KhmerPronunciationEnglish/Notes#occ
ថ្លា tlaa 1. to be clear, limpid, transparent (of liquids)
2. pure
3. serene
4. excellent, perfect
5. precious
2/2

Link to overview page
Link to dictionary

Getting Up (Sakanan) — 09


ចូលដល់រូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីដុសធ្មេញរួច នារីម្នាក់នោះ គាត់ក៏បានងូតទឹក បាទ អញ្ចឹងការងូតទឹករបស់គាត់ គឺងូតដោយទឹកផ្កាឈូក បាទ ជាទូទៅ នៅក្នុងទីក្រុង គឺយើងប្រើប្រាស់ទឹកផ្កាឈូកនៅក្នុងបន្ទប់ទឹករបស់យើង ក៏ប៉ុន្តែបើសិនជានៅតាមទីជនបទវិញ ការងូតទឹក គឺគាត់មិនមានទឹកម៉ាស៊ីនប្រើប្រាស់គ្រប់គ្រាន់នោះទេ ដោយនៅក្នុងប្រទេសកម្ពុជា ការប្រើប្រាស់ទឹកម៉ាស៊ីន ភាគច្រើនគឺសម្បូរតែនៅក្នុងទីក្រុងតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់នៅទីជនបទ គឺយើងប្រើប្រាស់ទឹកពាងឬក៏ទឹកអាង ដោយបានទទួលមកពីទឹកភ្លៀង អញ្ចឹងអ្នកនៅជនបទ គាត់ប្រើប្រាស់ទឹកភ្លៀង នៅពេលដែលភ្លៀងមក គាត់ត្រងភ្លៀងទុកដាក់ក្នុងពាងឬក៏ក្នុងអាង បន្ទាប់មកគាត់យកទឹកភ្លៀងនោះឲ្យមកប្រើប្រាស់ ដោយគាត់មានផ្តិលមួយ គាត់យកផ្តិលចាក់លើខ្លួនរបស់គាត់ដើម្បីងូតទឹក ក៏ប៉ុន្តែសម្រាប់អ្នកនៅទីក្រុង គឺគេប្រើប្រាស់ទឹកម៉ាស៊ីន ដូច្នេះគេគ្រាន់តែបើកក្បាលរ៉ូប៊ីនេទឹក ទឹកនឹងចេញមកភ្លាមតែម្ដង ដូចនៅក្នុងរូបភាពនេះ នារីម្នាក់នោះ គាត់បានងូតទឹកដោយប្រើប្រាស់ក្បាលទឹកម៉ាស៊ីន គឺជាទឹកផ្កាឈូកគាត់ងូតទឹកបណ្ដើរ ដុសសាប៊ូបណ្ដើរ និងកក់សក់បណ្ដើរអញ្ចឹងក្នុងការសម្អាតខ្លួន ការងូតទឹក យើងត្រូវប្រើប្រាស់សាប៊ូដើម្បីដុសខ្លួនផងដែរ ព្រោះថាពេញមួយថ្ងៃដែលយើងធ្វើការហើយ មេរោគនឹងតោងជាប់ខ្លួនយើង ដូច្នេះ នៅពេលដែលយើងគេង យើងងូតទឹកសម្អាតខ្លួនបានមួយសា ក៏ប៉ុន្តែនៅពេលដែលយើងក្រោកពីគេង គឺនឹងមានញើស បានន័យថាពេលដែលយើងគេង ក៏យើងបែកញើសដែរ អញ្ចឹងធ្វើឲ្យខ្លួនយើងប្រឡាក់ ឬក៏ស្អិតខ្លួន ឬក៏មានមេរោគតោងនៅជាប់ខ្លួនយើងជាក់ជាមិនខាន អញ្ចឹងនៅពេលដែលយើងងូតទឹក យើងត្រូវសម្អាតខ្លួនយើងឲ្យបានស្អាត ដោយដុសខ្លួនយើងជាមួយនឹងសាប៊ូ បាទ ហើយកក់សក់យើងផងដែរ ព្រោះថាសក់របស់យើងត្រូវសម្អាតយ៉ាងតិចមួយសប្តាហ៍ ឬក៏មួយអាទិត្យបីដង អញ្ចឹងមួយសប្តាហ៍មានរយៈពេលថ្ងៃ ដូច្នេះយើងត្រូវអនុវត្តតាមក្បួនអនាម័យ គឺមួយសប្តាហ៍យើងត្រូវកក់សក់យ៉ាងតិចក៏បីដងដែរ ដើម្បីកម្ចាត់ធាតុកខ្វក់ចេញពីសក់ក្បាលរបស់យើង ដើម្បីឲ្យយើងមានអារម្មណ៍ថាស្រស់ថ្លា និងការពារការរមាស់ក្បាលអញ្ចឹងរូបភាពទីនេះ នារីម្នាក់នោះ គាត់បានកក់សក់របស់គាត់នឹងសាប៊ូ ហើយគាត់កំពុងដុសខ្លួនរបស់គាត់ផងដែរ នៅពេលដែលគាត់ងូតទឹក

