KhmerPronunciationEnglish/Notes#occ
រាងកាយ rieŋ kaay body, figure, physique 4/3

Link to overview page
Link to dictionary

Fruits (Sakanan) — 00 Introduction

សួស្ដី នៅក្នុងរូបភាពនេះគឺយើងនឹងនិយាយអំពីការញ៉ាំផ្លែឈើ អញ្ចឹងជាទូទៅដើម្បីឲ្យមានសុខភាពល្អ ក្រៅពីអាហារទាំងបីពេល ក្រៅពីអាហារពេលព្រឹក ក្រៅពីអាហារពេលថ្ងៃត្រង់ និងអាហារពេលល្ងាច គឺយើងត្រូវមានញ៉ាំផ្លែឈើផងដែរ ដើម្បីឲ្យមានសុខភាពល្អ និងសាច់ស្អាតសម្រស់ស្អាត ព្រោះថានៅក្នុងផ្លែឈើមានជាតិវីតាមីនច្រើន អញ្ចឹងវាអាចជំនួយឲ្យយើងមានសុខភាពល្អ និងមានរាងកាយរឹងមាំបាន ក្រៅពីត្រី ក្រៅពីសាច់ និងក្រៅពីបាយ ដូច្នេះហើយជាទូទៅនៅពេលដែលក្រោយពីញ៉ាំអាហារទាំងបីពេល ឬក៏ក្រោយពីញ៉ាំអាហារពេលថ្ងៃ អាហារពេលល្ងាច គឺយើងតែងតែញ៉ាំផ្លែឈើជាបង្អែមលាងមាត់ ដែលយើងហៅថាបង្អែមលាងមាត់ ហើយជាទូទៅផ្លែឈើគឺអត់ថ្លៃទេ គឺអត់សូវថ្លៃទេ ដោយសារតែផ្លែឈើគឺយើងអាចដាំដុះបាន ដូច្នេះផ្លែឈើខ្លះដែលសម្បូរគឺមានតម្លៃថោក ចំណែកឯផ្លែឈើខ្លះដែលមិនសូវសម្បូរ គឺអាចមានតម្លៃថ្លៃបន្តិច ក៏ប៉ុន្តែយើងអាចទិញញ៉ាំបាន គឺអត់ថ្លៃខ្លាំងទេអញ្ចឹងនៅពេលដែលយើង បន្ទាប់ពីយើងញ៉ាំអាហាររួច គឺយើងតែងតែញ៉ាំផ្លែឈើ ដើម្បីជាអាហារបង្អែមលាងមាត់

Cold Season (Sakanan) — 05


ចូលដល់រូបភាពទីរូបភាពទីគឺក្មេងប្រុសម្នាក់នោះ គាត់ងូតទឹក បាទ ទឹក គាត់បើកទឹកផ្កាឈូករបស់គាត់ ហើយគាត់ឈរពីក្រោមទឹកផ្កាឈូកនោះអញ្ចឹងយើងឃើញថា ទឹកផ្កាឈូកកំពុងតែបញ្ចេញទឹកទៅលើក្មេងប្រុសម្នាក់នោះហើយក្មេងប្រុសម្នាក់នោះ គាត់ងូតទឹកដោយរក្សាក្បួនអនាម័យរបស់គាត់ ដែលគាត់បានរៀនពីសាលាមក គឺយើងឃើញថា គាត់ងូតទឹកដោយបានកក់សក់និងដុសខ្លួនផងដែរអញ្ចឹងជារៀងរាល់ពេលដែលយើងងូតទឹក យើងគួរតែដុសខ្លួននឹងសាប៊ូ ហើយក៏ដូចជាកក់សក់នឹងសាប៊ូកក់សក់ផងដែរព្រោះថាការធ្វើបែបនេះធ្វើឲ្យខ្លួនប្រាណរបស់យើងមានអនាម័យ និងអាចចៀសផុតពីមេរោគផ្សេងដែលតោងជាប់នឹងខ្លួនយើង ព្រោះថានៅពេលដែលយើងគេង រាងកាយរបស់យើងនឹងបញ្ចេញញើសផងដែរអញ្ចឹងធ្វើឲ្យមានមេរោគឬក៏បាក់តេរីផ្សេងជាប់នឹងខ្លួនយើង ដូច្នេះនៅពេលដែលយើងងូតទឹក យើងត្រូវតែដុសខ្លួននិងកក់សក់នឹងសាប៊ូហើយការដុសខ្លួននឹងសាប៊ូក៏ធ្វើឲ្យរាងកាយរបស់យើងមានក្លិនក្រអូបផងដែរដែលធ្វើឲ្យយើងមានក្លិនក្រអូបនិងមិនមានក្លិនអាក្រក់នៅពេលដែលយើងដើរក្បែរអ្នកដទៃ ព្រោះថានៅពេលដែលយើងមានក្លិនស្អុយឬក៏មានក្លិនខ្លួននៅក្បែរអ្នកដទៃ អ្នកដទៃមិនចូលចិត្តយើងនោះទេ អញ្ចឹងយើងត្រូវងូតទឹកដោយដុសខ្លួននឹងសាប៊ូ

