KhmerPronunciationEnglish/Notes#occ
ផ្ដល់ pdɑl 1. to provide, supply
2. to fullfill, add to/supplement, complete
Notes: ជើង ដ
5/5

Link to overview page
Link to dictionary

Answering the phone — Cultural note


នៅពេលទទួលទូរស័ព្ទ ជាទូទៅ ជនជាតិខ្មែរមិនណែនាំខ្លួនទៅកាន់អ្នកដែលទូរស័ព្ទមកនោះទេ គឺ គ្រាន់តែនិយាយថាអាឡូឬក៏អាឡូ ជម្រាបសួរតែប៉ុណ្ណោះ
ប៉ុន្តែ សម្រាប់ក្រុមហ៊ុនដែលផ្ដល់សេវាកម្មផ្សេងនៅពេលលើកទូរស័ព្ទរបស់អតិថិជន ត្រូវណែនាំឈ្មោះក្រុមហ៊ុន ឧទាហរណ៍អាឡូ ក្រុមហ៊ុន ... ជម្រាបសួរ មានអីឲ្យជួយដែរបង?”។

Asking for directions 2 — Dialogue 1


អ្នកមិនស្គាល់គ្នា
សុខាអូន សុំសួរតិចបានអេ៎? មានដឹងថានៅក្នុងអគារហ្នឹងជាន់ទីម៉ានមានទូអេធីអឹម?
អ្នកដំណើរខ្ញុំអត់ដឹងផងបងបងអាចទៅសួរនៅកន្លែងផ្ដល់ព័ត៌មាននៅជាន់ទីបានបង
សុខាអូ តែបងដើរនៅជាន់ទីមិញ ដូចអត់ឃើញ ...
អ្នកដំណើរមានច្រកចូលច្រើន ខ្ញុំភ្លេចថានៅច្រកចូលមួយណាហើយនៀក ប៉ុន្តែចាំថានៅក្បែរហ្នុងមានហាងនាឡិកាមួយ ហើយគេដាក់ផ្លាកសញ្ញាសួរធំពណ៌បៃតងអា៎បង
សុខាអូ អត់អីទេ ចាំបងចុះទៅរកខ្លួនឯងអរគុណច្រើនហើយណា អូនរកជណ្ដើរយន្តចុះសិន វង្វេងអស់ហើយ ...
អ្នកដំណើរជណ្ដើរយន្តដូចឃើញនៅនោះមួយបងខ្ញុំអត់ច្បាស់ដែរ បងសាកដើរទៅមើលៗ។ បើមិននេះ ខាងនេះក៏បានដែរបង តែរៀងឆ្ងាយតិច

Post Office (Sakanan) — 10


បន្ទាប់មកទៀតរូបភាពទី ១០ នៅក្នុងរូបភាពទី ១០ បន្ទាប់ពីគាត់បានទទួលសំបកឡាំងក្រដាសរួចរាល់ហើយ អញ្ចឹងក្មេងប្រុសម្នាក់នោះ គាត់ក៏បានប្រគល់លុយថ្លៃឡាំងក្រដាសនោះទៅឲ្យបុគ្គលិកប្រៃសណីយ៍វិញ ដូច្នេះដោយសារតែគាត់ទិញ ដោយសារតែឡាំងក្រដាសនោះមិនមែនគេផ្ដល់ឲ្យដោយឥតគិតថ្លៃទេ អញ្ចឹងដោយសារតែគាត់ទិញឡាំងក្រដាសនោះ ដូច្នេះគាត់ត្រូវឲ្យលុយ នៅពេលដែលគាត់ទទួលបានឡាំងក្រដាសនោះរួចរាល់ មុននឹងគាត់ចាកចេញទៅខ្ចប់សៀវភៅរបស់គាត់ ដោយយើងឃើញនៅក្នុងរូបភាពនេះគឺគាត់ ដៃស្ដាំរបស់គាត់គឺគាត់កាន់សៀវភៅរបស់គាត់ដដែល អញ្ចឹងគាត់អត់ដាក់សៀវភៅរបស់គាត់ចុះទេ គឺគាត់នៅតែកាន់សៀវភៅរបស់គាត់ដែលគាត់ឱបទៅនឹងខ្លួន បានន័យថាគាត់ឱបសៀវភៅរបស់គាត់ទៅនឹងខ្លួន ដោយយកដៃកាន់ឬក៏ខ្ទប់សៀវភៅដែលនៅក្រោមគេ ហើយសៀវភៅផ្សេងទៀតគឺគាត់យកខ្ទប់ទៅនឹងខ្លួន បានន័យថាគាត់យកខ្លួនគាត់ទប់នឹងសៀវភៅ ដើម្បីកុំឲ្យសៀវភៅជ្រុះ ដូច្នេះយើងឃើញដៃឆ្វេងរបស់គាត់ គឺកំពុងតែកាន់លុយហុចទៅឲ្យបុគ្គលិកនៅការិយាល័យប្រៃសណីយ៍នោះ ហើយដែលយើងឃើញបុគ្គលិកនៅក្នុងការិយាល័យប្រៃសណីយ៍នោះ គាត់ក៏បានលូកដៃទទួលលុយថ្លៃឡាំងក្រដាសនោះពីក្មេងប្រុសម្នាក់នោះផងដែរ

