KhmerPronunciationEnglish/Notes#occ
ខ្លាច klaac to fear, to be afraid of 56/35

Link to overview page
Link to dictionary

Requesting and granting permission 2 — Dialogue 3


នៅហាងលក់សម្លៀកបំពាក់ (= ហាងលក់ខោអាវ)
ស្រីរ័ត្នអូន ខ្ញុំសុំអាវនេះតិចបានអេ៎? ខ្លាចទិញទៅពាក់អត់ត្រូវ
អ្នកលក់ចា៎ស បានបងនោះបន្ទប់ល

Expressing love — Monologues 2


ការគិតក្នុងចិត្ត
កុសលចង់ឲ្យពិសីដឹងថាខ្ញុំស្រឡាញ់ដល់ហើយខ្លាចសារភាពទៅ ពិសីបដិសេធ ខ្មាសគេបណ្ដោយ
ពិសីខ្ញុំស្រឡាញ់កុសល ប៉ុន្តែមិនដឹងគេគិតដូចខ្ញុំអត់ប្រហែលគេមានសង្សារហើយមើលទៅ

Expressing fear — Cultural note


នៅខ្មែរ មានអបិយជំនឿជាច្រើន ហើយប្រជាជនមួយចំនួនធំជឿថាមានខ្មោច ព្រាយ បីសាច អារក្សអ្នកតា វត្ថុស័ក្ដិសិទ្ធិពួកគេខ្លាចបារមីអរូបីទាំងនោះ ក្រែងពួកគេធ្វើលើសលស់ដោយមិនដឹងខ្លួនពួកគេខ្លាចត្រូវអំពើ ខ្លាចបាប ខ្លាចត្រូវគេដាក់បណ្ដាសា ខ្លាចឆុង ។ល។

Expressing fear — Dialogue 1


ខ្លាចឆ្កែ
សុជាតិម៉ាក់ ឆ្កែអ៎!
ម្ដាយជាតិ កូនឯងខ្លាចឆ្កែធ្វើអី? វាគ្រាន់តែព្រុសតាស
សុជាតិខ្លាចវាខាំមើលអ៎ ម៉ោហើយ ម៉ាក់!
ម្ដាយកូនឯងធ្វើខ្លាចវា វាកាន់តែម៉ោកុំខ្លាច ធ្វើធម្មតាទៅ

Calming someone down — Cultural note


គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយជាពាក្យស្លោកដែលខ្មែរប្រើញឹកញាប់ សំដៅលើអ្នកដែលកំពុងលាក់បាំងនូវអ្វីដែលខ្លួនបានធ្វើខុស (គោ) ហើយខ្លាចគេចាប់កំហុសខ្លួនបាន (ដំបៅ) ដូច្នេះឆាប់ភ័យងាយប្រតិកម្ម (រំសាយកន្ទុយ) ទៅនឹងសំដីអាកប្បកិរិយារបស់អ្នកដទៃ (ក្អែក)។

Asking for help 2 — Cultural note


ខ្មែរជាជនជាតិដែលឲ្យតម្លៃនិងចូលចិត្តជួយគ្នានៅពេលមានអាសន្នអន្ធក្រឧទាហរណ៍ដូចជា ជួយប្រាប់ផ្លូវនៅពេលវង្វេងផ្លូវ ជួយរុញឡាននៅពេលជាប់ផុងក្នុងភក់ ជួយឲ្យកន្លែងគេងសម្រាប់អ្នកធ្វើដំណើរឆ្ងាយ ជាដើមប៉ុន្តែ ទីក្រុងនិងជនបទអាចខុសគ្នាបន្តិចនៅទីក្រុង មនុស្សមិនសូវជួយគ្នាច្រើនប៉ុន្មានទេ ព្រោះខ្លាចនាំទុក្ខដល់ខ្លួនដោយសារមានមនុស្សមិនល្អច្រើន

Expressing fear — Dialogue 2


ខ្លាចខ្មោច
បងថីហ្នឹង?
ប្អូនកំពុងមើលរឿងខ្មោចរឿងហ្នឹងគួរឲ្យខ្លាចមែនទែនហាក បងឯងទៅណា?
បងទៅបន្ទប់ដេក
ប្អូនកុំអាល ខ្ញុំទៅដែរអត់ហ៊ាននៅម្នាក់ឯងអេ៎ចាំម៉ាភ្លែតណា
បងដឹងថាខ្លួនឯងខ្លាចខ្មោចហើយ នៅតែខំមើលរឿងខ្មោចទៀត
ប្អូនអ៊ូយ! ស្អីគេហ្នឹង? សំឡេងទូរស័ព្ទសោះ ខំតែភ័យដឹងអីចឹងអត់មើលអេ៎អា៎

