KhmerPronunciationEnglish/Notes#occ
ភ្លែត plɛɛt clf. for moments, instants {ចាំមួយភ្លែត = just a moment!/wait a moment!} 23/18

Link to overview page
Link to dictionary

Expressing anger — Dialogue 2


កូនម៉ាក់ឯងមើល ខ្ញុំទុកនំនៅកន្លែងនោះតែមួយភ្លែត កណ្ដោរលួចស៊ីអស់រលីងចង្រៃមែនទែន

Asking for help 1 — Dialogue 1


ធីតាបង! បងជួយយកតុក្កតានោះឲ្យខ្ញុំតិចបានអេ?
វិបុលតុក្កតានោះមែន?
ធីតាចាស!
វិបុលអូខេ ចាំម៉ាភ្លែត ចាំបងយកឲ្យ

Making suggestions in which the speaker is included — Dialogue 2


ជិះរថយន្តតាមផ្លូវ
វិចិត្រពេលដល់ហ្គារ៉ាស់សាំងមុខហ្នឹង ខ្ញុំសុំចូលចាក់សាំងតិចសិនណា
ផារីមានអីស្តុបខាងមុខ ហ្នឹងមែន?
វិចិត្រហ្នឹងហើយចូលតាម៉ាភ្លែតអេ៎

Asking for help 2 — Additional dialogue 2


វុទ្ធីកញ្ញា មកនេះតិចមើល! ជួយលើកអីវ៉ាន់គ្នាតិច
កញ្ញាអូ វុទ្ធី ចាំតិចបានអត់? ខ្ញុំកំពុងរវល់
វុទ្ធីម៉ោតិចម៉ោ! តាម៉ាភ្លែតអេ
កញ្ញាទៅអត់បានអេ រវល់ណាស់

Asking for help 2 — Additional dialogue 1


វុទ្ធីកញ្ញា មកនេះតិចមើល! ជួយលើកអីវ៉ាន់គ្នាតិច
កញ្ញាអូ វុទ្ធី ចាំតិចបានអត់? ខ្ញុំកំពុងរវល់
វុទ្ធីម៉ោតិចម៉ោ! តាម៉ាភ្លែតអេ
កញ្ញាដឹងហើយ ចាំតិច ទៅឥឡូវហើយ

Greetings and leave takings 2 — Dialogue 2


តារា៖ (ស្រែកហៅ) មីង! អញ្ជើញទៅណាមកណាហ្នឹងមីង?
មីងអូ តារាទេ! មីងមានការទៅនោះមួយភ្លែត

មីងអញ្ចឹង មីងរកទៅសិនហើយណា ប្រញាប់ទៅទិញម្ហូប
តារាបាទ សុខសប្បាយមីង

Expressing dislikes 1 — Dialogue 2


វុទ្ធីត្រលប់ពីធ្វើការមកផ្ទះ
វុទ្ធីម៉ាក់ មានអីញ៉ាំអត់? ខ្ញុំឃ្លានអា៎
ម្ដាយម្ហូបអត់ទាន់ឆ្អិនផងញ៉ាំចេកសិនទៅ ម៉េចដែរ?
វុទ្ធីអត់ញ៉ាំអេ៎អត់ចូលចិត្តផង
ម្ដាយចាំម៉ាភ្លែតទៅអីចឹងម្ហូបជិតឆ្អិនហើយ
វុទ្ធីហ្នឹងហើយ អត់អីទេអីចឹងតាមសម្រួលខ្ញុំទៅមុជទឹកសិន

Saying “A moment, please!” — Additional dialogue


ប្អូនស្រីបង!
បងស្រីអីគេ? ចាំម៉ាភ្លែតណា។ ... អូខេ ម៉េចដែរ?
ប្អូនស្រីបងជួយមើលតែងសេចក្តីខ្ញុំតិចបានអេ? ក្រែងខុសពាក្យអង់គ្លេស
បងស្រីកុំអាលសិនបានអេ? ឥឡូវបងកំពុងរវល់ថ្ងៃណាត្រូវឲ្យគ្រូ?
ប្អូនស្រីថ្ងៃស្អែក
បងស្រីចាំម៉ាភ្លែតសិនណាបងធ្វើការហើយ ចាំបងមើល