Rainy Season (Sakanan) — 15


ចំណែកឯបន្ទាប់មកទៀត គឺរូបភាពចុងក្រោយ គឺរូបភាពទី ១៥ អញ្ចឹងរូបភាពទី ១៥ យើងឃើញថាបន្ទាប់ពីមេឃភ្លៀងរាំងហើយ យើងឃើញធម្មជាតិទាំងអស់គឺមានពណ៌បៃតង ដោយយើងឃើញព្រះអាទិត្យកំពុងតែបញ្ចេញពន្លឺ ឬក៏បញ្ចេញរស្មីមកលើធម្មជាតិពណ៌បៃតង ដែលយើងឃើញនៅខាងក្រោម គឺមានភ្នំ និងមានដើមឈើជាច្រើនពណ៌បៃតង អញ្ចឹងមេឃភ្លៀងធ្វើឲ្យរុក្ខជាតិទាំងអស់គឺមានពណ៌បៃតង បានន័យថារុក្ខជាតិគឺត្រូវការទឹកដើម្បីរស់ គឺទឹកនិងពន្លឺព្រះអាទិត្យ គឺជាចំណីរបស់រុក្ខជាតិអញ្ចឹងនៅពេលដែលមានភ្លៀង គឺបានន័យថាចំណីរបស់រុក្ខជាតិ រុក្ខជាតិបានទទួលចំណី អញ្ចឹងវាអាចធ្វើឲ្យរុក្ខជាតិទាំងអស់គឺរស់បានល្អអញ្ចឹងវាបានធ្វើឲ្យរុក្ខជាតិរស់បានល្អ ដូច្នេះ ដូច្នេះនៅក្នុងខែវស្សា គឺរុក្ខជាតិទាំងអស់គឺស្រស់បំព្រង គឺមានពណ៌បៃតង ហើយដើមឈើទាំងអស់គឺចាប់ផ្ដើមលាស់ឡើងវិញ បានន័យថាវាលាស់ខ្ចីឡើងវិញអញ្ចឹងជាទូទៅខែវស្សា គឺជាខែដែលមានធម្មជាតិស្រស់ស្អាត ដោយសារតែវាមេឃភ្លៀង អញ្ចឹងធម្មជាតិក៏ចាប់ផ្ដើមលាស់ពណ៌បៃតងខ្ចី ហើយកសិករក៏ចាប់ផ្ដើមធ្វើស្រែចំការផងដែរ ក៏ប៉ុន្តែសម្រាប់ដែលអ្នករស់នៅទីក្រុង គឺគាត់ពិបាកនៅក្នុងការរស់នៅ ដោយសារតែមេឃភ្លៀង គឺធ្វើឲ្យគាត់ពិបាកក្នុងការធ្វើដំណើរ ក៏ដូចជាទៅណាមកណា គឺមានការពិបាក ក៏ប៉ុន្តែអ្នកដែលនៅតាមជនបទ គឺគាត់ចូលចិត្តរស់នៅនៅពេលដែលមេឃភ្លៀង ដោយសារតែគាត់អាចចាប់ផ្ដើមមុខរបរកសិកម្មរបស់គាត់បានអញ្ចឹងមេឃភ្លៀង គឺផ្ដល់អត្ថប្រយោជន៍ដល់អ្នកនៅស្រែចំការ ក៏ប៉ុន្តែអ្នកនៅទីក្រុងអត់សូវចូលចិត្តមេឃភ្លៀងនោះទេ