Fruits (Sakanan) — 10 Jackfruit


បន្ទាប់មកទៀតរូបភាពទី ១០ ដដែល យើងឃើញមានផ្លែខ្នុរ ផ្លែខ្នុរគឺមានរូបរាងស្រដៀងនឹងផ្លែទុរេន គ្រាន់តែថាបន្លារបស់វាច្រើនជាងផ្លែទុរេន ហើយបន្លារបស់វាអត់មុតដូចបន្លាទុរេននោះទេ គឺសំបករបស់វាគឺទន់តិចអញ្ចឹងយើងអាចចាប់កាន់សំបកខ្នុរបាន ក៏ប៉ុន្តែយើងអត់អាចចាប់កាន់សំបកទុរេនបានទេ គឺវាធ្វើឲ្យយើងមុតដៃ អញ្ចឹងខ្នុរគឺ ដើម្បីយើងញ៉ាំបាន គឺយើងត្រូវតែបកសំបកវាដូចជាសំបកទុរេនដែរ ហើយសំបកខ្នុរគឺមានលក្ខណៈទន់ជាងសំបកទុរេន ហើយផ្លែខ្នុរ គឺយើង ពេលខ្ចីយើងអាចយកផ្លែវាមកធ្វើជាសម្លបាន គឺយើងអាចស្លបាន ស្លកកូរ ឬក៏ស្លសម្លផ្សេងបាន នៅក្នុងប្រទេសកម្ពុជាគឺយើងចូលចិត្តយកផ្លែខ្នុរមកស្លកកូរនៅពេលដែលវាខ្ចី ចំណែកឯពេលវាទុំ គឺសាច់របស់វាឡើងពណ៌លឿង អញ្ចឹងវាមានរសជាតិផ្អែម ហើយមានក្លិនក្រអូប ដូច្នេះយើងញ៉ាំ អាចញ៉ាំសាច់ខ្នុរបាន ចំណែកឯគ្រាប់របស់វាឆៅ គឺយើងញ៉ាំអត់កើតទេ គឺយើងអត់អាចញ៉ាំគ្រាប់ខ្នុរឆៅទេ គឺយើងអាចយកទៅស្ងោរឲ្យឆ្អិន អញ្ចឹងភាគច្រើននៅក្នុងប្រទេសកម្ពុជា យើងតែងតែស្ងោរគ្រាប់ខ្នុរដើម្បីញ៉ាំ បន្ទាប់ពីយើងញ៉ាំសាច់រួច តែគ្រាប់ខ្នុរជាទូទៅមានរសជាតិសាប អញ្ចឹងនៅពេលដែលយើងស្ងោរ គឺយើងត្រូវដាក់ថែមអំបិលបន្តិចដើម្បីវាមានរសជាតិប្រៃ អញ្ចឹងយើងអាចញ៉ាំសាច់ខ្នុរបានផង យើងអាចញ៉ាំគ្រាប់បានផងនៅពេលដែលវាឆ្អិន ហើយខ្នុរគឺមានក្លិនក្រអូប និងមានសំបកមានបន្លាទន់ដែលយើងអាចចាប់កាន់បាន ដូច្នេះទាំងអស់នេះគឺសុទ្ធតែជាផ្លែឈើដែលមាននៅក្នុងប្រទេសកម្ពុជា ហើយផ្លែឈើទាំងអស់នេះគឺសុទ្ធតែជាផ្លែឈើដែលអាចជំនួយសុខភាពរបស់យើង អត់មានរាងកាយរឹងមាំបាន ដូច្នេះយើងត្រូវតែឧស្សាហ៍ញ៉ាំផ្លែឈើ ដើម្បីឲ្យមានសុខភាពល្អទាំងអស់គ្នា