KhmerPronunciationEnglish/Notes#occ
សន្ទូង sɑntuuŋ young rice plant 14/3

Link to overview page
Link to dictionary

Rice (Sakanan) — 07


បន្ទាប់មកទៀតចូលដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញសន្ទូងកំពុងតែបែកគុម្ព អញ្ចឹងក្រោយពីពេលស្ទូងបានរយៈពេលប្រហែលជាមួយខែ អញ្ចឹងប្រហែលជាមួយខែក្រោយមក គឺសន្ទូងចាប់ផ្ដើមបែកគុម្ព ដោយយើងឃើញនៅក្នុងរូបភាពទីនេះ គឺដើមស្រូវខ្ចីនោះ គឺមានសភាពធំជាងមុន បានន័យថាកាលពេលស្ទូងគឺយើងស្ទូងតែមួយដើមអញ្ចឹងវាតូច ក៏ប៉ុន្តែក្រោយពេលមួយខែក្រោយមក គឺដើមស្រូវចាប់ផ្ដើមរីកធំទៅបានន័យថាវាកំពុងតែបែកគុម្ព បានន័យថាដើមស្រូវមួយដើមនោះវាដុះចេញច្រើនដើម អញ្ចឹងធ្វើឲ្យគុម្ពរបស់វាធំជាងមុន អញ្ចឹងនៅក្នុងរូបភាពទីនេះ គឺដើមស្រូវ ឬក៏សន្ទូង កំពុងតែបែកគុម្ព ដោយយើងឃើញ គេដាំវានៅក្នុងទឹកដដែល អញ្ចឹងសន្ទូងគឺត្រូវការទឹកច្រើន ដូច្នេះយើងអត់ត្រូវឲ្យរីងទឹកពីក្នុងស្រែនោះទេ ប្រសិនបើរីងទឹក អញ្ចឹងសន្ទូងអាចនឹងងាប់ អញ្ចឹងគេអត់ឲ្យរីងទឹកទេ គឺគេត្រូវការឲ្យមានទឹកនៅក្នុងស្រែជារៀងរហូត គឺនៅពេលណាដែលរីងទឹក គឺកសិករនឹងបូមទឹកបញ្ចូលស្រែម្ដងទៀត ដើម្បីឲ្យទឹក ដើម្បីឲ្យប្រាកដថា មានទឹកនៅក្នុងស្រែរបស់គេគ្រប់គ្រាន់ ដើម្បីធ្វើឲ្យសន្ទូងរបស់គេលូតលាស់ អញ្ចឹងនៅក្នុងរូបភាពទីគឺយើងឃើញសន្ទូងកំពុងតែបែកគុម្ពនៅក្នុងស្រែ

Rice (Sakanan) — 08


បន្ទាប់មករូបភាពទីនៅក្នុងរូបភាពទីគឺយើងឃើញកសិករកំពុងតែច្រូតស្រូវ អញ្ចឹងស្រូវ ឬក៏ដើមស្រូវដែលទុំ គឺមានពណ៌ក្រហម អញ្ចឹងអម្បាញ់មិញ នៅក្នុងរូបភាពទីយើងឃើញសន្ទូងពណ៌បៃតងកំពុងតែបែកគុម្ព រហូតមកដល់រូបភាពទីគឺស្រូវផ្លែ ហើយទុំ អញ្ចឹងនៅពេលដែលស្រូវទុំ គឺមានពណ៌មាស ឬក៏ពណ៌លឿង អញ្ចឹងដើមស្រូវក៏មានពណ៌មាស ឬក៏ពណ៌លឿងដូចគ្នា នៅពេលដែលស្រូវទុំ អញ្ចឹងហើយ នៅពេលដែលស្រូវទុំ គឺកសិករ គាត់កំពុងតែច្រូតស្រូវ អញ្ចឹងការប្រមូលផលស្រូវ គឺយើងហៅថាការច្រូតស្រូវ ដោយនៅក្នុងរូបភាពនេះ គឺយើងឃើញកសិករ គាត់កំពុងតែដើរនៅក្នុងស្រូវរបស់គាត់ ដើរនៅក្នុងដើមស្រូវរបស់គាត់ដើម្បីច្រូត ដោយយើងឃើញដៃឆ្វេងគាត់កាន់ដើមស្រូវពណ៌លឿង រីឯដៃស្ដាំគាត់កាន់ឧបករណ៍សម្រាប់ច្រូតស្រូវ អញ្ចឹងឧបករណ៍សម្រាប់ច្រូតស្រូវ យើងហៅថាកណ្ដៀវ អញ្ចឹងគេអត់ប្រើកាំបិត ឬក៏ពូថៅ ដើម្បីទៅកាត់ដើមស្រូវនោះទេ គឺគេមានឧបករណ៍សម្រាប់កាត់ដើមស្រូវ យើងហៅថាកណ្ដៀវ ដែលវាមានមុខ មានធ្មេញតូចដូចរណារដែរ តែវាមានរាងកោង ហើយវាមានដងឈើសម្រាប់ចាប់កាន់ អញ្ចឹងវាជាធ្វើអំពីដែក ដោយមានដងឈើសម្រាប់ចាប់កាន់ ហើយវាមានធ្មេញតូចដូចរណារ ក៏ប៉ុន្តែវាមានរាងកោងខាងមុខបន្តិច ដើម្បីងាយស្រួលក្នុងការច្រូតស្រូវ អញ្ចឹងការប្រមូលផលស្រូវទុំ យើងហៅថាការច្រូតស្រូវ ហើយឧបករណ៍សម្រាប់ច្រូតស្រូវ គឺយើងហៅថាកណ្ដៀវ នៅក្នុងរូបភាពទីគឺកសិករ គាត់កំពុងតែប្រមូលផលស្រូវ ឬក៏គាត់កំពុងតែច្រូតស្រូវ

