Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ផានិត | pʰaanɨt | male Cambodian name | 15/7 |
Link to overview page
Link to dictionary
Expressing sleepiness — Additional dialogue 1
ផានិត៖ សុផល! ម៉េចហើយ? ក្រាបលើតុអីចឹង?
សុផល៖ ដេកម៉ាសាឡេត។ ងុយដេកអា៎។
ផានិត៖ មើលសៀវភៅមិនទាន់បាន ១៥ នាទីផង ងុយដេកបាត់។
Expressing sleepiness — Additional dialogue 2
សុផល៖ ម៉ោងម៉ានហើយ?
ផានិត៖ ម៉ោងម៉ាដណ្ដប់។ ចេញពីហ្នឹង ទៅណាទៀត?
សុផល៖ ទៅទះ! ងុយដេកសឹងប្រកាច់ហើយ។ ទៅដល់ទះ ដឹងតែត្រង់ភ្លឹងដល់ព្រឹកម៉ង។
Expressing joy at someone’s success — Dialogue 3
រតនា៖ អេ ផានិត ខ្ញុំសម្ភាសន៍ការងារជាប់ហើយ!
ផានិត៖ អូ អបអរសាទរ រតនា! ក្រុមហ៊ុនណាដែរ?
រតនា៖ ក្រុមហ៊ុន ANA។ ខ្ញុំចង់ចូលក្រុមហ៊ុនហ្នឹងយូរហើយ។
ផានិត៖ ឡូយមែន! ជប់លៀងអី?
រតនា៖ តស់!
Expressing sleepiness — Dialogue 1
ផានិត៖ ងុយដេកណាស់លោកអើយ! ហ៊ើយ! សុផលថ្មើរហ្នឹងហើយមិនទាន់ម៉ោវិញទៀត។ តេទៅសួរសិន។ ... អាឡូ សុផល? យប់ម៉េះង៉ៃហ្នឹង?
សុផល៖ នៅបង្ហើយការងារ។
ផានិត៖ អីចឹង? ងុយដេកអា៎។ ខ្ញុំចូលដេកហើយណាអីចឹង។ ប្រយ័ត្នប្រយែង។
Expressing sleepiness — Dialogue 2
ផានិត៖ សុផល ម៉ោង ៧ ហើយណា។ អត់ទាន់រៀបចំខ្លួនទៅធ្វើការទៀត?
សុផល៖ ម៉ោង ៧ អា៎? ងុយដេកអា៎ សុំ ១០ នាទីទៀតសិន។ ក្រោកមិនរួចអេ៎។
ផានិត៖ ប្រយ័ត្នយឺតណា។ ទៅលុបមុខឲ្យស្វាងតិចទៅ ហើយមកញ៉ាំអី។
សុផល៖ អត់ញ៉ាំអេ៎ ដេកវិញ។ ចាំដល់ម៉ោង ៧ កន្លះ ដាស់ខ្ញុំផងណា។
Expressing sorrow — Dialogue 1
ចរណៃ៖ ផានិត ម៉េចហ្នឹង? មុខស្រពោនម៉េះ?
ផានិត៖ ខ្ញុំនឹកឆ្មាខ្ញុំ។ វាទើបតែងាប់ទៅម៉ានង៉ៃមុនហ្នឹង។ ពេលអត់ពីវាទៅ ខ្ញុំមានអារម្មណ៍ថាអផ្សុកមែនទែន ព្រោះធ្លាប់លេងជាមួយវារហូត។ បើដឹងថាចិញ្ចឹមសត្វ ត្រូវពិបាកចិត្តខ្លាំងពេលវាងាប់ទៅអីចឹង ខ្ញុំអត់ចិញ្ចឹមទេ។ ឈប់ចិញ្ចឹមសត្វអីទាំងអស់ម៉ងចាប់ពីង៉ៃនេះតទៅ។
Indicating disagreement — Dialogue 2
ផានិត៖ សិក្ខាសាលាង៉ៃហ្នឹងអត់សូវមានអ្នកម៉ោសោះ។ ម៉ោពីប្រធានបទហ្នឹង គេអត់សូវចាប់អារម្មណ៍មែនហ្ន៎?
សុគន្ធ៖ ខ្ញុំគិតថាមិនមែនម៉ោពីប្រធានបទអេ៎។ ម៉ោពីយើងដាក់ម៉ោងអត់សូវល្អ គេពិបាកម៉ោ។
ផានិត៖ ប៉ុន្តែ ខ្ញុំឃើញសិក្ខាសាលាផ្សេងៗ គេដាក់ម៉ោងហ្នឹងដែរតាស។ ម៉ោពីម៉ោងយើងជាន់ជាមួយម៉ោងគេ ហើយគេទៅសិក្ខាសាលាផ្សេងអស់ទេដឹង។
សុគន្ធ៖ វាមិនដែល។ បើយើងគិតមើលទៅ អ្នកដែលពាក់ព័ន្ធនឹងប្រធានបទង៉ៃហ្នឹងក៏មិនសូវមានច្រើនដែរទេ ហើយអ្នកដែលអត់សូវពាក់ព័ន្ធ ប្រហែលគេគិតថា “អ៊ឹស អត់សូវពាក់ព័ន្ធផង ខ្ជិលទៅម៉ងទៅ”។
ផានិត៖ ហ្នឹងហើយ អាហ្នឹងមិនដូចខ្ញុំនិយាយដែរ? ថាប្រធានបទយើងអត់សូវមានអ្នកចាប់អារម្មណ៍។