KhmerPronunciationEnglish/Notes#occ
ឱប ʔaop to embrace (someone), clasp, hug
Notes: also written អោប
3/2

Link to overview page
Link to dictionary

Post Office (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ បន្ទាប់ពីគាត់បានទទួលសំបកឡាំងក្រដាសរួចរាល់ហើយ អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់ក៏បានប្រគល់លុយថ្លៃឡាំងក្រដាសនោះទៅឲ្យបុគ្គលិកប្រៃសណីយ៍វិញ ដូច្នេះដោយសារតែគាត់ទិញ ដោយសារតែឡាំងក្រដាសនោះមិនមែនគេផ្ដល់ឲ្យដោយឥតគិតថ្លៃទេ អញ្ចឹងដោយសារតែគាត់ទិញឡាំងក្រដាសនោះ ដូច្នេះគាត់ត្រូវឲ្យលុយ នៅពេលដែលគាត់ទទួលបានឡាំងក្រដាសនោះរួចរាល់ មុននឹងគាត់ចាកចេញទៅខ្ចប់សៀវភៅរបស់គាត់ ដោយយើងឃើញនៅក្នុងរូបភាពនេះគឺគាត់ ដៃស្ដាំរបស់គាត់គឺគាត់កាន់សៀវភៅរបស់គាត់ដដែល អញ្ចឹងគាត់អត់ដាក់សៀវភៅរបស់គាត់ចុះទេ គឺគាត់នៅតែកាន់សៀវភៅរបស់គាត់ដែលគាត់ឱបទៅនឹងខ្លួន បានន័យថាគាត់ឱបសៀវភៅរបស់គាត់ទៅនឹងខ្លួន ដោយយកដៃកាន់ឬក៏ខ្ទប់សៀវភៅដែលនៅក្រោមគេ ហើយសៀវភៅផ្សេងទៀតគឺគាត់យកខ្ទប់ទៅនឹងខ្លួន បានន័យថាគាត់យកខ្លួនគាត់ទប់នឹងសៀវភៅ ដើម្បីកុំឲ្យសៀវភៅជ្រុះ ដូច្នេះយើងឃើញដៃឆ្វេងរបស់គាត់ គឺកំពុងតែកាន់លុយហុចទៅឲ្យបុគ្គលិកនៅការិយាល័យប្រៃសណីយ៍នោះ ហើយដែលយើងឃើញបុគ្គលិកនៅក្នុងការិយាល័យប្រៃសណីយ៍នោះ គាត់ក៏បានលូកដៃទទួលលុយថ្លៃឡាំងក្រដាសនោះពីក្មេងប្រុសម្នាក់នោះផងដែរ

