KhmerPronunciationEnglish/Notes#occ
កំប្លេ kɑmplee clf. for sets of clothings, sets of dishes
Notes: also written កំផ្លេ
4/2

Link to overview page
Link to dictionary

Laundry (Sakanan) — 02


ចូលមកដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញបុរសដដែលនោះ គាត់បានដើរទៅរកកន្ត្រកខោអាវ បាទ កន្ត្រកខោអាវអញ្ចឹងគាត់បានដើរដោយទៅរកកន្ត្រកខោអាវរបស់គាត់ដែលគាត់ដាក់ខោអាវដែលប្រឡាក់ យើងឃើញនៅក្នុងរូបភាពនេះ គាត់ដើរមករកតុមួយ បាទ តុមួយដែលនៅខាងមុខគាត់ តុនោះកម្ពស់ប្រហែលត្រឹមចង្កេះរបស់គាត់ អញ្ចឹងតុប្រហែលត្រឹមចង្កេះ ហើយនៅលើតុនោះ គឺមានកន្ត្រកមួយ បាទ កន្ត្រកហ្នឹងគឺគាត់ទុកនូវខោអាវជាច្រើននៅក្នុងនោះ ដែលជាខោអាវប្រឡាក់ដែលគាត់បានប្រើប្រាស់សម្រាប់រយៈពេលមួយអាទិត្យ អញ្ចឹងខោអាវ យើងស្លៀកពាក់គឺយើងត្រូវផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ ដូចជានៅពេលដែលយើងទៅធ្វើការ យើងមកពីធ្វើការវិញ យើងត្រូវផ្លាស់ខោអាវធ្វើការ ដោយស្លៀកពាក់សម្លៀកបំពាក់នៅផ្ទះ បន្ទាប់មកនៅពេលដែលយើងចូលគេង យើងផ្លាស់សម្លៀកបំពាក់នោះ ហើយយើងស្លៀកពាក់ខោអាវគេងម្ដង អញ្ចឹងពេលខ្លះយើងអាចប្ដូរបីកំប្លេក្នុងមួយថ្ងៃ ឬក៏ពីរកំប្លេក្នុងមួយថ្ងៃ ព្រោះថានៅពេលដែលយើងស្លៀកខោអាវមួយកំប្លេយូរពេក គឺវាធ្វើឲ្យប្រឡាក់ និងមានការកខ្វក់ ខោអាវនោះនឹងកខ្វក់ ដូច្នេះវាអាចនឹងមានមេរោគតោង អញ្ចឹងយើងត្រូវផ្លាស់ប្ដូរឲ្យបានញឹកញាប់ ដើម្បីរក្សាអនាម័យនៅក្នុងខ្លួន ជាក់ស្ដែងបុរសម្នាក់នេះ គាត់បានស្លៀកពាក់ចំនួនមួយអាទិត្យ ដូច្នេះគាត់ប្រើប្រាស់ខោអាវយ៉ាងច្រើន យើងឃើញខោអាវគាត់[...]ពេញកន្ត្រកតែម្ដង យើងឃើញនៅក្នុងនេះមានដូចជាខោ មានដូចជាអាវ មានស្រោមជើង បាទ ដោយយើងឃើញស្រោមជើងនៅខាងលើគេ គឺស្រោមជើងពណ៌បៃតង អញ្ចឹងគាត់ទុកខោអាវប្រឡាក់របស់គាត់នៅក្នុងកន្ត្រកមួយ ដើម្បីរក្សាសណ្ដាប់ធ្នាប់ ព្រោះប្រសិនបើគាត់មិនទុកនៅក្នុងកន្ត្រកទេ ខោអាវរបស់គាត់នឹងរាយប៉ាយ អញ្ចឹងរាយប៉ាយ អាចរាយប៉ាយពេញផ្ទះ ឬក៏រាយប៉ាយពេញបន្ទប់របស់គាត់ ធ្វើឲ្យគ្មានសណ្ដាប់ធ្នាប់ ដែលធ្វើឲ្យបន្ទប់របស់គាត់រញ៉េរញ៉ៃ អញ្ចឹងគាត់ត្រូវដាក់មួយកន្លែង ឬក៏ដាក់នៅក្នុងកន្ត្រកមួយ ដើម្បីឲ្យខោអាវរបស់គាត់មានសណ្ដាប់ធ្នាប់