Post Office (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញ បុរសម្នាក់នោះ ដោយសារតែគាត់កាន់លេខរៀងទី ៦២ អញ្ចឹងនៅពេលដែលដល់លេខរៀងទី ៦២ បុរសម្នាក់នោះ គាត់ក៏ដើរចូលទៅបញ្ជរ B អញ្ចឹងយើងឃើញនៅក្បែរបញ្ជរនោះគឺមានផ្ទាំងលេខរៀង ដែលយើងឃើញលេខ ៦២ របស់បុរសដែលពាក់អាវខៀវហ្នឹង គឺនៅបញ្ជរអក្សរ B ដូច្នេះបុរសម្នាក់នោះ គាត់ក៏បានកាន់សៀវភៅរបស់គាត់ ដើម្បីទៅបញ្ជរអក្សរ B ដែលយើងឃើញអក្សរ A និងអក្សរ B គឺនៅជាប់គ្នា បានន័យថាបញ្ជរអក្សរ A និងបញ្ជរអក្សរ B គឺនៅជាមួយគ្នាតែម្ដង គឺនៅជាប់គ្នា ដូច្នេះយើងឃើញមានបុរសម្នាក់ គាត់កំពុងតែឈរនៅបញ្ជរអក្សរ A ដើម្បីផ្ញើរបស់របរ ឬក៏ដើម្បីទទួលរបស់របរដែលគេផ្ញើមកអញ្ចឹងដោយសារតែការិយាល័យប្រៃសណីយ៍គឺមានអតិថិជនច្រើន ដូច្នេះយើងឃើញមានបុរសម្នាក់ ដែលពាក់អាវ ខោ គាត់កំពុងតែឈរនៅខាងមុខបញ្ជរអក្សរ A ដើម្បីរង់ចាំទទួលសេវាកម្ម គាត់អាចមកទីនេះដើម្បីទទួលយករបស់ ឬក៏ទទួលយកបញ្ញើពីមិត្តភក្តិរបស់គាត់ ឬក៏ពីក្រុមគ្រួសាររបស់គាត់ដែលផ្ញើមក ឬក៏គាត់អាចយករបស់របរទៅផ្ញើទៅក្រុមគ្រួសាររបស់គាត់ ឬក៏មិត្តភក្តិរបស់គាត់ ដែលនៅខាងក្រៅ ឬក៏ដែលនៅឆ្ងាយពីគាត់ ដូច្នេះដោយសារតែលេខរៀងរបស់គាត់គឺត្រូវមកបញ្ជរអក្សរ A ដូច្នេះគាត់ក៏មក ដើរមក តម្រង់មកអក្សរ A ប៉ុន្តែដោយសារតែក្មេងប្រុសដែលមានវ័យ ១៩ ឆ្នាំម្នាក់នេះ លេខរៀងទី ៦២ ហើយលេខរៀងទី ៦២ គឺគេបង្ហាញឲ្យមកបញ្ជរអក្សរ B ដូច្នេះគាត់ក៏បានកាន់សៀវភៅនិងសំបុត្ររបស់គាត់ដើរមកកាន់បញ្ជរអក្សរ B ដោយយើងឃើញនៅក្នុងបញ្ជរអក្សរ B យើងឃើញមានបុរសម្នាក់ ដែលជាបុគ្គលិកបម្រើការនៅក្នុងការិយាល័យប្រៃសណីយ៍នោះ គឺគាត់កំពុងតែអង្គុយដើម្បីរង់ចាំអតិថិជនអញ្ចឹងគាត់អង្គុយនៅក្នុងនោះដោយស្លៀកសម្លៀកបំពាក់ឯកសណ្ឋាន អញ្ចឹងគាត់ស្លៀកឯកសណ្ឋានជាអ្នកធ្វើការនៅក្នុងការិយាល័យប្រៃសណីយ៍ ដើម្បីទទួលបញ្ញើពីអតិថិជន ហើយយើងឃើញនៅក្បែរគាត់គឺមានតុដាក់សម្ភារៈជាច្រើន បានន័យថាគាត់មានឯកសារជាច្រើននៅក្នុងបញ្ជររបស់គាត់ ដែលគាត់ទទួលបញ្ញើ ដូច្នេះគាត់កំពុងតែអង្គុយដើម្បីផ្ដល់សេវាកម្មទៅឲ្យអតិថិជនរបស់គាត់ ដែលចង់ផ្ញើរបស់របរ ឬក៏ចង់មកទទួលរបស់របរដែលគេបានផ្ញើ