Offering help — Additional dialogue


ធីតាជប់លៀងនៅផ្ទះកញ្ញាថ្ងៃអាទិត្យហ្នឹង កញ្ញាធ្វើម្ហូបខ្លួនឯងមែន? ឬក៏ទិញស្រាប់?
កញ្ញាខ្ញុំធ្វើម្ហូបខ្លួនឯងតាស ធីតាទិញស្រាប់ថ្លៃ ហើយខ្លាចអត់សូវស្អាត ញ៉ាំទៅឈឺពោះ
ធីតាអីចឹង ខ្ញុំទៅជួយធ្វើម្ហូបកញ្ញា ម៉េចដែរ?
ពិសិដ្ឋធីតាឯងចេះធ្វើម្ហូបតាំងពីអង្កាល់? តិចទៅនាំតែទើសទែង
កញ្ញាមានណាពិសិដ្ឋចេះតែថាឲ្យធីតាធីតា អរគុណច្រើនចុះធីតាអាចម៉ោម៉ោងម៉ានដែរ?

Expressing fear — Additional dialogue


ខ្លាចទឹក
កញ្ញាធារី ម៉េចមិនចុះហែលទឹកលេង?
ធារីអត់អីអេ៎កញ្ញា ខ្ញុំខ្លាចទឹក
កញ្ញាម៉េចចឹង?
ធារីខ្ញុំធ្លាប់លង់ទឹកកាលពីក្មេង ហើយឥឡូវក៏អត់ចេះហែលទឹកដែរ
កញ្ញាចាំខ្ញុំបង្រៀន? ម៉ោៗ។
ធារីអត់អេ៎ កញ្ញាខ្ញុំអត់ចូលចិត្តហែលទឹកអេ៎
កញ្ញាម៉ោសាកទៅ លែងខ្លាចហើយ
ធារីអត់ទេ! ប្រាប់ហើយថាខ្ញុំខ្លាចកញ្ញាឯងទៅៗ។ មិនបាច់រវល់ខ្ញុំអេ៎

Expressing dislikes 2A — Dialogue


ម្លិះធារី កំពុងធ្វើអីហ្នឹង?
ធារីកំពុងលាងចានហត់ដល់ហើយធ្វើម្ហូបហើយ ត្រូវលាងចានទៀត
ម្លិះធ្វើម្ហូបម្ដងៗអីចឹងហើយស្រួលបំផុត មានតែទៅក្រៅញ៉ាំ
ធារីខ្ញុំអត់ចូលចិត្តទៅញ៉ាំក្រៅទេ ព្រោះខ្លាចគេធ្វើគគ្រិចមិនមែនថាមិនចូលចិត្តធ្វើម្ហូបទេ គ្រាន់តែពេលខ្លះចានឆ្នាំងប្រឡាក់ច្រើនពេក
ម្លិះទុកឲ្យខ្ញុំលាងវិញណាទៅសម្រាកទៅ
ធារីអរគុណ ម្លិះអត់អីទេ ជិតរួចហើយឲ្យភ្ញៀវលាងចានម៉េចទេ!

Remembering — Dialogue 2


លីដាសម្បត្តិ មិញមានឃើញឯកសារខ្ញុំទុកហ្នឹងអេ៎?
សម្បត្តិឃើញលីដាឯងកាន់យកទៅនោះហើយតាសមិញ
លីដាដំបូងខ្ញុំកាន់ទៅ តែខ្លាចប្រឡាក់ ខ្ញុំក៏យកម៉ោវិញ ហើយគិតថាទុកហ្នឹងម៉ាភ្លែតហ្នឹងអា៎
សម្បត្តិអឹម ... អត់ដឹងទេអីចឹងខ្ញុំទើបតែម៉ោដែរ។ ... នោះមែន លីដា?
លីដាហ្នឹងហើយ! ហាក ម៉េចទៅនៅហ្នុងវិញ? អូ៎ ... ចាំហើយ! ខ្ញុំទៅកូពីក្រដាស ហើយទុកហ្នុងមួយភ្លែតមិញ
សម្បត្តិយ៉ាប់ម៉ង

