KhmerPronunciationEnglish/Notes#occ
ជ័រ coa resin, sap, plastic, rubber 4/4

Link to overview page
Link to dictionary

Breaking A Bowl (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះ គឺយើងនឹងនិយាយអំពីការធ្វើឲ្យបែកចានគោម អញ្ចឹងចានគឺជាសម្ភារៈមួយដែលយើងដាក់នៅផ្ទះបាយ គឺជាសម្ភារៈផ្ទះបាយមួយ ដែលយើងប្រើប្រាស់សម្រាប់ដាក់បាយ ឬក៏ដាក់ម្ហូប ឬក៏ប្រើប្រាស់សម្រាប់ធ្វើការងារនៅក្នុងផ្ទះបាយផ្សេងអញ្ចឹងចានគឺមានច្រើនប្រភេទ គឺដូចជាមានចានសំប៉ែត ចានគោម ឬក៏ចានដែលធ្វើអំពីដែក ចានធ្វើអំពីជ័រជាដើមហើយចានខ្លះទៀត គឺធ្វើអំពីដីឥដ្ឋ ឬក៏ពរ្សឺឡែន អញ្ចឹងចានដែលធ្វើអំពីដី ឬក៏ចានធ្វើអំពីពរ្សឺឡែន គឺងាយស្រួលនឹងបែកខ្លាំងណាស់ គឺងាយស្រួលនឹងបែក នៅពេលដែលយើងមិនប្រុងប្រយ័ត្ន

Coffee And Soft Drink (Sakanan) — 06


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីបន្ទាប់ពីទទួលការកុម្ម៉ង់ពីអតិថិជនហើយ បុរសដែលជាម្ចាស់ហាង ឬក៏បុរសដែលជាអ្នកបម្រើនោះ គាត់បានដើរទៅយកអ្វីដែលភ្ញៀវគាត់បានកុម្ម៉ង់ អញ្ចឹងយើងឃើញគាត់ដើរត្រលប់មកវិញ ដោយដៃរបស់គាត់ទាំងពីរ គឺទ្រនូវថាសមួយអញ្ចឹងដោយសារតែភ្ញៀវបានកុម្ម៉ង់ច្រើន ដែលមានដូចជាកាហ្វេ មានដូចជាទឹកក្រូច មានដូចជាកែវទឹកកកផងដែរ ដូច្នេះ គាត់កាន់អត់អស់ទេ ដៃគាត់តែពីរ គាត់មានដៃតែពីរ អញ្ចឹងគាត់កាន់ទាំងអស់អត់អស់ទេ ដូច្នេះគាត់ប្រើប្រាស់ថាសដែលយើងឃើញគាត់កាន់ថាស ថាសគឺជាបន្ទះធំមួយ ដែលធ្វើអំពីដែក ឬក៏ធ្វើអំពីជ័រ ដែលអាចធ្វើឲ្យយើងដាក់បានរបស់របរច្រើន ដែលវាមានរាងសំប៉ែត ហើយធំ អាចមានរាងជ្រុង ឬក៏មានរាងមូល ទៅតាមប្រភេទរបស់វាអញ្ចឹងនៅក្នុងរូបភាពទីយើងឃើញអ្នកបម្រើម្នាក់នោះ គាត់កាន់ថាសមូលមួយ ហើយគាត់ដាក់កាហ្វេ ដាក់កែវទឹកកក និងដាក់ទឹកក្រូចមួយកំប៉ុង ទៅលើថាសនោះ និងកាន់យកមកឲ្យអតិថិជនរបស់គាត់អញ្ចឹងដោយសារតែគាត់កាន់អត់អស់ គាត់កាន់អត់អស់ គាត់ប្រើប្រាស់ថាសជំនួសអញ្ចឹងគាត់យកថាសមកដាក់ទឹកក្រូច និងកាហ្វេនោះ ជំនួសឲ្យការកាន់ដោយដៃវិញ ព្រោះដើម្បីឲ្យកាន់បានម្ដងទាំងអស់តែម្ដង

