KhmerPronunciationEnglish/Notes#occ
ស្ពៃ spey generic term for cabbage and cabbage-like vegetables 2/2

Link to overview page
Link to dictionary

Grilled Fish (Sakanan) — 16


បន្ទាប់មកទៀតរូបភាពទី ១៦ នៅក្នុងរូបភាពទី ១៦ យើងឃើញថា បន្ទាប់ពីគាត់ញ៉ាំត្រីអាំងហើយ គាត់ក៏បានញ៉ាំជាមួយនឹងបន្លែផងដែរ អញ្ចឹងជាទូទៅត្រីអាំងគឺយើងតែងតែញ៉ាំជាមួយនឹងបន្លែ ឬក៏យើងហៅថាអន្លក់ ដើម្បីបន្ថែមរសជាតិវាឲ្យកាន់តែឆ្ងាញ់ ព្រោះត្រីអាំងគឺមានទឹកជ្រលក់ ដូច្នេះទឹកជ្រលក់គឺយើងញ៉ាំជាមួយបន្លែផងដែរ ដើម្បីឲ្យឆ្ងាញ់ ឲ្យកាន់តែឆ្ងាញ់ អញ្ចឹងបន្លែដែលយើងញ៉ាំជាមួយផ្ទាប់ យើងហៅថាផ្ទាប់ជាមួយនឹងត្រីអាំង ជាមួយនឹងទឹកជ្រលក់ យើងហៅបន្លែនោះថាអន្លក់ អញ្ចឹងអន្លក់ជាទូទៅគឺជាបន្លែខ្ចីមានដូចជាត្រសក់ មានដូចជាស្ពៃ មានដូចជីរជាដើម អញ្ចឹងយើងអាចញ៉ាំជាមួយនឹងសាច់ត្រី ផ្ទាប់ជាមួយនឹងសាច់ត្រី ផ្ទាប់ជាមួយនឹងទឹកជ្រលក់ ហើយយើងយកមកញ៉ាំ ដែលយើងហៅថាវាជាអន្លក់

