Khmer | Pronunciation | English/Notes | #occ |
---|---|---|---|
ឥឡូវហ្នឹង | [ʔləv/ʔiʔləv/ʔəyləv] nɨŋ | now, right now, at present | 5/5 |
Link to overview page
Link to dictionary
Refusing direction — Dialogue 1
វុទ្ធី៖ ខ្ញុំរៀងរវល់តិចឥឡូវហ្នឹង។ ចាំតិចបានអេ៎? ទុកហ្នឹងសិនហើយ។
ចំណាន៖ អីចឹង វុទ្ធីជួយលាងផងពេលហើយដៃ។
Offering food or drinks and accepting such an offer — Additional dialogue
បូរ៉ា៖ រកទៅញ៉ាំអីឥឡូវហ្នឹង។
ធារ៉ា៖ ណេះ យកនំនេះទុកញ៉ាំទៅ។
បូរ៉ា៖ អូ មាននំញ៉ាំផង! ឲ្យខ្លះមកអីចឹង។ ឆ្ងាញ់មាត់បណ្ដោយ។ អរគុណហើយធារ៉ា។
ធារ៉ា៖ អត់អីទេ។
Making suggestions in which the speaker is included — Dialogue 3
ផារី៖ វិចិត្រ ឆ្លៀតចូលផ្សារទិញអីវ៉ាន់តិចអី?
វិចិត្រ៖ ចង់ចូលឥឡូវហ្នឹង? យប់ហើយហ្នឹង។ ចាំលើកក្រោយទៅអី?
ផារី៖ ចូលតិចទៅអី។
វិចិត្រ៖ អីចឹង ផារីឯងចូលទៅ ខ្ញុំនៅចាំនៅក្រៅ។ ខ្ជិលផ្ញើម៉ូតូ។
ផារី៖ មិនបាច់អេ៎អីចឹង។ នាំពិបាកវិចិត្រឯង។
Expressing concern for other people's welfare — Dialogue 2
លីដា៖ ម៉េចចឹង? តារារវល់អ៎? ឬក៏ឈឺ?
តារា៖ ហ្នឹងហើយ លីដា ខ្ញុំអត់សូវស្រួលខ្លួន។ រៀងចង់ក្អួត ហើយក្ដៅខ្លួនអស់កម្លាំង។
លីដា៖ ហ្នឹងអ៎? ទៅពេទ្យនៅ?
តារា៖ ចាំមើលម៉ាសន្ទុះទៀតសិន។ បើនៅអត់បាត់ ចាំទៅហ្វាម៉ាស៊ីទិញថ្នាំ។
លីដា៖ អត់ទេ! កុំចាំ ត្រូវទៅឥឡូវហ្នឹង។ ទុកយូរអត់បានអេ៎។ កុំសម្ងំអីចឹង។
តារា៖ អត់មានកម្លាំងទៅអេ៎។ រកឲ្យគេជួយកោសខ្យល់ចេញសិន។
Explaining how something works — Dialogue
ម៉ាក់៖ បានតាសកូន។ យកម្ជុលហើយខ្សែអំបោះម៉ោ។ ដំបូង ដោតខ្សែអំបោះចូលរន្ធម្ជុលឲ្យចូលសិនទៅ។
កូន៖ ចូលហើយម៉ាក់។ ហើយម៉េចទៀត?
ម៉ាក់៖ បន្ទាប់ម៉ោ កួចខ្សែអំបោះនៅខាងចុង កុំឲ្យវារបូតចេញវិញ។ ចេះកួចអត់? ... មិនមែនអីចឹងអេ៎។ ចាំមើលអា៎ កួចអញ្ចេះ បានវាជាប់ល្អ។ ហើយបន្ទាប់ម៉ោ យើងយកឡេវមកដេរ។ កាន់ឡេវអញ្ចេះ កុំឲ្យជ្រុះ។ ហើយដេរពីលើចុះក្រោម ពីក្រោមឡើងលើអីចឹងទៅ។
កូន៖ រួចហើយម៉ាក់។ ដល់ពេលចុងក្រោយធ្វើម៉េចទៅ? កាត់យកម៉ងបានអេ៎?
ម៉ាក់៖ មានអ្នកណាកាត់យកម៉ង របូតខ្ទេចអស់ឥឡូវហ្នឹងហើយ។ យើងត្រូវកួចម្ដងទៀតនៅខាងក្នុងខោ កុំឲ្យមើលពីក្រៅទៅឃើញ។ កួចអញ្ចេះ ឃើញអត់? ... ចេះនៅ?
កូន៖ បាទ ចេះហើយ។