Making excuses — Dialogue 1


លេសមិនចង់ធ្វើអ្វីមួយ
លក្ខិណារតនៈ ជួយធ្វើឯកសារសម្រាប់ប្រជុំថ្ងៃចន្ទក្រោយតិចបានអេ៎?
រតនៈឯកសារប្រជុំ? ខ្ញុំរវល់អា៎ ខ្លាចតែអត់មានពេលធ្វើ
លក្ខិណាឆ្លៀតពេលតិចទៅខ្ញុំអត់ទំនេរដៃសោះម៉ងអា៎
រតនៈខ្ញុំអត់ដែលធ្វើអីចឹង ធ្វើទៅខ្លាចខុស ហើយស៊ីពេលយូរទៀតលក្ខិណាឯងគង់តែត្រូវនៅអង្គុយប្រាប់ខ្ញុំដដែលហ្នឹង
លក្ខិណារតនៈឯងអត់ដែលធ្វើឯកសារប្រជុំសោះម៉ងអេ៎? ចាំបាច់តែខ្ញុំត្រូវប្រាប់គ្រប់ជំហាន?
រតនៈមិនមែនថាអត់ដែលធ្វើសោះម៉ងទេ តែឥឡូវនេះខ្ញុំរវល់តិចទៀត ត្រូវតេទៅភ្ញៀវម្នាក់ទៀត
លក្ខិណា គិតក្នុងចិត្តនិយាយត្រឡប់ត្រឡិន ម្ដងអញ្ចេះម្ដងអញ្ចោះបើដឹងថាពឹងមិនបានអីចឹង មិនហាមាត់ពឹងទេឃើញអង្គុយលេងសោះហ្នឹងអា៎

Post Office (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញបន្ទាប់ពីគាត់បិទស្កុតរួចរាល់ហើយ គាត់បានបិទស្កុតលើប្រអប់របស់គាត់រួចរាល់ហើយ គាត់ក៏បានយកខ្សែមកចងបន្ថែមទៀត អញ្ចឹងដោយសារតែស្កុត ពេលខ្លះគាត់ខ្លាចស្កុតរបស់គាត់របូត ឬក៏ស្កុតបិទអត់ជាប់ អញ្ចឹងវាអាចធ្វើឲ្យប្រអប់របស់គាត់ខូចខាត ឬក៏អាចធ្វើឲ្យសៀវភៅរបស់គាត់ខ្ចាយចេញពីប្រអប់ ដូច្នេះបន្ទាប់ពីគាត់បិទស្កុតរួចរាល់ហើយ គាត់ក៏បានយកខ្សែមកចងបន្ថែមពីលើមួយដងទៀត ឬក៏បន្ថែមពីលើមួយជាន់ទៀត ដើម្បីឲ្យប្រាកដថាប្រអប់របស់គាត់គឺមានសុវត្ថិភាពនិងរឹងមាំល្អ គឺអត់នឹង អត់ងាយខូចខាត ឬក៏អត់ងាយខ្ចាយ ឬក៏អត់ងាយរហែកនោះទេ នៅពេលដែលគេដាក់អីវ៉ាន់គរលើគ្នាច្រើន ដោយសារតែនៅក្នុងការិយាល័យប្រៃសណីយ៍ គឺមានអីវ៉ាន់ច្រើនដែលត្រូវផ្ញើចេញម្ដងៗ ដូច្នេះអីវ៉ាន់ទាំងអស់នឹងត្រូវដាក់គរលើគ្នា សង្កត់លើគ្នា អញ្ចឹងប្រសិនបើយើងធ្វើឲ្យប្រអប់យើងអត់មាំទេ គឺវាអាចនឹងខូចខាត ដូច្នេះបុរសម្នាក់នេះ បន្ទាប់ពីគាត់បិទស្កុតទៅលើប្រអប់របស់គាត់យ៉ាងជាប់ហើយ គាត់ក៏បានយកខ្សែមករុំពីលើមួយជាន់ទៀត ដើម្បីឲ្យប្រាកដថាប្រអប់របស់គាត់គឺរឹងមាំល្អ