Fried Rice (Sakanan) — 08


បន្ទាប់មកទៀតរូបភាពទីរូបភាពទីបន្ទាប់ពីគាត់បំពងខ្ទឹមរួចរាល់ហើយ អញ្ចឹងគាត់បំពងខ្ទឹមឡើងឈ្ងុយរួចរាល់ហើយ ដូច្នេះគាត់ក៏បានថែមសាច់ជ្រូកចូលទៅក្នុងនោះផងដែរ អញ្ចឹងដោយសារតែគាត់ហៅបាយឆានោះ គឺជាបាយឆាសាច់ជ្រូកលាយពងទា ដូច្នេះហើយគាត់បានបន្ថែមសាច់ជ្រូកចូលទៅក្នុងខ្ទះ អញ្ចឹងបន្ទាប់ពីគេបំពងខ្ទឹម គេត្រូវការថែមសាច់ជ្រូក ដោយសារតែសាច់ជ្រូក គឺវាពិបាកនៅក្នុងការចម្អិន បានន័យថាវាអត់ងាយឆ្អិន អញ្ចឹងវាអត់ឆាប់ឆ្អិននោះទេ ដូច្នេះដើម្បីឲ្យសាច់ជ្រូកឆ្អិនល្អ យើងត្រូវដាក់សាច់ជ្រូកមុនពេលដែលយើងដាក់បាយចូល ឬក៏មុនពេលដែលយើងដាក់គ្រឿងគ្រៅផ្សេងចូល ព្រោះគ្រឿងគ្រៅផ្សេងគឺអាចនឹងឆាប់ឆ្អិនជាងសាច់ជ្រូក ដូច្នេះយើងត្រូវធ្វើឲ្យសាច់ជ្រូកឆ្អិនល្អជាមុនសិន មុននឹងយើងដាក់គ្រឿងផ្សេងចូល អញ្ចឹងរូបភាពនេះគឺគាត់កំពុងតែដាក់សាច់ជ្រូកចូល ហើយឆាសាច់ជ្រូកឲ្យឆ្អិន បន្ទាប់មកទៀតគាត់ដាក់បន្លែចូល ដែលបន្លែមានដូចជាការ៉ុត មានដូចជាស្ពៃ មានដូចជាសណ្ដែកកួរជាដើម អញ្ចឹងបន្លែបាយឆាមានដូចជាការ៉ុត មានដូចជាសណ្ដែកកួរ មានដូចជាដំឡូងបារាំងជាដើម ដូច្នេះនៅក្នុងរូបភាពទីនេះ យើងឃើញគាត់ បន្ទាប់ពីគាត់ដាក់សាច់ជ្រូកហើយ គាត់បានដាក់បន្លែចូលទៀត ដូច្នេះគាត់ត្រូវច្របល់ ដើម្បីឲ្យបន្លែនិងសាច់នោះឆ្អិនឲ្យបានសព្វល្អ ព្រោះប្រសិនបើសាច់និងបន្លែអត់ឆ្អិនទេ វាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពបាន ដោយពេលខ្លះបន្លែអាចមានមេរោគ បន្លែអាចមានមេរោគ ឬក៏សាច់អាចមានមេរោគ អញ្ចឹងប្រសិនបើយើងអត់ចម្អិនឲ្យបានឆ្អិនល្អទេ យើងអាចនឹងឆ្លងជំងឺផ្សេងនៅពេលដែលយើងញ៉ាំបន្លែឆៅ ឬក៏សាច់ជ្រូកឆៅនោះ បន្ទាប់ពីគាត់ដាក់បន្លែហើយ អ្នកលក់គាត់ក៏បានបន្ថែមទឹកត្រីចូលទៅក្នុងខ្ទះឆារបស់គាត់បន្ថែមទៀត អញ្ចឹងដោយសារតែបន្លែនិងសាច់គឺជាសាប មានរសជាតិសាប ដូច្នេះដើម្បីឲ្យវាមានរសជាតិឆ្ងាញ់ យើងត្រូវបន្ថែមគ្រឿង ដូចជាទឹកត្រី ដូចជាប៊ីចេង ដូចជាអំបិលជាដើម ដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់ ដូច្នេះនៅពេលដែលគាត់ច្របល់សាច់ ជាមួយនឹងបន្លែឆ្អិនសព្វហើយ អញ្ចឹងគាត់ថែមទឹកត្រីចូល ដើម្បីឲ្យបន្លែនិងសាច់នោះ មានរសជាតិប្រៃបន្តិច មានរសជាតិប្រៃបន្តិច បន្ទាប់មកគាត់ដាក់បាយចូលទៅក្នុងខ្ទះផងដែរ អញ្ចឹងនៅពេលដែលយើងឆាបាយគឺយើង បន្ទាប់ពីយើងប្រើគ្រឿង ហើយនិងបន្លែ និងសាច់ដាក់ចូលក្នុងខ្ទះរួចរាល់ហើយ ចុងក្រោយបំផុត គឺគាត់ត្រូវដាក់បាយចូលទៅក្នុងខ្ទះនោះផងដែរ ព្រោះប្រសិនបើដាក់បាយមុន វាអាចធ្វើឲ្យខ្លោចបាយ ហើយអត់ឆ្អិនល្អទៀត ដោយសារតែសាច់ជ្រូកគឺអត់ងាយឆ្អិន ហើយបន្លែក៏អត់ងាយឆ្អិនដែរ ដូច្នេះយើងត្រូវប្រើប្រាស់សាច់ជ្រូក ដើម្បីឆាមុន បន្ទាប់មកនៅពេលដែលសាច់ជ្រូកឆ្អិនល្មមហើយ យើងត្រូវដាក់បន្លែឆាចូលទៀត ដើម្បីឲ្យបន្លែឆ្អិនតាមក្រោយ អញ្ចឹងនៅពេលដែលបន្លែនិងសាច់ឆ្អិនអស់ហើយ គឺយើងទើបដាក់បាយតាមក្រោយដើម្បីឲ្យវាឆ្អិន ព្រោះដោយសារតែបាយជាដាំមួយសាហើយ អញ្ចឹងយើងដាំម្ដងរួចហើយ ដូច្នេះវាឆ្អិនរួចហើយ អញ្ចឹងយើងគ្រាន់តែដាក់បាយចូលទៅក្នុងខ្ទះ ដើម្បីច្របល់ជាមួយនឹងគ្រឿង ជាមួយនឹងបន្លែ វាជាការស្រេច ដូច្នេះយើងត្រូវដាក់បាយចុងក្រោយគេ ដែលជាក់ស្ដែងនៅក្នុងរូបភាពទីគឺនារីអ្នកលក់ ឬក៏អ្នកលក់ម្ចាស់តូបហ្នឹង គាត់ដាក់សាច់ជ្រូកមុនដំបូងចូលទៅក្នុងខ្ទះ បន្ទាប់មកគាត់ដាក់បន្លែ ហើយគាត់បានលាយគ្រឿង ដូចជាចាក់ទឹកត្រី ដាក់បន្ថែមស្ករជាដើម ចូលទៅក្នុងខ្ទះនោះ ដើម្បីលាយឲ្យមានរសជាតិឆ្ងាញ់ បន្ទាប់មកចុងក្រោយគេ គឺគាត់ដាក់បាយចូលទៅក្នុងខ្ទះ ដើម្បីឆាច្របល់ចូលគ្នាឲ្យសព្វ