KhmerPronunciationEnglish/Notes#occ
យកម៉ង yɔɔk mɑɑŋ immediately, directly, right away
Notes: spoken form of យកតែម្ដង
4/3

Link to overview page
Link to dictionary

Asking “How do you write this?” — Additional dialogue 1


ពិសិដ្ឋពន្ធធនាគារ? បានន័យថា គុក ហ្នឹងមែន? ម៉េចសរសេរអីចឹងវិញ?
វាសនាបើមិនសរសេរអីចឹង សរសេរម៉េចវិញ?
ពិសិដ្ឋអត់មាន អេ៎ពន្ធ ហើយ -នាគារ យកម៉ង

Explaining how something works — Dialogue


កូនម៉ាក់! ម៉ាក់បង្រៀនខ្ញុំដេរឡេវតិចបានអេ៎?
ម៉ាក់បានតាសកូនយកម្ជុលហើយខ្សែអំបោះម៉ោដំបូង ដោតខ្សែអំបោះចូលរន្ធម្ជុលឲ្យចូលសិនទៅ
កូនចូលហើយម៉ាក់ហើយម៉េចទៀត?
ម៉ាក់បន្ទាប់ម៉ោ កួចខ្សែអំបោះនៅខាងចុង កុំឲ្យវារបូតចេញវិញចេះកួចអត់? ... មិនមែនអីចឹងអេ៎ចាំមើលអា៎ កួចអញ្ចេះ បានវាជាប់ល្អហើយបន្ទាប់ម៉ោ យើងយកឡេវមកដេរកាន់ឡេវអញ្ចេះ កុំឲ្យជ្រុះហើយដេរពីលើចុះក្រោម ពីក្រោមឡើងលើអីចឹងទៅ
កូនរួចហើយម៉ាក់ដល់ពេលចុងក្រោយធ្វើម៉េចទៅ? កាត់យកម៉ងបានអេ៎?
ម៉ាក់មានអ្នកណាកាត់យកម៉ង របូតខ្ទេចអស់ឥឡូវហ្នឹងហើយយើងត្រូវកួចម្ដងទៀតនៅខាងក្នុងខោ កុំឲ្យមើលពីក្រៅទៅឃើញកួចអញ្ចេះ ឃើញអត់? ... ចេះនៅ?
កូនបាទ ចេះហើយ

Saying “A moment, please!” — Dialogue


នារីលោកគ្រូ ខ្ញុំចង់រៀនបង្កើតតារាងក្នុងកុំព្យូទ័រ ធ្វើម៉េចទៅ លោកគ្រូ?
លោកគ្រូបង្កើតក្នុង Word បានតាសចូល insert ហើយរើសចំនួនតារាងដែលនារីឯងចង់បង្កើតទៅបានហើយ
នារីឈប់សិន លោកគ្រូខ្ញុំតាមអត់ទាន់អេ មួយៗ។ ដំបូងបើក Word មែន?
លោកគ្រូហ្នឹងហើយ
នារីខ្ញុំបើក Word ឲ្យចេញសិន ... អូខេ ចេញហើយហើយម៉េចទៀត លោកគ្រូ?
លោកគ្រូចុច insert ហើយឃើញគេដាក់ថា table ។
នារីកុំអាល លោកគ្រូចាំមើលណា រកមើលពាក្យ insert មែន លោកគ្រូ? នេះមែន?
លោកគ្រូហ្នឹងហើយចុចវាទៅ ឃើញមានអីផ្សេងទៀតនៅក្រោមហ្នឹងហើយហើយរកមើលពាក្យ table រួចរើស ...
នារីចាំម៉ាភ្លែត លោកគ្រូខ្ញុំសុំរកពាក្យ table ឲ្យឃើញសិន។ ... អូខេ ឃើញហើយចុចលើវាមែន?
លោកគ្រូចុចទៅហើយរើសតារាងដែលនារីឯងចង់បាននារីឯងអូស mouse ក៏បាន ឬក៏ដាក់លេខយកម៉ងក៏បានបើតារាងតិច អូស mouse ទៅលឿន តែបើតារាងច្រើន ទាល់តែបញ្ចូលលេខ ...
នារីលោកគ្រូ ខ្ញុំសុំកាត់សិនកុំលឿនពេកខ្ញុំសុំសួរកន្លែងនេះមួយសិន
លោកគ្រូចាំតិចណាខ្ញុំលើកទូរស័ព្ទមួយសិន
នារីចាស