Noodle Soup (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីគាត់កុម្ម៉ង់រួចរាល់ហើយ អញ្ចឹងគាត់កុម្ម៉ង់រួចរាល់ហើយ អ្នកលក់ក៏បានយកកែវទឹកចំនួនពីរ ដើម្បីមកឲ្យពួកគាត់ទាំងពីរនាក់អញ្ចឹងនៅក្នុងរូបភាពទីនេះ យើងឃើញអ្នកលក់គាត់បានកាន់កែវទឹកចំនួនពីរ ដែលកែវទឹកនោះមានទឹកកកនៅក្នុងនោះផងដែរអញ្ចឹងគេដាក់ទឹកកកចូលទៅក្នុងកែវទាំងពីរ ហើយមានបំពង់បឺតពីរនៅក្នុងកែវនីមួយៗ អញ្ចឹងបានន័យថាកែវមួយមានបំពង់បឺតមួយ កែវមួយទៀតមានបំពង់បឺតមួយដោយសារតែកន្លែងនោះគឺជាកន្លែងលក់សាធារណៈ បានន័យថាមានអតិថិជនច្រើន អញ្ចឹងមានអតិថិជនច្រើន ដូច្នេះការប្រើប្រាស់កែវ គឺជាការប្រើប្រាស់កែវរួម អញ្ចឹងហើយដើម្បីរក្សាអនាម័យ គឺអ្នកលក់ គាត់អត់ឲ្យអតិថិជនរបស់គាត់ញ៉ាំផ្ទាល់ទៅនឹងកែវនោះទេ អញ្ចឹងគេអត់ញ៉ាំផ្ទាល់ទេខ្លាចឆ្លងមេរោគ ដូច្នេះក្នុងការញ៉ាំទឹកនៅកែវនោះ គឺគេត្រូវប្រើបំពង់បឺតអញ្ចឹងនៅក្នុងរូបភាពនេះ គាត់បានដាក់បំពង់បឺតចូលទៅក្នុងកែវទាំងពីរ ដើម្បីឲ្យអតិថិជនរបស់គាត់ញ៉ាំទឹក ដោយប្រើបំពង់បឺតវិញ ដោយគេញ៉ាំហើយគេបោះចោលបំពង់បឺតនោះតែម្ដង ហើយគេដាក់ទឹកកកនៅក្នុងកែវ ដើម្បីឲ្យនៅពេលដែលយើងដាក់ទឹក គឺទឹកកកនឹងធ្វើឲ្យទឹកនោះត្រជាក់អញ្ចឹងជាទូទៅការមកញ៉ាំបែបនេះ គឺតែងតែត្រូវការទឹកកក ឬក៏ទឹកត្រជាក់ ដូច្នេះហើយអ្នកលក់តែងតែដាក់ទឹកកកចូលទៅក្នុងកែវឲ្យអតិថិជនរបស់គាត់

Motorcycle Taxi (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញ នៅពេលដែលគាត់ជិះជ្រែឡានបានបន្តិចក្រោយមក នារីម្នាក់នោះ គាត់ក៏បានចង្អុល ប្រាប់ទៅបុរសម្នាក់នោះថា គោលដៅរបស់គាត់គឺនៅខាងមុខ ដូច្នេះគាត់ចង់ឲ្យបុរសម្នាក់នោះអែបទៅឆ្វេង ឬក៏អែបទៅស្ដាំ ដើម្បីឲ្យគាត់ចុះអញ្ចឹងយើងឃើញនៅក្នុងរូបភាពនេះ បុរសដែលជាម៉ូតូឌុបនោះ គាត់បានកំពុងតែអង្គុយ កាន់ចង្កូតម៉ូតូ ហើយបញ្ជាម៉ូតូរបស់គាត់ទៅមុខយ៉ាងលឿន ចំណែកឯនារីម្នាក់នោះ គាត់ក៏បានលើកដៃឆ្វេងគាត់ឡើង អញ្ចឹងគាត់លើកដៃឆ្វេងរបស់គាត់ឡើង ហើយចង្អុលទៅខាងមុខ ដោយចង្អុលប្រាប់ទៅម្ចាស់ម៉ូតូ ដើម្បីប្រាប់ថា គាត់មកដល់គោលដៅហើយ ដូច្នេះឲ្យម្ចាស់ម៉ូតូគាត់រកកន្លែងឈប់ ដើម្បីឲ្យនារីម្នាក់នោះគាត់ចុះ ព្រោះគាត់បានមកដល់គោលដៅ ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺនារីម្នាក់នោះ គាត់បានលើកដៃឆ្វេងចង្អុលទៅខាងមុខ ចំណែកដៃស្ដាំរបស់គាត់ គឺគាត់នៅតែកាន់កាបូបរបស់គាត់ដែលនៅលើភ្លៅយ៉ាងជាប់ ព្រោះគាត់ខ្លាចជ្រុះកាបូប ដោយសារតែកាបូបរបស់គាត់ជាកាបូបធំ អញ្ចឹងគាត់អត់បានស្ពាយនៅលើស្មាទេ នៅពេលដែលគាត់ជិះម៉ូតូ ដូច្នេះគាត់ត្រូវដាក់លើភ្លៅ ហើយដៃរបស់គាត់ត្រូវតែកាន់កាបូបនោះឲ្យជាប់ ប្រសិនបើកាន់អត់ជាប់ទេ កាបូបនោះអាចនឹងរអិលធ្លាក់ ដូច្នេះទ្រព្យសម្បត្តិរបស់គាត់ មានដូចជាលុយ មានដូចជាទូរស័ព្ទផ្សេងគឺអាចនឹងបាត់បង់ នៅពេលដែលកាបូបនោះជ្រុះពីលើខ្លួនរបស់គាត់ ឬក៏ជ្រុះពីលើម៉ូតូ

