KhmerPronunciationEnglish/Notes#occ
ស្វិត svət 1. wilted, dried up (of fruit), withered, shriveled
2. tough (of fibers), leathery (of meat)
3. very lean, very skinny, just skin and bones
4. invulnerable, impenetrable by any sharp-edged weapon/bullet
5. miserly, stingy
2/2

Link to overview page
Link to dictionary

Fruits (Sakanan) — 09 Mango


ហើយបន្ទាប់មកទៀតយើងឃើញមានផ្លែស្វាយ អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញមានផ្លែស្វាយផងដែរដែលផ្លែស្វាយគឺជាផ្លែមួយប្រភេទដែលមានរសជាតិជូរ អញ្ចឹងស្វាយខ្លះគឺមានរសជាតិជូរ និងស្វាយខ្លះមានរសជាតិផ្អែម ប៉ុន្តែជាទូទៅភាគច្រើនផ្លែស្វាយគឺមានរសជាតិជូរ ដែលស្វាយខ្ចីគឺមានពណ៌បៃតង ហើយផ្លែស្វាយទុំគឺមានពណ៌លឿង អញ្ចឹងស្វាយខ្ចីពណ៌បៃតងគឺមានរសជាតិជូរខ្លាំង ចំណែកឯស្វាយទុំពណ៌លឿងគឺមានរសជាតិជូរអែមបានន័យថាជូរផងផ្អែមផង ហើយគ្រាប់ស្វាយគឺធំដែលនៅចំកណ្ដាលស្វាយ អញ្ចឹងយើងអត់ញ៉ាំគ្រាប់ស្វាយបានទេ បានន័យថាគ្រាប់ស្វាយគឺរឹងនិងអត់អាចញ៉ាំបានទេ ដែលគ្រាប់ស្វាយខ្ចីគឺមានរសជាតិចត់ ចំណែកឯគ្រាប់ស្វាយទុំគឺរឹងខ្លាំង គឺយើងអត់អាចខាំបែកនោះទេ អញ្ចឹងគឺយើងញ៉ាំតែសាច់ស្វាយតែប៉ុណ្ណោះ ដែលមានរសជាតិជូរផងផ្អែមផង ដោយស្វាយខ្ចីគឺមានពណ៌បៃតង ហើយស្វាយចាស់ឬក៏ស្វាយទុំគឺមានពណ៌ក្រហម ឬក៏ពណ៌លឿង អញ្ចឹងស្វាយខ្ចីគឺយើងអាចញ៉ាំបានទាំងសំបកតែម្ដង គឺយើងអាចញ៉ាំទាំងសំបកស្វាយ ហើយនិងសាច់ស្វាយ ប៉ុន្តែយើងអត់ញ៉ាំគ្រាប់ទេ ក៏ប៉ុន្តែស្វាយទុំគឺយើងអត់ញ៉ាំសំបកទេ គឺយើងញ៉ាំតែសាច់វាតែប៉ុណ្ណោះ ដោយសារតែសំបកស្វាយទុំគឺស្វិត អញ្ចឹងវាយើងពិបាកញ៉ាំ អញ្ចឹងយើងញ៉ាំតែសាច់ស្វាយដែលមានរសជាតិជូរផងផ្អែមផងតែប៉ុណ្ណោះជាទូទៅផ្លែស្វាយគឺមានច្រើនប្រភេទ មានដូចជាស្វាយកែវរមៀត មានដូចជាស្វាយប៉ោម មានដូចជាស្វាយកែវចិន មានដូចជាស្វាយផ្សេងជាច្រើន ផ្សេងទៀតផងដែរ អញ្ចឹងស្វាយទាំងអស់គឺមានរសជាតិប្លែកពីគ្នាទៅតាមឈ្មោះរបស់វា