Asking “Do you have X?” — Additional dialogue


ហាងលក់ខោអាវ
អ្នកលក់បង ចូលមើលខោអាវសិនអីបង?
ភ្ញៀវកន្លែងអូនឯងមានលក់ខោអាវកូនក្មេងអេ៎?
អ្នកលក់មានតាសបងមានម៉ូតច្រើន បងចង់បានម៉ូតម៉េច? ទំហំប៉ុនណាដែរបង?
ភ្ញៀវម៉ូតនេះស្អាតតាសមានអាទ្រើសជាងហ្នឹងតិចអេ៎? ចង់បានពណ៌ផ្កាឈូក មានអេ៎?
អ្នកលក់មានតាសបងចាំម៉ាភ្លែត ខ្ញុំយកមកឲ្យមើល

Saying “A moment, please!” — Cultural note


របៀបនៃការធ្វើការងារធ្វើអ្វីមួយ មានភាពខុសគ្នាពីជនជាតិមួយទៅជនជាតិមួយជនជាតិជប៉ុនដែលមានទម្លាប់ធ្វើអ្វីលឿនគឺមិនចូលចិត្តឲ្យគេចាំ ចាំគេនោះទេប៉ុន្តែ សម្រាប់ជនជាតិខ្មែរ នៅពេលដែលគេនិយាយថាសូមចាំមួយភ្លែតពេលខ្លះត្រូវចាំយូរ ដោយសារសកម្មភាពរបស់ជនជាតិខ្មែរមានភាពយឺតយ៉ាវនៅខ្មែរ អ្នកប្រហែលជានឹងឧស្សាហ៍ពាក្យថា ចាំមួយភ្លែត កុំអាល ឈប់សិន

Expressing fear — Dialogue 2


ខ្លាចខ្មោច
បងថីហ្នឹង?
ប្អូនកំពុងមើលរឿងខ្មោចរឿងហ្នឹងគួរឲ្យខ្លាចមែនទែនហាក បងឯងទៅណា?
បងទៅបន្ទប់ដេក
ប្អូនកុំអាល ខ្ញុំទៅដែរអត់ហ៊ាននៅម្នាក់ឯងអេ៎ចាំម៉ាភ្លែតណា
បងដឹងថាខ្លួនឯងខ្លាចខ្មោចហើយ នៅតែខំមើលរឿងខ្មោចទៀត
ប្អូនអ៊ូយ! ស្អីគេហ្នឹង? សំឡេងទូរស័ព្ទសោះ ខំតែភ័យដឹងអីចឹងអត់មើលអេ៎អា៎

Receiving/welcoming visitors and paying visits to others — Dialogue 2


មកលេងផ្ទះដោយមិនប្រាប់មុន
សុភាពអូ វណ្ណា! ម៉េចម៉ោអត់ប្រាប់មុនអីចឹង? ចូលម៉ោសិនម៉ោ
វណ្ណាខ្ញុំម៉ោជួបភ្ញៀវនៅជិតហ្នឹង ហើយក៏ឈាងចូលលេងសុភាពឯងទៅសុភាពមានត្រូវទៅណាអត់?
សុភាពង៉ៃនេះខ្ញុំទំនេរតាសអត់មានត្រូវទៅណាផងវណ្ណាឯងសុខសប្បាយអេ៎? ចាំតិច ខ្ញុំទៅយកទឹកម៉ោឲ្យសិនណា
វណ្ណាមិនបាច់ទឹកអីទេសុភាពខ្ញុំអង្គុយតែម៉ាភ្លែតដែរទេ

Expressing likes 2 — Dialogue


កញ្ញាធារី ថ្ងៃអាទិត្យនេះ មកផ្ទះខ្ញុំលេងអត់? ចង់ញ៉ាំអី ខ្ញុំធ្វើឲ្យ
ធារីអូ កញ្ញាចេះធ្វើម្ហូបអ៎?
កញ្ញាខ្ញុំចូលចិត្តធ្វើម្ហូបតាសឲ្យតែថ្ងៃសៅរ៍ថ្ងៃអាទិត្យ ខ្ញុំធ្វើម្ហូបនៅផ្ទះហើយ
ធារីឧស្សាហ៍មែនទែនខ្ញុំវិញ ខ្ជិលណាស់ ជាពិសេសធ្វើម្ហូបហ្នឹងម៉ងខ្ជិលរៀបចំ ខ្ជិលសម្អាត
កញ្ញាមានអី តាម៉ាភ្លែតហ្នឹងចុះធារីឯងចូលចិត្តធ្វើអីគេពេលទំនេរ?
ធារីខ្ញុំចូលចិត្តលេងតេនីស
កញ្ញាអូ ខ្ញុំអត់ចេះសោះ អារឿងកីឡាអីហ្នឹង