Noodle Soup (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីក្មេងប្រុសទាំងពីរនាក់នោះហៅ ឬក៏ក្មេងប្រុសទីគាត់លើកដៃហៅអ្នកលក់ហើយ អ្នកលក់ក៏មកដល់ អញ្ចឹងយើងឃើញអ្នកលក់នៅក្នុងរូបភាពនេះ គឺគាត់ជាមនុស្សស្រី គាត់បួងសក់ឡើងលើ ហើយគាត់ពាក់អៀម ដោយមានពាក់អាវពណ៌ដៃខ្លី ក៏ប៉ុន្តែដោយសារអាវគាត់ គាត់ខ្លាចប្រឡាក់ ដូច្នេះគាត់ពាក់អៀមពីលើមួយទៀតអញ្ចឹងគាត់ចងអៀម ដែលអៀមជាក្រណាត់មួយ សម្រាប់ចងបាំងនៅខាងមុខកុំឲ្យប្រឡាក់ខោអាវអញ្ចឹងអ្នកលក់រៀងធាត់បន្តិច ប៉ុន្តែគាត់ជាស្ត្រីវ័យចំណាស់ ដែលមានអាយុប្រហែលជា ៣០ ឆ្នាំ ហើយគាត់រៀងធាត់បន្តិចអញ្ចឹងគាត់មកដល់ដើម្បីសួរទៅដល់ក្មេងប្រុសទាំងពីរថាចង់ញ៉ាំអី ព្រោះថាអម្បាញ់មិញក្មេងប្រុសទាំងពីរនាក់នោះបានហៅគាត់មកដើម្បី[...]ការកុម្ម៉ង់អាហារញ៉ាំអញ្ចឹងគាត់បានសួរទៅក្មេងប្រុសទីជាមុនសិន ដោយគាត់សួរថាតើប្អូនចង់ញ៉ាំអ្វី ឬក៏ត្រូវការអ្វី? អញ្ចឹងក្មេងប្រុសទីនោះ គាត់ក៏បានប្រាប់ទៅដល់អ្នកលក់ថាគាត់ចង់ញ៉ាំមីដែលមានទឹកស៊ុប ឬក៏គុយទាវទឹកស៊ុបអញ្ចឹងក្មេងប្រុសទីគាត់ចង់ញ៉ាំគុយទាវទឹកស៊ុប ដែលយើងឃើញនៅក្នុងរូបភាពនេះ គឺមានចានគុយទាវទឹកស៊ុបមួយ កំពុងតែហុយ អញ្ចឹងជាធម្មតា គុយទាវទឹកស៊ុប ឬក៏មីទឹកស៊ុប គឺតែងតែក្ដៅ ព្រោះគេប្រើទឹកក្ដៅដើម្បីឆុងមី ឬក៏ឆុងគុយទាវដោយអញ្ចឹងប្រសិនបើយើងប្រើទឹកត្រជាក់ ទឹកស៊ុបត្រជាក់ គឺអត់ឆ្ងាញ់ទេ គឺបានន័យថាមី ឬក៏គុយទាវនោះ ញ៉ាំអត់កើតទេ ដូច្នេះហើយទើបយើងឃើញមានផ្សែងហុយចេញពីចាន

