Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
សុគន្ធ | soʔkʊən | male or female Cambodian name | 10/4 |
Link to overview page
Link to dictionary
Calming someone down — Additional dialogue
សុគន្ធ៖ ខ្ញុំត្រូវទៅជួបគេបង។ យឺតម៉ោងហើយ ឥឡូវកុំព្យូទ័រគាំងទៀត។ យ៉ាប់ម៉ង។
លីដា៖ តែបិទតាសអី? ចាំបងជួយបិទកុំព្យូទ័រឲ្យក៏បាន។ បើមើលទៅយឺតហើយ តេប្រាប់គេតិចទៅ គេមិនខឹងអីទេ។
សុគន្ធ៖ បាទបង អរគុណ។ អីចឹងបងជួយបិទកុំព្យូទ័រឲ្យខ្ញុំផងណា។ ខ្ញុំទៅហើយ។
Identifying items or people 2 — Additional dialogue
កណ្ណិកា៖ អត់បានជួបផង តែបានប្រគល់ឯកសារទុកនៅអ្នកនៅហ្នុងហើយ គាត់ថាចាំគាត់ប្រគល់ឲ្យបងសុគន្ធ។
សោភា៖ ជួបអ្នកណាគេ?
កណ្ណិកា៖ ខ្ញុំអត់បានសួរឈ្មោះផង។ គាត់ពាក់វ៉ែនតា រាងខ្ពស់។
សោភា៖ ពាក់វ៉ែនតា ... អូ មានតែបងវាសនាហើយមើលទៅ។ គាត់ប្រុសត្រូវអេ៎?
កណ្ណិកា៖ ហ្នឹងហើយ។ និយាយស្ដីឡើងសុភាព។
សោភា៖ ហ្នឹងហើយបងវាសនា។ សុភាពបុរសស្មោះ។
Calming someone down — Dialogue 1
លីដា៖ សុគន្ធ ម៉េចហ្នឹង? មើលទៅដូចភ័យម៉េះ? មានរឿងអីអ៎?
សុគន្ធ៖ ខ្ញុំទើបនឹកឃើញ ម្សិលមិញ ខ្ញុំដូចច្រឡំផ្ញើឯកសារទៅក្រុមហ៊ុនខុស ... តិចមានបញ្ហាអីទៅ បង?
លីដា៖ កុំអាលភ័យ។ ចាំទៅដល់ក្រុមហ៊ុន ពិនិត្យមើលឲ្យច្បាស់សិនមើល។ ទោះជាផ្ញើខុស បើឯកសារមិនសូវសំខាន់ ក៏អត់មានបញ្ហាអីដែរ។
សុគន្ធ៖ អីចឹងអ៎បង? ប៉ុន្តែ បើមេដឹង ខ្ញុំច្បាស់ជាត្រូវមាត់ហើយ។
លីដា៖ ត្រូវមាត់ ត្រូវទៅ។ ខុសតិចតួច មានអី។ អ្នកណាដែលមិនដែលធ្វើខុស? មានតែអ្នកអត់ធ្វើ បានអត់ដែលខុស។
Indicating disagreement — Dialogue 2
ផានិត៖ សិក្ខាសាលាង៉ៃហ្នឹងអត់សូវមានអ្នកម៉ោសោះ។ ម៉ោពីប្រធានបទហ្នឹង គេអត់សូវចាប់អារម្មណ៍មែនហ្ន៎?
សុគន្ធ៖ ខ្ញុំគិតថាមិនមែនម៉ោពីប្រធានបទអេ៎។ ម៉ោពីយើងដាក់ម៉ោងអត់សូវល្អ គេពិបាកម៉ោ។
ផានិត៖ ប៉ុន្តែ ខ្ញុំឃើញសិក្ខាសាលាផ្សេងៗ គេដាក់ម៉ោងហ្នឹងដែរតាស។ ម៉ោពីម៉ោងយើងជាន់ជាមួយម៉ោងគេ ហើយគេទៅសិក្ខាសាលាផ្សេងអស់ទេដឹង។
សុគន្ធ៖ វាមិនដែល។ បើយើងគិតមើលទៅ អ្នកដែលពាក់ព័ន្ធនឹងប្រធានបទង៉ៃហ្នឹងក៏មិនសូវមានច្រើនដែរទេ ហើយអ្នកដែលអត់សូវពាក់ព័ន្ធ ប្រហែលគេគិតថា “អ៊ឹស អត់សូវពាក់ព័ន្ធផង ខ្ជិលទៅម៉ងទៅ”។
ផានិត៖ ហ្នឹងហើយ អាហ្នឹងមិនដូចខ្ញុំនិយាយដែរ? ថាប្រធានបទយើងអត់សូវមានអ្នកចាប់អារម្មណ៍។