Noodle Soup (Sakanan) — 05


បន្ទាប់មកទៀតនៅក្នុងរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីពួកគេដើរមកដល់កន្លែងលក់មីហើយ ឬក៏កន្លែងលក់គុយទាវហើយ ពួកគេក៏បានដើររកតុមួយដើម្បីអង្គុយអញ្ចឹងជាទូទៅកន្លែងលក់មី ទោះជាបើជាគេលក់ដោយសាររទេះក៏ដោយ ក៏ប៉ុន្តែគេតែងតែមានកន្លែងអង្គុយត្រឹមត្រូវឲ្យអតិថិជនរបស់គេ ព្រោះថាប្រសិនបើអត់មានតុ ឬក៏អត់មានកៅអីអង្គុយនោះទេ អតិថិជនរបស់គេនឹងពិបាកញ៉ាំខ្លាំងណាស់ដោយគេមិនអាចឈរញ៉ាំបាននោះទេអញ្ចឹងពេលខ្លះអ្នកទិញគឺពេលខ្លះគាត់ទិញខ្ចប់ ដោយការខ្ចប់ការខ្ចប់បានន័យថាឲ្យអ្នកលក់គាត់ធ្វើមីទឹកស៊ុប ឬក៏គុយទាវទឹកស៊ុបឲ្យគាត់ហើយ គាត់យកទៅផ្ទះដើម្បីញ៉ាំ ដោយគាត់ច្រកចូលទៅក្នុងថង់មួយ ឬក៏ចូលទៅក្នុងចានជ័រមួយ ដើម្បីឲ្យគាត់យួរទៅផ្ទះដើម្បីញ៉ាំ ប៉ុន្តែអ្នកខ្លះទៀតគាត់អត់ចង់យួរទេ ដោយសារផ្ទះគាត់នៅឆ្ងាយ អញ្ចឹងគាត់ចង់អង្គុយញ៉ាំនៅនឹងកន្លែង បានន័យថាអង្គុយញ៉ាំនៅកន្លែងក្បែរគុយទាវទឹកស៊ុបនោះ ដូច្នេះអ្នកលក់ត្រូវតែមានតុ និងមានកៅអី សម្រាប់អ្នកទិញ ដើម្បីអង្គុយញ៉ាំដែលជាក់ស្ដែងនៅក្នុងរូបភាពទីនេះ យើងឃើញថា អ្នកលក់គុយទាវទឹកស៊ុបនោះ ទោះបីជាគាត់លក់តាមរទេះក៏ដោយ អញ្ចឹងទោះបីជាគាត់លក់តាមរទេះ ក៏គាត់មានកៅអី និងមានតុសម្រាប់អតិថិជនរបស់គាត់អង្គុយផងដែរដែលយើងឃើញនៅក្នុងរូបភាពនេះ គឺក្មេងប្រុសទាំងពីរ គាត់បានដើរមករកតុមួយ អញ្ចឹងតុនោះគឺមានកៅអីចំនួនពីរផងដែរ ហើយមានគ្រឿងទេសជាច្រើនដែលនៅលើតុអញ្ចឹងតុដែលគាត់ដើរមករកហ្នឹង គឺអត់ខ្ពស់ទេ គឺជាកូនតុតូចមួយហើយនិងទាប អញ្ចឹងបានន័យថាល្មមសម្រាប់ការអង្គុយរបស់អតិថិជន ក្នុងការញ៉ាំ គឺងាយស្រួលញ៉ាំ គាត់អត់ប្រើតុខ្ពស់ទេ គាត់ប្រើតុទាប ជាមួយនឹងកៅអីចំនួនពីរ ដែលត្រូវនឹងសម្រាប់ពួកគេពីរនាក់ដែលមកញ៉ាំគុយទាវនោះតែម្ដង