Personal Hygiene (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់លាបហ្វូមទៅលើមាត់របស់គាត់ ឬក៏កន្លែងណាដែលមានពុកមាត់ហើយ គាត់ក៏បានយកដងឡាម ដែលមានផ្លែឡាមនៅក្នុងនោះ យកមកកោរពុកមាត់របស់គាត់ចេញ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញថា ដៃឆ្វេងរបស់គាត់ គាត់កាន់ដងឡាមពណ៌បៃតងមួយ ដែលដងឡាមនោះគឺមានឡាមនៅក្នុងនោះផងដែរ អញ្ចឹងគាត់យកមកកោរពុកមាត់របស់គាត់ចេញ ដោយគាត់កោរកន្លែងណាដែលត្រូវបានលាបហ្វូម អញ្ចឹងគាត់កោរបណ្ដើរ គាត់ឆ្លុះមើលកញ្ចក់បណ្ដើរ ថាតើគាត់កោរស្អាតហើយឬនៅ អញ្ចឹងប្រសិនបើគាត់កោរនៅសល់ពុកមាត់បន្តិចបន្តួច គាត់ត្រូវតែកោរបន្ថែម ដើម្បីអស់ពុកមាត់ចេញពីមាត់របស់គាត់ អញ្ចឹងក្នុងការកោរពុកមាត់ យើងត្រូវតែប្រុងប្រយ័ត្នផងដែរ ដោយសារតែឡាមគឺមុត អញ្ចឹងឡាមគឺមុត ដូច្នេះប្រសិនបើយើងកោរអត់ប្រុងប្រយ័ត្នទេ យើងអាចមុតមាត់របស់យើង ឬក៏មុតថ្ពាល់របស់យើងបាន ដូច្នេះយើងត្រូវកោរដោយមានការប្រុងប្រយ័ត្នជានិច្ច ដោយយើងត្រូវឆ្លុះកញ្ចក់មើល ថាតើការកោររបស់យើងស្អាតហើយឬនៅ អញ្ចឹងប្រសិនបើកោរអត់ស្អាតទេ យើងត្រូវកោរម្ដងទៀត ប៉ុន្តែយើងត្រូវកោរដោយប្រុងប្រយ័ត្ន ដែលជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គាត់កោរបណ្ដើរ គាត់ឆ្លុះកញ្ចក់បណ្ដើរ គាត់ប្រុងប្រយ័ត្នជាទីបំផុត ព្រោះគាត់ខ្លាចមុតថ្ពាល់របស់គាត់ ហើយយើងឃើញដៃឆ្វេងរបស់គាត់កាន់ដងឡាម ហើយដៃស្ដាំគាត់កាន់កូនកន្សែងមួយ ដើម្បីជូតចេញ អញ្ចឹងគាត់មានកូនកន្សែងដើម្បីជូតមាត់របស់គាត់នៅពេលដែលគាត់កោររួច ហើយគាត់ជូតហ្វូមចេញ ឬក៏គាត់ជូតឲ្យមាត់របស់គាត់ស្ងួតបន្ទាប់ពីកោរពុកមាត់