Personal Hygiene (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីក្មេងប្រុសម្នាក់នោះ គាត់លាង ឬក៏លាងមុខ លុបលាងមុខ លាងដៃ និងដុសធ្មេញរួចរាល់ហើយ យើងឃើញក្មេងប្រុសម្នាក់នោះ គាត់ក៏បានលាបម្សៅ ឬក៏លាបហ្វូម ដើម្បីកោរពុកមាត់ អញ្ចឹងគាត់លាបហ្វូមកោរពុកមាត់ទៅលើមាត់របស់គាត់ ទៅលើជុំវិញមាត់របស់គាត់ ដែលកន្លែងណាដែលមានពុកមាត់ អញ្ចឹងជាទូទៅមនុស្សប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ គឺចាប់ផ្ដើមដុះពុកមាត់ ហើយនៅពេលដែលយើងដុះពុកមាត់ គឺយើងមើលទៅឃើញចាស់ អញ្ចឹងប្រសិនបើយើងនៅជានិស្សិត ឬក៏នៅជាសិស្ស ឬក៏ជាអ្នកធ្វើការ យើងគួរតែកោរពុកមាត់ចេញឲ្យអស់ ដើម្បីសម្អាតមុខរបស់យើង ព្រោះថាប្រសិនបើយើងមានពុកមាត់វែង ឬក៏មានពុកមាត់ច្រើន អញ្ចឹងមេរោគអាចតោងនៅលើពុកមាត់របស់យើង ដែលធ្វើឲ្យយើងអាចឈឺបាន ដូច្នេះយើងគួរតែកោរពុកមាត់ចេញ យើងអត់ត្រូវទុកពុកមាត់របស់យើងឲ្យនៅជាប់នឹងមាត់របស់យើងនោះទេ ដែលជាក់ស្ដែង ក្មេងប្រុសម្នាក់នេះ គាត់កំពុងតែលាបជែល ឬក៏លាបហ្វូមទៅលើមាត់របស់គាត់ កន្លែងណាដែលមានពុកមាត់ ដើម្បីកោរចេញ អញ្ចឹងនៅក្នុងការកោរពុកមាត់ ប្រសិនបើយើងអត់ដាក់ហ្វូម ឬក៏អត់ដាក់ជែលទេ យើងពិបាកកោរបន្តិច វាអាចធ្វើឲ្យយើងឈឺបាន ព្រោះពុកមាត់គឺស្វិតនិងរឹង អញ្ចឹងនៅពេលដែលត្រូវឡាម ពេលខ្លះវាអត់ដាច់ទេ គឺវាស្អិត អញ្ចឹងនៅពេលដែលយើងកោរអត់ដាក់ជែលទេ គឺវាធ្វើឲ្យយើងមានអារម្មណ៍ថាឈឺ និងចាក់នៅមាត់របស់យើង អញ្ចឹងប្រសិនបើយើងដាក់ជែល ឬក៏ដាក់ហ្វូមលាបទៅលើកន្លែងនោះ គឺវានឹងធ្វើឲ្យមានភាពរអិល អញ្ចឹងវាងាយស្រួលជាងការកោរដោយទទេ ប៉ុន្តែជាទូទៅនៅក្នុងប្រទេសកម្ពុជា គឺនៅតាមស្រុកស្រែ គឺយើងអត់សូវប្រើប្រាស់ហ្វូមនោះទេ ព្រោះវាអត់សូវសម្បូរ ប៉ុន្តែនៅតាមទីក្រុង គឺគេភាគច្រើន គឺគេប្រើហ្វូម ដើម្បីលាបទៅលើមាត់របស់គេ ដើម្បីកោរពុកមាត់ អញ្ចឹងហ្វូមគឺលក់នៅតាមផ្សារទំនើប ដូច្នេះនៅតាមស្រុកស្រែ គឺអត់សូវមានផ្សារទំនើបទេ អញ្ចឹងគាត់អត់សូវមានលទ្ធភាពដើម្បីទិញហ្វូមកោរពុកមាត់នោះទេ ដោយគាត់កោរ ប្រើទឹកតែប៉ុណ្ណោះ ដោយគាត់លាបទឹកទៅលើមាត់របស់គាត់ ឬក៏លាបទៅលើកន្លែងណា ដែលមានពុកមាត់ បន្ទាប់មកគាត់យកឡាមមកកោរតែម្ដង គឺគាត់អត់លាបហ្វូមនោះទេ ប៉ុន្តែក្មេងប្រុសម្នាក់នេះ គឺគាត់ ប្រហែលជាគាត់រស់នៅទីក្រុង ដូច្នេះហើយគាត់មានហ្វូម ដើម្បីកោរពុកមាត់ អញ្ចឹងគាត់ច្របាច់ហ្វូមដាក់លើដៃរបស់គាត់ បន្ទាប់មកគាត់យកហ្វូមនោះទៅលាបលើកន្លែងណាដែលមានពុកមាត់ ដើម្បីឲ្យវារអិលងាយស្រួលកោរ