Rice (Sakanan) — 06


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីគាត់ដកសំណាបរបស់គាត់ចេញពីក្នុងស្រែរួចរាល់ហើយ អញ្ចឹងយើងឃើញនៅក្នុងរូបភាពទីនេះ គឺកសិករកំពុងតែយកដើមស្រូវ ឬក៏ដើមសំណាបនោះទៅដោតចូលនៅក្នុងស្រែវិញ អញ្ចឹងការដោតដើមស្រូវ ឬក៏ដោតសំណាបចូលទៅក្នុងស្រែ យើងហៅថាការស្ទូង អញ្ចឹងយើងឃើញកសិករ គាត់កំពុងតែដើរនៅក្នុងទឹក បានន័យថាស្រែរបស់គាត់គឺមានទឹក អញ្ចឹងជាទូទៅការស្ទូងស្រូវ គឺយើងត្រូវការទឹកនៅក្នុងស្រែច្រើនជាងការសាប ឬក៏ការភ្ជួររាស់បន្តិច ដោយសារតែសន្ទូងយើងត្រូវការទឹក អញ្ចឹងដើមស្រូវដែលយើងយកទៅដោតចូលក្នុងដី យើងហៅថាសន្ទូង ហើយសកម្មភាពដែលយើងយកដើមស្រូវដោតចូលក្នុងដី យើងហៅថា ការស្ទូងស្រូវ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញកសិករ គាត់កំពុងតែត្រកង ឬក៏គាត់កំពុងតែបីដើមស្រូវ ឬក៏បីសន្ទូង ហើយដៃម្ខាងទៀត ដែលជាដៃឆ្វេង គាត់ក៏ចាប់ដើមស្រូវ ដោតចូលទៅក្នុងស្រែរបស់គាត់ម្ដងមួយដើមជាជួរអញ្ចឹងជាទូទៅការស្ទូងស្រូវ គឺគេស្ទូងមួយដើមហើយស្ទូងជាជួររបស់វាឲ្យមានសណ្ដាប់ធ្នាប់ អញ្ចឹងយើងឃើញសន្ទូងគឺមានសណ្ដាប់ធ្នាប់ជាងសំណាប ដោយសារតែសំណាបគឺកើតឡើងចេញពីការបាចគ្រាប់ស្រូវចូលទៅក្នុងស្រែ អញ្ចឹងវាដុះរាយប៉ាយ ឬក៏រប៉ាត់រប៉ាយ ប៉ុន្តែសន្ទូង គឺយើងយកដើមស្រូវខ្ចី ឬក៏សំណាប យកមកដោតចូលទៅក្នុងស្រែម្ដងទៀត ដោយដោតជាជួរម្ដងមួយដើមដូច្នេះយើងឃើញសន្ទូងគឺមានសណ្ដាប់ធ្នាប់ជាងសំណាប