KhmerPronunciationEnglish/Notes#occ
ពែង pɛɛŋ 1. cup
2. clf. for cupfuls
12/4

Link to overview page
Link to dictionary

Coffee And Soft Drink (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ យើងឃើញ បន្ទាប់ពីគាត់លាយស្ករសមួយស្លាបព្រាចូលទៅក្នុងពែងកាហ្វេរបស់គាត់ហើយ គាត់ក៏បានយកស្លាបព្រានោះមកកូរជាមួយនឹងពែងកាហ្វេរបស់គាត់ អញ្ចឹងគាត់កូរចុះកូរឡើង គាត់ធ្វើបែបនេះ ដើម្បីឲ្យស្កររលាយទៅក្នុងពែងកាហ្វេអញ្ចឹងប្រសិនបើយើងគ្រាន់តែចាក់ស្ករសចូលទៅក្នុងទឹកកាហ្វេ ឬក៏កែវកាហ្វេ គឺវាអត់រលាយភ្លាមនោះទេ បានន័យថាវានឹងរលាយ ក៏ប៉ុន្តែវានឹងរលាយរយៈពេលយូរ វានឹងប្រើប្រាស់ពេលយូរដើម្បីរលាយ ដូច្នេះដើម្បីឲ្យវាឆាប់រលាយនៅក្នុងកាហ្វេ យើងត្រូវយកស្លាបព្រា យើងត្រូវយកស្លាបព្រាមកកូរនៅក្នុងទឹកកាហ្វេនោះ អញ្ចឹងយើងកូរវា យើងកូរវាពីឆ្វេងទៅស្ដាំ ឬក៏ពីស្ដាំទៅឆ្វេង ដើម្បីឲ្យស្ករសឆាប់រលាយម្យ៉ាងវិញទៀត ដោយសារតែកាហ្វេនោះជាកាហ្វេក្ដៅ ដូច្នេះនៅពេលដែលស្ករសចូលទៅក្នុងកែវកាហ្វេ គឺវាឆាប់នឹងរលាយណាស់ ដោយសារតែស្ករសគឺវាងាយនឹងរលាយនៅពេលដែលត្រូវទឹកក្ដៅ

Coffee And Soft Drink (Sakanan) — 11


បន្ទាប់មកទៀតរូបភាពទី ១១ នៅក្នុងរូបភាពទី ១១ បន្ទាប់ពីគាត់កូរកែវកាហ្វេ ឬក៏កូរពែងកាហ្វេឲ្យស្កររលាយរួចរាល់ហើយ យើងឃើញបុរសម្នាក់នោះ គាត់ក៏បានលើកពែងកាហ្វេរបស់គាត់ដើម្បីញ៉ាំអញ្ចឹងដោយសារតែកាហ្វេរបស់គាត់ជាកាហ្វេក្ដៅ ដូច្នេះគាត់អត់អាចប្រើប្រាស់ទុយោ ឬក៏បំពង់បឺត ដើម្បីបឺតកាហ្វេនោះចូលទៅក្នុងមាត់បានទេព្រោះប្រសិនបើគាត់ប្រើប្រាស់បំពង់បឺត វាអាចធ្វើឲ្យរលាកមាត់គាត់បានដោយសារតែការញ៉ាំកាហ្វេក្ដៅ ឬក៏ញ៉ាំទឹកក្ដៅ គឺយើងត្រូវញ៉ាំផ្ទាល់ជាមួយនឹងកែវ ដោយសារតែយើងងាយស្រួលផ្លុំ និងយើងអាចយកអណ្ដាតរបស់យើង ដើម្បីស្ទង់មើល ឬក៏ដើម្បីវាស់កម្ដៅមើលអញ្ចឹងប្រសិនបើយើងញ៉ាំផ្ទាល់មាត់ជាមួយនឹងកែវ យើងអាចយកអណ្ដាតរបស់យើងមកវាស់កម្ដៅ ថាតើវាក្ដៅល្មមនឹងញ៉ាំដែរទេប៉ុន្តែប្រសិនបើយើងប្រើបំពង់បឺតដើម្បីបឺតទឹកក្ដៅ គឺវាអាចធ្វើឲ្យយើងរលាកមាត់បាន វាអាចធ្វើឲ្យមាត់យើងរលាក ព្រោះយើងអត់ដឹងថាទឹកនោះក្ដៅប៉ុណ្ណា យើងអត់បានវាស់មុន ដូច្នេះវានឹងធ្វើឲ្យយើងរលាកបានអញ្ចឹងយើងអាចប្រើប្រាស់បំពង់បឺត បឺតតែទឹកកក និងទឹកធម្មតាតែប៉ុណ្ណោះ ប្រសិនបើទឹកក្ដៅគឺយើងអត់ត្រូវប្រើប្រាស់បំពង់បឺតនោះទេដោយយើងឃើញបុរសម្នាក់នេះ គាត់បានចាប់ដៃកែវ អញ្ចឹងពែងកាហ្វេរបស់គាត់ គឺមានដៃសម្រាប់កាន់មួយ ដូច្នេះគាត់កាន់ដៃនៃពែងកាហ្វេរបស់គាត់ ហើយគាត់លើកពែងកាហ្វេ ដើម្បីញ៉ាំកាហ្វេនៅក្នុងពែងនោះ ដោយប្រើប្រាស់ គាត់ គាត់ញ៉ាំផ្ទាល់កែវតែម្ដង គឺគាត់អត់ប្រើប្រាស់បំពង់បឺតនោះទេ