Boats (Sakanan) — 02


បន្ទាប់មកទៀតរូបភាពទីរូបភាពទីយើងឃើញថា យើងឃើញមានមនុស្សប្រុសស្រីជាច្រើន កំពុងតែឈរនៅកំពង់ផែ អញ្ចឹងកន្លែងចំណតទូក យើងហៅថាកំពង់ផែ ដែលយើងឃើញនៅក្នុងនោះ មានមនុស្សប្រុសស្រីក្មេងចាស់ជាច្រើន គាត់កំពុងតែឈរនៅក្នុងរោងមួយ ដែលកំពង់ផែ យើងតែងតែឃើញមានគេដាក់ដំបូល អញ្ចឹងដើម្បីឲ្យភ្ញៀវ ឬក៏អ្នកទេសចរណ៍ ឬក៏អ្នកដំណើរ គាត់ឈរជ្រកម្លប់ នៅក្នុងពេលកំពុងតែរង់ចាំទូក អញ្ចឹងប្រសិនបើយើងអត់ដាក់ដំបូលទេ គឺអាចធ្វើឲ្យអ្នកដំណើរក្ដៅ ព្រោះថាទូកពេលខ្លះគឺយូរ គឺយើងរង់ចាំយូរ មុននឹងទូកនោះមកដល់ ដូច្នេះប្រសិនអត់មានដំបូល នៅពេលដែលមេឃក្ដៅ អ្នកដំណើរទាំងអស់នឹងក្ដៅ ឬក៏នៅមេឃភ្លៀង អ្នកដំណើរទាំងអស់នឹងទទឹកភ្លៀង អញ្ចឹងយើងត្រូវធ្វើដំបូល ដើម្បីការពារអ្នកដំណើរកុំឲ្យគាត់ពិបាក អញ្ចឹងនៅក្នុងរូបភាពនេះ យើងឃើញមានមនុស្សជាច្រើនកំពុងតែឈរចាំទូក ដោយមាននារីម្នាក់ គាត់ឈរកាន់កាបូប ហើយបុរសម្នាក់ទៀត គាត់កំពុងតែឈរជ្រែងហោប៉ៅ ឬក៏ឈរច្រត់ចង្កេះ ដែលយើងឃើញមាននារីពីរនាក់នៅក្បែរនោះ គាត់កំពុងតែឈរនិយាយគ្នា ហើយមានបុរសម្នាក់ គាត់កំពុងតែកាន់ផែនទីដើម្បីមើល ថាតើគាត់ត្រូវទៅណាខ្លះ គាត់ទៅដល់ណាខ្លះ ទូករបស់គាត់ត្រូវជិះតើទៅដល់ណាខ្លះ អញ្ចឹងជាទូទៅកំពង់ផែគឺយើងតែងតែឃើញមានកង់ឡាន ដែលនៅជាប់នឹងកន្លែងចតទូក ដើម្បីនៅពេលដែលទូកមកដល់ គឺទូកចូលជិតទៅនឹងផែ ដូច្នេះប្រសិនបើយើងអត់ដាក់កង់ឡានទេ ឬក៏អត់ដាក់ជ័រ ឬក៏អត់ដាក់កៅស៊ូនៅទប់ទេ ទូកអាចកកិតនឹងកំពង់ផែដែលធ្វើឲ្យទូកខូច ព្រោះកំពង់ផែរឹង ហើយទូកគឺយើងធ្វើឡើងអំពីដែក ដូច្នេះពេលខ្លះ នៅពេលដែលដែកប៉ះនឹងរបស់រឹង វាអាច[កំប៉ិត] ឬក៏អាចខូច ឬក៏អាចធ្លាយបាន នាំឲ្យមានគ្រោះថ្នាក់ ដូច្នេះដើម្បីកាត់បន្ថយការប៉ះទង្គិចគ្នារវាងទូកនិងកំពង់ផែ គឺយើងឃើញថាគេប្រើប្រាស់កង់ឡាន ឬក៏ជ័រកៅស៊ូ ដើម្បីដាក់ទប់ កុំឲ្យទូកប៉ះផ្ទាល់ទៅនឹងកំពង់ផែ ជាក់ស្ដែងនៅក្នុងរូបភាពនេះ យើងឃើញមានកង់ឡានចំនួនបួន ដែលកង់ឡាននោះគឺពណ៌ខ្មៅ ហើយយើងឃើញគេចងខ្សែកង់ឡានជាប់ទៅនឹងផែរបស់ទូក ដើម្បីកាត់បន្ថយភាពកកិតរវាងកំពង់ផែនិងទូក នៅពេលដែលវាប៉ះគ្នា