Expressing disappointment at another’s misfortune — Additional dialogue


ហេតុការណ៍ម៉ូតូត្រូវចោរលួច
តារាកញ្ញា ថាកញ្ញាឯងត្រូវចោរលួចម៉ូតូអ៎?
កញ្ញាហ្នឹងហើយ បាត់ម្សិលមិញ
តារាម៉េចបានបាត់? មានបានចាក់សោរកអត់?
កញ្ញាកាលហ្នឹងខ្ញុំប្រញាប់ មានបានចាក់សោរកឯណាថាចូលទិញអីញ៉ាំម៉ាភ្លែត ចេញម៉ោវិញអត់ឃើញម៉ូតូ
តារាហើយមានប្ដឹងប៉ូលិសអត់? តែទោះប្ដឹងប៉ូលិស ក៏មិនងាយរកឃើញវិញដែរស៊យអាណេះហើយឥឡូវកញ្ញាឯងគិតម៉េចទៅ? បានអីជិះ?
កញ្ញាបងប្រុសជូនទៅម៉ោម៉ារយៈសិន

Remembering — Dialogue 2


លីដាសម្បត្តិ មិញមានឃើញឯកសារខ្ញុំទុកហ្នឹងអេ៎?
សម្បត្តិឃើញលីដាឯងកាន់យកទៅនោះហើយតាសមិញ
លីដាដំបូងខ្ញុំកាន់ទៅ តែខ្លាចប្រឡាក់ ខ្ញុំក៏យកម៉ោវិញ ហើយគិតថាទុកហ្នឹងម៉ាភ្លែតហ្នឹងអា៎
សម្បត្តិអឹម ... អត់ដឹងទេអីចឹងខ្ញុំទើបតែម៉ោដែរ។ ... នោះមែន លីដា?
លីដាហ្នឹងហើយ! ហាក ម៉េចទៅនៅហ្នុងវិញ? អូ៎ ... ចាំហើយ! ខ្ញុំទៅកូពីក្រដាស ហើយទុកហ្នុងមួយភ្លែតមិញ
សម្បត្តិយ៉ាប់ម៉ង

Post Office (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីនារីម្នាក់នោះ គាត់ដឹងថា បុរសដែលជាមិត្តភក្តិរបស់គាត់ហ្នឹងចង់ផ្ញើសៀវភៅទៅក្រៅ ឬក៏ផ្ញើសៀវភៅទៅឲ្យនរណាម្នាក់នោះ នារីម្នាក់នោះ គាត់ក៏ឲ្យបុរសនោះចាំមួយភ្លែត ដោយសារតែប្រហែលជាគាត់ចង់ផ្ញើអ្វីមួយទៅឲ្យនរណាម្នាក់ដែរអញ្ចឹងដោយសារតែគាត់អត់ចង់ទៅការិយាល័យប្រៃសណីយ៍ដោយខ្លួនឯង ដោយសារតែបុរសម្នាក់នោះ គាត់ទៅហើយអញ្ចឹងដោយសារតែមានបុរសម្នាក់នោះគាត់ទៅហើយ នារីម្នាក់នោះគាត់ឲ្យចាំមួយភ្លែត ព្រោះប្រហែលជាគាត់ត្រូវមានអីវ៉ាន់ផ្ញើដែរ អញ្ចឹងគាត់ផ្ញើតាមបុរសម្នាក់នោះឲ្យយកទៅការិយាល័យប្រៃសណីយ៍តែម្ដងអញ្ចឹងនារីម្នាក់នោះ គាត់អត់ចាំបាច់ទៅទេ ដោយឲ្យបុរសម្នាក់នោះ គាត់យកទៅជាមួយទាំងអស់តែម្ដង ដោយសារតែបុរសម្នាក់ហ្នឹង គាត់ត្រូវទៅការិយាល័យប្រៃសណីយ៍ អញ្ចឹងគាត់ត្រូវទៅការិយាល័យប្រៃសណីយ៍ដើម្បីផ្ញើសៀវភៅ ដូច្នេះនារីម្នាក់នោះ គាត់ក៏ឲ្យបុរសម្នាក់នោះចាំមួយភ្លែត ដើម្បីគាត់ទៅយកអីវ៉ាន់មកដែរ