Breaking A Bowl (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ បន្ទាប់ពីគាត់សម្អាតផ្ទះបាយរបស់គាត់ និងគាត់យកចានថ្មីមកហើយ បុរសម្នាក់នោះ គាត់ក៏បានបន្តការចិតបន្លែរបស់គាត់បន្តទៀត អញ្ចឹងយើងឃើញគាត់នៅឈរនៅខាងមុខតុរបស់គាត់ ឈរនៅក្បែរតុ ហើយដៃរបស់គាត់ទាំងពីរ ក៏ចាប់ផ្ដើមកាន់កាំបិត និងកាន់បន្លែដើម្បីចិតបន្លែបន្តទៀត ប៉ុន្តែលើកនេះគាត់មានការប្រុងប្រយ័ត្នជាងមុន ដោយគាត់អត់ដាក់ចានគោមថ្មីរបស់គាត់នៅក្បែរដៃរបស់គាត់ទេ ព្រោះគាត់ខ្លាចនៅពេលដែលគាត់ចិតបន្លែ ដៃរបស់គាត់ធ្វើឲ្យចានគោម ប៉ះចានគោម ធ្វើឲ្យចានគោមធ្លាក់បែកម្ដងទៀតអញ្ចឹងគាត់បានដាក់ចានគោមរបស់គាត់នៅឆ្ងាយពីដៃរបស់គាត់ ដោយគាត់ដាក់នៅក្បែរបន្លែរបស់គាត់វិញ ហើយគាត់បន្តការចិតបន្លែរបស់គាត់ ដោយគាត់ហាន់ការ៉ុតជាចំណិតតូចដោយដៃម្ខាងគាត់កាន់កាំបិត ដៃម្ខាងគាត់កាន់ដើមមើមការ៉ុត អញ្ចឹងគាត់ហាន់ការ៉ុតជាចំណិតតូចសម្រាប់ធ្វើម្ហូប ដែលនៅក្បែរដៃរបស់គាត់ម្ខាងទៀត គឺយើងឃើញមានបន្លែជាច្រើននៅលើតុ ដូចជាប៉េងប៉ោះ ដូចជាការ៉ុត ដូចជាខ្ទឹមបារាំង និងដូចជាម្ទេសប្លោកជាដើមអញ្ចឹងគាត់កំពុងតែធ្វើម្ហូបនៅក្នុងផ្ទះបាយរបស់គាត់ សម្រាប់អាហារថ្ងៃនេះ សម្រាប់ជាអាហារពេលថ្ងៃត្រង់ ឬក៏សម្រាប់ជាអាហារពេលល្ងាច ដោយគាត់ចិតបន្លែដែលមានការប្រុងប្រយ័ត្នជាងមុន ព្រោះគាត់ខ្លាចធ្វើឲ្យបែកចានគោមម្ដងទៀត ដោយសារតែពេលមុន ដោយសារតែគាត់ធ្វេសប្រហែស ដូច្នេះធ្វើឲ្យគាត់ ធ្វើឲ្យបែកចានគោមរបស់គាត់អញ្ចឹងនៅពេលដែលគាត់ធ្វើឲ្យបែកចានគោម គាត់ត្រូវតែបោសសម្អាតចានគោម ឬក៏អំបែងចានគោមចេញពីផ្ទះបាយឲ្យស្អាត ដូច្នេះលើកនេះ គាត់មានការប្រុងប្រយ័ត្នជាងមុន ដោយគាត់ចិតបន្លែដោយមានការប្រុងប្រយ័ត្ន និងមិនធ្វើឲ្យបែកចានគោមម្ដងទៀតនោះទេ

Motorcycle Taxi (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ យើងឃើញថា បន្ទាប់ពីនារី បុរសម្នាក់នោះ គាត់បានឈប់ម៉ូតូរួចរាល់ហើយ អញ្ចឹងនារីម្នាក់នោះ គាត់ក៏បានហក់ចុះពីលើម៉ូតូភ្លាមផងដែរអញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញបុរសដែលជាម្ចាស់ម៉ូតូ គាត់បានប្រលែងដៃចង្កូតទាំងពីរនៃម៉ូតូរបស់គាត់ ដោយគាត់ដាក់ដៃម្ខាងនៅលើកែបខាងក្រោយ ហើយជើងម្ខាងរបស់គាត់ គឺទម្លាក់ចុះមកដី ដើម្បីទប់ម៉ូតូកុំឲ្យដួលចំណែកឯនារីម្នាក់នោះ គឺគាត់បានលោតចេញពីលើកែបម៉ូតូ ដោយគាត់លោតចុះមកខាងក្រោម អញ្ចឹងយើងឃើញដៃទាំងពីររបស់គាត់ គឺកាន់កាបូបយ៉ាងជាប់ ហើយជើងទាំងពីររបស់គាត់ គឺលោតចុះមកក្រោម[មក]ជាន់នឹងដី ដោយគាត់លោតចេញពីម៉ូតូ ដោយសារតែម៉ូតូខ្ពស់ជាងគាត់បន្តិច ដូច្នេះជើងគាត់អត់ដល់ដីទេ អញ្ចឹងដើម្បីចុះពីលើម៉ូតូបាន គាត់មានតែលោតចេញពីម៉ូតូ ដោយយើងឃើញបុរសដែលជាម្ចាស់ម៉ូតូ គាត់ក៏បានងាកមើលនារីនោះផងដែរ ដោយសារតែគាត់ខ្លាចនារីម្នាក់នោះ គាត់លោតចុះ ហើយដួល ឬក៏មានគ្រោះថ្នាក់ ដូច្នេះគាត់បើកកញ្ចក់គាត់ ហើយអង្គុយមើលនារីម្នាក់នោះនៅពេលដែលគាត់ចុះពីម៉ូតូរបស់គាត់ ព្រោះគាត់ខ្លាចនៅពេលដែល ប្រសិនបើនារីម្នាក់នោះ គាត់ចុះហើយដួល អញ្ចឹងគាត់អាចរត់ទៅជួយនារីម្នាក់នោះបាន ឬក៏គាត់ខ្លាចថា ពេលដែលគាត់ចុះពីម៉ូតូទៅ អាចមានឡាន ឬក៏មានម៉ូតូ ដែលជិះខាងក្រោយមកប៉ះ ឬក៏មក[កៀក?]គាត់ ដូច្នេះអាចធ្វើឲ្យនារីម្នាក់នោះមានគ្រោះថ្នាក់អញ្ចឹងហើយគឺ ទើបនៅពេលដែលនារីម្នាក់នោះគាត់ចុះពីម៉ូតូ បុរសដែលជាម្ចាស់ម៉ូតូ គាត់បានតាមមើលនារីម្នាក់នោះ

