្ហូបខ្លួនឯងដើម្បីញ៉ាំ