Personal Hygiene (Sakanan) — 14


បន្ទាប់មកទៀតរូបភាពទី ១៤ រូបភាពទី ១៤ យើងឃើញថា បន្ទាប់ពីគាត់លាបឡេនៅលើខ្លួនរបស់គាត់ហើយ គាត់ក៏បានស្លៀកពាក់និងផ្លាស់ខោអាវថ្មី អញ្ចឹងដើម្បីរក្សាអនាម័យលើខ្លួនប្រាណ យើងអត់ត្រូវស្លៀកពាក់ខោអាវដដែលនោះទេ អញ្ចឹងពេលខ្លះ ព្រោះថាពេលខ្លះ ប្រសិនបើយើងស្លៀកពាក់ខោអាវមួយកំប្លេចេញទៅខាងក្រៅ មេរោគ ឬក៏ស្នាមប្រឡាក់នឹងជាប់នៅលើខោអាវនោះ អញ្ចឹងបន្ទាប់ពីយើងងូតទឹក ដុសខ្លួន ដុសសម្អាតខ្លួនរួចរាល់ហើយ ហើយយើងស្លៀកពាក់ខោអាវដដែល វាអាចធ្វើឲ្យមេរោគដែលជាប់នឹងខោអាវមកតោងនឹងខ្លួនយើងដដែល អញ្ចឹងយើងអត់ស្អាតនោះទេ ដូច្នេះដើម្បីរក្សាអនាម័យខ្លួនប្រាណរបស់យើងឲ្យបានស្អាត និងប្រាកដថាស្អាត គឺយើងត្រូវតែងូតទឹកដុសសាប៊ូ ហើយផ្លាស់ខោអាវថ្មីចេញ ដែលជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គាត់កំពុងតែផ្លាស់ខោអាវគាត់ គាត់បានផ្លាស់ខោអាវគាត់ ដែលគាត់ពីមុនពាក់អាវពណ៌ស្វាយដៃខ្លី បន្ទាប់មក បន្ទាប់ពីគាត់ងូតទឹករួច បន្ទាប់ពីគាត់លាបឡេរួច គាត់ក៏បានពាក់អាវពណ៌បៃតងដៃខ្លីវិញ អញ្ចឹងគាត់បានពាក់អាវយឺតពណ៌បៃតងដៃខ្លី ក៏ប៉ុន្តែក្មេងប្រុសម្នាក់នោះ គឺគាត់អត់ទាន់ចេញពីក្នុងបន្ទប់ទឹកទេ គឺគាត់នៅតែក្នុងបន្ទប់ទឹកដដែល ហើយក្មេងប្រុសម្នាក់នោះបានយកតម្បារត្បារត្រចៀកយកមកត្បារត្រចៀករបស់គាត់ អញ្ចឹងរូបភាពនេះ គឺគាត់កំពុងតែសម្អាតត្រចៀក ដោយសារតែត្រចៀករបស់គាត់ យើងត្រូវសម្អាតពីរទៅបីដងក្នុងមួយសប្តាហ៍ដូចគ្នា ដើម្បីសម្អាតដី ឬក៏សម្អាតក្អែលចេញពីត្រចៀក ព្រោះថាប្រសិនបើយើងអត់ធ្វើអនាម័យត្រចៀក វាអាចធ្វើឲ្យយើងស្ដាប់មិនសូវ ព្រោះថាដី និងកំណកក្អែលនៅក្នុងត្រចៀកកាន់តែក្រាស់ ដូច្នេះវាអាចធ្វើឲ្យយើងស្ដាប់អត់សូវ វាបាំងសំឡេង អញ្ចឹងយើងត្រូវតែយកតម្បារត្បារត្រចៀក ដើម្បីដុសសម្អាតក្អែលចេញសិន ជាក់ស្ដែងក្មេងប្រុសម្នាក់នេះ គាត់កំពុងតែកាន់តម្បារត្បារត្រចៀក ហើយយកទៅត្បារនៅក្នុងរន្ធត្រចៀករបស់គាត់ដើម្បីឲ្យបានស្អាត គឺគាត់យកទៅរមួលចុះឡើងទៅឆ្វេងទៅស្ដាំ ពីឆ្វេងទៅស្ដាំ ស្ដាំទៅឆ្វេង ដើម្បីដុសសម្អាតក្អែលចេញពីត្រចៀករបស់គាត់ អញ្ចឹងគាត់សម្អាតត្រចៀករបស់គាត់ទាំងសងខាង ដើម្បីឲ្យប្រាកដថាត្រចៀករបស់គាត់ស្អាត និងគ្មានមេរោគក្នុងត្រចៀករបស់គាត់ ក៏ដូចជាគ្មានក្អែល និងដីនៅក្នុងត្រចៀករបស់គាត់នោះទេ