Going To Bed (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ នៅពេលដែលគាត់គេង អញ្ចឹងជាទូទៅ នៅពេលដែលយើងគេង គឺយើងគេងលក់ គឺយើងអត់ដឹងខ្លួនទេ ក៏ប៉ុន្តែក្មេងប្រុសម្នាក់នោះ គាត់ប្រហែលជាគិតរឿងផ្សេងច្រើនពេកពីថ្ងៃ ឬក៏គាត់បានមើលអ្វីផ្សេងដូច្នេះវាធ្វើឲ្យគាត់យល់សប្តិឃើញយក្សអញ្ចឹងនៅពេលដែលគាត់កំពុងតែគេងលក់នោះ គឺធ្វើឲ្យគាត់យល់សប្តិឃើញយក្ស ដែលយក្សនោះគឺ យើងឃើញនៅក្នុងនេះ រូបភាពទី ១៦ គឺមានមុខមាត់អាក្រក់ ដែលយក្សនោះគឺមានមុខពណ៌បៃតង ហើយមានចង្កូមពីរវែងលៀនចេញតាមមាត់មក អញ្ចឹងយក្សគឺមានត្រចៀកខុសពីមនុស្សយើង គឺមានមុខមាត់គួរឲ្យខ្លាច ដោយយើងឃើញនៅក្នុងរូបភាពនេះ គឺវាមានមុខពណ៌បៃតង មានត្រចៀកស្រួច ហើយភ្នែករបស់វាគឺធំចង្កូមវែងហើយចង្កូមវាគឺលៀនចេញតាមភ្នែក តាមមាត់អញ្ចឹងយើងឃើញយក្សគឺមានពាក់មួកមួយ ឬក៏ពាក់មកុដ ដែលជាមកុដសម្រាប់យក្សពាក់ អញ្ចឹងយក្សគឺមានមុខមាត់អាក្រក់ អញ្ចឹងប្រហែលជាគាត់គិតរឿងផ្សេងពីថ្ងៃ ដូច្នេះធ្វើឲ្យគាត់យល់សប្តិអាក្រក់ ដោយសារតែយក្សគឺជាមនុស្សអាក្រក់ អញ្ចឹងនៅពេលដែលយល់សប្តិឃើញយក្ស គឺបានន័យថាគាត់កំពុងតែយល់សប្តិអាក្រក់ក៏ប៉ុន្តែដោយសារតែគាត់អស់កម្លាំងខ្លាំង និងគាត់ងងុយគេងខ្លាំងពេក ដូច្នេះគាត់មិនបានភ្ញាក់ដឹងខ្លួន ដោយសារតែការយល់សប្តិឃើញយក្សនោះទេអញ្ចឹងគាត់នៅតែបន្តគេងលង់លក់នៅលើគ្រែ នៅក្នុងបន្ទប់គេងរបស់គាត់ ជាបន្តទៀត ទោះបីជាគាត់យល់សប្តិឃើញយក្សក៏ដោយ ក៏គាត់អត់ភ្ញាក់ដែរអញ្ចឹងបានន័យថាក្មេងប្រុសម្នាក់នេះ គឺគាត់អស់កម្លាំងខ្លាំង ដូច្នេះហើយទើបគាត់យល់សប្តិឃើញយក្សក៏គាត់នៅតែបន្តគេង នៅតែបន្តដំណេករបស់គាត់ ឬក៏គាត់គេងបន្តយ៉ាងលង់លក់ យ៉ាងស្កប់ស្កល់