Coffee And Soft Drink (Sakanan) — 09


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញ បន្ទាប់ពីគាត់ចាក់ទឹកក្រូចឲ្យកូនស្រីរបស់គាត់ហើយ បុរសម្នាក់នោះ គាត់ក៏បានយកស្ករសមកលាយជាមួយនឹងកាហ្វេរបស់គាត់ម្ដងអញ្ចឹងដោយសារតែកាហ្វេខ្មៅ គឺវាមានរសជាតិល្វីងខ្លាំង ព្រោះវាអត់មានទាន់លាយស្ករទេ អញ្ចឹងអ្នកដែលឆុងកាហ្វេ គាត់អត់ទាន់លាយស្ករឲ្យទេ ព្រោះគាត់អត់ដឹងថាអតិថិជនរបស់គាត់ត្រូវការរសជាតិអ្វីត្រូវការល្វីង ឬក៏ផ្អែម អញ្ចឹងគាត់ឆុងហើយគាត់អត់ដាក់ស្ករទេ គឺចាំឲ្យអតិថិជនរបស់គាត់លាយខ្លួនឯងអញ្ចឹងដោយសារតែអតិថិជនខ្លះ គឺគាត់ចូលចិត្តញ៉ាំកាហ្វេល្វីងខ្លាំង ដូច្នេះគាត់អត់លាយស្ករទេ គឺគាត់ឆុងហើយគាត់ញ៉ាំតែម្ដងចំណែកអ្នកខ្លះទៀតគឺគាត់ចូលចិត្តញ៉ាំកាហ្វេដែលល្វីងតិចឬក៏ល្វីងល្មម អញ្ចឹងគាត់អាចលាយស្ករបន្ថែមមួយស្លាបព្រា ឬក៏ពីរស្លាបព្រា រួចកូរឲ្យសព្វ ដើម្បីឲ្យស្កររលាយ ហើយញ៉ាំទៅមានរសជាតិឆ្ងាញ់តាមអ្វីដែលគាត់ត្រូវការចំណែកអ្នកខ្លះទៀត គាត់អត់ចូលចិត្តល្វីងខ្លាំង អញ្ចឹងគាត់អាចលាយនឹងទឹកដោះគោ ដែលយើងហៅថា កាហ្វេទឹកដោះគោអញ្ចឹងយើងអាចលាយបានច្រើន ជាក់ស្ដែងនៅក្នុងរូបភាពទីដោយសារតែបុរសម្នាក់នោះ គាត់អត់សូវចូលចិត្តល្វីង ដូច្នេះគាត់ក៏បានយកស្ករសមួយស្លាបព្រា មកចាក់ចូលទៅក្នុងកែវកាហ្វេរបស់គាត់ ឬក៏ចាក់ចូលទៅក្នុងពែងកាហ្វេ យើងហៅថាពែងកាហ្វេអញ្ចឹងគាត់យកស្ករសចាក់ចូល ដោយសារតែគាត់អត់សូវចូលចិត្តល្វីង ដូច្នេះគាត់ត្រូវការផ្អែមតិចអញ្ចឹងគាត់លាយស្ករសដើម្បីឲ្យមានរសជាតិផ្អែមនៅក្នុងរូបភាពទីនេះ