Khmer New Year (Sakanan) — 14


ចូលដល់រូបភាពទី ១៤ នៅក្នុងរូបភាពទី ១៤ គឺជាល្បែងប្រជាប្រិយខ្មែរមួយមុខទៀត គេហៅថាលេងចាប់កូនខ្លែងអញ្ចឹងលេងចាប់កូនខ្លែង គឺយើងត្រូវបែងចែកជាពីរក្រុម ដោយមួយក្រុមមានមនុស្សច្រើនអ្នក ឈរតម្រង់ជួរគ្នាដោយឱបចង្កេះគ្នាទៅវិញទៅមកអញ្ចឹងមួយក្រុមគឺឈរតម្រង់ជួរគ្នាដោយតោងចង្កេះគ្នាពីមុខទៅក្រោយ បាទ ហើយម្នាក់មួយក្រុមទៀតគឺមានសមាជិកតែម្នាក់ប៉ុណ្ណោះ ដោយគាត់ដើរតួជាខ្លែង ចំណែកឯមនុស្សមួយក្រុមដែលឈរតម្រង់ជួរគ្នាដើរតួជាមាន់ ហើយនៅខាងមុខគេគឺជាដើរតួជាមេមាន់ អញ្ចឹងខ្លែងត្រូវទៅសុំចាប់កូនមាន់ពីមេមាន់ ប៉ុន្តែនៅពេលដែលខ្លែងទៅ ខ្លែងត្រូវច្រៀងសុំចាប់កូនខ្លែងពីមេមាន់ ហើយមេមាន់មិនព្រមនោះទេ ដោយមេមាន់ព្យាយាមការពារកូនមាន់នោះឲ្យខានតែងបានអញ្ចឹងល្បែងនេះគឺយើងយកតម្រាប់ទៅតាមសត្វខ្លែង ហើយនិងសត្វមាន់ដែលជាសត្វរស់នៅនៅក្នុងស្រុកភូមិ ហើយសត្វខ្លែងតែងតែមកឆាបកូនមាន់យកទៅស៊ី ហើយមេមាន់តែងតែការពារកូនមាន់របស់គេ ដូច្នេះខ្មែរយើងក៏បានមើលសកម្មភាពរបស់សត្វទាំងពីរ ហើយក៏បង្កើតជាល្បែងនេះឡើងអញ្ចឹងនៅពេលនោះ ខ្លែងត្រូវតែព្យាយាម ធ្វើយ៉ាងណា ចាប់មនុស្សដែលនៅខាងក្រោយឲ្យបាន ហើយមេមាន់ព្យាយាមរត់ទៅបាំងខ្លែងដើម្បីកុំឲ្យចាប់កូនមាន់បានអញ្ចឹងកូនមាន់ដែលនៅខាងក្រោយ ឬក៏មនុស្សដែលនៅខាងក្រោយ ត្រូវតែព្យាយាមរត់តាមមេមាន់ ដើម្បីកុំឲ្យខ្លែងចាប់បាន នៅពេលដែលខ្លែងចាប់បាននោះ កូនមាន់នោះនឹងក្លាយទៅជាចំណីរបស់ខ្លែង ហើយគេនឹងក្លាយទៅជាអ្នកចាញ់ បន្ទាប់មកអ្នកចាញ់នឹងត្រូវច្រៀង ឬក៏រាំទៅតាមអ្វីដែលអ្នកឈ្នះចង់បានអញ្ចឹងល្បែងប្រជាប្រិយខ្មែរដែលលេងនៅក្នុងពិធីចូលឆ្នាំខ្មែរគឺមានច្រើនប្រភេទ មានដូចជាចោលឈូង បោះអង្គញ់ ចាប់កូនខ្លែង លាក់កន្សែងជាដើមហើយល្បែងទាំងអស់នោះ ពុំមែនជាល្បែងស៊ីសងនោះទេ វាគឺជាល្បែងប្រពៃណី ឬក៏ល្បែងប្រជាប្រិយ ដែលប្រជាជនខ្មែរតែងតែលេងដើម្បីភាពសប្បាយរីករាយនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីហើយពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសកម្ពុជា តែងតែធ្វើឡើងនៅក្នុងខែមេសា បាទ ខែមេសាដែលជាខែប្រាំង ហើយយើងធ្វើឡើងនេះគឺនៅក្នុង ពេលដែលប្រមូលផលរួច អញ្ចឹងនៅពេលដែលប្រជាជនគាត់ប្រមូលផលស្រែចំការគាត់រួចរាល់ហើយ គាត់ក៏បានរៀបចំពិធីចូលឆ្នាំថ្មីនេះ ដើម្បីជួបជុំគ្នាសប្បាយរីករាយ និងដើម្បីអបអរនូវផលដំណាំ ដែលគាត់បានប្រមូលរួចរាល់ ដូច្នេះគឺយើងតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងខែមេសា ដែលជាខែដែលប្រជាជនខ្មែរទាំងអស់ទូទាំងប្រទេស គាត់បានប្រមូលផលដំណាំគ្នារួចរាល់ បន្ទាប់មកប្រជាជនខ្មែរ គាត់ក៏បានជួបជុំគ្នា ដើម្បីលេងល្បែងប្រជាប្រិយ ក្នុងការកម្សាន្តនៅក្នុងភូមិរបស់គាត់ផងដែរ