Motorcycle Taxi (Sakanan) — 03


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីនារីម្នាក់នោះ គាត់រត់បានមួយសន្ទុះក្រោយមក គាត់ក៏មកដល់រោងមួយ អញ្ចឹងគាត់ឈរនៅខាងមុខរោងមួយ ដោយគាត់ ដៃខាងស្ដាំរបស់គាត់ គាត់ស្ពាយកាបូប ហើយដៃខាងស្ដាំរបស់គាត់ គឺទប់កាបូបគាត់យ៉ាងជាប់ ដោយគាត់កំពុងតែឈរទៅក្នុងសម្លឹងរោងមួយ ដែលនៅក្នុងរោងនោះ យើងឃើញមានដំបូល ប៉ុន្តែអត់មានជញ្ជាំងនោះទេ អញ្ចឹងរោងនោះគឺជារោងម៉ូតូឌុប ដោយយើងឃើញមានម៉ូតូចំនួនពីរគ្រឿងនៅខាងក្រោមរោងនោះ ហើយមានបុរសម្នាក់ ដែលជាម្ចាស់ម៉ូតូ កំពុងតែឈរផ្អែកម៉ូតូរបស់គាត់ អញ្ចឹងបុរសម្នាក់នោះគាត់ពាក់អាវដៃខ្លី ខោជើងវែងពណ៌ ហើយគាត់ ម៉ូតូរបស់គាត់គឺមានពណ៌ទឹកក្រូចអញ្ចឹងម៉ូតូរបស់គាត់គឺមានកង់ពីរ ហើយមានមួកការពារនៅលើនោះផងដែរ អញ្ចឹងគាត់គឺជាអ្នករត់ម៉ូតូឌុប ដោយនារីម្នាក់នោះគាត់មានអាការៈប្រញាប់ ដោយសារតែស្ទះផ្លូវ ជិះឡានអត់កើត អញ្ចឹងគាត់រត់ នៅពេលដែលគាត់រត់បានមួយភ្លែតមក គឺគាត់បានមកដល់កន្លែងម៉ូតូឌុបមួយដែលមានរោង មានដំបូលពណ៌ផ្កាឈូក ហើយមានបុរសម្នាក់ គាត់កំពុងតែឈរផ្អែកម៉ូតូដើម្បីរង់ចាំម៉ូយ ឬក៏រង់ចាំអតិថិជនរបស់គាត់អញ្ចឹងនារីម្នាក់នោះ គាត់ក៏បានឈប់នៅត្រង់រោងនោះ ហើយសម្លឹងទៅមើលម៉ូតូឌុប ដែលមានបុរសម្នាក់នោះកំពុងតែឈរផងដែរ

Saying “A moment, please!” — Dialogue


នារីលោកគ្រូ ខ្ញុំចង់រៀនបង្កើតតារាងក្នុងកុំព្យូទ័រ ធ្វើម៉េចទៅ លោកគ្រូ?
លោកគ្រូបង្កើតក្នុង Word បានតាសចូល insert ហើយរើសចំនួនតារាងដែលនារីឯងចង់បង្កើតទៅបានហើយ
នារីឈប់សិន លោកគ្រូខ្ញុំតាមអត់ទាន់អេ មួយៗ។ ដំបូងបើក Word មែន?
លោកគ្រូហ្នឹងហើយ
នារីខ្ញុំបើក Word ឲ្យចេញសិន ... អូខេ ចេញហើយហើយម៉េចទៀត លោកគ្រូ?
លោកគ្រូចុច insert ហើយឃើញគេដាក់ថា table ។
នារីកុំអាល លោកគ្រូចាំមើលណា រកមើលពាក្យ insert មែន លោកគ្រូ? នេះមែន?
លោកគ្រូហ្នឹងហើយចុចវាទៅ ឃើញមានអីផ្សេងទៀតនៅក្រោមហ្នឹងហើយហើយរកមើលពាក្យ table រួចរើស ...
នារីចាំម៉ាភ្លែត លោកគ្រូខ្ញុំសុំរកពាក្យ table ឲ្យឃើញសិន។ ... អូខេ ឃើញហើយចុចលើវាមែន?
លោកគ្រូចុចទៅហើយរើសតារាងដែលនារីឯងចង់បាននារីឯងអូស mouse ក៏បាន ឬក៏ដាក់លេខយកម៉ងក៏បានបើតារាងតិច អូស mouse ទៅលឿន តែបើតារាងច្រើន ទាល់តែបញ្ចូលលេខ ...
នារីលោកគ្រូ ខ្ញុំសុំកាត់សិនកុំលឿនពេកខ្ញុំសុំសួរកន្លែងនេះមួយសិន
លោកគ្រូចាំតិចណាខ្ញុំលើកទូរស័ព្ទមួយសិន
នារីចាស