Coffee And Soft Drink (Sakanan) — 12


បន្ទាប់មកទៀតរូបភាពទី ១២ នៅក្នុងរូបភាពទី ១២ យើងឃើញថា បន្ទាប់ពីគាត់បានបញ្ចប់ការញ៉ាំកាហ្វេ បានន័យថាគាត់ញ៉ាំកាហ្វេអស់ហើយ ហើយកូនស្រីរបស់គាត់ក៏បានញ៉ាំទឹកក្រូចអស់ពីក្នុងកែវផងដែរ អញ្ចឹងកូនស្រីរបស់គាត់គឺញ៉ាំទឹកក្រូចអស់មួយកំប៉ុង វាអាចជាទឹកក្រូចកូកាកូឡា ឬក៏ទឹកក្រូច Fanta ឬក៏ Sprite ជាដើមអញ្ចឹងកូនស្រីគាត់គឺញ៉ាំអស់មួយកំប៉ុង រីឯគាត់គឺញ៉ាំកាហ្វេចំនួនមួយកែវ ឬក៏មួយពែងអញ្ចឹងនៅក្នុងរូបភាពទី ១២ គឺពួកគាត់ទាំងពីរគឺញ៉ាំកាហ្វេ និងញ៉ាំទឹកក្រូចអស់ហើយ ដូច្នេះបុរសដែលជាឪពុក គាត់ក៏បានលើកដៃឡើង ដើម្បីជាសញ្ញាហៅអ្នកបម្រើ ឬក៏អ្នករត់តុមក អញ្ចឹងយើងឃើញ បន្ទាប់ពីគាត់លើកដៃឡើងជាសញ្ញា អ្នករត់តុក៏បានមក ដោយ យើងឃើញអ្នករត់តុនោះ គាត់មកដោយមានពាក់អៀមក្រណាត់នៅជាមួយផងដែរ ហើយគាត់កាន់កន្សែងនៅក្នុងដៃរបស់គាត់ ដោយគាត់សួរទៅកាន់បុរសនោះ ថាតើមានការអ្វី ព្រោះជាទូទៅ នៅពេលដែលភ្ញៀវលើកដៃឡើង គឺអ្នកបម្រើតែងតែមកសួរបញ្ជាក់ជាមួយភ្ញៀវថា តើហៅគាត់មានការអ្វី ដោយសារតែនៅក្នុងហាង នៅពេលដែលយើងលើកដៃ គឺជាសញ្ញា វាគឺជាសញ្ញាសម្រាប់ហៅអ្នកបម្រើ ឬក៏អ្នករត់តុ អញ្ចឹងនៅពេលដែលយើងលើកដៃនៅក្នុងហាង គឺអ្នកបម្រើនឹងមកសួរយើងមិនខាន ហើយគេសួរថាយើងចង់បានអ្វី អញ្ចឹងបុរសម្នាក់នោះ បន្ទាប់ពីឃើញអ្នកបម្រើគាត់មកដល់តុរបស់គាត់ គាត់ក៏បានប្រាប់អ្នកបម្រើថាឲ្យគិតលុយ អញ្ចឹងបានន័យថា នៅពេលដែលគាត់ចប់ញ៉ាំហើយ គាត់ឈប់ញ៉ាំ គាត់ញ៉ាំកាហ្វេនិងទឹកក្រូចអស់ហើយ គាត់ហៅអ្នកបម្រើឲ្យមកគិតលុយរបស់គាត់ថាអស់ប៉ុន្មាន ដើម្បីគាត់បន្តដំណើរទៅកន្លែងផ្សេងទៀត