Motorcycle Taxi (Sakanan) — 07


បន្ទាប់មកទៀតរូបភាពទីនៅក្នុងរូបភាពទីយើងឃើញថា បន្ទាប់ពីនារីម្នាក់នោះ គាត់បាននិយាយជាមួយនឹងបុរសដែលជាម្ចាស់ម៉ូតូហើយ ពួកគេទាំងពីរនាក់ក៏បានឡើងលើម៉ូតូ ដើម្បីជិះទៅកាន់គោលដៅរបស់គេ ដោយយើងឃើញបុរសដែលជាម្ចាស់ម៉ូតូ គាត់អង្គុយខាងមុខ ហើយគាត់កំពុងតែកាន់ចង្កូតម៉ូតូ ដោយគាត់ពាក់អាវពណ៌ដៃខ្លី ខោជើងវែង និងគាត់មានពាក់មួកសុវត្ថិភាពពណ៌លឿងមួយ ដែលយើងឃើញគាត់កំពុងតែបិទកញ្ចក់ អញ្ចឹងមួកសុវត្ថិភាពរបស់គាត់ គឺមានកញ្ចក់ ដូច្នេះនៅពេលដែលគាត់ជិះ គាត់អត់ចង់ឲ្យខ្យល់ ឬក៏ដីហុយចូលភ្នែករបស់គាត់ទេ អញ្ចឹងគាត់អាចបិទកញ្ចក់បានដោយកញ្ចក់គឺជាកញ្ចក់ថ្លា ដូច្នេះគាត់អាចមើលឃើញឆ្លុះពីក្នុងមួកទៅក្រៅបាន អញ្ចឹងវាអត់មានបាំង ឬក៏អត់មានប៉ះពាល់ទេ អញ្ចឹងគាត់អាចមើលបានហើយយើងឃើញម៉ូតូរបស់គាត់ គឺមានកញ្ចក់សម្រាប់មើលក្រោយផងដែរ ដែលនៅក្បែរចង្កូតម៉ូតូអញ្ចឹងកញ្ចក់សុវត្ថិភាព យើងហៅថាកញ្ចក់សុវត្ថិភាព គឺជាកញ្ចក់ដែលអាចឲ្យយើងមើលក្រោយបាន អញ្ចឹងយើងអត់ចាំបាច់ងាកទេ នៅពេលដែលយើងចង់វ៉ា ឬក៏ចង់បត់ផ្សេងយើងអត់ចាំបាច់ងាកក្រោយទេ យើងគ្រាន់តែមើលទៅតាមកញ្ចក់ នោះយើងអាចនឹង យើងអាចមើលឃើញអ្វីដែលនៅខាងក្រោយម៉ូតូរបស់យើងបានហើយនៅខាងមុខម៉ូតូ គឺមានចង្កៀងមួយ អញ្ចឹងជាទូទៅម៉ូតូតែងតែមានចង្កៀងមួយសម្រាប់បំភ្លឺផ្លូវ ដែលយើងអាចជិះបំភ្លឺផ្លូវនៅពេលដែលពេលយប់ ឬក៏ពេលដែលមានភ្លៀងខ្លាំង ឬក៏ពេលដែលមានដីហុយខ្លាំង អញ្ចឹងយើងអាចបើកភ្លើង ដើម្បីបំភ្លឺផ្លូវ ដូច្នេះគ្រប់ម៉ូតូទាំងអស់ គឺតែងតែមានភ្លើង ដើម្បីបំភ្លឺផ្លូវនៅខាងមុខ និងនៅខាងក្រោយ ដើម្បីឲ្យអ្នកដែលជិះពីក្រោយយើងមើលឃើញយើងហើយម៉ូតូជាទូទៅគឺមានកង់ពីរ គឺអត់ដូចឡានទេ ឡានគឺមានកង់បួន ចំណែកម៉ូតូគឺមានកង់តែពីរតែប៉ុណ្ណោះ អញ្ចឹងយើងឃើញបុរសដែលជាម៉ូតូឌុបនោះ ឬក៏ជាអ្នករត់ម៉ូតូឌុប គាត់ជិះខាងមុខ រីឯស្ត្រីដែលមានវ័យប្រហែល ២៥ ឆ្នាំនោះ គាត់ជិះខាងក្រោយ ក៏ប៉ុន្តែគាត់ជិះពាក់ឆៀង ឬក៏ជិះចំហៀងអញ្ចឹងយើងឃើញគាត់អង្គុយដោយដាក់ជើងទាំងពីររបស់គាត់មកម្ខាង អញ្ចឹងបានន័យថាគាត់អត់ជិះច្រកគាវទេ ដែលមនុស្សប្រុស គេជិះ ពីក្រោយគឺគេជិះច្រកគាវ ចំណែកមនុស្សស្រី ដោយសារតែគាត់ស្លៀកសំពត់ ដូច្នេះគាត់ជិះច្រកគាវដូចមនុស្សប្រុសអត់កើតទេ អញ្ចឹងគាត់ជិះចំហៀង ដោយគាត់អង្គុយលើកែបម៉ូតូ ក៏ប៉ុន្តែជើងគាត់ទាំងពីរដាក់មកម្ខាងដោយយើងឃើញជាក់ស្ដែងនៅក្នុងរូបភាពទីនេះ គឺនារីម្នាក់នោះគាត់អង្គុយ ហើយដាក់កាបូបរបស់គាត់ គាត់អត់ស្ពាយទៀតទេ គឺគាត់ដាក់កាបូបធំរបស់គាត់ នៅលើភ្លៅរបស់គាត់ ដោយដៃទាំងពីររបស់គាត់កំពុងតែកាន់កាបូបគាត់យ៉ាងជាប់ ដោយខ្លាចជ្រុះ ឬក៏ដោយខ្លាចធ្លាក់ ហើយភ្នែករបស់គាត់គឺសម្លឹងទៅខាងមុខ អញ្ចឹងគាត់សម្លឹងទៅកាន់គោលដៅរបស់គាត់ ដើម្បីប្រាប់ផ្លូវទៅដល់ម្ចាស់ម៉ូតូថា តើត្រូវជិះតាមផ្លូវណាខ្លះ